-
គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី
#ams1minute
-
គ.ជ.ប តម្រូវឱ្យអ្នកមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសនៅស្ថាប័នដែលខ្លួនបំពេញការងារ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាសតម្រូវឱ្យអ្នកមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសនៅស្ថាប័នដែលខ្លួនបំពេញការងារ។នេះបើតាមសេចក្តីជូនដំណឹងរបស់គ.ជ.បចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣។ គ.ជ.ប ប្រកាសជូនដំណឹងនេះទៅដល់ មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ។ គ.ជ.ប បញ្ជាក់ថា ពាក្យសុំច្បាប់ពិសេសនេះត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងតិចប្រាំពីរថ្ងៃមុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។ សេចក្តីជូនដំណឹងនេះបន្ថែមថាថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ ថ្ងៃ នៅ គ.ជ.ប គិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងករណីមានបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយណាស្ថិតក្នុងស្ថានភាពដូចបានរៀបរាប់ខាងលើ បេក្ខជននោះត្រូវ ភ្ជាប់ច្បាប់ថតចម្លងលិខិតស្នើសុំអនុញ្ញាតច្បាប់ឈប់ពិសេសពីក្រសួង ស្ថាប័ន ឬអង្គភាព ដោយមានចុះហត្ថលេខារបស់ថ្នាក់លើមួយថ្នាក់យ៉ាងតិច ដែលខ្លួននៅក្រោមឱវាទ ភ្ជាប់មកជាមួយសំណុំពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.បថ្លែងថា តាមច្បាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ…
-
គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីវិធានការសន្តិសុខ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី (ការបោះឆ្នោតឡើងវិញ) ឆ្នាំ២០២៣។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ព្រមទាំងថ្នាក់ដឹកនាំ គ.ជ.ប និងតំណាងមកពីគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចប្រជុំផ្សព្វផ្សាយ ក្រោមប្រធានបទស្តីពី៖*វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់*វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩*ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប*ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬប្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង៕ដោយ-រ៉ាវុធ
-
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្រ្តីបោះឆ្នោត ត្រូវពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា ឱ្យមានប្រសិទ្ធភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្ដីពីលទ្ធផល នៃកិច្ចប្រជុំរបស់ គ.ជ.ប នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកត្តម ប្រាជ្ញ ចន្ទ បានឱ្យដឹងថា គ.ជ.ប ក៏ត្រូវ អនុវត្តក្នុងការផ្ដល់សេវាជូនគ្រប់ភាគីពាក់ព័ន្ធឱ្យបានល្អ និងស្មើភាពគ្នាផងដែរ។ ឯកត្តម ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា «ឯករាជ្យរបស់ គ.ជ.ប ត្រូវផ្អែកលើច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ដូចនេះមន្តី្របោះឆ្នោត គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងការអនុវត្តច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះ ឆ្នោតឱ្យ មានប្រសិទ្ធភាព»។ អង្គប្រជុំ គ.ជ.ប បានសម្រេច កែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះ រួមមាន៖…
-
គ.ជ.ប បង្ហាញលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុក ដែលទើបបំបែក និងបង្កើតថ្មី នៅក្នុងខេត្តទាំង៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី (ការបោះឆ្នោតឡើងវិញ) ឆ្នាំ២០២៣។ តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលចេញនៅថ្ងៃនេះ បានឱ្យដឹងថា បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការ នូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយរួចមក គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ បានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតបោះឆ្នោតឡើងវិញ។ ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតនេះ បានប្រព្រឹត្តទៅជាសាធារណៈ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីតំណាងគណបក្ស នយោបាយទាំង៣ នៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តសាមីពាក់ព័ន្ធផងដែរ ៕ ដោយ-រ៉ាវុធ
-
នៅសល់រយៈ ៣ថ្ងៃទៀត ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងត្រូវបញ្ចប់
ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នៅសល់រយៈ៣ថ្ងៃទៀតប៉ុណ្ណោះដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ការិយាល័យចុះឈ្មោះបោះឆ្នោត បើកធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ៖ * ពេលព្រឹកចាប់ពីម៉ោង ៧៖០០ នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពេលរសៀលចាប់ពីម៉ោង២៖០០ នាទីរសៀល ដល់ម៉ោង៥៖៣០នាទីល្ងាច។ ដើម្បីចុះឈ្មោះបោះឆ្នោត នៅក្នុងការិយាល័យណាមួយក្នុងឃុំ សង្កាត់ប្រជាពលរដ្ឋទាំងពីរភេទ ត្រូវបំពេញនូវលក្ខខណ្ឌ ដូចខាងក្រោម៖ * បង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត នៅការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនត្រូវចុះឈ្មោះបោះឆ្នោត * មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើ ឲ្យការចុះឈ្មោះបោះឆ្នោត * មានសញ្ជាតិខ្មែរ * មានអាយុ ១៨ ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) *…
-
នៅសល់ ៧ថ្ងៃទៀត ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងត្រូវបញ្ចប់
ភ្នំពេញ ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នៅសល់៧ថ្ងៃទៀតនោះទេ នឹងត្រូវបញ្ចប់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។ ការិយាល័យចុះឈ្មោះបោះឆ្នោត បើកធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ៖
-
អ្នកមានសិទ្ធិបោះឆ្នោតប្រមាណជាងមួយសែននាក់មិនទាន់ចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖របាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា ចាប់ពីថ្ងៃដំណើការបើកឱ្យមានការចុះឈ្មោះបោះឆ្នោត រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣០៣.៦៩១ នាក់។ចំនួននេះបង្ហាញថា នៅសល់ពលរដ្ឋដែលគ្រប់អាយុប្រមាណជាង១សែននាក់ទៀត មិនទាន់មកចុះឈ្មោះបោះឆ្នោត។ អគ្គលេខាធិការរងគ.ជ.ប ឯកឧត្តម សោម សូរីដា បានថ្លែងថា ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើងទៅសម្រាប់ឆ្នាំ ២០២២នេះ គឺមានប្រមាណ ១០,៨លាននាក់ ក្នុងនោះគ.ជ.ប បានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋដែលត្រូវមកចុះឈ្មោះថ្មី ឆ្នាំ ២០២២ មានចំនួន៤១ម៉ឺននាក់ ។ លោកបន្តថា សម្រាប់ការការចុះឈ្មោះថ្មីរយៈ ពេល ២១ ថ្ងៃ មកនេះ គឺសម្រេចបាន ជាង ៣១ ម៉ឺននាក់ ។លោកបន្ថែមថា ផ្អែកតាមទិន្នន័យនេះ បង្ហាញថា ប្រជាពលរដ្ឋដែលមកចុះឈ្មោះបោះឆ្នោតថ្មីបានចំនួនច្រើន ខណៈដែលរយៈពេលចុះឈ្មោះបោះឆ្នោតនៅសល់២៩ថ្ងៃទៀត។ ទោះជាយ៉ាងណាក្ដី គជប បានជំរុញឱ្យក្រុមការងារចុះឈ្មោះបោះឆ្នោតប្ដូរយុទ្ធសាស្ត្រដើម្បីបង្កើនចំនួនអ្នកចុះឈ្មោះថ្មី តាមផែនការ។ ឯកឧត្តម សូរីដា៖ « បច្ចុប្បន្ននេះ ក្រុមចុះឈ្មោះបោះឆ្នោតរបស់គជប កំពុងតែចល័តនៅតាមភូមិ…
-
គ.ជ.ប អះអាងថា ការិយាល័យទាំង១ ៦៥២បានដំណើរការពិនិត្យបញ្ជីនិងការចុះឈ្មោះបោះឆ្នោតថ្មីមានភាពរលូន
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអះអាងថា ដំណើរការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតថ្មីនៅថ្ងៃទីមួយនេះ មានសភាពរលូន ដោយមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់។ក្នុងរយៈពេល៥០ឆ្នាំ ការិយាល័យឃុំ-សង្កាត់ទាំង១ ៦៥២ទូទាំងប្រទេសនឹងបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ពីថ្ងៃទី២០តុលារហូតដល់ថ្ងៃទី៨ធ្នូ២០២២។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងនៃគ.ជ.ប បានឲ្យដឹងថា៖ «នៅថ្ងៃទីមួយនៃថ្ងៃពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ នៅការិយាល័យទាំង១ ៦៥២ទូទាំងការិយាល័យឃុំ-សង្កាត់ទាំងអស់ បានបើកដំណើរការឱ្យប្រជាពលរដ្ឋ ក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ហើយការិយាល័យចុះឈ្មោះបោះឆ្នោតទាំង១ ៦៥២ គឺដំណើរការដោយប្រក្រតី»។ ទោះបីជាភ្លៀងធ្លាក់តាំងពីព្រឹកព្រលឹមមកក្តី ក៏ប៉ុន្តែការិយាល័យទាំងអស់បានដំណើរការទៅដោយសុវត្ថិភាព។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សោម សូរីដា។ តាមតួលេខព្យាករណ៍របស់ គ.ជ.ប ការចុះឈ្មោះថ្មីនៅឆ្នាំនេះនឹងអាចពលរដ្ឋប្រមាណ៥សែននាក់នឹងមកចុះឈ្មោះថ្មី ខណៈដែលក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១គឺមានអ្នកមានសិទ្ធិបោះឆ្នោតជាង៩លាន២សែននាក់។ តាមឯកឧត្តម សោម សូរីដា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខនេះ នឹងមានពលរដ្ឋមានសិទ្ធិបោះឆ្នោតកើនដល់ជិត១០លាននាក់។ អគ្គលេខាធិការរងនៃគ.ជ.ប រូបនេះ អះអាងថា យុទ្ធនាការ៥០ថ្ងៃក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះប្រជាពលរដ្ឋថ្មី មានសារៈសំខាន់សម្រាប់ការឈានទៅបង្កើតបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត នៅពេលខាងមុខ។ ម្យ៉ាងវិញទៀត ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នឹងអាចឲ្យប្រជាពលរដ្ឋធ្វើការកែតម្រូវករណីខុសឈ្មោះ ថ្ងៃខែកំណើត ឬការផ្លាស់ប្តូរទីលំនៅថ្មី។ បើតាមឯកឧត្តម សោម សូរីដា ក្រោយការពិនិត្យបញ្ជី និងចុះឈ្មោះថ្មីបញ្ចប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងរៀបចំបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតចុងក្រោយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត…
-
លោក ចូ បៃដិន ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីសិទ្ធិរំលូតកូន នៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីជួយធានាដល់ការទទួលបានសិទ្ធិរំលូតកូន។