-
សេចក្តីជូនដំណឹងគ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
-
គ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ គ.ជ.ប បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ក្នុងនោះ៖*នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប អញ្ជើញមានមតិបើកវគ្គបណ្ដុះបណ្ដាល*នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប…
-
ខិត្តបណ្ណស្ដីពីការបោះឆ្នោតដោយសម្ងាត់ សេរី យុត្តិធម៌ និងតម្លាភាព
-
លទ្ធផលបណ្ដោះអាសន្នរយៈពេលបួនថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
-
ក្រុមហ៊ុន ហ្គូហ្គលចង់ជួយ គ.ជ.ប ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម អំឡុងពេលបោះឆ្នោតខាងមុខនេះ
ភ្នំពេញ៖ ក្រុមហ៊ុនហ្គូហ្គល( Google) ប្រចាំនៅអាស៊ីអាគ្នេយ៍មានការិយាល័យនៅប្រទេសសិង្ហបូរី មានចំណងចង់បើកកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) លើផ្នែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ ដែលអាចនឹងប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នាខែកក្កដា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ជំនួបរវាងគ.ជ.ប នាពេលនេះ គឺយោងតាមសំណើរបស់តំណាងក្រុមហ៊ុន Google ដែលស្នើមកកាន់គ.ជ.ប ជួបពិភាក្សាក្នុងការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចសហការរួមគ្នា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខនេះ ជាពិសេសលើបញ្ហាបច្ចេកទេសជាច្រើនផ្នែកព័ត៌មានវិទ្យារួចមក ។ ឯកឧត្តមបានឱ្យដឹងថា គ.ជ.ប បានសុំឱ្យហ្គូហ្គលជួយនូវការងារមួយចំនួនដូចជាជួយបង្កលក្ខណៈងាយស្រួលក្នុងកាស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅលើហ្គួហ្គល,ជួយទប់ស្កាត់ការលួចទិន្ន័យព័ត៌មានដោយខុសច្បាប់,ជួយដកចេញនូវខ្លឹមសារព័ត៌មានលើបណ្ដាញសង្គម យូធូប ក្នុងករណី គ.ជ.ប ពិនិត្យ ឃើញថា មានការរំលោភបំពាន ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត ។ ល។» បើតាមអ្នកនាំពាក្យ គ.ជ.ប លោក ម៉ីវ ហ្គោនស្យាឡេស (Mr.Yves Gonzalez) តំណាងក្រុមហ៊ុន Google ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសឹង្ហបូរី បានឆ្លើយតបថា លោកចង់ឱ្យមានកិច្ចសហការល្អ ជាមួយ…
-
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចាប់ផ្តើមពីថ្ងៃទី២៤ មេសា ២០២៣
-
គ.ជ.ប នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុងស្រុកដែលបានបំបែក និងបង្កើតថ្មីនៅថ្ងៃទី២៤ ខែមេសា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុក ក្នុង ខេត្ត ចំនួន ៣ ដែលទើបត្រូវបានបំបែក និងបង្កើ តថ្មី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ។ស្រុកក្រុងដែល ត្រូវ បានបំបែក និង បង្កើតថ្មីនោះរួមមាន៖ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេ ត្តក្រចេះ ។ យោងតាម សេចក្តីជូនដំណឹងរបស់គ.ជ.ប ចុះថ្ងៃទី ២២ ខែមេសា បាន ឱ្យដឹងថា គ.ជ.ប នឹងធ្វើកា រ ផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ ) ចាប់ពីម៉ោង ៩:០០នាទីព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM…
-
អនុប្រធាន គ.ជ.ប បញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖-ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ-ការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.បបានបញ្ជាក់ថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នឹងចាប់ផ្ដើម ធ្វើចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ដើម្បីជូនជ្រាប សម្រាប់ការអនុវត្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា នៅថ្ងៃនេះ ។ ឯកឧត្តម នុត សុខុម បន្ត ថាការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ អំពីបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ ស្តីពីគណបក្សនយោបាយមានសិទ្ធិដាក់បញ្ជីបេក្ខជនរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយត្រូវបំពេញបែបបទសេចក្តីប្រកាស បេក្ខភាពតាមគំរូដែលផ្ដល់ជូនដោយ គ.ជ.ប ។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ទ.១០០៨)…
-
សេចក្ដីជូនដំណឹង ស្ដីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣
-
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពី ប្រធាន គ.ជ.ប ទទួលជួបឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា