Category: Covid-19

  • តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តសហការជាមួយ កម្លាំងចម្រុះចុះរៀបចំសំអាតអនាម័យ និងការពារទីតាំងបរិវេណមណ្ឌលចត្តាឡីស័កពលករខ្មែរ

    តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តសហការជាមួយ កម្លាំងចម្រុះចុះរៀបចំសំអាតអនាម័យ និងការពារទីតាំងបរិវេណមណ្ឌលចត្តាឡីស័កពលករខ្មែរ

    ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នៅថ្ងៃទី៧មករា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងកងទ័ពប្រមាណជាង៥០នាក់ បន្តចុះសហការជាមួយផ្នែកទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកអូរស្មាច់ និងកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចុះការពារ និងរៀបចំសម្អាតទីតាំងថ្មី សម្រាប់ធ្វើចត្តាឡីស័ក ដល់បងប្អូនប្រជាពលករ ត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានោះដែរ កម្លាំងមួយផ្នែករបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យបានសការជាមួយ និងកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើការដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័ក ក្នុងខេត្តឧត្តរមានជ័យ និងមួយផ្នែក សហការជាមួយផ្នែកទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំការការពារនៅច្រកថ្មដូន និងច្រកជប់គគីរ ការពារក្រែងមានករណីពលករលួចឆ្លងដែនដោយខុសច្បាប់ ឬមិនព្រមចូលរួមធ្វើចត្តាឡីស័ក។ ដោយឡែក កម្លាំងផ្នែកសឹករងត្រពាំងប្រាសាទចំនួនប្រមាណ១៥នាក់ផ្សេងទៀត បានសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលដឹកនាំដោយ លោក ហ៊ុន សិលា អភិបាលរងស្រុកត្រពាំងប្រាសាទ បានចូលរួមសម្អាត និងរៀបចំអាគារអនុវិទ្យាល័យ ហ៊ុនសែនទួលតាសេក ស្ថិតក្នុងនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដើម្បីធ្វើជាកន្លែងចត្តាឡីស័កបន្ថែមដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃផងដែរ។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងទ័ព២៧នាក់ ប្រចាំការ ការពារនៅជុំវិញទីតាំងមណ្ឌល ដើម្បីបង្កើនសុវត្ថិភាព និងរបៀបរៀបរយ ចំពោះមណ្ឌលចត្តាឡីស័កពលករខ្មែរ…

  • អាជ្ញាធរថៃប្រកាសផ្អាកឱ្យប្រជាពលរដ្ឋខ្មែរចូលដឹកជញ្ជូន និងពិនិត្យទំនិញ ក្នុងផ្សាររោងក្លឿ ប្រទេសថៃ ចាប់ពីថ្ងៃ១០មករា តទៅ

    អាជ្ញាធរថៃប្រកាសផ្អាកឱ្យប្រជាពលរដ្ឋខ្មែរចូលដឹកជញ្ជូន និងពិនិត្យទំនិញ ក្នុងផ្សាររោងក្លឿ ប្រទេសថៃ ចាប់ពីថ្ងៃ១០មករា តទៅ

    អាជ្ញាធរថៃប្រកាសផ្អាកឱ្យប្រជាពលរដ្ឋខ្មែរចូលដឹកជញ្ជូន និងពិនិត្យទំនិញ ក្នុងផ្សាររោងក្លឿ ប្រទេសថៃ ចាប់ពីថ្ងៃ១០មករាឆ្នាំ២០២១តទៅ ដោយសារការបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • ​និ​យ​ត​ករ​អឺរ៉ុប​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Modern​a​ ​នៅ​តាម​បណ្តា​ប្រទេស​សមាជិក​របស់​ខ្លួន

    ​និ​យ​ត​ករ​អឺរ៉ុប​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Modern​a​ ​នៅ​តាម​បណ្តា​ប្រទេស​សមាជិក​របស់​ខ្លួន

    ​អឺរ៉ុប​៖​ ​គណៈកម្មការ​អឺរ៉ុប​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​នៅ​តាម​បណ្តា​ប្រទេសសមាជិករបស់​សហភាព​អឺរ៉ុប​ ​បន្ទាប់ពី​ទីភ្នាក់ងារ​ឱសថ​របស់​សហភាព​អឺរ៉ុប​ ​E​MA​ ​បាន​បើកភ្លើង​ខៀវ​នា​ពេល​ថ្មីៗ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CNBC ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​គឺជា​វ៉ាក់សាំង​ទី​២​ហើយដែល​ត្រូវ​បាន​និ​យ​ត​ករ​អឺរ៉ុប​ផ្តល់​ភ្លើង​ខៀវ​អោយ​ប្រើប្រាស់​ ​សម្រាប់​ប្រជាជន​របស់​ខ្លួន​ ​ខណៈ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុ​នេះ​ ​បាន​ចែកចាយ​រួចហើយ​នៅ​អង់គ្លេស​ ​និង​សហរដ្ឋអាមេរិក​ ​។​ បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ទីភ្នាក់ងារ​ឱសថ​របស់​សហភាព​អឺរ៉ុប​ ​E​MA​ ​គណៈកម្មាធិការ​វេជ្ជសាស្ត្រ​របស់យើង​បាន​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​នូវ​ទិន្នន័យ​ស្តីពី​គុណភាព​ ​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​ ​និង​បាន​ផ្តល់​អនុសាសន៍​ ​ដោយ​ព្រមព្រៀង​លើ​ការ​យល់ព្រម​ទី​ផ្សារ​តាម​លក្ខខណ្ឌ​ផ្លូវការ​ ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​គណៈកម្មការ​អឺ​រុ​ប​ ​៕

  • ​ថៃ​ទទួលស្គាល់​ព័ត៌មាន​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ជាង​៩​០​០​នាក់​ ​ក្នុង​រោងចក្រ​ផលិត​ត្រីខ​កំប៉ុងក្នុងខេត្តសាមុត សាខន​ ​ប៉ុន្តែ​វា​ជា​ព័ត៌មាន​ចាស់

    ​ថៃ​ទទួលស្គាល់​ព័ត៌មាន​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ជាង​៩​០​០​នាក់​ ​ក្នុង​រោងចក្រ​ផលិត​ត្រីខ​កំប៉ុងក្នុងខេត្តសាមុត សាខន​ ​ប៉ុន្តែ​វា​ជា​ព័ត៌មាន​ចាស់

