-
វេទិកាសន្តិភាពកម្ពុជា គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងចូលរួមអបអរសាទរនូវជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា
ជ័យជំនះនេះ បានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រ សម្ដេចតេជោ ពេញទំហឹង ហើយពួកគាត់បានបោះឆ្នោតដើម្បីសន្តិភាព និងរងចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាព រីឯដំណើរការនៃការបោះឆ្នោតក៏បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិសេសស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
-
លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជាង ៦,៣លានសម្លេង ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិចឈរនៅលំដាប់លេខ២ ទទួលបានជាង ៧១ម៉ឺនសម្លេង
ចំនួនអ្នកបានទៅបោះឆ្នោតកើនដល់ ៨៤,៥៩% គិតត្រឹមព្រឹកថ្ងៃទី២៦ កក្កដា ២០២៣ ✍️ FN
-
ពាក្យប្តឹងសរុប៣៥៖ គ.ជ.ប គ្រោងបើកសវនាការពាក្យប្តឹង ចំនួនប្រាំ នៅថ្ងៃទី ២៧ខែ កក្កដា
ភ្នំពេញ៖ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្នុងចំណោមពាក្យប្តឹងសរុបចំនួន៣៥ នៅ ថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ គ.ជ.ប នឹងបើកសវនាការដើម្បី សម្រេច ទៅលើពាក្យប្តឹងចំនួន៥ ដែលត្រូវបានប្តឹងមកតាមរយៈគណៈ កម្មការ រៀបចំការបោះឆ្នោតរាជធានី-ខេត្ត មកគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត។ ប្រាប់បណ្តាញសារព័ត៌មាន នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត នៅរសៀលថ្ងៃទី ២៥ ខែ កក្កដា ឯកឧត្តម ហង្ស ពុទ្ធា បាន ឱ្យដឹងថា មាន ពាក្យប្តឹងសរុបចំនួន ៣៥ដែលបានដាក់ មកគណៈ កម្មការ ឃុំសង្កាត់ រៀបចំការបោះឆ្នោត ។ក្នុងចំណោមពាក្យប្តឹងនេះ គណៈ កម្មការ ឃុំ-សង្កាត់មានការអញ្ជើញមកធ្វើការសម្របសម្រួលគ្នា ហើយ ដោយមិនស្រុះស្រួលបានបន្តមកដាក់ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ក្នុងចំណោមពាក្យប្តឹងនេះ គ.ជ.បនឹងធ្វើការ បើក សវនាការចំនួន៥ពាក្យប្តឹងនៅថ្ងៃទី ២៧ ខែ កក្កដា ខាងមុខ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថាសម្រាប់ពាក្យប្តឹងទាំងនេះមានទាក់ទិនទៅនឹងការធ្វើសកម្មភាពផ្ទាល់ដោយបុគ្គលដែលទទួលការញុះញង់ពីក្រុមមួយក្តាប់តូចនៅក្រៅប្រទេស។ពួកគេបានព្យាយាមបំផ្លៃ បំភាន់ខុស ពីការពិតដើម្បីឱ្យប្រជាពលរដ្ឋ…
-
ប្រធានគ.ជ.ប៖ អ្នកសង្កេតការណ៍អន្តរជាតិបានចេញ សេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រលើការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោត (គ.ជ.ប) បានជម្រាបដល់គណៈប្រតិភូ អង្គការសហគមន៍ សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិចថាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣នេះត្រូវបានអ្នកសង្កេតការណ៍ អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រលើការ បោះ ឆ្នោតនៅកម្ពុជា។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារអំពីការបោះឆ្នោត រវាងឯកឧត្តម ប្រាជ្ញ ចន្ទជាមួយ ឯកឧត្តម រ៉ៃម៊ិនដូ ប៉េរីរ៉ា(Raimundo PEREIRA)ប្រធានគណៈប្រតិភូ អង្គការសហគមន៍សេដ្ឋកិច្ចនៃ រដ្ឋអាហ្វ្រិកខាងលិច នារសៀលថ្ងៃទី២៥ ខែកក្កដា នៅទីស្តីការ គ.ជ.ប។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតជាតិជ្រើស តាំង តំណាងរាស្រ្តនីតិកាលទី៧នៅកម្ពុជាកន្លងទៅនេះគ.ជ.បបានរៀបចំចាត់ចែងទទួលបានជោគជ័យ ប្រកបដោយសេរីត្រឹមត្រូវ និងមានតម្លា ភាព។ការបោះឆ្នោតនេះប្រព្រឹត្តទៅគ្មានការរឹតត្បិត គ្មានការគាបសង្កត់ ហើយបានបើកចំហគ្រប់គណបក្សនយោបាយដោយស្មើភាពគ្នាក្នុងនេះថែមទាំងមានគណបក្សនយោបាយចូលរួមរហូតដល់១៨គណបក្ស។ជាមួយគ្នានេះក៏មានការចូលរួមសង្កេតតាមដានពីសំណាក់អ្នកសង្កេតការណ៍អន្តរជាតិ អ្នកសង្កេតការណ៍ជាតិ ក្រុមភាគីពាក់ព័ន្ធដូចជា គណបក្ស នយោបាយ ស្ថានទូត តំណាងបណ្តាប្រទេសប្រចាំ នៅកម្ពុជា និងរួមអ្នកសារព័ត៌មានជាច្រើន។ ឯកឧត្តមប្រធានគ.ជ.បបានថ្លែងថា “ក្រោយការបោះឆ្នោត គណបក្ស…
-
គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោត បណ្តោះអាសន្ន នៅថ្ងៃទី០៥ ខែសីហា
