Category: Covid-19

  • ​ទីបំផុត​ហ្វីលីពីន​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ក្នុង​ករណី​បន្ទាន់ (Video)

    ​ទីបំផុត​ហ្វីលីពីន​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ក្នុង​ករណី​បន្ទាន់ (Video)

    ​ហ្វីលីពីន​៖​ ​រដ្ឋបាល​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ ​និង​ ​ឱសថ​ហ្វីលីពីន​ប្រកាស​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ភី​ហ្វីហ្ស៊ឺ ​របស់​អាមេរិក​ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​របស់​អាល្លឺម៉ង់​ ​នៅ​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ជាមួយគ្នា​នេះ​ ​ប្រធាន​រដ្ឋបាល​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ ​និង​ ​ឱសថ​ហ្វីលីពីន​លោក​ រ៉ូ​លែ​ន​ដូ អេ​ន​រី​ហ្គេ ដូ​មីន​ហ្គោ ​បាន​និយាយ​ថា​ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ភី​ហ្វីហ្ស៊ឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ដែល​បាន​បង្ហាញ​អត្រា​ជោគជ័យ​រហូតដល់​៩​៥​ភាគរយ​នេះ​ ​អាច​នឹង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ជាមួយនឹង​មនុស្ស​ជិត​កន្លះ​លាន​នាក់​នៅ​ហ្វីលីពីន​ ​ដែល​ឆ្លង​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​។​ សូម​ជម្រាប​ថា​ ​ការ​អនុម័ត​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​ស៊ីណា​វ៉ា​ក់ ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ក៏​ទើប​តែ​បាន​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ ​នៅ​ហ្វីលីពីន​ ​ខណៈ​ប្រទេស​អា​ស៊ាន​មួយ​នេះ​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​៕

  • លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចផ្តល់ថវិកា ៨០០លានរៀលទៀត ដល់ខេត្ត ឧត្តរមានជ័យ និង២០០លានរៀល ដល់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

    លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចផ្តល់ថវិកា ៨០០លានរៀលទៀត ដល់ខេត្ត ឧត្តរមានជ័យ និង២០០លានរៀល ដល់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករ

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ថវិកា ៨០០ លានរៀលទៀត សម្រាប់ខេត្ត ឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ។ លោកជំទាវ យក់ សម្បត្តិ បានបន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹង ត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជា ប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រក ខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួល ដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាល ខេត្តទាំងពីរភ្លាមៗតែម្តង ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១២…

  • ​ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​អោយ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ដើម្បីបង្ការវីរុស​ ​Co​v​i​d​-19 ​ក្នុងទ្រង់ទ្រាយ​ធំ​ជូន​ដល់​ប្រជាជន​ទាំងអស់

    ​ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​អោយ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ដើម្បីបង្ការវីរុស​ ​Co​v​i​d​-19 ​ក្នុងទ្រង់ទ្រាយ​ធំ​ជូន​ដល់​ប្រជាជន​ទាំងអស់

    រុស្ស៊ី​៖​ ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លា​ឌី​មៀ ​ពូ​ទី​ន​ ​បញ្ជា​អោយ​រដ្ឋាភិបាល​របស់​លោក​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ទ្រង់ទ្រាយ​ធំ​នៅ​ស​ប្តាហ៍​ក្រោយ​ ​ដោយ​ចាក់​ជូន​ប្រជាជន​រុស្ស៊ី​ទាំងអស់​ ​ចំ​ពេល​ដែល​ពលរដ្ឋ​ជាង​១​.​៥​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ R​T​ ​នៅ​យប់​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ តាមរយៈ​កិច្ចប្រជុំ​អន​ឡា​ញ​ជាមួយ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​ ​លោក​ ​ពូ​ទី​ន​ ​បាន​និយាយ​ថា​ ​ខ្ញុំ​ស្នើសុំ​អោយ​ពួក​អ្នក​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ជូន​ដល់​ពលរដ្ឋ​ទាំងមូល​នៅ​ស​ប្តាហ៍​ក្រោយ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក​ ​តា​ធៀ​ណា​ ហ្គោ​លី​កូ​វ៉ា​ ​បាន​និយាយ​ថា​ ​អាជ្ញាធរ​នឹង​ត្រៀម​ខ្លួន​ ​ដើម្បី​ពង្រីក​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃចន្ទ​ស​ប្តាហ៍​ក្រោយនេះ​តែម្តង​ ​៕

