-
រដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា បានផ្ញើលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ចំពោះលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧កន្លងទៅ ដោយមានចំនួន អ្នកចូលរួមបោះឆ្នោត ៨៤.២%
✍🏼 FN
-
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trung បានផ្ញើសារអបអរសាទរ ជូន សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧កន្លងទៅនេះ
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trung បានផ្ញើសារអបអរសាទរ ជូន សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧កន្លងទៅនេះ ដែលលទ្ធផលនេះ បានបញ្ជាក់ ពីតួនាទី និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច។ លោកក៏បានបង្ហាញពី ជំនឿជឿជាក់ថា តាមរយៈភាពប្រសើរឡើងនៃលទ្ធផលសម្រេចបានរួម ជាមួយនឹងបទពិសោធន៍ និងការគាំទ្រដ៏លើសលុបពីសំណាក់ប្រជាជនកម្ពុជា រដ្ឋសភា និង រដ្ឋាភិបាលថ្មីនៅកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ហើយបន្តសម្រេចបានសមិទ្ធផលថ្មីៗ និងធំធេងបន្ថែមទៀត ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្នុងសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព។ ✍🏼 FN
-
សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ Partido de Nuno Nabiam
សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ Partido de Nuno Nabiam៖ “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់កម្ពុជាបានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ ហើយប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាបន្ន តម្លាភាព និង ក្នុងបរិយាកាសសន្តិភាព ដែលអាចទុកចិត្តបាន និងមិនមានការតវ៉ាលើនីតិវិធីនានា ដែលអាចចោទសួរអំពីតម្លាភាព និងការពិតនៃការបោះឆ្នោត ដូចជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ឬ ការប្រើអំពើហិង្សាលើបុគ្គល ឬការបង្ខិតបង្ខំបង្គាប់បញ្ជាណាមួយនោះទេ”។ ✍🏼 FN
-
ការប្រកាសលទ្ធផលផ្លូវការ ពីការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត នឹងប្រព្រឹត្តទៅនៅចន្លោះពីថ្ងៃទី៤ សីហា ទៅថ្ងៃទី៤ កញ្ញា ២០២៣ អាស្រ័យករណីមាន ឬគ្មានពាក្យបណ្ដឹង
-
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
១. គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រ ៦ ៣៩៨ ៣១១ សំឡេង ២. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រ ៧១៦ ៤៩០ សំឡេង ការគណនាក្រៅផ្លូវការ | គណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០ អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ (ភ្នំពេញ ១, កណ្តាល ១, កំពង់ធំ ១, ព្រៃវែង ១, កំពង់ចាម ១)
-
គ.ជ.បនឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៅថ្ងៃទី១ ខែសីហា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាពលើសេចក្តីសម្រេចស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយអង្គប្រជុំថានឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១ ខែសីហា និងប្រកាសចុងក្រោយនៅថ្ងៃទី៥ ខែសីហា។ លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ឱ្យដឹងនៅថ្ងៃទី ៣១ ខែកក្កដាថា គ.ជ.ប បានពិនិត្យ និងសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយសម្រេចប្រកាសនៅថ្ងៃទី១ ខែសីហា នេះ។ លោកបានបន្ថែមថា បើពិនិត្យទៅលើលទ្ធផលនេះ មានការប្រែប្រួលលើសន្លឹកឆ្នោតខ្លះ ប៉ុន្តែមិនបានធ្វើឱ្យមានការប្រែប្រួលដល់ភាគរយនៃចំនួនអ្នកដែលមានឈ្មោះបោះឆ្នោត ហើយបានចេញទៅបោះឆ្នោតនោះទេ។ លោក សោម សូរីដា បញ្ជាក់ថា ៖ «សម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដារក្សាបាននូវចំនួន ៨៤,៥៩ភាគរយ ដដែល ចំណែកចំនួនសន្លឹកឆ្នោត មានការប្រែប្រួលខ្លះនោះ ក៏មិនបានធ្វើឱ្យប្រែប្រួលភាគរយរបស់គណបក្សនយោបាយ ដែលទទួលបានសម្លេងឆ្នោតនោះដែរ»។ បើតាមអ្នកនាំពាក្យដដែលសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានតែគណបក្សនយោបាយចំនួនពីរប៉ុណ្ណោះដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា បានចំនួន ១២០ អាសនៈ…
-
ក្រុមត្រួតពិនិត្យ នៃ គ.ជ.ប មិនបានរកឃើញកំហុស ឬ ភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ នឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗនោះឡើយ
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្តីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើល ពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ។ ក្រុមត្រួតពិនិត្យលទ្ធផល នៃ គ.ជ.ប ត្រូវបែងចែកជា ៥ ក្រុម ដោយក្រុមនីមួយៗទទួល បន្ទុកចំនួន ៥ មណ្ឌលបោះឆ្នោត និងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោត ម្តងមួយមណ្ឌលៗ យ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកុំព្យូទ័រ ។ ដំណើរការនេះបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ។ ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ នឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ បានបញ្ជាក់ ក្នុងតារាងត្រួតពិនិត្យលទ្ធផលនៃការ បោះឆ្នោត…
-
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)៖ “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់ ជាពិសេស បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង ហើយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤៥៨% ដែលជាអត្រាមួយខ្ពស់ជាងគ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក”។
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ៖ “ការបោះឆ្នោតសកលនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាបន្ន
កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធិមនុស្ស ហើយតួអង្គខាងក្រៅទាំងអស់ត្រូវគោរពឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត”។
-
ប្រធានសភាថៃ (រដ្ឋសភា និងព្រឹទ្ធសភា) Wan Muhammad-Noor Matha អបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតច្រើនលើសលុបពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតីកាលទី៧
✍🏼 FN