-
សេចក្តីជូនដំណឹង

-
អត្ថប្រយោជន៍ តួនាទីកម្ពុជាធ្វើជាប្រធានអាស៊ាន

-
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ លេខ ០០៤ គ.ជ.ប ស្តីពីលទ្ធផលសវនាការពាក់ព័ន្ធនឹងការដោះស្រាយបណ្ដឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត

-
សេចក្តីជូនដំណឹងគ.ជ.ប សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទីរសៀល នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៥ ខែមករាឆ្នាំ២០២២

-
គ.ជ.ប ជួបជាមួយតំណាងគណបក្សនយោបាយចំនួន៣ និងអង្គការខុមហ្វ្រែល អំពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញតំណាងគណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងតំណាងអង្គការខុមហ្វ្រែល ដើម្បីចូលរួមពិភាក្សាលើអនុសាសន៍របស់គណបក្សនយោបាយ ពាក់ព័ន្ធនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) នៅទីស្ដីការ គ.ជ.ប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។
-
បិទផ្សាយបញ្ជីបោះឆ្នោតដំបូង៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានបណ្តឹង២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន២៦បណ្តឹង ដែលសុទ្ធសឹងតែជាពាក្យបណ្ដឹងតវ៉ា ដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយឡើយ។
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត

-
សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២

-
គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដែលមានឈ្មោះអ្នកបោះឆ្នោតជាង៩លាន២សែននាក់

អនុវត្តតាមប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ចំនួន៩.២០៥.៦៧៥ នាក់ ក្នុងនោះស្ត្រីមានចំនួន ៤.៩០៤.៨២៥ នាក់ ការិយាល័យបោះឆ្នោត មានចំនួន ២៣.៦០២ និងឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ២២៤.៩៧០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
-
លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
