-
នាយករដ្ឋមន្រ្តីជប៉ុនបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាដាក់ទីក្រុង តូក្យូ ក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់ Covid-19

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា នៅថ្ងៃចន្ទនេះបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងពិចារណាប្រកាសភាពអាសន្ន សម្រាប់តំបន់ទីប្រជុំជននៅទីក្រុងតូក្យូ ចំពេលមានការកើនឡើងខ្លាំងនូវករណីឆ្លង Covid-19 និងបន្ទាប់ពីរកឃើញករណីឆ្លងវីរុសកូរ៉ូណាទម្រង់ថ្មី នេះបើតាមសារព័ត៌មាន អេភី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដើម្បីចាប់ផ្តើមឆ្នាំ២០២១ថា ក្នុងអំឡុងពេល០៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ករណីឆ្លងនានាមិនបានធ្លាក់ចុះទេនៅក្នុងតំបន់ក្រុងតូក្យូ ។ លោកបន្ថែមថា ការបន្ថយរយៈពេលម៉ោងធ្វើការសម្រាប់ភោជនីយដ្ឋាន បានជួយទប់ស្កាត់ការកើនឡើង នៃការឆ្លងនៅក្នុងតំបន់មួយចំនួនរួមមានក្រុងអូសាកា និងហុកកាដូ ។ ជាវិធានការបណ្តោះអាសន្ននោះ ភោជនីយដ្ឋាន និងហាងខារ៉ាអូខេនៅក្នុងតំបន់ក្រុងតូក្យូ កំពុងត្រូវបានស្នើឲ្យបិទទ្វារនៅម៉ោង០៨យប់ ពោលគឺលឿនជាងមុនដែលបិទនៅម៉ោង១០យប់ ខណៈអាជីវកម្មដែលបម្រើស្រាគួរតែបិទនៅម៉ោង០៧ យប់ ។ ប្រសិនបើត្រូវបានអនុម័តនោះ វានឹងក្លាយជាការប្រកាសអាន្នលើកទីពីររបស់ប្រទេសជប៉ុន ជុំវិញបញ្ហាជំងឺរាតត្បាតCovid-19 ខណៈលើកដំបូងបានធ្វើឡើងរយៈពេលជាងមួយខែកាលពីនិទាឃរដូវឆ្នាំមុន ហើយសាលារៀន និងអាជីវកម្មដែលមិនចាំបាច់ត្រូវបានស្នើសុំអោយបិទ ៕
-
កូវីដ១៩៖ ថៃនឹងផ្តើមទទួលវ៉ាក់សាំងចិន ពីខែក្រោយដល់់ខែមេសា ២លានដូស

ថៃនឹងទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ផលិតនៅប្រទេសចិន នាខែក្រោយនេះ ជាការផ្តើមមានវ៉ាក់សាំងដំបូង ស្របពេលដែលប្រទេសនេះមានហានិភ័យឆ្លងដ៏ខ្លាំង។ វ៉ាក់សាំងរបស់ចិន Sinovac Biotech Ltd នឹងមកដល់ថៃ ជាបន្តបន្ទាប់ ចាប់ពីខែកុម្ភះ សរុប២លានដូស ខណៈដែលថៃក៏កំពុងចាប់ផ្តើមផលិតវ៉ាក់សាំងខ្លួនឯង ដោយទិញបច្ចេកវិទ្យាផលិតពីក្រុមហ៊ុន AstraZeneca Plc ហើយរំពឹងថា នឹងចែកចាយ នាខែឧសភា ២០២១ នេះបើតាមការក្រសួងសុខាភិបាលថៃ។ ប្រភពថា វ៉ាក់សាំងចិន ៣កញ្ចប់ធំៗ នឹងមកដល់ថៃ ក្នុងនោះ ២០ម៉ឺដូសដំបូងមកដល់ ក្នុងខែកុម្ភះ ៨០ម៉ឺនទៀតមកដល់ខែមីនា និង១លានដូសទៀតមកដល់នៅខែមេសា។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ធ្លាប់អះអាងថា នឹងចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់មនុស្សប្រមាណ៣៣លាននាក់ ឬ ៥០ភាគរយនៃចំនួនប្រជាជនសរុបនៃប្រទេសថៃ ត្រឹមចុងឆ្នាំ២០២១ មកពីប្រភពចំនួន៤ផ្សេងៗគ្នា ក្នុងនោះ ក៏មានពីកម្មវិធី Covax របស់អង្គការសុខភាពពិភពលោកផងដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍
-
កូវីដ១៩៖ ថ្ងៃនេះ ថៃឆ្លងក្នុងសហគមន៍៧០៩នាក់ទៀត រីឯអ្នកស្លាប់កើនដល់៦៥នាក់ហើយ