  • មន្រ្តីជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ឆ្នាំ​ទី​២​ ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​ទី​១​ទៅទៀត (Video)

    មន្រ្តីជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ឆ្នាំ​ទី​២​ ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​ទី​១​ទៅទៀត (Video)

    ​ស្វីស​៖​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​នៅ​ថ្ងៃពុធ​នេះ​និយាយ​ថា​ ​ជំងឺ​កូ​វី​ដ​១​៩​ឆ្នាំ​ទី​២​នេះ​ ​អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​ដំបូង​ទៅទៀត​ ​ជាពិសេស​នៅ​អឌ្ឍគោល​ខាងជើង​ ​ពីព្រោះ​វី​រុ​ស​ទម្រង់​ថ្មី​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ មន្ត្រី​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ​ម៉ៃ​ ​រី​យ៉ា​ន​ ​បញ្ជាក់​ថា​ ​យើង​នឹង​ឈាន​ចូល​ដល់​ឆ្នាំ​ទី​២​នៃ​រោគរាតត្បាត​នេះ​ ​ហើយ​វា​រឹត​តែ​ពិបាក​ថែមទៀត​ ​ដោយសារតែ​សក្ដានុពល​នៃ​ការ​ចម្លង​ ​និង​ ​បញ្ហា​មួយ​ចំនួន​ដែល​យើង​កំពុង​ជួបប្រទះ​ ​។​ ​លោក​ ​រី​យ៉ា​ន​ ​បន្ថែម​ទៀត​ថា​ ​ពិត​ណាស់​ ​នៅ​អឌ្ឍគោល​ខាងជើង​ ​ជាពិសេស​នៅ​អឺរ៉ុប​ ​និង​អាមេរិក​ខាងជើង​ ​យើង​បានឃើញ​ថា​មាន​ពិធី​បុណ្យា​នានា​ ​ភាព​ត្រជាក់​ ​ប្រជាជន​ស្នាក់​ខាងក្នុង​ផ្ទះ​ ​ការ​ជួបជុំ​ ​និង​ការ​រួមបញ្ចូល​កត្តា​ជាច្រើន​ ​ដែល​ជំរុញ​អោយ​មានការ​ចម្លង​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ​។​ សូម​ជម្រាប​ថា​ ​ជំងឺ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​២​លាន​៧​៤​ម៉ឺន​៧​ពាន់​៩​០​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​៨​ម៉ឺន​៥​ពាន់​៤​០​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៦​លាន​២​៧​ម៉ឺន​៦​ពាន់​៣​៤​៤​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​៕

  • ហ្វីលីពីន​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ជាលើកដំបូង​ ​ដែល​មានប្រភពនៅអង់គ្លេស

    ហ្វីលីពីន​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ជាលើកដំបូង​ ​ដែល​មានប្រភពនៅអង់គ្លេស