ភ្នំពេញ៖ មន្រ្តីនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោt (គ.ជ.ប)ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគ.ជ.បបានមានប្រសាសន៍ ថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ នឹងត្រូវប្រកាសនៅថ្ងៃទី០៥ ខែសីហា ខាងមុខ។ជាមួយនឹងការប្រកាសលទ្ធផលបណ្តោះអាសន្ននេះគ.ជ.ប នឹងទុក ពេល វេលាដល់ភាគីពាក់ព័ន្ធ និងគណបក្សនយោបាយក្នុងការ ប្តឹងផងដែរ។ ប្រាប់បណ្តាញសារព័ត៌មាននៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៥ ខែ កក្កដានេះ ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថាលទ្ធផលជាបឋមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧បានប្រកាសរួចហើយចាប់តាំងតែពីម៉ោង ៧ យប់ ក្នុងថ្ងៃបោះឆ្នោតពោលគឺថ្ងៃទី ២៣ ខែកក្កដា ហើយបានបញ្ចប់ ទៅវិញនៅម៉ោង ១២ថ្ងៃត្រង់នៃថ្ងៃ ទី២៤ ខែ កក្កដា ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖”បន្តទៀត គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតនឹងធ្វើការប្រមូលទិន្នន័យ និងធ្វើការបូកសរុបដោយក្នុង នេះធ្វើការផ្ទៀងផ្ទាត់ដោយគ្រឿងអេឡិចត្រូនិកផងនិងដោយដៃផងដើម្បីធ្វើការបូកសរុប។នៅពេលមានការបូកសរុបបញ្ចប់ គ.ជ.បនឹងចេញ សេចក្តី ប្រកាសលទ្ធផលបណ្តោះអាសន្ន។សម្រាប់លទ្ធផលបណ្តោះអាសន្ននេះគ.ជ.បគ្រោងនឹងប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២៣ខាងមុខ”។ ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ការប្រកាសលទ្ធផល…
-
ករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត៖ លុបឈ្មោះមនុស្សចំនួន ២១នាក់ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេ បោះឆ្នោត សម្រាប់រយៈពេល ២០ឆ្នាំ និងផាកពិន័យ ១០លានរៀលក្នុងម្នាក់ៗ
ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញបាន សម្រេចលុបឈ្មោះមនុស្សចំនួន ២១នាក់ ចេញពីបញ្ជីបោះឆ្នោត និង ដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល ២០ឆ្នាំ និងផាកពិន័យចំនួន ១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិត ដល់ ទោស ព្រហ្មទណ្ឌផ្សេងៗទៀត ។ ការសម្រេចនេះបានធ្វើ ឡើងក្នុង សវនាការ ជំនុំជម្រះនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ។ នេះបើតាមការ បញ្ជាក់របស់លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។ មនុស្សចំនួន ២១នាក់ ដែលរងការផាក និងដកសិទ្ធិឈរឈ្មោះឱ្យ គេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល ២០ឆ្នាំ មានឈ្មោះ៖ ១. ឈ្មោះ ឆាំ សុភាន់ ភេទ ប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩២.ឈោ្មះ ខាត់ សំណាង ភេទ ស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨៣.ឈ្មោះ…
-
ក្រសួងការបរទេសកម្ពុជា៖ “ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុរូបនៃការបោះឆ្នោតដែលត្រូវបានបញ្ជាក់ដោយភាពចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ និងឯករាជ្យ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដោយគិតគូរពីលក្ខណៈពិសេសដោយឡែក ប្រវត្តិសាស្ត្រដ៏សោកនាដកម្ម និងវប្បធម៌របស់ប្រទេស”។
-
ប្រធានាធិបតីចិន ស៊ី ជិនពីង ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧
ឯកឧត្តមបានបញ្ជាក់ថា “ចិននឹងបន្តគាំទ្រ ដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេសដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ សម្ដេចប្រធាន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំងពីរ និងនៅគ្រប់វិស័យ”។
-
នាយករដ្ឋមន្ត្រីចិន លី ឈាង៖ “សូមអបអរសាទរ សម្តេចតេជោ ចំពោះជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលនាំមុខដោយគណបក្សប្រជាជនកម្ពុជា។
ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់។ ចិន និងកម្ពុជាគឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដែលរួមគ្នាឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បី ជំរុញឱ្យកាន់តែជិតស្និទ្ធលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ”។
-
សម្តេចតេជោ ស្នើឱ្យ គ.ជ.ប. បែងចែកឱ្យដាច់រវាងសន្លឹកឆ្នោតមិនបានការដែលកើតឡើងជាធម្មតា
និងសន្លឹកឆ្នោតមិនបានការដែលកើតឡើងតាមការអំពាវនាវរបស់ក្រុមជ្រុលនិយម #ams1minute #khelection2023 #បោះឆ្នោត២០២៣