    ​ថៃ​៖​ ​ក្រសួងសុខាភិបាល​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ទទួលស្គាល់​នូវ​សេចក្ដីរាយការណ៍​ពី​ការ​រក​ឃើញ​ ​CO​V​I​D​-19 ​ជាង​៩​០​០​ករណី​ថ្មី​ ​នៅ​ក្នុង​រោងចក្រ​ផលិត​ត្រីខ​កំប៉ុង​មួយ​កន្លែង​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ក្រោយ​ការ​ធ្វើ​តេ​ស្ដ​លើ​មនុស្ស​៣​ពាន់​៨​០​០​នាក់​ ​ប៉ុន្តែ​តួលេខ​ទាំងនេះ​គឺជា​ព័ត៌មាន​ចាស់​ ​ដែល​ត្រូវ​បាន​រាយការណ៍​រួចហើយ​ ​នៅ​ក្នុង​របាយការណ៍​មុន​ៗ​នា​ពេល​ថ្មីៗ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Bang​kok ​Post​ ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ជាមួយគ្នា​នេះ​ ​អគ្គនាយក​ ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់​ថៃ​លោក​ ​អូ​ផាស​ ​កា​ន​កា​វី​ង​ផុង​ ​និយាយ​ថា​ ​ករណី​ឆ្លង​ខាងលើ​គឺជា​ការពិត​ ​ហើយ​លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​រោងចក្រ​ផលិត​ត្រីខ​កំប៉ុង​មួយ​កន្លែង​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​គឺជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ ​ប៉ា​តា​យ៉ា​ ​។​ លោក​ ​អូ​ផាស​ ​បាន​សង្កត់ធ្ងន់​ថា​ ​តួលេខ​ឆ្លង​ទាំងនោះ​ ​គឺជា​ព័ត៌មាន​ចាស់​ ​ដោយមាន​រាប់បញ្ចូល​ទាំង​ករណី​ឆ្លង​ថ្មី​សរុប​ច្រើនជាង​៥​០​០​ករណី​ក្នុង​ខេត្ត​ដដែល​នេះ​ ​ដែល​មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង​ស្ថានការណ៍​ ​CO​V​I​D​-19 ​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាលពីប៉ុន្មានថ្ងៃមុន​នេះ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៨​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៣​លាន​១​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៨​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៣​លាន​១​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៧​លាន​៦​៣​ម៉ឺន​៦​ពាន់​៥​៣​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៨​៩​ម៉ឺន​៧​៩​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៣​លាន​១​២​ម៉ឺន​៩​ពាន់​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​១​លាន​៨​៥​ម៉ឺន​៧​ពាន់​៦​១​៦​នាក់​ ​ស្លាប់​ចំនួន​៣​៦​ម៉ឺន​៩​ពាន់​៩​៩​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​២​ម៉ឺន​៤​ពាន់​១​៤​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៣​៩​ម៉ឺន​៥​ពាន់​៩​៣​៨​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៣​៧​២​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​១​ម៉ឺន​៦​ពាន់​១​៦​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៨​៧​ម៉ឺន​៤​ពាន់​៥​៣​៩​នាក់​ ​ស្លាប់​១​៩​ម៉ឺន​៩​ពាន់​៤​៣​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៣​ម៉ឺន​៦​ពាន់​៥​៣​០​នាក់​ ​៕

  • ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនដែលកំពុងតែប្រកបរបរសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ តាមម៉ូតូកង់៣ និងផាស់អេប ឲ្យមានការប្រុងប្រយ័ត្ននិងទប់ស្កាត់ការឆ្លងនិងចម្លងពីជម្ងឺកូវីដ-19

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនដែលកំពុងតែប្រកបរបរសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ តាមម៉ូតូកង់៣ និងផាស់អេប ឲ្យមានការប្រុងប្រយ័ត្ននិងទប់ស្កាត់ការឆ្លងនិងចម្លងពីជម្ងឺកូវីដ-19

