Category: Covid-19

  • ពលករខ្មែរមកពីប្រទេសថៃ២នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩នៅថ្ងៃនេះ

    ពលករខ្មែរមកពីប្រទេសថៃ២នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩នៅថ្ងៃនេះ

    យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១២មករាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី១១មករា មានអ្នកជំងឺកូវីដ-១៩ចំនួន២នាក់បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះឡើយ។ កម្ពុជាគិតមកដល់ថ្ងៃទី១២មករាឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៩២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៧៦នាក់ និងនៅសល់១៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

  • ថវិកា១លាន៣០ម៉ឺនរៀល របស់សម្តេចតេជោ ហ៊ុន សែន និងសម្ភារៈទារក ត្រូវបានឧបត្ថម្ភដល់​ស្រ្តី​ពលករ​​ខ្មែរ​ម្នាក់ ដែលទើបសម្រាលកូន ក្រោយ​ត្រឡប់​មក​ពីប្រទេស​ថៃ

    ថវិកា១លាន៣០ម៉ឺនរៀល របស់សម្តេចតេជោ ហ៊ុន សែន និងសម្ភារៈទារក ត្រូវបានឧបត្ថម្ភដល់​ស្រ្តី​ពលករ​​ខ្មែរ​ម្នាក់ ដែលទើបសម្រាលកូន ក្រោយ​ត្រឡប់​មក​ពីប្រទេស​ថៃ

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានឧបត្ថម្ភថវិកា ១លាន៣០ម៉ឺនរៀល ដែលក្នុងនោះ៣០ម៉ឺនរៀលសម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ព្រមទាំងឧបត្ថម្ភសម្ភារៈទារកមួយចំនួនទៀត ជូនដល់ស្រ្តីពលករខ្មែរម្នាក់ ដែលទើបសម្រាលកូន ក្រោយត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា ស្រ្តីពលករខ្មែរដែលទទួលបានថវិកាពីសម្តេចតេជោ ហ៊ុន សែន នោះមានឈ្មោះ មាស ណារ៉ាត់ អាយុ៣០ឆ្នាំ មានទីលំនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានចូលមកកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ហើយគាត់មានផ្ទៃពោះជិតគ្រប់ខែ។ គាត់ធ្វើដំណើរទៅស្រុកគាត់ គឺឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងដើម្បីសម្រាលកូន ប៉ុន្តែដោយសារលក្ខណៈបច្ចេកទេសស្មុគស្មាញ ក្រុមគ្រូពេទ្យមន្ទីរពេទ្យរមាសហែកក៏សម្រេចបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក៏សម្រេចធ្វើការវះកាត់ភ្លាមៗរហូតទទួលជោគជ័យ ដោយមានសុខភាពល្អទាំងម្តាយនិងកូនផងដែរ។ លោកជំទាវថា ក្រោយពេលវះកាត់ហើយ ក្រុមគ្រូពេត្យក៏បានយកសំណាកស្រ្តីខាងលើទៅពិនិត្យមើលនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលគឺគាត់អវិជ្ជមានជំងឺកូវីដ១៩ ៕

  • ​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​បញ្ជាក់​ថា​ ​វៀតណាម​នឹង​កំណត់​ជើង​ហោះហើរ​ក្នុង​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ ដើម្បីទប់ស្កាត់ Covid-19 ទម្រង់ថ្មី

    ​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​បញ្ជាក់​ថា​ ​វៀតណាម​នឹង​កំណត់​ជើង​ហោះហើរ​ក្នុង​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ ដើម្បីទប់ស្កាត់ Covid-19 ទម្រង់ថ្មី

