-
គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីដប់បួន នៃការឃោសនាបោះឆ្នោត មានគណបក្សចំនួន១២ធ្វើសកម្មភាព
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាសឱ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃទីដប់បួននៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើ សកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនា រកសំឡេងឆ្នោត។ ទី១គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ – មណ្ឌលខេត្ត កណ្តាល និងមណ្ឌលខេត្តព្រៃវែង។ ទី២ គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌល ខេត្តព្រះវិហារ មណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តព្រៃវែង។ ទី៣ គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តក្រចេះ។ ទី៤គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពត និងទី៥គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅ មណ្ឌលខេត្តកំពង់ឆ្នាំង។ ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្ស ឯកភាពជាតិខ្មែរ គណបក្សបំណងពលរដ្ឋ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោត…
-
ស្ថានភាពទូទៅថ្ងៃទីដប់បី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា
#ams1minute #khelection2023 #បោះឆ្នោត២០២៣
-
ស្ថានភាពទូទៅថ្ងៃទីដប់ពីរ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានសភាពរលូន និងសណ្ដាប់ធ្នាប់ល្អ
#ams1minute #khelection2023 #បោះឆ្នោត២០២៣
-
គ.ជ.ប លើកទឹកចិត្តឱ្យម្ចាស់ឆ្នោតគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត
ដើម្បីកសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ #ams1minute #khelection2023 #បោះឆ្នោត២០២៣
-
ស្ថានភាពទូទៅថ្ងៃទីដប់មួយនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានសភាពរលូន សណ្ដាប់ធ្នាប់ និងសុវត្ថិភាព
#ams1minute #khelection2023 #បោះឆ្នោត២០២៣
-
សេចក្តីប្រកាសព័ត៌មានស្ថានភាពទូទៅថ្ងៃទីដប់មួយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣
( ភ្នំពេញ)៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីដប់មួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១៤ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ២ បានហែក្បួនឃោសនា។ នៅថ្ងៃទី១១នេះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង រីឯគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងមណ្ឌលខេត្តត្បូងឃ្មុំ។ ក្រៅពីគណបក្សនយោបាយទាំង ២ ខាងលើ គណបក្សនយោបាយ ចំនួន ១២ ផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យ-មូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរតែមួយ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សកសិករ គណបក្សយុវជនកម្ពុជា គណបក្សបំណងពលរដ្ឋ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សធម្មាធិបតេយ្យ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការគណបក្សនយោបាយ ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី…
-
មន្រ្តីជាន់ខ្ពស់ គ.ជ.ប ,ក្នុង រយៈពេល ១០ថ្ងៃកន្លងមកនេះ ការឃោស នាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត រាជធានី ប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីភាពការណ៍ទូទៅជុំវិញដំណើរឃោសនាបោះឆ្នោត,បណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ,និងការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ជារួមផ្អែកតាមរបាយការណ៍ យើងអាចសន្និដ្ឋានបានថា ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី ប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់វធ្នាប់របៀបរៀបរយក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។ ក្រៅពីនេះ ក្នុង ចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង១៨ មានគណបក្សចំនួន ១៥បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ដែលក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្ស ប្រជាជនកម្ពុជាមានទំហំធំ និងមានអ្នក ចូលរួមច្រើនជាងគេ ។ ជាមួយគ្នានោះដែរគ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត គឺជាទីតាំងរដ្ឋបាល និងសន្តិសុខ ដែលត្រូវមានបរិវេណខាងក្នុងនិងបរិវេណខាងក្រៅត្រូវបានពង្រឹងសន្តិសុខយ៉ាងតឹរឹងបំផុត ។ ឯកឧត្តម ហ៊ែល សារ៉ាត់ មានប្រសាសន៏បញ្ជាក់ទៀតថា៖ក្រៅពីនេះ ក្នុងចំណោមគណបក្សនយោបាយឈរ ឈ្មោះ បោះឆ្នោតទាំង១៨ មានគណបក្សចំនួន១៥ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះ ឆ្នោតនានា…
-
គ.ជ.ប អំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោតគ្រប់ៗគ្នា។ #ams1minute #khelection2023 #បោះឆ្នោត២០២៣
-
អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់
#ams1minute #khelection2023 #បោះឆ្នោត២០២៣
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
បញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ និងត្រៀមដឹកទៅតាមគោលដៅរាជធានី-ខេត្ត នៅថ្ងៃទី១៨ កក្កដា ២០២៣ #ams1minute #khelection2023 #បោះឆ្នោត២០២៣