       ថ្លែងទៅកាន់បងប្អូនដែលជាអ្នកប្រកប នូវមុខរបរសេវាកម្មដឹកជញ្ជូនភ្ញៀវតាមម៉ូតូកង់៣ និងផាស់អេបក្នុងទីប្រជុំជនក្រុង-ខេត្តបាត៎ដំបងប្រមាណ១២០នាក់ នៅរសៀល ថ្ងៃទី៦ខែមករាឆ្នាំ២០២១ នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើលារអំពាវនាវដល់បងប្អូនបម្រើនូវសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍សូមឲ្យមានការរប្រុងប្រយ័ត្នឲ្យបានម៉ឺងម៉ាត់និងត្រូវចូលរួមក្នុងការទប់ស្កាត់នូវការឆ្លងនិងការចម្លង ពីកូវីដ-១៩ តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល និងពីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ដោយមិនត្រូវមើលស្រាលពីជម្ងឺឆ្លងដ៏កំណាចមួយនេះ ដែលកំពុងតែបន្តកើតមាននិងរាតត្បាតជាសកល នៅលើពិភពលោក និងមិនទាន់ផុតរលត់រលាយសាបសូន្យនៅឡើយនោះទេ?។       ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលនិងចែកស្បៀង ដល់បងប្អូនជាអ្នករត់ម៉ូតូកង់បីនិងផាស់អាប់នៅរសៀលថ្ងៃទី៦មករា នេះ។ ដោយឯកឧត្តមអភិបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកថា៖ ក្នុងខណៈនេះ នៅប្រទេសថៃ កំពុងតែកើតមាននូវការឆ្លងរីករាលដាលតាមបណ្តាខេត្តជាច្រើននៅក្នុងសហគមន៍ របស់ប្រទេសមួយនេះ នូវជំងឺកូវីដ-១៩។ហើយពលករខ្មែរកំពុងតែធ្វើការនៅទីនោះក៏បាននាំគ្នាវិលត្រឡបមកកាន់ស្រុកកំណើតវិញ។ហើយអ្នកខ្លះក៏បានឆ្លងនូវកូវីដ-១៩ និងកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រួមទាំងពលករផ្សេងៗច្រើនទៀត ក៏ត្រូវបានធ្វើការឃាត់ខ្លួន ដើម្បីធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល យ៉ាងម៉ត់ចត់ ត្រឹមត្រូវ តាមកាលវេលាកំណត់និងពិនិត្យយកវត្ថុសំណាកដើម្បីផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ ដើម្បីរកលទ្ធផល ពីកូវីដ-19។ មុននិងឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានស្រុកកំណើតរបស់ខ្លួនវិញ។      ឯកឧត្តម ងួន រតនៈ បានបន្តថា៖ បញ្ហានេះវាក៏បានធ្វើឲ្យមានការព្រួយបារម្ភ ដូច្នេះសូមបងប្អូនជាដែលជាអ្នកប្រកបនូវមុខរបរក្នុងការបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យជាប៉ជាប្រចាំ និងត្រូវតែអនុវត្តនូវវិធានការក្នុងការធ្វើអនាម័យតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃនឹងទឹកស្អាតជាមួយសាប៊ូ ឬជែល ឬ អាល់កុល…

  • ពលករខ្មែរមកពីប្រទេសថៃ២នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះ

    ពលករខ្មែរមកពីប្រទេសថៃ២នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះ

    យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៧មករាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី៦មករា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់។ អ្នកឆ្លងថ្មីទាំង២នាក់នោះ មានបុរសខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២មករាឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។ បុរសរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកអ្នកឆ្លងថ្មីម្នាក់ទៀត ជាបុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពី ប្រទេសថៃមកដល់ប្រទេសកម្ពុជានៅថ្ងៃសទី៤មករាឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។ បុរសរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ កម្ពុជាគិតមកដល់ថ្ងៃទី៧មករាឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៨៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៦២នាក់ និងនៅសល់២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

  • ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៦​៥​ករណី​ទៀត​ ​ខណៈ​មាន​អ្នកជំងឺ​ម្នាក់ទៀត​ស្លាប់ (មានវីដេអូ)

    ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៦​៥​ករណី​ទៀត​ ​ខណៈ​មាន​អ្នកជំងឺ​ម្នាក់ទៀត​ស្លាប់ (មានវីដេអូ)

    ថៃ​៖​ ​បុរស​ម្នាក់​ដែល​ដឹក​កម្មករ​ចំណាកស្រុក​ទៅ​ ​និង​មក​ធ្វើការ​បាន​ស្លាប់​ដោយ​ ​សារ​ជំងឺ​ ​Co​v​i​d​-19 ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​៣​៦​៥​ករណី​បន្ថែម​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ករណី​ស្លាប់​របស់​បុរស​ខាងលើ​នេះ​ ​បាន​នាំ​អោយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​ថៃ​កើន​ឡើង​ដល់​៦​៦​នាក់​ ​ខណៈ​ដែល​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​៩​ពាន់​៣​៣​១​ករណី​គិត​ត្រឹម​ថ្ងៃពុធ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​ ​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ ​លោក​វេជ្ជបណ្ឌិត​ ​តា​វី​សិប​ ​វី​សា​នុ​យោធិន​ ​បញ្ជាក់​ថា​ ​អ្នក​ស្លាប់​ចុងក្រោយ​នេះ​ ​គឺជា​បុរស​មាន​វ័យ​៦​៣​ឆ្នាំ​ម្នាក់​ ​ជា​អ្នក​ដឹក​កម្មករ​បរទេស​អោយ​ទៅ​ធ្វើការ​ ​និង​ត្រឡប់ទៅ​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​។​ លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា​ ​បុរស​នោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​នេះ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ហើយ​ត្រូវ​បាន​ប្រកាស​ថា​ ​បាន​បាត់បង់ជីវិត​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​ដោយសារតែ​បញ្ហា​ជំងឺ​ជាច្រើន​នៅ​ក្នុង​ខ្លួន​ ​៕

  • ​ចិន​ចាប់ផ្តើម​រឹត​បន្តឹង​វិធានការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ជាថ្មី​ ​បន្ទាប់ពី​មានការ​កើន​ឡើង​ខ្លាំង​ករណី​ក្នុង​សហគមន៍ (មានវីដេអូ)

    ​ចិន​ចាប់ផ្តើម​រឹត​បន្តឹង​វិធានការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ជាថ្មី​ ​បន្ទាប់ពី​មានការ​កើន​ឡើង​ខ្លាំង​ករណី​ក្នុង​សហគមន៍ (មានវីដេអូ)

    ​ចិន​៖​ ​អាជ្ញាធរ​ចិន​អះអាង​ថា​ ​ពួកគេ​បាន​និង​កំពុង​រឹត​បន្តឹង​វិធានការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ជាថ្មី​ ​ចំ​ពេល​ដែល​ករណី​ឆ្លង​ក្នុង​ប្រទេស​កំពុង​ស្ទុះឡើង​ខ្លាំង​ទៀត​ ​ពិសេស​ករណី​ឆ្លង​ក្បែរ​ទីក្រុង​ប៉េកាំង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ តំបន់​ភាគ​ខាងជើង​ ​ឈាង​ខាងកើត​ខេត្ត​ហឺ​ប៉ី​ ​ដែល​ឡោម​ព័ន្ធ​ជុំវិញ​ទីក្រុង​ប៉េកាំង​ ​កាលពី​ថ្ងៃ​អង្គា​រ៍​ស​ប្តាហ៍​នេះ​បាន​ប្រកាស​អាសន្ន​បន្ទាន់​ ​បន្ទាប់ពី​​​រក​ឃើញ​ករណី​ឆ្លង​រាតត្បាត​ក្នុង​សហគមន៍​ជាច្រើន​មិនធ្លាប់​មាន​ក្នុង​ពេល​០​៦​ខែ​ចុងក្រោយ​នេះ​ ​។​ ជា​ការ​ឆ្លើយតប​ ​រដ្ឋាភិបាល​ចិន​បាន​សម្រេច​រឹត​បន្តឹង​វិធានការ​គ​ម្លា​ត​សង្គម​ជាថ្មី​ ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការ​ធ្វើ​តេ​ស្ត​ទ្រង់ទ្រាយ​ធំ​ ​ការ​បិទ​សាលារៀន​ ​និង​រឹត​បន្តឹង​លើ​អ្នកដំណើរ​មកពី​គ្រប់តំបន់​ហា​និ​ភ័យ​ខ្ពស់​ឆ្លង​ ​Co​v​i​d​-19 ​។​ ​ក្រៅពី​នេះ​ ​អាជ្ញាធរ​ចិន​ក៏​នឹង​ស៊ើប​អង្កេត​តាមដាន​លើ​គ្រប់​ទំនិញ​នាំចូល​ទាំងអស់​ ​ដើម្បី​ប្រាកដ​ថា​ ​មិន​មាន​វី​រុ​ស​ ​Co​v​i​d​-19 ​តោង​មក​ជាប់​ទំនិញ​ទាំងនោះ​ផង​ដែរ​ ​៕