    ​វៀតណាម​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​លោក​ ង្វៀ​ន​ ​សួន​ផុក​ ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​នឹង​កំណត់​ជើង​ហោះហើរ​ដែល​នាំ​ពលរដ្ឋ​មក​ប្រទេស​វិញ​ ​ចាប់ពី​ពេលនេះ​រហូតដល់​ចប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ​ ​ដើម្បី​ទប់​ស្កាត់​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​V​N​Express​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ង្វៀ​ន​ ​សួន​ផុក​ ​បញ្ជាក់​ថា​ ​វៀតណាម​នឹង​អនុញ្ញាត​អោយ​មានតែ​ជើង​ហោះហើរ​ចាំបាច់​ប៉ុណ្ណោះ​ចូលក្នុង​ប្រទេស​ ​ដោយ​ក្នុង​នោះ​មាន​ដូចជា​ ​ក្រសួងសុខាភិបាល​ ​ក្រសួងការបរទេស​ ​ក្រសួង​ការពារ​ជាតិ​ ​ក្រសួង​សន្តិសុខ​សាធារណៈ​ ​និង​ដឹកជញ្ជូន​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​បន្ទាប់ពី​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១​០​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​ក្រសួង​ដឹកជញ្ជូន​នឹង​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ចាប់ផ្តើម​ជើង​ហោះហើរ​អន្តរជាតិ​ឡើងវិញ​ ​៕

  • ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៩​ករណី​ទៀត​នៅ​ថ្ងៃចន្ទ​នេះ​ ​ក្នុង​នោះ​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៩​ករណី​ទៀត​នៅ​ថ្ងៃចន្ទ​នេះ​ ​ក្នុង​នោះ​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ថៃ​៖​ ​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៩​ករណី​បន្ថែម​ទៀត​ ​ដោយ​ក្នុង​នោះ​មាន​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ខណៈ​តួលេខ​កត់ត្រា​ថ្មី​នេះ​ ​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​១​ម៉ឺន​៥​៤​៧​ករណី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ នៅ​ក្នុង​របាយការណ៍​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ដែរ​ ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​នោះ​ទេ​ ​ដែល​មកទល់​ពេលនេះ​ ​មាន​អ្នក​ស្លាប់​សរុប​៦​៧​នាក់​ដដែល​ ​។​ ​ដោយឡែក​ជន​អន្តោប្រវេសន៍​ជា​ពលករ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ជិត​៣​០​០​នាក់​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​និង​បាន​ក្លាយ​ជា​ក្រុម​អន្តោប្រវេសន៍​ដ៏​ច្រើន​លើកដំបូង​ ​ដែល​ជាសះស្បើយ​ពី​វី​រុ​ស​នេះ​ ​។​ សូម​ជម្រាប​ថា​ ​មកទល់​ពេលនេះ​ ​ប្រទេស​ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​ ​១​ម៉ឺន​៥​៤​៧​ករណី​ ​ដោយ​ក្នុង​នោះ​មាន​៨​ពាន់​៣​៨​១​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​២​ពាន់​១​៦​៦​នាក់​ជា​ករណី​នាំចូល​ ​។​ ​ហើយ​ក្នុងចំណោម​ករណី​ឆ្លង​សរុប​ទាំងអស់​នោះ​ទៀតសោត​ ​មាន​៦​៧​នាក់​ស្លាប់​ ​និង​ ​៦​ពាន់​៥​៦​៦​នាក់​បាន​ជាសះស្បើយ​ឡើងវិញ​ ៕

  • អ្នកជំងឺកូវីដ-១៩ចុងក្រោយអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានជាសះស្បើយ

    អ្នកជំងឺកូវីដ-១៩ចុងក្រោយអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានជាសះស្បើយ

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសសួងសុខាភិបាលនៅថ្ងៃ១១មករាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១០មករា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់បានជាសះស្បើយ ក្នុងនោះមាន២នាក់ជាពលករមកពីប្រទេសថៃ និងស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៥៦ឆ្នាំ មានអាសយដ្ឋាននៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភរិយារបស់លោកអគ្គនាយកពន្ធនាគារ។ ស្ត្រីរួបនោះត្រូវក្រសួងសុខាភិបាលបានបញ្ជាក់ថា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលថ្ងៃទី១១មករាឆ្នាំ២០២១នេះ បានប្រកាសថា អ្នកជំងឺ Covid-19 ម្នាក់ចុងក្រោយ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅព្រឹកមិញ។ ជាមួយគ្នានោះ ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តាចា្យ ងី ម៉េង បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយ។ ជាមួយគ្នានោះ លោកបបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នោះ។ កម្ពុជាគិតមកដល់ថ្ងៃទី១១មករាឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៩២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៧៤នាក់ និងនៅសល់១៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