នៅថ្ងៃចន្ទ ទី៤ មករា ២០២១នេះ ប្រទេសថៃបានប្រកាសពីរកឃើញករណីជំងឺកូវីដ១៩ ចំនួន៧៤៥នាក់ទៀត ក្នុងនោះ ៧០៩នាក់ជាករណីឆ្លងក្នុងសហគមន៍។ ក្រៅពីនេះ ក៏មានករណីស្លាប់ម្នាក់ទៀតផងដែរ។ គិតចាប់តាំងពីខែមករា ២០២០ មកដល់ព្រឹកថ្ងៃទី៤ មករា ២០២១នេះ ថៃមានករណីកូវីដ១៩សរុបចំនួន៨៤៣៩នាក់។ រីឯអ្នកស្លាប់កើនដល់៦៥នាក់៕ ប្រភពពីបាកកប៉ុស្តិ៍
-
សម្ដេចតេជោ៖ ថ្ងៃនេះកម្ពុជា ផ្ដល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសនេប៉ាល់

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។ នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករា នេះ។ អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន,…
-
អ្នកចាក់វ៉ាក់សាំង Covid-19 រួចហើយ គួរតែជៀសវាងការពិសារស្រា នេះបើតាមការព្រមានរបស់អ្នកជំនាញ

បរទេស៖ អ្នកដែលចាក់វ៉ាក់សាំង Covid-19 រួចហើយ គួរតែចៀសវាងការផឹកស្រាដោយសារតែវាអាចកាត់បន្ថយការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់រាងកាយទៅនឹងវ៉ាក់សាំង នេះបើតាមការអះអាងរបស់អ្នកជំនាញ ចុះផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។ ប្រភពខាងលើនេះបានអោយដឹងថា គ្រឿងស្រវឹងនឹងផ្លាស់ប្តូរធាតុផ្សំ នៃមីក្រូសរីរាង្គរាប់ពាន់លានដែលរស់នៅក្នុងពោះវៀន ដែលដើរតួយ៉ាងសំខាន់ក្នុងការការ ពារការវាយប្រហារពីបាក់តេរី និងវីរុស ។ ប្រការនេះនាំអោយមានការបំផ្លាញកោសិកាភាពស៊ាំនៅក្នុងឈាម ដែលត្រូវបានគេស្គាល់ថា ជាកោសិកាឈាមស រួមទាំងប្រភេទ នៃកោសិការ Lymphocyte ដែលបញ្ជូនអង្គបដិប្រាណ ដើម្បីវាយប្រហារវីរុសផងដែរ ។ ស្ថិតក្រោមការសិក្សាស្រាវជ្រាវខាងលើនេះ ក្រុមអ្នកជំនាញបានធ្វើការជំរុញអោយប្រជាជនជៀសវាងការផឹកស្រា ក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងការពារជំងឺដ៏កាចសាហារមួយនេះ ៕
-
អ្នកវិទ្យាសាស្រ្តអង់គ្លេសអះអាងថា កុមារអាយុចន្លោះពី១២ទៅ១៦ឆ្នាំទំនងជាធ្វើអោយ Covid-19 ឆ្លងរាលដាលខ្លាំងជាងក្រុមអាយុដទៃទៀតរហូតដល់៧ដង

អង់គ្លេស៖ កុមារដែលមានអាយុចន្លោះពី១២ទៅ១៦ឆ្នាំប្រហែលជាធ្វើអោយជំងឺ Covid-19 ឆ្លងរីករាលដាលខ្លាំងជាងក្រុមអាយុដទៃទៀត នេះបើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្តរបស់រដ្ឋាភិបាលអង់គ្លេស ចុះផ្សាយដោយសារព័ត៌មាន Daily Star នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Sir Mark Walport ដែលមកពីក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីភាពអាសន្ន (SAGE) បានប្រាប់កម្មវិធី Andrew Marr Show របស់ទូរទស្សន៍ BBC ថា យើងដឹងថា មនុស្សម្នាក់អាយុចន្លោះពី១២ទៅ១៦ឆ្នាំងាយនឹងចម្លងរោគចូលក្នុងគ្រួសារខ្លាំងជាងមនុស្សក្រុមអាយុដទៃទៀត រហូតដល់ទៅ៧ដង ។ ហើយយើងដឹងថា មានការធ្លាក់ចុះតិចតួចនៃករណីឆ្លងក្នុងចំណោមកុមារនៅសាលារៀន បន្ទាប់ពីឆមាសទីមួយ ប៉ុន្តែវាបានកើនឡើងម្តងទៀតនៅពេលពួកគេត្រឡប់មកសាលារៀនវិញ ។ ការអត្ថាធិប្បាយខាងលើនេះរបស់លោកសាស្រ្តាចារ្យ Sir Mark Walport បានកើតមានឡើងចំពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន កំពុងជំរុញអោយឪពុកម្តាយបញ្ជូនកូនៗរបស់ពួកគេត្រឡប់ទៅសាលារៀនវិញ ប៉ុន្តែក្រុមប្រឹក្សាមូលដ្ឋានមួយចំនួន កំពុងទទូចអោយរដ្ឋាភិបាលពន្យារពេលបើកទ្វារសិន ៕
-
ថៃគ្រោងហាមឃាត់មិនអោយភ្ញៀវទេសចរអង់គ្លេសចូលប្រទេសខ្លួន ដោយសារព្រួយបារម្ភពីវីរុស Covid-19 ទម្រង់ថ្មី

