-
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.១លាននាក់ ស្លាប់ជាង ២៧.៧ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,១២៤,០៦៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,៥៥១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤២,៥៣២នាក់ (ស្លាប់ ១៤៣,៣៣៣នាក់) ហ្វីលីពីន ឆ្លងចំនួន ២,៧៧២,៤៩១នាក់ (ស្លាប់ ៤២,៥៧៥នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៥៤,៧៤៩នាក់ (ស្លាប់ ២៨,៧៦៩នាក់) ថៃ ឆ្លងចំនួន ១,៨៩៣,៩៤១នាក់ (ស្លាប់ ១៩,០៧០នាក់) វៀតណាម ឆ្លងចំនួន ៩០៥,៤៧៧នាក់ (ស្លាប់ ២១,៩១០នាក់)…
-
នាយករដ្ឋមន្ត្រីថៃចាក់ Pfizer ជាដូសជំរុញ

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២៨ តុលា ម្សិលមិញបានទទួលការចាក់វ៉ាក់សាំង Pfizer ផលិតនៅអាមេរិក ជាដូសទី៣ ឬដូសជំរុញនោះ។ ទីភ្នាក់ងារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយថា លោកនាយករដ្ឋមន្ត្រីបានចាក់វ៉ាក់សាំងនេះ មុនពេលទៅចូលរួមកិច្ចប្រជុំស្តីពីបញ្ហាអាកាសធាតុកម្រិតពិភពលោក នៅក្រៅប្រទេស នាពេលខាងមុខ។ លោកប្រាយុទ្ធក៏ត្រូវចូលរួមកិច្ចប្រជុំ ត្រីកោណ IMT-GT លើកទី១៣ រវាងឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃដែរ។ប្រភពថា លោកទទួលការចាកវ៉ាក់សាំង នៅវិមានរដ្ឋាភិបាល ចាក់ដោយមន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល។ លោក ប្រាយុទ្ធ បានចាក់ដូសទី១ កាលពីថ្ងៃទី១៦ មីនា ដូសទី២ កាលពីថ្ងៃទី២៤ ឧសភា មុនពេលបានចាក់ដូសទី៣នេះ៕
-
អង្គការសុខភាពពិភពលោក និងដៃគូជំនួយបង្ហាញផែនការមានទំហំទឹកប្រាក់ ២៣.៤ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) និងដៃគូជំនួយដទៃទៀតបានដាក់ចេញផែនការដែលមានទំហំទឹកប្រាក់ ២៣.៤ប៊ីលានដុល្លារ ដើម្បីនាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការធ្វើតេស្ត និងថ្នាំព្យាបាលដល់ប្រទេសក្រីក្រនៅឆ្នាំក្រោយនេះ ហើយក៏បានអំពាវនាវអោយមេដឹកនាំប្រទេស G20 ដែលជួបប្រជុំកំពូលចុងសប្តាហ៍នេះផ្តល់មូលនិធិផងដែរ។
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៦លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៩៩ម៉ឺននាក់ និងជាសះស្បើយ២២៣លាន១៥ម៉ឺននាក់

-
រយៈពេល ១៧ថ្ងៃ កងទ័ពចាក់ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង ៥៤ម៉ឺននាក់

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៦៩៧,៣២៩នាក់ (គិតត្រឹមថ្ងៃទី២៨ ខែតុលា)

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៩នាក់, ជាសះស្បើយ ២៧២នាក់, ស្លាប់ចំនួន ៨នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)

-
រាជរដ្ឋាភិបាលដាក់ចេញអនុសាសន៍ឱ្យក្រសួងទេសចរណ៍ និងផ្នែកឯកជន ខិតខំទាក់ទាញទេសចរអន្តរជាតិ

ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈទទួលទេសចរណ៍វ៉ាក់សាំង នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ រាជរដ្ឋាភិបាលបានដាក់អនុសាសន៍មួយចំនួន ដល់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធរួមគ្នាសម្រេចឱ្យបាននូវផែនការ ក្នុងនោះក៏បានស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បន្តការខិតខំទាក់ទាញភ្ញៀវទេសចរ ពីប្រភពទីផ្សារអន្តរជាតិដែលមានសុវត្ថិភាព និងហានិភ័យទាបផងដែរ។
-
ផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍វ៉ាង់សាំង

-
ក្រុមហ៊ុន Merck ចុះកិច្ចព្រមព្រៀងនឹងស្ថាប័នរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់អាជ្ញាប័ណ្ណឥតថ្លៃក្នុងការផលិតថ្នាំគ្រាប់ព្យាបាល Covid-19 ដល់១០៥ប្រទេស