  • សកលវិទ្យាល័យសុខាភិបាលមួយរបស់កូរ៉េផ្ដល់ម៉ាស១០ម៉ឺន និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩មួយចំនួនដល់កម្ពុជា

    សកលវិទ្យាល័យសុខាភិបាលមួយរបស់កូរ៉េផ្ដល់ម៉ាស១០ម៉ឺន និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩មួយចំនួនដល់កម្ពុជា

    សាកលវិទ្យាល័យសុខាភិបាលកូរ៉េ Soonchunhyang University Hospital នៅថ្ងៃ១១មករាឆ្នាំ២០២១ បានប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាសការពារជំងឺប្រមាណ១០ម៉ឺនម៉ាសជាប្រភេទ KD94 និង KF-AD, ឧបករណ៍វាស់កំដៅចំនួន៤៨ គ្រឿង និងបន្ទះប្លាស្ទិកបិទការពារមេរោគ (Anti-Virus Film) ចំនួន 20 ប្រអប់ ក្នុងយុទ្ធនាការជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ19 នៅប្រទេសកម្ពុជា។ ពិធីប្រគល់នោះធ្វើឡើងតាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានថ្លែងថា បរិក្ខារទាំងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល គ្រោងនឹងត្រូវយកទៅចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ, មន្ទីពេទ្យព្រះអង្គឌួង, មន្ទីរសុខាភិបាលខេត្តរតនគិរី និងមណ្ឌលគិរី ,ព្រមទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បន្ទាប់ពីបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជានៅសេអ៊ូល មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang បានសហការយ៉ាងល្អប្រសើរជាមួយស្ថានទូតក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន ជាពិសេសបានផ្ដល់ការបញ្ចុះតម្លៃចំនួន ៣០% នៃថ្លៃព្យាបាលសរុបជូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េទាំងអស់រួមទាំងអ្នកដែលមិនមានធានារ៉ាប់រងសុខភាពក៏ដោយ។ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ក្រុមបុគ្គលិកបំរើការនៅសាកលវិទ្យាល័យ ដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លោក Leo Yonghyun ដែលបានដុតដៃដុតជើង សម្របសម្រួលអំណោយទាំនោះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនយើងទាំងពីរក្នុងវិស័យសុខាភិបាល៕កឹម ទៀង

  • អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចែកអំណោយ ជូនដល់ពលករធ្វើចត្តាឡីស័កប្រមាណ ៣៧៥៤នាក់

    អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចែកអំណោយ ជូនដល់ពលករធ្វើចត្តាឡីស័កប្រមាណ ៣៧៥៤នាក់

    ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ក្រុងចុះចែកអំណោយឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនពលករមកពីប្រទេសថៃដែលបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះនៅមណ្ឌលចត្តាឡីស័កកម្រិត២ថ្នាក់ខេត្ត នៅកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន៥៨២នាក់។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការឧបត្ថម្ភដល់បងប្អូនពលករធ្វើចត្តាឡីស័ក ក្នុងមួយនាក់ៗអាហារ បីពេលក្នុងមួយថ្ងៃ ឃីត ១កញ្ចប់, មី ៦កញ្ចប់ និងទឹកបរិសុទ្ធវីតាល់ ១.៥លីត្រ ៦ដប។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្នុងខេត្តមានបងប្អូនពលករត្រឡប់មកប្រទេសថៃកំពុងធ្វើចត្តាឡីស័កចំនួន ៣៧៥៤នាក់ ស្រី១៦០២នាក់ ហើយក្នុងនោះមាន វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ ស្រី៦នាក់។ ឯកឧត្តមបានលើកឡើងថា ‘’ខ្ញុំបាទ អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកំពុងធ្វើចត្តាឡីស័ក…

  • ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៥​ករណី​ទៀត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ក្នុង​នោះ​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៥​ករណី​ទៀត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ក្នុង​នោះ​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​៖​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ប្រទេស​ថៃ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​២​៤​៥​ករណី​ថែមទៀត​ ​ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហ​គ​ម៍ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់​គ្រប់​ស្ថានការណ៍​ ​CO​V​I​D​-19 ​របស់​ថៃ​ ​លោក​វេជ្ជបណ្ឌិត​ ​ថា​វី​ស៊ី​ន​ ​វី​សា​នុយ៉ូ​ធី​ន​ ​បានឲ្យ​ដឹង​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងនោះ​ ​មាន​រហូតដល់​២​២​៤​ករណី​ជា​ករណី​ឆ្លង​នៅ​ក្នុងស្រុក​ផ្ទាល់​តែម្តង​ ​ខណៈ​ដែល​ ​២​១​ករណី​ទៀត​ ​គឺជា​អ្នក​ដែល​ទើប​ធ្វើដំណើរ​ត្រឡប់មក​ពីក្រៅ​ប្រទេស ​។​ សូម​ជម្រាប​ថា​ ​មកទល់​ពេលនេះ​ ​ប្រទេស​ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​ ​១​ម៉ឺន​២​៩​៨​ករណី​ ​ដោយ​ក្នុង​នោះ​មាន​៨​ពាន់​១​៥​៧​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​២​ពាន់​១​៤​១​នាក់​ជា​ករណី​នាំចូល​ ​។​ ​ហើយ​ក្នុងចំណោម​ករណី​ឆ្លង​សរុប​ទាំងអស់​លើ​នោះ​ទៀតសោត​ ​មាន​៦​៧​នាក់​ស្លាប់​ ​និង​ ​៦​ពាន់​៤​២​៨​នា​ក​បាន​ជាសះស្បើយ​ឡើងវិញ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៤​លាន​៨​១​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៤​លាន​៨​១​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​០​លាន​៦​៨​ម៉ឺន​៩​ពាន់​៧​៣​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​៤​ម៉ឺន​៣​ពាន់​៩​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៤​លាន​៨​១​ម៉ឺន​១​ពាន់​៣​៨​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​២​លាន​៩​១​ម៉ឺន​៧​ពាន់​៣​៣​៤​នាក់​ ​ស្លាប់​ចំនួន​៣​៨​ម៉ឺន​៣​ពាន់​២​៧​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​៤​៨​ម៉ឺន​៣​ពាន់​៤​៩​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៤​៦​ម៉ឺន​៧​ពាន់​៤​៣​១​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​១​ពាន់​១​៩​៨​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៩​ម៉ឺន​២​ពាន់​១​៣​០​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​១​០​ម៉ឺន​៥​ពាន់​៧​៩​០​នាក់​ ​ស្លាប់​២​០​ម៉ឺន​៣​ពាន់​១​៤​០​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​៦​ម៉ឺន​៧​ពាន់​៦​៥​១​នាក់​ ​៕

  • ក្រសួងអប់រំ និងអង្គការយូនីសេហ្វ ធ្វើយុទ្ធនាការអប់រំជំរុញឲ្យអនុវត្តន៍ឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់យុវសិស្សឆ្នាំសិក្សា២០២១

    ក្រសួងអប់រំ និងអង្គការយូនីសេហ្វ ធ្វើយុទ្ធនាការអប់រំជំរុញឲ្យអនុវត្តន៍ឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់យុវសិស្សឆ្នាំសិក្សា២០២១

    ក្រសួងអប់រំ ជាមួយនឹងការគាំទ្រពីអង្គការយូនីសេហ្វ នៅថ្ងៃ១១មករាឆ្នាំ២០២១នេះ បានប្រកាសចាប់ផ្ដើមអនុវត្តយុទ្ធនាការសម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យកុមារកម្ពុជាចូលរៀនវិញ ហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។ យុទ្ធនាការនោះ ធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្តឥរិយាបថការពារសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនោះ នឹងត្រូវបានគេផលិតជាវីដេអូ ផ្ទាំងអប់រំ ស្ប៉តវិទ្យុ និងសារជាអក្សរ ជាមួយនឹងភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស៕កឹម ទៀង