Category: បោះឆ្នោតសកល ២០២៣

  • មន្ត្រីគ.ជ.ប៖ គណបក្សចំនួនបួន បានដាក់ពាក្យចូលរួមបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤

    មន្ត្រីគ.ជ.ប៖ គណបក្សចំនួនបួន បានដាក់ពាក្យចូលរួមបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មាន ចំនួនបួនគណបក្ស។ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គណបក្សទាំងបួននោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ក្នុងចំណោមគណបក្សនយោបាយទាំងបួន នេះ គ.ជ.ប បានសម្រេចទទួលស្គាល់គណបក្សប្រជាជនកម្ពុជារួចហើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែធ្នូនេះ គឺជាថ្ងៃបិទបញ្ចប់ទទួលពាក្យស្នើសុំចុះបញ្ជីគណបក្ស និងបេក្ខជន ឈរ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ហើយគ.ជ.ប នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេច លើពាក្យស្នើសុំគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិផងដែរ។ ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា រីឯគណបក្សហ៊ុនស៊ិនប៉ិច គ.ជ.ប កំពុងតែពិនិត្យមើលឯកសារ និងលក្ខខណ្ឌ ដែលគណបក្សបានដាក់សម្រាប់ការចុះបញ្ជីនេះ។ ឯកឧត្តមបន្តថា សម្រាប់ការចូលរួមរបស់គណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួនបួននេះ ព្រោះការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតពីរ ។…

  • គ.ជ.ប សម្រេចយកថ្ងៃទី២៦ ឧសភា ២០២៤ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤

    គ.ជ.ប សម្រេចយកថ្ងៃទី២៦ ឧសភា ២០២៤ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤

    #ams1minute #khelection2023 #បោះឆ្នោត២០២៣

  • គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា

    គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពតាមរយៈ៖*ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖ −ដែលបានទទួលមរណភាព −ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន −ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត*ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ *ការចុះឈ្មោះបោះឆ្នោតសំដៅលើ៖−ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក −ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) −ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មីត្រូវទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងបានយល់ពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយសូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកុំបីអាក់ខាន៕ ដោយ-រ៉ាវុធ

  • ប្រធាន គ.ជ.ប៖ ជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា

    ប្រធាន គ.ជ.ប៖ ជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា

    (បាត់ដំបង)៖ ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ភាពជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ។ ការថ្លែងបែបនេះ របស់ឯកឧត្តមប្រាជ្ញ ចន្ទ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ពិធីនេះបានធ្វើឡើងក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និងមានការចូលរួមពីសំណាក់សមាជិក គ.ជ.ប…

  • គ.ជ.ប បង្ហាញបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែ កក្កដា

    គ.ជ.ប បង្ហាញបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែ កក្កដា

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣នេះបានបង្ហាញពីសមាភាពសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុន ស៊ិនប៉ិច ដែលជាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាសរុបចំ១២៥រូប។ បើតាមបញ្ជីរាយនាមនេះដែរបានបញ្ជាក់ថាសម្រាប់បេក្ខជនចំនួន ៥រូបរបស់គណបក្សហ៊្វុន ស៊ិនប៉ិចដែលបានជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ដែរមានដូចជា៖៖១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។ គួរបញ្ជាក់ថា ក្រៅពីសមាជិកសភាគណបក្សហ៊្វុន ស៊ិនប៉ិចចំនួន៥រូបនេះគឺសុទ្ធតែសមាជិកសភាមកពីគណ បក្សប្រជាជនកម្ពុជា៕ ដោយ៖ ម៉ាដេប៉ូ

  • បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ តាមលំដាប់អាយុពីខ្ពស់មកទាប

    បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ តាមលំដាប់អាយុពីខ្ពស់មកទាប

    #ams1minute #khelection2023 #បោះឆ្នោត២០២៣

  • លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    #ams1minute #khelection2023 #បោះឆ្នោត២០២៣

  • គ.ជ.ប បង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

    គ.ជ.ប បង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

    #ams1minute #khelection2023 #បោះឆ្នោត២០២៣

  • គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

    គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣

    (ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ ព្រឹក រយៈពេល៧២ម៉ោងបានកន្លងផុត ហើយពុំមានពាក្យបណ្ដឹងតវ៉ាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ ។ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee…

  • គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត និងការប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នៅថ្ងៃទី៥ សីហានេះ #ams1minute #khelection2023 #បោះឆ្នោត២០២៣