-
សម្តេចតេជោ ហ៊ុន សែន ៖ ទោះពលរដ្ឋមកពីណាក៏ដោយ ទីកន្លែងចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តចាក់ជូនពលរដ្ឋ

-
ខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំ បង្ការជំងឺកូវីដ១៩ ជូនដល់កុមារមានអាយុ៥ឆ្នាំ

-
កុមារអាយុ ៥ឆ្នាំ ក្នុងក្រុងបានលុងប្រមាណជាង ១០០០នាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១

-
ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ៥ឆ្នាំ នៅភូមិសាស្រ្តខេត្តតាកែវ

-
ខេត្តស្វាយរៀង ចាប់ផ្តើមដំណើរការគ្រឹះស្ថានអប់រំគ្រប់កម្រិតសិក្សាឡើងវិញ ដោយប្រកាន់ខ្ជាប់ នូវវិធានសុខាភិបាល

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៧លាន៤៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន១ម៉ឺននាក់ និងជាសះស្បើយ២២៤លាន១២ម៉ឺននាក់

-
សម្តេចតេជោ ហ៊ុន សែន៖ មនុស្សជាង ២ពាន់នាក់លេីនាវាវេស្ទ័រដាម ច្បាស់ជាមិនអាចបំភ្លេចបានទេ

-
សម្តេចតេជោ៖ កម្ពុជាមានបំណងសហការជាមួយថៃ ដើម្បីនាំយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់ជូនពលរដ្ឋខ្មែរដែលរស់ នៅក្នុងទឹកដីថៃ

ភ្នំពេញ៖ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់សហការជាមួយអាជ្ញាធរថៃ យកវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ឱ្យពលរដ្ឋខ្មែរដែលនៅទឹកដីថៃ។ សម្តេចតេជោ បានបន្តថា យើងបានពិភាក្សាគ្នាខ្លះដែរជាមួយភាគីថៃ ដូច្នេះប្រសិនថា បានឬមិនបាន សូមពលរដ្ឋខ្មែរយើងនៅថៃមានការយោគយល់ ព្រោះវាអាស្រ័យលើរដ្ឋាភិបាលថៃដែរ តើអនុញ្ញាតដែរឬទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង១៣លាននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុន បានទទួលចាក់វ៉ាក់សាំងបាន១០០ភាគរយដែរ៕
-
សម្តេចតេជោ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា

-
សម្តេចតេជោ ប្រកាសបើកប្រទេស លើគ្រប់វិស័យឡើងវិញ និងអំពាវនាវដល់ពលរដ្ឋ ឱ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី
