-
កម្ពុជា សម្រេចបានការចាក់ វ៉ាក់សាំងជាង ១០លាននាក់ ជា ជោគជ័យដ៏ធំធេង នៅក្នុងក្របខ័ណ្ឌ នៃខឿនការពារសុខភាពរបស់ ប្រជាជន

-
សម្តេចតេជោ អញ្ជើញ ប្រកាសបិទយុទ្ធនា ការចាក់វ៉ាក់សាំង កូវីដ-១៩ ជុំទី១ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ ៥ឆ្នាំ

-
សេចក្តីជូនដំណឹង

-
រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ ៥ឆ្នាំ

-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៦នាក់, ជាសះស្បើយ ២៣៤នាក់, ស្លាប់ចំនួន ៨នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)

-
រយៈពេល ១៨ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៥៥ម៉ឺននាក់

ភ្នំពេញ ៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៥៥ម៉ឺននាក់ហើយក្នុងរយៈពេល ១៨ថ្ងៃកន្លងទៅនេះ។ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ទទួលភារកិច្ចចាក់ដូសជំរុញនៅក្នុងខណ្ឌចំនួន៦ រួមមាន ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។យោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃម្សិលមិញនេះ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានចំនួនសរុប ៥៥១,៧៦០នាក់ ក្នុងនោះមានស្រ្តី ៣១៥,៧៨២នាក់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានថ្លែងប្រាប់ថា ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដំណើរការបានល្អប្រសើរទៅតាមគ្រោងទុកមិនមានឧបសគ្គអ្វីច្រើននោះឡើយ។ ឯកឧត្តម ក៏បានកត់សម្គាល់ឃើញដែរថា ប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងដូសជំរុញនេះយ៉ាងសស្រាក់សស្រាំ។បើទោះបីជាយ៉ាងណានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតែបន្តអំពាវនាវប្រជាពលរដ្ឋទោះបីរវល់អ្វីក៏ដោយ ត្រូវតែឆ្លៀតទៅចាក់ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបានកងការពារសុខភាពកាន់តែប្រសើរពីមេរោគកូវីដ១៩។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុននានា ជួយផ្តល់ឱកាសឱ្យបុគ្គលិក កម្មករ និយោជិត…
-
ថៃបើកប្រទេសវិញហើយនៅថ្ងៃចន្ទ តែឆ្លងនិងស្លាប់មិនទាន់អន់ទេ

តាមគម្រោង នាថ្ងៃទៅ១ វិច្ឆិកា ២០២១ខាងមុខនេះ ប្រទេសថៃនឹងចាប់ផ្តើមបើកប្រទេសឡើងវិញក្រោយរឹតត្បិតខ្លាំងព្រោះកូវីដ បើកឡើងវិញ សំដៅលើការដកបំរាមគោចរនៅរាជធានី និងខេត្តផ្សេងៗទៀត រួមនឹងការទទួលភ្ញៀវអន្តរជាតិ មកពី៤៦ប្រទេសនិងតំបន់ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ជាដើម
-
អ្នកជំនាញខ្មែរអាចហ្វឹកហ្វឺនសុនខហិតដឹងអ្នកមានជំងឺកូវីដ១៩បានហើយ

ភ្នំពេញ៖ អ្នកជំនាញ អាចស្រាវជ្រាវ ហ្វឹកហ្វឺនសុនខខ្មែរ ហិតអ្នកជំងឺកូវីដបានដោយជោគជ័យហើយ ដែលនេះគឺជាជំហានមួយដ៏សំខាន់ និងឃើញថាសុនខកម្ពុជាមានសម្ថភាពក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវដី១៩បាន។ នេះបើតាមការបញ្ជាក់ឡើងនៅលើទំព័រហ្វេសបុកផ្លូវការ របស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុក បន្ទាប់ពីឯកឧត្តម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំងកាពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ឯកឧត្តម បានបន្ថែមថា ការចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកជម្ងឺវីរុសកូវីដ១៩ ដែលយើងខ្ញុំអាចវាយតំលៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ អាចស្រាវជ្រាវ អាចហ្វឹកហ្វឺនសុនខហិតអ្នកជម្ងឺកូវីដ១៩បានដោយជោគជ័យក្នុងជំហានដ៍សំខាន់នេះ និងឃើញថាសុនខកម្ពុជាមានសមត្ថភាពនិងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បាន។ ការហ្វឹកហ្វឺនបន្តនឹងអនុវត្តក្នុងសប្តាហ៍ខាងមុខនេះនៅពេលបានទទួលសំណាកបន្ថែមទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា សុនខខែ្មរអាចហិតអ្នកជម្ងឺកូវីដ១៩បាន និងអាចហិតក្នុងចំងាយសុវត្ថិភាពផងដែរ! សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស (១០-១៥វិនាទី) អាចហិតស្វែងរកមុខសញ្ញាអ្នកមានជម្ងឺកូវីដ១៩ក្នុងចំណោមមនុស្សច្រើ (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជម្ងឺកូវីដ១៩ នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដើម។ ល។ នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ! ចំពោះមុខសញ្ញាសង្ស័យអាចចាត់វិធានការសុខាភិបាល! នេះគឺពិតជាមានមោទនភាពជាមួយមន្ត្រីជំនាញសុនខដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត! អរគុណមន្ត្រីជំនាញសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានសហការគាំទ្រយ៉ាងពេញទំហឹង!។
-
សម្ដេចតេជោ បញ្ជាក់ថា ថ្ងៃនេះ កម្ពុជា បានផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន២០ម៉ឺនដូសទៅដល់ប្រទេសវៀតណាម