  • ​សហ​ព័ន្ធ​អាហារ​សមុទ្រ​នៅ​ថៃ​ដំណើរការ​រោងចក្រ​ឡើងវិញ​ ​ព្រោះ​បុគ្គលិក​ឆ្លង​កូ​វី​ដ​១​៩​ ​តិច​ពេក

    ​សហ​ព័ន្ធ​អាហារ​សមុទ្រ​នៅ​ថៃ​ដំណើរការ​រោងចក្រ​ឡើងវិញ​ ​ព្រោះ​បុគ្គលិក​ឆ្លង​កូ​វី​ដ​១​៩​ ​តិច​ពេក

    ​សហ​ព័ន្ធ​អាហារ​សមុទ្រ​នៅ​ប្រទេស​ថៃ​ ​ឈ្មោះថា​ ​Thai​ ​Union​ ​បាន​អះអាង​នៅ​ថ្ងៃពុធ​ ​ទី​៦​ ​មករា​ ​២​០​២​១​នេះ​ថា​ ​បណ្តា​រោងចក្រ​របស់​ខ្លួន​បាន​បន្ត​ដំណើរការ​ធម្មតា​វិញ​ ​ក្រោយពេល​បុគ្គលិក​របស់​ខ្លួន​ឆ្លង​កូ​វី​ដ​១​៩​ ​ចំនួន​៦​៩​នាក់​ ​ក្នុងចំណោម​បុគ្គលិក​ច្រើនជាង​២​៣​០​០​០​នាក់​ ​ក្នុង​បណ្តា​រោងចក្រនានា ​ស្ថិតនៅ​ក្រុង​បាងកក​។​ ​តាមរយៈ​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ ​ក្រុមហ៊ុន​លក់​ត្រី​ធូ​ណា​លំដាប់​លេខ​១​លើ​ពិភពលោក​មួយ​នេះ​បាន​និយាយ​ថា​ ​ខ្លួន​បាន​ធ្វើ​តេ​ស្ត​បុគ្គលិក​៨​៥​ភាគរយ​ ​ឬ​ ​២​៣​៦​៣​០​នាក់​ ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​ជា​ខេត្ត​មាន​ផ្សារ​លក់​អាហារ​សមុទ្រ​ផ្ទុះ​ការ​ចម្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​ ​នៅ​ប្រទេស​ថៃ​នោះ​។​ ​ក្រុមហ៊ុន​នេះ​ថា​ ​រោងចក្រ​ទាំងនោះ​នឹង​បន្ត​ប្រតិបត្តិការ​ ​ដោយមាន​ការ​ជួប​ប្រជុំ​មនុស្ស​តិចតួច​ ​ប្រកាន់ខ្ជាប់​អនាម័យ​ដ៏​ខ្ពស់​ ​និង​អនុវត្ត​តាម​វិធាន​សុខាភិបាល​របស់​​​ក្រសួង​។​ ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​T​h​i​rap​h​on​g​ C​h​an​sir​i​ ​បាន​និយាយ​ថា​ ​«​ដោយសារតែ​ចំនួន​បុគ្គលិក​ឆ្លង​តិចតួច​ ​បណ្តា​រោងចក្រ​របស់​ ​Thai​ ​Union​ ​ថ្មីៗ​នេះ​ ​នៅតែ​បន្ត​បើកទ្វារ​ ​រហូតដល់​ធ្វើ​ប្រតិបត្តិការ​ផលិត​»​។​ ​Thai​ ​Union​ ​អះអាង​ថា​ ​មិនទាន់​បិទទ្វារ​រោងចក្រ​នៅ​ក្នុង​ខេត្ត​ទេ​ ​ហើយ​អាង​ថា​ ​ការ​បិទ​ខេត្ត​២​ស​ប្តាហ៍​ប៉ះពាល់​ប្រមាណ​២​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំណូល​សរុប​របស់​ក្រុមហ៊ុន​៕​ ប្រភពពី CNA