-
គណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានគ.ជ.ប បដិសេធការចុះបញ្ជី ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បាន បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។នេះបើយោង តាមសេចក្តីសម្រេចរបស់គ.ជ.ប ចុះថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។ គ.ជ.ប. បញ្ជាក់ថា មូលហេតុនៃការបដិសេធដោយសារគណបក្ស មហាសាមគ្គីជាតិខ្មែរមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃនីត្យានុកូកម្មដោយរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូល តែមួយ ឱ្យបានត្រឹមត្រូវស្រប តាមកថាខណ្ឌទី២ នឹងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ការសម្រេចនេះបន្ទាប់ពីកាលពីព្រឹកថ្ងៃទី១៩ខែឧសភាឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានដឹកនាំកិច្ចប្រជុំគ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើ៖
-
អ្នកនាំពាក្យក្រសួងការបរទេស៖ “ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ ចំពោះច្បាប់និងបទបញ្ញត្តិ ក៏ដូចជាសេចក្តីជូនដំណឹងនានារបស់ គ.ជ.ប
អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់ កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរីនូវគណបក្សនយោបាយ មួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នា យ៉ាងតិចចំនួន១៨”។ ✍🏼-MFAIC News
-
សេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត
-
អ្នកនាំពាក្យគ.ជ.ប៖ គណបក្សភ្លើងទៀន មានពេល ៥ថ្ងៃប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានលិខិតបដិសេធចុះបញ្ជីរបស់គ.ជ.ប
-
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ច្បាប់អត់មានចែងថាការបោះឆ្នោតមួយប្រព្រឹត្តទៅលុះត្រាតែមានគណបក្សនេះ គណបក្សនោះចូលរួមទេ អវត្តមានគណ បក្សណាមួយមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ
ភ្នំពេញ ៖ បន្ទាប់ពីវិលត្រឡប់មកដល់ប្រទេសកម្ពុជា វិញដោយសុវត្ថិភាព ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃការសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (EOP) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ក្នុងប្រទេសថៃ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ។ គណបក្សភ្លើងទៀននៅមានពេល ៥ថ្ងៃប្តឹងតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ ពីទទួលបានលិខិតបដិសេធរបស់គ.ជ.ប សាម៉ីគណបក្ស អាចបន្តធ្វើការតវ៉ាប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនឲ្យលើសពី៥ថ្ងៃ បន្ទាប់ពីគ.ជ.បចេញលិខិត បដិសេធ ។ ក្នុងរយៈពេល ១០ថ្ងៃក្រុមប្រឹក្សា ធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាម៉ីគណបក្សនោះវិញ ។ នេះជាប្រសាស៍ ឯកឧត្តម ហង់ ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យកាលពីយប់ថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីវិលត្រឡប់ មកពីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅប្រទេសថៃ ។ ឯកឧត្តម ហង់ ពុទ្ធា បញ្ជាក់ទៀតថា៖ “គ.ជ.ប…
-
គ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជី ឈរឈ្មោះបោះឆ្នោតរប ស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត, នេះបើយោងតាម សេចក្តីសម្រេចរបស់គជប ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។សេចក្តីសម្រេចរបស់ គ.ជ.ប បានរៀបរាប់ថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គជបបានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០មុខ ស្របតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គជប។ គណបក្សដែលបំពេញគ្រប់លក្ខខ័ណ្ឌតាមពេលកំណត់ គជប ចុះបញ្ជីជាផ្លូវការ ហើយបើគណបក្សណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ គជបសម្រេចមិនចុះបញ្ជីគណបក្សនោះទេ។ ក្នុងន័យនេះ គជប បានពិនិត្យឃើញថា គណបក្សចំនួន១៥បានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់ ហើយគជប បានសម្រេចអនុម័តចុះបញ្ជីគណបក្សទាំង១៥នេះ។ដោយឡែក គណបក្សសរុបចំនួន៥ រួមមានគណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សភ្លើងទៀន គណបក្សស្រ្តីដើម្បីស្ត្រី និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានទទួលការស្នើសុំឲ្យបំពេញឯកសារ និងកែតម្រូវ ហើយក្នុងចំណោមគណបក្សទាំង៥នេះ គណបក្ស៣បានកែតម្រូវ និងបានបំពេញគ្រប់លក្ខខណ្ឌ គជប…
-
គ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរប ស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត
-
គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិ ជាង ១៥ ០០០ នាក់
ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិជាង ១៥ ០០០ នាក់ មកពីអង្គការសមាគមចំនួនប្រាំ។ គ.ជ.ប ក៏កំពុងបន្តពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងភ្ញៀវពិសេសដើម្បីសម្រេចចំនួនជាង ១ពាន់នាក់ទៀត សម្រាប់ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣ បានឱ្យដឹងថា សម្រាប់អ្នកសង្កេតការណ៍ជាតិដែល គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ មកពីអង្គការចំនួន ៥ សរុបចំនួន ១៥ ១៦៩ នាក់។ អ្នកទាំងនោះ មកពី សហភាពសហព័ន្ធយុវជនកម្ពុជា, គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល), អង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា,ស មា គមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គ.ជ.ប ក៏កំពុងពិនិត្យ អង្គការសមាគមចំនួនប្រាំទៀតផងដែរ ដែលមានចំនួន ១ ១៥៧ នាក់…
-
សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប