-
សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប

-
សេចក្តីប្រកាសព័ត៌មានគ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

-
សេចក្តីប្រកាសព័ត៌មានអ្នកសង្កេតការណ៍បោះឆ្នោតដែលត្រូវសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

-
សេចក្តីប្រកាសព័ត៌មាន វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល និងភ្នាក់ងារសន្តិសុខបោះឆ្នោត អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវបានបិទបញ្ចប់

-
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី១១ ឧសភា ២០២៣

-
គ.ជ.ប៖ គិតត្រឹមថ្ងៃ១១ ឧសភា គ.ជ.ប ទទួលស្គាល់ផ្លូវការលើការចុះបញ្ជីគណបក្ស១៣ ខណៈ៧ទៀតអង្គភាពជំនាញកំពុងពិនិត្យនីតិវិធី

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានចំនួន១៣គណបក្សហើយ ខណៈគណបក្សចំនួន៧ទៀត អង្គភាពជំនាញកំពុងពិនិត្យ និងអនុវត្តតាមនីតិវិធីផ្សេងៗ។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនាថ្ងៃទី១១ ខែឧសភានេះ គ.ជ.ប បានបើកកិច្ចប្រជុំក្រោមវត្តមានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន២គណបក្ស។ អង្គប្រជុំ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សចំនួន២បន្ថែមទៀត៖ ទី១-គណបក្សឯកភាពជាតិខ្មែរ ដែលមាន៧មណ្ឌលរាជធានី-ខេត្ត និងទី២-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមាន១២មណ្ឌលរាជធានី-ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សទាំង២នេះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានចំនួន១៣គណបក្សនយោបាយ ក្នុងនោះរួមមាន៖១. គណបក្សប្រជាជនកម្ពុជា២. គណបក្សយុវជនកម្ពុជា៣. គណបក្សខ្មែររួបរួមជាតិ៤. គណបក្សធម្មាធិបតេយ្យ៥. គណបក្សកម្លាំងប្រជាធិបតេយ្យ៦. គណបក្សសញ្ជាតិកម្ពុជា៧. គណបក្សខ្មែរតែមួយ៨. គណបក្សខ្មែរអភិរក្ស៩. គណបក្សហ្វ៊ុនស៉ិនប៉ិច១០. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ១១. គណបក្សបំណងពលរដ្ឋ១២. គណបក្សឯកភាពជាតិខ្មែរ១៣. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅមានគណបក្សនយោបាយចំនួន៧ទៀត…
-
គ.ជ.ប ណែនាំឱ្យមានកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ បានចេញសេចក្តីណែនាំឱ្យមានកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ យោងតាមលិខិតណែនាំដែលចុះហត្ថលេខាដោយឯកឧត្តម ប្រាជ្ញ ចន្ទ នៅថ្ងៃទី១០ ខែឧសភា បានធ្វើការណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប, គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ឱ្យសហការ និងពិគ្រោះយោបល់ពីការសហការការងារគ្នានេះ។ ឯកឧត្តម ប្រាជ្ញា ចន្ទ បានលើកឡើងថា ៖ «គធ.ខប និងគឃ.សប នីមួយៗត្រូវពង្រឹងកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ពិសេសកម្លាំង ការពារក្នុងពេលឃោសនាបោះឆ្នោត ការពារទីស្នាក់ការ គឃ.សប ការពារការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោត»។ គធ.ខប និងគឃ.សប នីមួយៗ ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្តូរព័ត៌មានពីសភាពការណ៍សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យបានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្ត…
-
សេចក្ដីណែនាំស្ដីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

-
គ.ជ.ប ចេញសេចក្ដីណែនាំពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត

-
គ.ជ.ប ចេញលិខិតប្រាប់គណបក្សភ្លើងទៀនថា មិនទាន់បំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីសុំចុះឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ ខណៈដែលបេក្ខជនឈរឈ្មោះ លោក រ៉ុង ឈុន កំពុងជាប់ទោស
