-
ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំបី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានសណ្ដាប់ធ្នាប់ និងសន្ដិសុខល្អ
#ams1minute #khelection2023 #បោះឆ្នោត២០២៣
-
គ.ជ.ប៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោត ក្នុង ថ្ងៃទីដប់ប្រាំបីប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា
ភ្នំពេញ៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើស តាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្ស នយោបាយក្នុង ថ្ងៃទីដប់ប្រាំបីនេះបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើ យោងតាមសេចក្តី ប្រកាស ព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទីដប់ប្រាំបីនៃយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៣ បានធ្វើសកម្មភាពឃោសនាបោះ ឆ្នោត ។ ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួន ឃោសនា រកសំឡេងឆ្នោត។ ទី១: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហែក្បួនឃោសនានៅ មណ្ឌលខេត្តកំពង់ធំ។ ទី២: គណបក្សសញ្ជាតិកម្ពុជា ហែក្បួន ឃោសនា នៅមណ្ឌលខេត្តកំពង់ស្ពឺ។ ទី៣: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និង មណ្ឌលខេត្តក្រចេះ។ ទី៤: គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌល ខេត្តកណ្ដាល…
-
គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ឃ្លាំមើលការបោះឆ្នោត នីតិកាលទី៧ សរុបជិត ៩ម៉ឺននាក់
ការចូលរួមសង្កេតការណ៍ពីសំណាក់អង្គការ សមាគមជាតិ និងអន្តរជាតិ គឺស្របទៅនឹងមាត្រា១៤ នៃច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។ អ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិត្រូវតែមានចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធីនៃការបោះឆ្នោត ព្រមទាំងក្រមសីលធម៌ និងសង្កេតការណ៍ប្រកបដោយអព្យាក្រឹត្យភាពរបស់ខ្លួន ដោយមិនត្រូវប្រើប្រាស់វោហាស័ព្ទនៅក្នុងការិយាល័យបោះឆ្នោត ឬប្រើប្រាស់ឥទ្ធិពល ឬសកម្មភាពឃោសនា រំខាន ញុះញង់ គំរាម និងបង្ខំ ឬក៏ទិញសន្លឹកឆ្នោត ឬជ្រៀតជ្រែកការងារមន្ត្រីការិយាល័យបោះឆ្នោតនោះទេ។ #ams1minute #khelection2023 #បោះឆ្នោត២០២៣
-
សកម្មភាពដឹកជញ្ជូនសម្ភារៈ និងឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់
និងទឹកខ្មៅលុបមិនជ្រះ និងផ្សេងៗទៀត ពីឃ្លាំង គ.ជ.បទៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ #ams1minute #khelection2023 #បោះឆ្នោត២០២៣
-
សន្លឹកឆ្នោត ទឹកខ្មៅលុបមិនជ្រះ និងសម្ភារផ្សេងៗទៀត បម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិ ត្រូវ គ.ជ.ប ដឹកជញ្ជូនចេញទៅតាមបណ្ដារាជធានី-ខេត្ត
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមដឹកជញ្ជូន សន្លឹកឆ្នោត ត្រាសម្ងាត់ ទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀតចេញពី ឃ្លំាងនា ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចែកជូនតាមគណៈកម្មការរាជធានី-ខេត្ត រៀបចំ ការបោះឆ្នោតទាំង ២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អ្នកយកព័ត៌មានថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹក យកទៅប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុកនៅតាមរាជធានីខេត្ត។ ចំពោះទឹកខ្មៅលាងមិនជ្រះ នឹងបែងចែកនៅតាមការិយាល័យបោះឆ្នោត ដោយក្នុងមួយការិយាល័យទទួលបាន ២ដប ខណៈមានការិយាល័យបោះឆ្នោតសរុបមានចំនួន ២៣,៧៨៩ការិយាល័យ។ ទឹកខ្មៅលាងមិនជ្រះ ត្រូវបានរាជរដ្ឋាភិបាលបានបញ្ជាទិញមកពីប្រទេសឥណ្ឌា ចំនួន ៥ម៉ឺន ២ពាន់ដប ដោយក្នុងមួយដប មានចំណុះ ៧០មីលីលីត្រ មានតម្លៃ ១៧,៦៣ដុល្លារ។ សូមជម្រាបថា បើតាមតួលេខរបស់ គ.ជ.ប ប្រជាពលរដ្ឋចំនួន ៩…
-
ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំពីរ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានសភាពរលូនល្អ
#ams1minute #khelection2023 #បោះឆ្នោត២០២៣
-
គ.ជ.ប,សេចក្តីជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី សរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី ៖សរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត ការបិទផ្សាយបញ្ជីបោះឆ្នោត និងលេខកូដការិយាល័យបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នាទីរសៀល នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម ហង្ស ពុទ្ធ សមាជិក គ.ជ.ប និង ជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន ៕ ដោយ ៖ រ៉ាវុធ
-
គំរូសន្លឹកឆ្នោតមិនបានការ
#ams1minute #khelection2023 #បោះឆ្នោត២០២៣
-
ស្ថានភាពទូទៅថ្ងៃទីដប់បួន នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានសភាពរលូនល្អ ដូចសព្វដង
#ams1minute #khelection2023 #បោះឆ្នោត២០២៣
-
លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី១៤ កក្កដា ២០២៣
#ams1minute #khelection2023 #បោះឆ្នោត២០២៣