    ​ហ្វីលីពីន​៖​ ​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​បាន​រក​ឃើញ​ជាលើកដំបូង​នូវ​អ្នក​ផ្ទុក​វី​រុ​ស​កូ​វី​ដ​១​៩​ទម្រង់​ថ្មី​ ​ដូចគ្នា​ទៅ​នឹង​វី​រុ​ស​នៅ​ចក្រភពអង់គ្លេស​ ​ដែល​ឆ្លង​រាតត្បាត​យ៉ាង​លឿន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ក្រសួងសុខាភិបាល​ហ្វីលីពីន​ ​DO​H​ ​និង​មជ្ឈមណ្ឌល​ហ្សែ​ន​ហ្វីលីពីន​ ​P​G​C ​បាន​និយាយ​ថា​ ​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​ដែល​ហៅថា​ ​V​U​I​-202012/01 ​ឬ​ ​lineage​ B117 ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខ្លួន​ភ្នាក់ងារ​អចល​ន​ទ្រព្យ​ម្នាក់​នៅ​ទីក្រុង​ កេហ្សុ​ន​ ​ស៊ី​ធី​។​បុរស​នេះ​ធ្លាប់​បាន​ទៅ​អា​រ៉ាប់​រួម​អេ​មី​រ៉ាត់​ ​ចាប់ពី​ថ្ងៃ​២​៧​ ​ខែ​ធ្នូ​ដល់​ទី​៧​ ​ខែ​មករា​ ​។​ជន​នេះ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​កូ​វី​ដ​១​៩​ ​នៅ​មួយ​ថ្ងៃក្រោយ​វិលត្រឡប់​ពី​ទីក្រុង​ឌូ​បៃ​ ​មកដល់​ទីក្រុង​ម៉ានីល​ ​។​ ឆ្លើយតបនឹង​បញ្ហា​ខាងលើ​នេះ​ ​រដ្ឋាភិបាល​ហ្វីលីពីន​ហាមឃាត់​អ្នកដំណើរ​ដែល​មាន​ប្រវត្តិ​ធ្វើដំណើរ​នា​ពេល​ថ្មីៗ​ទៅកាន់​ចក្រភពអង់គ្លេស​ ​និង​៣​២​ប្រទេស​ ​និង​តំបន់​ផ្សេងទៀត​ ​ដើម្បី​ការពារ​កុំ​អោយ​មានការ​ឆ្លង​រាលដាល​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ ​ខណៈ​អ្នកជំនាញ​ការ​សុខភាព​ព្រមាន​ថា​ ​វី​រុ​ស​កូ​វី​ដ​១​៩​ទម្រង់​ថ្មី​នេះ​អាច​នាំ​អោយ​ចំនួន​ឆ្លង​នៅ​ហ្វីលីពីន​កើន​ឡើង​១​៥​ដង​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៩​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៦​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៩​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៦​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​២​លាន​៧​៤​ម៉ឺន​៧​ពាន់​៩​០​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​៨​ម៉ឺន​៥​ពាន់​៤​០​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៦​លាន​២​៧​ម៉ឺន​៦​ពាន់​៣​៤​៤​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៣​លាន​៦​១​ម៉ឺន​៦​ពាន់​៣​៤​៥​នាក់​ ​ស្លាប់​ចំនួន​៣​៩​ម៉ឺន​៣​ពាន់​៩​២​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​៩​៧​ម៉ឺន​៥​ពាន់​៣​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​១​ម៉ឺន​២​ពាន់​៨​៣​១​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​១​ពាន់​៧​៦​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​១​៤​ម៉ឺន​៦​ពាន់​២​៥​៤​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​២​៥​ម៉ឺន​៧​ពាន់​៤​៥​៩​នាក់​ ​ស្លាប់​២​០​ម៉ឺន​៦​ពាន់​៩​នាក់​ ​និង​ជាសះស្បើយ​៧​លាន​២​៧​ម៉ឺន​៧​ពាន់​១​៩​៥​នាក់​ ​៕

