-
មន្រ្តីជាន់ខ្ពស គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ ទាំងអស់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថៃទី៣០ ខែមិថុនានេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្ដើមបើកដំណើរការ នៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត ។ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក(គជប)បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី១-២១ខែកក្កដា សរុបមានរយៈពេល ២១ថ្ងៃ គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប មានចំនួន ១៨គណបក្ស មានសិទ្ធិធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុង ស្មារតីមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ។ ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់ទៀតថា៖ដើម្បីចូលរួមការពារ ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៣ ខែកក្កដា ប្រកបដោយបរិយាកាស សន្តិសុខ សណ្តាប់ ធ្នាប់សារណៈ និងសុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សំរាប់ការបោះឆ្នោត និងគជប បានដាក់ចេញ នូវសេចក្តីណែនាំស្តីពី…
-
លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២៩ មិថុនា ២០២៣

-
សេចក្តីណែនាំស្តីពី ការអនុញ្ញាតឱ្យភ្នាក់ងារសន្តិសុខបោះឆ្នោត ចូលទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៣ កក្កដាខាងមុខ

-
សេចក្តីណែនាំស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត

-
គជបជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការចាប់ផ្ដើមបើកដំណើរការនៃការឃោសនាបោះឆ្នោត

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គជប និងជាប្រធានដឹកនាំកិច្ចប្រជុំ ។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន ៕ ដោយ-រ៉ាវុធ
-
គ.ជ.ប ចេញសេចក្ដីអំពាវនាវ ស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ការឃោសនាបោះឆ្នោត មានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយ របស់ខ្លួនជូនអ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវត គោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ចបតរ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គជប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ គជប សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ…
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា

-
ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២២ មិថុនា ដល់ថ្ងៃទី២១ កក្កដា ២០២៣

-
ចំនួនអ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គិតត្រឹមថ្ងៃទី២០ មិថុនា ២០២៣

-
សេចក្ដីអំពាវនាវស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
