Category: បោះឆ្នោតសកល ២០២៣

  • គជប បានបញ្ចប់វគ្គបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន ៦០នាក់ ដោយបានយល់ដឹងពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត

    គជប បានបញ្ចប់វគ្គបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន ៦០នាក់ ដោយបានយល់ដឹងពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត

    ភ្នំពេញ៖ សិក្ខាកាមចំនួន ៦០រូប ក្នុងនោះស្ត្រី ១៥រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ពិធីបិទសិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។ សិក្ខាសាលានេះបានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តមម ទេព នីថា បានមានប្រសាន៍ថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញ ឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតល្អប្រសើរ ដែលកត្តានេះបានបង្ហាញពីភាពវិជ្ជមានសម្រាប់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដែលមានភារកិច្ចត្រូវអនុវត្ត និងផ្ដល់ការបណ្ដុះបណ្ដាលបន្តដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដើម្បីចូលរួមសហការ និងអនុវត្តតាមភារកិច្ចរៀងខ្លួន សំដៅជំរុញ និងធានាឱ្យការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣…

  • មន្រ្តីគ.ជ.ប​៖ តំបន់ខ្លះមានភាពស្មុគ្រស្មាញ តម្រូវឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសម្ភារបោះឆ្នោតតាមផ្លូវទឹកនិងគោយន្ត

    មន្រ្តីគ.ជ.ប​៖ តំបន់ខ្លះមានភាពស្មុគ្រស្មាញ តម្រូវឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសម្ភារបោះឆ្នោតតាមផ្លូវទឹកនិងគោយន្ត

    ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឱ្យដឹងថា បើទោះបីជាកម្ពុជាមានការកសាងហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាងមុនក្តី ប៉ុន្តែនៅខេត្តនិងតំបន់មួយចំនួន នៅតែទាមទារឱ្យប្រើប្រាស់មធ្យោ​បា​យ​ដឹកជញ្ចូនតាមផ្លូវទឹក អាកាស និងតាមគោយន្ត ដើម្បីដឹកជញ្ជូនសម្ភារបម្រើឱ្យការបោះឆ្នោតទៅដល់គោលដៅ។ តាមរយៈវីដេអូកិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញរបស់ គ.ជ.ប លើប្រធានបទ «ការដឹកជញ្ជូន និងការបែ​ងចែកសម្ភារសម្រាប់ការងារបោះឆ្នោត» លោក ឌី ភីរុណ ជំនួយការ គ.ជ.ប និងជាប្រធាននាយកដ្ឋានប្រ​តិបត្តិការបានឱ្យដឹងថាពាក់ព័ន្ធផែនការដឹកជញ្ជូនសម្ភារបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ គឺមាន ៤ដំណាក់កាលធំៗ។ ក្នុងនោះបីដំណាក់កាល គឺជាការដឹកជញ្ជូន និងប្រគល់ជូនទៅគណៈកម្មការរៀបចំការបោះឆោតថ្នាក់ក្រោម និងដំណាក់កាលចុងក្រោយ គឺជាការចុះដឹកជញ្ជូនប្រមូលសម្ភារនោះត្រឡប់មកវិញ ដើម្បីរក្សាទុកនៅ គ.ជ.ប. ។ លោកឱ្យដឹងដែរថា បើសង្កេតជាទូទៅលើភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា​​ ឃើញថាកាន់តែមាន​ភាពល្អប្រសើរឡើង ដូច្នេះការដឹកជញ្ជូនពីថ្នាក់ជាតិ ទៅថ្នាក់រាជធានីខេត្ត មិនមានចោទណាមួយនោះទេ សម្រាប់មធ្យោបាយដឹកជញ្ជូន ទាំងផ្លូវគមនាគមន៍​។ ប៉ុន្តែលោកថាចំពោះតំប​ន់ភូមិសាស្រ្តស្មុគស្មាញខ្លះដែលត្រូវធ្វើការដឹកជញ្ជូនពីខេត្តទៅឃុំ សង្កាត់ មានជួបបញ្ហាប្រឈមខ្លះដែរពីខេត្តទៅឃុំ និងពីឃុំទៅការិយាល័យ ជួបបញ្ហាតិចតួច ដែលទាមទារ​ត្រូ​វប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីធ្វើឱ្យការដឹកជញ្ជូនសម្ភារនេះបានទៅដល់គោលដៅដោយសុវត្ថិភាព។ លោកនិយាយថា មធ្យោបាយទាំងនោះមានដូចជា ការប្រើប្រើប្រាស់មធ្យោបាយតាមផ្លូវទឹក ដែលក្នុងនោះ មា​ន​ឃុំមួយ ឬពីរនៅខេត្តបាត់ដំបង…

  • ការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣

    ការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣
  • គណបក្សចំនួន ១៥ ទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ និង អក្សរកាត់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣

    គណបក្សចំនួន ១៥ ទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ និង អក្សរកាត់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣
  • តំណាងគណបក្សនយោបាយទាំង ១៨ ចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំ សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើ សន្លឹកឆ្នោត

    តំណាងគណបក្សនយោបាយទាំង ១៨ ចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំ សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើ សន្លឹកឆ្នោត

    ភ្នំពេញ៖ ដើម្បីឱ្យការរៀបចំទំហំសញ្ញា សម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់ លាស់ និងមានការបញ្ជាក់ទទួលស្គាល់ ដោយសាមីគណបក្សនយោបាយនីមួយៗ ទើបនៅរសៀលថ្ងៃទី២៩ ខែឧសភានេះ ។ ដោយមានការដឹកនាំសម្របសម្រួលដោយ លោក តុប ឫទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានប្រជុំជាមួយតំណាងគណបក្សនយោបាយទាំង ១៨ ចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំ សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើ សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ តំណាងគណបក្សនយោបាយទាំង១៨ បន្ទាប់ពីបានពិនិត្យលើឈ្មោះគណបក្ស និងអក្សរកត់ ក៏ដូចជាស្លាកសញ្ញាគណបក្ស នីមួយៗ ឃើញថា ត្រឹមត្រូវតាមទម្រង់អស់ហើយ គឺតំណាងគណបក្សទាំង ១៨ត្រតូវចុះហត្ថលេខា ទទួលស្គាល់ដើម្បីគ.ជ.ប ទុកតម្កល់ជាឯកសារ រួចរៀបបច្ចេកទេសសម្រាប់បោះពុម្ព លើសន្លឹកឆ្នោតនៅពេលខាងមុនេះ ។ សូមបញ្ជាក់ថា៖ករណីប្រជាពលរដ្ឋមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែអត់មានអត្តសញ្ញាណប័ណ្ណ ដោយប្រការណាមួយ ដូចជា…

  • ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣

    ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣
  • អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣

    អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣
  • គណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨លើសន្លឹកឆ្នោត

    គណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨លើសន្លឹកឆ្នោត

    ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលំដាប់ លេខរៀង ទី១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានគណបក្សចំនួន១៨ចូលរួម។។នេះបើយោងតាមលទ្ធផលនៃការចាប់លេខរៀដោយសម្ដេច ព្រះសង្ឃរាជទាំងពីរគណៈ។ នាព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣នេះនៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស តាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ ២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។ការចាប់ឆ្នោតបានរៀបចំដោយគ.ជ.ប និងចាប់ឆ្នោតដោយ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ។ជាលទ្ធផលគណបក្សប្រជា ជន កម្ពុជាបានស្ថិតនៅលេខរៀងទី១៨លើសន្លឹកឆ្នោតដែលមានគណបក្សចំនួន១៨ចូលរួម។ សូមជម្រាបថា គណបក្សនយោបាយដែលបានទទួលស្គាល់ ដោយ គ.ជ.បឈរឈ្មោះចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣មានចំនួន១៨គណបក្ស ។ ក្នុងនោះ៖ គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សខ្មែររួបរួមជាតិ,គណបក្សធម្មាធិបតេយ្យ,គណបក្សកម្លាំងប្រជាធិបតេយ្យ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរតែមួយ,គណបក្សខ្មែរអភិរក្ស ,គណបក្សហ៊្វុនស៊ិនប៉ិច,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សបំណងពលរដ្ឋ ,គណបក្សឯកភាពជាតិខ្មែរ ,គណបក្សស្ត្រី ដើម្បីស្ត្រី,គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,គណបក្សប្រជា ធិ បតេយ្យមូលដ្ឋាននិងគណបក្សកសិករ៕ ដោយ៖រ៉ាវុធ

  • ការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    ការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
  • គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ ២៩,១៦៤នាក់ និងបន្តពិនិត្យលើពាក្យស្នើសុំថែមទៀត

    គ.ជ.ប សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ ២៩,១៦៤នាក់ និងបន្តពិនិត្យលើពាក្យស្នើសុំថែមទៀត

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍បោះឆ្នោតជាតិសរុបចំនួន ២៩,១៦៤នាក់ មកពី១១សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងកំពុងបន្តពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍បោះឆ្នោតមួយចំនួនទៀត។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ដោយ-រ៉ាវុធ