  • មនុស្ស១៣នាក់ត្រូវរកឃើញផ្ទុកជំងឺកូវីដ-១៩នៅថ្ងៃនេះ

    មនុស្ស១៣នាក់ត្រូវរកឃើញផ្ទុកជំងឺកូវីដ-១៩នៅថ្ងៃនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ១៤មករាឆ្នាំ២០២១នេះបានាឲ្យដឹងថា នៅថ្ងៃ១៣មករាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៣នាក់នោះ មាន៨នាក់ជាពលករទើបត្រឡប់មកពីប្រទេសថៃ។ ចំណែក៥នាកា់ទៀតជាពលរដ្ឋខ្មែរធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា នៅថ្ងៃ១៣មករា មានអ្នកជាសះស្បើយម្នាក់ផងដែរ។ គិតមកដល់ថ្ងៃ១៣មករាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង៤១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយបានចំនួន៣៧៧នាក់ និងនៅសល់៣៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

  • ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​នៅកណ្តាល​ទីក្រុង​បាងកក​ ​ត្រូវ​បាន​បិទ​រយៈពេល​០​៣​ថ្ងៃ​ ​បន្ទាប់ពី​អ្នក​លក់​ម្នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​នៅកណ្តាល​ទីក្រុង​បាងកក​ ​ត្រូវ​បាន​បិទ​រយៈពេល​០​៣​ថ្ងៃ​ ​បន្ទាប់ពី​អ្នក​លក់​ម្នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    ថៃ​៖​ ​ផ្សារ​ ក្លុ​ង​ ​ថូ​យ​ (K​long​ ​Toe​y​) ​ដែល​ជា​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​នៅកណ្តាល​ទីក្រុង​បាងកក​ ​របស់​ប្រទេស​ថៃ​ ​ត្រូវ​បាន​បិទ​រយៈពេល​០​៣​ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃពុធ​នេះ​ ​ក្រោយ​អ្នក​លក់​ម្នាក់​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ទារក​អាយុ​០​៣​ខែ​ម្នាក់​ក៏បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ផង​ដែរ​ ​ខណៈ​មកទល់​ពេលនេះ​ ​វា​ជា​ករណី​ឆ្លង​ក្មេង​ជាងគេ​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ចំនួន​៣​២​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​រដ្ឋធានី​នេះ​កាលពី​ថ្ងៃ​ ​អង្គារ​ ​ម្សិលមិញ​ ​។​ ​ចៅសង្កាត់​ ក្លុ​ង​ ​ថូ​យ​ ​លោកស្រី​ ​ភី​យ៉ា​ដា​ ​នី​យុ​ម​ ​បាន​និយាយ​ថា​ ​អ្នក​លក់​នៅ​ផ្សារ​ ​នេះ​ ​ដែល​មិន​មាន​រោគសញ្ញា​ត្រូវ​បាន​ដាក់​អោយ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ការ​ធ្វើ​តេ​ស្ត​ទឹកមាត់​បាន​បង្ហាញ​ថា​ ​អ្នក​លក់​រូប​នេះ​បាន​ឆ្លង​វី​រុ​ស​នេះ​ ​។​ បន្ថែម​លើ​នេះ​ ​លោកស្រី​ ​ភី​យ៉ា​ដា​ ​បាន​បន្ថែម​ទៀត​ថា​ ​មនុស្សជា​ង​១​០​នាក់​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​លក់​ដែល​ឆ្លង​មេរោគ​នេះ​ ​ត្រូវ​បាន​ផ្ដាច់​ខ្លួន​នៅ​ដាច់ដោយឡែក​ផង​ដែរ​ ​ហើយ​ថា​ ​ផ្សារ​នេះ​នឹង​ត្រូវ​បិទ​ដើម្បី​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ​ហើយនឹង​បើក​ឡើងវិញ​នៅ​ថ្ងៃសៅរ៍​ចុង​ស​ប្តាហ៍​នេះ​ ​៕

  • ក្រសួងទេសសចរណ៍ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយ ចំណាត់ថ្នាក់លេខ១លើពិភាពពលោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

    ក្រសួងទេសសចរណ៍ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយ ចំណាត់ថ្នាក់លេខ១លើពិភាពពលោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ

    ក្រសួងទេសសចរណ៍នៅថ្ងៃ១២មករាឆ្នាំ២០២១ បានប្រកាសថា កាលពីខែវិច្ឆិកាឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍ស្ដីពីការផ្ដល់ចំណាច់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ទី Saint Kitts និង Nevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៊ីប និងស៊ូស្សែល។ ក្រសួងទេសចរណ៍បានបន្តថា កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានពិន្ទុ១លើ១ ដែលជាពិន្ទុខ្ពស់ជាងគេបំផុតនៃការធ្វើចំណាត់ថ្នាក់ ក្នុងចំណោម១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ ដែលមានពិន្ទុ០,៩៩។ ដោយសារមានការគ្រប់គ្រងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទ្សនា ទោះបីជានៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជមងឺកូវីដ-១៩។ ចំណាត់ថ្នាក់នោះ ជាមោទនភាពជាតិមួយផ្សេងទៀតរបស់ប្រទេសកម្ពុជ និងជាឱកាសល្អក្នុងការផ្សព្វផ្សាយកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅគ្រប់កាលៈទេសៈទាំងអស់។ ក្រសួងទេសចរណ៍បានសម្ដែងការអបអរសាទរចំពោះការជាបា់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា។ ក្រសួងទេសចរណ៍ក៏បបានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ពន្ធ័ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាធារណជន និងប្រពន្ធ័ផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការផ្សព្វផ្សាយដំណឹងនោះដល់ដៃគូពាក់ពន្ធ័ ទេសចរជាតិ អន្តរជាតិទាំងអស់នៅជុំវិញពិភពលោកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩៕

  • សហរដ្ឋអាមេរិក​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ដល់​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​៦​៥​ឆ្នាំ​ទាំងអស់គ្នា​ ​ដើម្បី​ពន្លឿន​ការចែក​ចាយ​វ៉ាក់សាំង (Video)

    សហរដ្ឋអាមេរិក​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ដល់​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​៦​៥​ឆ្នាំ​ទាំងអស់គ្នា​ ​ដើម្បី​ពន្លឿន​ការចែក​ចាយ​វ៉ាក់សាំង (Video)

    អាមេរិក​៖​ ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ផ្តល់​អនុសាសន៍​ឲ្យ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ជូន​ដល់​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី​៦​៥​ឆ្នាំ​ទាំងអស់គ្នា​ ​ស្ថិត​ក្នុង​គោលបំណង​ពន្លឿន​ការចែក​ចាយ​ ​ចំ​ពេល​ដែល​អត្រា​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ពីមុន​មក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ នៅ​សហរដ្ឋអាមេរិក​ ​មាន​មនុស្សជា​ង​៣​៧​ម៉ឺន​៥​ពាន់​នាក់​ហើយ​ ​ដែល​បាន​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​ក្នុងចំណោម​អ្នកជំងឺ​សរុប​ជាង​២​៣​លាន​នាក់​ ​។​ ​ដោយឡែក​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​នៅ​សហរដ្ឋអាមេរិក​បាន​ឡើង​ដល់​៤​ពាន់​នាក់​ក្នុងមួយថ្ងៃ​ ​។​ សូម​ជម្រាប​ថា​ ​នាយកដ្ឋាន​សុខាភិបាល​ ​និង​សេវាកម្ម​មនុស្ស​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ប្រកាស​គោលការណ៍​ណែនាំ​ថ្មី​នេះ​ ​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​នៅ​អង្គារ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​បច្ចុប្បន្ននេះ​វ៉ាក់សាំង​ភាគច្រើន​ត្រូវ​បាន​ចែកចាយ​ដល់​ប្រជាជន​ដែល​ស្ថិត​ក្នុង​ប្រភេទ​ហា​និ​ភ័យ​ខ្ពស់​បំផុត​ ​រួម​មាន​បុគ្គលិក​ផ្នែក​ថែទាំ​សុខភាព​ជួរមុខ​ ​និង​មនុស្សចាស់​នៅ​តាម​មណ្ឌល​ថែទាំ​ ​៕