ថៃ៖ ក្រសួងសុខាភិបាលថៃនឹងអំពាវនាវអោយមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺCovid-19ផ្អាកការចូលរបស់ភ្ញៀវទេសចរអង់គ្លេសមកក្នុងប្រទេសខ្លួន ក្រោយ វីរុស Covid-19 ប្រភេទថ្មី B117 ត្រូវបានរកឃើញលើជនជាតិអង់គ្លេស០៤នាក់ដែលចូលប្រទេសថៃកាលពីថ្ងៃទី២១ ខែធ្នូ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។ ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ឆូឡាឡុងកន លោកវេជ្ជបណ្ឌិត Yong Poovorawan បញ្ជាក់ថា អ្នកជំងឺអង់គ្លេសទាំងបួននាក់ គឺជាគ្រួសារតែមួយមកពីតំបន់ ខេន ។ ពួកគេត្រូវបានគេដាក់នៅក្នុងបន្ទប់សម្ពាធអវិជ្ជមានរបស់មន្ទីរពេទ្យ ដើម្បីការពារការឆ្លង ហើយនឹងមិនត្រូវបានអនុញ្ញាតអោយចេញទេ រហូតដល់មន្រ្តីពេទ្យធ្វើតេស្ត និងបញ្ជាក់ថា ពួកគេលែងមានហានិភ័យនៃជំងឺ Covid-19 ទៀតហើយ ។ ស្របពេលជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Yong សង្កត់ធ្ងន់ថា មជ្ឈមណ្ឌលបាននិងកំពុងប្រមូលទិន្នន័យហ្សែនពីអ្នកជំងឺ Covid-19 សម្រាប់ការស្រាវជ្រាវ ហើយប្រជាជនថៃមិនចាំបាច់មានការព្រួយបារម្ភនោះទេ ប៉ុន្តែព្រមានថា អាជ្ញាធរត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះភ្ញៀវទេសចរអង់គ្លេស ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨៥លាននាក់ ក្នុងនោះស្លាប់ជាង១លាន៨៥ម៉ឺននាក់ និងជាសះស្បើយជាង៦០លាន៤៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨៥លាន៤៩ម៉ឺន៣ពាន់៣៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៨៥ម៉ឺន២៤៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦០លាន៤៤ម៉ឺន៤ពាន់៤៥៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២១លាន១១ម៉ឺន៣ពាន់៥២៨នាក់ ស្លាប់ចំនួន៣៦ម៉ឺន៧៨នាក់ និងជាសះស្បើយចំនួន១២លាន៤៣ម៉ឺន៦ពាន់៩៥៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៣៤ម៉ឺន១ពាន់២៩១នាក់ ស្លាប់ចំនួន១៤ម៉ឺន៩ពាន់៦៨៦នាក់ និងជាសះស្បើយ៩លាន៩៤ម៉ឺន៦ពាន់១៣១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៧៣ម៉ឺន៣ពាន់៧៤៦នាក់ ស្លាប់១៩ម៉ឺន៦ពាន់១៨នាក់ និងជាសះស្បើយ៦លាន៨១ម៉ឺន៣ពាន់៨នាក់ ៕
-
នៅព្រឹកនេះរាជរដ្ឋាភិបាលកម្ពុជាបានដឹកជញ្ជូនម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងនាំយក ម៉ាស និងសម្ភារៈវេចសាស្ត្រសរុបចំនួន ១២មុខ ដឹកនាំតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។សូមបញ្ជាក់ថា អំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលនេប៉ាល់ រួមមាន 1-ម៉ាស 2000000 ម៉ាស N95 20000 វ៉ែនតា 20000 អាវពេទ្យ 20000 ម៉ាស៊ីនវាស់កម្តៅ 500 របាំងមុខ 20000 ឧបករណ៍ជំនួយដង្ហើម 20 ម៉ូនីទ័រ និងខ្សែភ្ជាប់ ម៉ូឌែល Vista 120 20 ម្សៅ Chloramine B…
-
ពលករខ្មែរមកពីប្រទេសថៃម្នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤មករាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៣មករា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីម្នាក់ ជាស្ត្រីខ្មែរអាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១មករាឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ដ្រីនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ នៅថ្ងៃទី៣មករា មិនមានករណីជាសះស្បើយនោះឡើយ។ យោងតាមក្រសសួងសុខាភិបាលគិតមកដល់ថ្ងៃទី៤មករាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៨២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៦២នាក់ និងនៅសល់២០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង