-
សេចក្ដីសម្រេចស្ដីពីការអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣

-
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីការបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”

-
គជប បានបញ្ចប់វគ្គរយៈពេល ២ថ្ងៃ ដោយសិក្ខាកាមទាំងអស់មានការយល់ដឹងពីបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលស្តីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ ដែលមានរយៈពេលពីថ្ងៃបានបិទបញ្ចប់នារសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញ ឃើញថា រយៈពេល ២ ថ្ងៃពេញ សិក្ខាកាមទាំងអស់មានការយល់ដឹងអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានល្អប្រសើរ ។ ឯកឧត្តម ប្រាជ្ញ ចន្ទ បន្តថា វគ្គនេះ បានបង្ហាញពីភាពវិជ្ជមានរបស់អស់លោក លោកស្រីជាប្រធាន គធ.ខប ប្រធាន លគធ.ខប សមាជិក គធ.ខប និងភាគីពាក់ព័ន្ធ ដែលមានភារកិច្ចត្រូវអនុវត្ត និងផ្តល់ការបណ្តុះបណ្តាល បន្តដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់នៅតាមរាជធានី ខេត្ត និងភាគីពាក់ព័ន្ធឱ្យមានការ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ជាពិសេសពាក់ព័ន្ធ នឹងកិច្ចប្រតិបត្តិការបោះឆ្នោត រាប់សន្លឹកឆ្នោត…
-
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី៨ មិថុនា ២០២៣

-
ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះនៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត

-
តារាងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត

-
គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ រៀបចំការ បោះ ឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាប ថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និង ជាប្រធានដឹកនាំកិច្ចប្រជុំ។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន ៕ ដោយ-រ៉ាវុធ
-
ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

-
គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលជូនភាគីពាក់ព័ន្ធ ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ២០២៣

-
ការប្រើពាក្យញុះញង់ ឬបង្កើតផ្ទាំងទស្សនីយភាពដែលបំបាក់ទឹកចិត្ត ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺជាអំពើល្មើសច្បាប់
