-
គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន នៅ សង្កាត់វាលវង់ខណ្ឌ៧មករានិងបដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង

-
គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿង ចំនួន ៦ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ

-
គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃស្អែក ជុំវិញការលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១

-
គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈ លើ បណ្ដឹង/សំណុំរឿងលេខ ០៧១ ដល់លេខ ០៧៥នៅ ថ្ងៃស្អែក

-
ថ្ងៃស្អែកនេះ គ.ជ.ប នឹងបើកសវនាការជាសាធារណៈ លើបណ្ដឹងសុំបដិសេធបញ្ជីបេក្ខជន របស់គណបក្សភ្លើងទៀន

-
គ.ជ.ប.ប្រកាសលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួន១៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង

-
ឯកឧត្តម មាន សទិ ដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ ការងារ សំខាន់ៗមួយចំនួនទាក់ទងដំណើរការបោះឆ្នោតឃុំ សង្កាត់

-
លទ្ធផលនៃការដោះស្រាយបណ្ដឹងលើបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅឃុំឫស្សីជុំ ស្រុកថ្មបាំង ខេត្តកោះកុង

-
បេក្ខជនជាងប្រាំបីម៉ឺននាក់ ត្រូវបានចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថាការដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅតាមបណ្ដាគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានបញ្ចប់ហើយ ដោយមានគណបក្សនយោបាយចំនួន១៧ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន។ របាយការណ៍បណ្ដោះអាសន្នថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ គិតត្រឹមវេលាម៉ោង ៥:៣០ នាទីល្ងាច បានឱ្យដឹងថាគណបក្សនយោយបាយទាំង១៧ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនសរុបចំនួន ៨២.៧៨៦ រូប ក្នុងនោះស្ត្រីសរុបចំនួន ២៥.៩៦៣ រូប។
-
បិទបញ្ចប់ការចុះបញ្ជី៖ មានគណបក្សចំនួន៥ ដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្រើនជាងគេ

ការចុះបញ្ជីនៃគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយ។ គណ:កម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះ សរុបចំនួន១៧គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន៨២.៧៨៦រូប ក្នុងនោះស្រីចំនួន២៥.៩៦៣រូប។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងប្រាប់ AMS នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ។