Category: ព័ត៌មានអន្តរជាតិ

  • លោក Trump ប្រាប់ឱ្យ លោក Netanyahu បន្ថយដៃវាយលុកនៅ លីបង់

    លោក Trump ប្រាប់ឱ្យ លោក Netanyahu បន្ថយដៃវាយលុកនៅ លីបង់

    ប៉ារីស ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានណែនាំឱ្យលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បន្ថយដៃវាយលុក ឬគួរតែវាយប្រហារដោយប្រុងប្រយ័ត្នជាងមុនបន្តិច ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡានៅប្រទេសលីបង់ ។ នេះគឺការស្តីបន្ទោសជាសាធារណៈចុងក្រោយ របស់លោកប្រធានាធិបតី Trump ទៅកាន់ដៃគូរបស់គាត់ គឺលោកនាយករដ្ឋមន្រ្តី Netanyahu ដែលបានប្រកៀកស្មារគ្នាប្រយុទ្ធនឹងអ៊ីរ៉ង់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃ ពុធ នៅពេលបិទកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំងថា លោក Netanyahu គឺជាមនុសល្អម្នាក់ ប៉ុន្តែពេលខ្លះក៏បានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ ។ មេដឹកនាំអាមេរិករូបនេះ បាននិយាយបែបផ្លែផ្កាថា យើងមានជម្លោះបន្តិចបន្តួចប៉ុណ្ណោះជាមួយលីបង់ ។ ដូច្នេះ ខ្ញុំចង់ប្រាប់ថា អ្នកគួរតែបន្ថយដៃវាយប្រហារ ឬប្រុងប្រយ័ត្នជាងមុនបន្តិច ។ លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានបន្ថែមថា អ្នកមិនចាំបាច់វាយកម្ទេចអគាររាល់ពេលដែលនរណាម្នាក់ដើរចូលទៅក្នុងវា ដោយគ្រាន់តែគិតថា មកពីក្រុមហេសបូឡានោះទេ ។ យ៉ាងណា លោក Trump ក៏បានទទួលស្គាល់ផងដែរថា អ៊ីស្រាអែល…

  • សម្តេចធិបតីអញ្ជើញដល់ទីក្រុងកាហ្សាន ដើម្បីកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី

    សម្តេចធិបតីអញ្ជើញដល់ទីក្រុងកាហ្សាន ដើម្បីកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃពុធ ទី១៧ មិថុនា ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ។ បន្ទាប់បានអញ្ជើញដល់ប្រទេសរុស្ស៊ី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមក្នុងពិធីជប់លៀង រៀបចំដោយលោកប្រធានាធិបតី Vladimir Putin។ ក្រៅពីកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក ។ ការប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្ស៊ីនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បី ចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុង និងក្រៅតំបន់។ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅឆ្នាំនេះ នឹងផ្តល់ឱកាសសម្រាប់អាស៊ាន និងរុស្ស៊ី ពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល ៣៥ឆ្នាំកន្លងមក ខណៈការពិភាក្សាត្រូវបានគេរំពឹងថា នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង…

  • ចិន សន្យាបញ្ជូនជំនួយមនុស្សធម៌ដល់ អ៊ីរ៉ង់ និងលីបង់

    ចិន សន្យាបញ្ជូនជំនួយមនុស្សធម៌ដល់ អ៊ីរ៉ង់ និងលីបង់

    ប៉េកាំង ៖ ប្រទេសចិនប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់ អ៊ីរ៉ង់ និងលីបង់ ដែលរងគ្រោះពីការវាយប្រហាររបស់អ៊ីស្រាអែល ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់ការបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ តាមរយៈការចុះកិច្ចព្រមព្រៀងជាផ្លូវការចុងក្រោយ ក្នុងសប្តាហ៍នេះ ។ បើតាម Anadolu, នេះជាលើកទីពីរហើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលប្រទេសចិនបានផ្តល់ជំនួយដល់អ៊ីរ៉ង់ ខណៈពីមុន ចិនបានបញ្ជូនជំនួយមនុស្សធម៌ទៅអ៊ីរ៉ង់កាលពីខែមីនា ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង ថា ប្រទេសចិនមានអារម្មណ៍សោកសៅយ៉ាងជ្រាលជ្រៅ ចំពោះគ្រោះមហន្តរាយមនុស្សធម៌ ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ និងការរីករាលដាលជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ។ លោក Lin បានបញ្ជាក់ថា គិតពីស្ថានភាពពិតប្រាកដនៅតាមប្រទេសពាក់ព័ន្ធ, ចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ដើម្បីជួយឲ្យប្រជាពលរដ្ឋនៅទីនោះងើបឡើងវិញ និងកសាងជីវិតឡើងវិញ ព្រមទាំងធ្វើឲ្យល្អប្រសើរឡើងសេដ្ឋកិច្ច និងការរស់នៅរបស់ពួកគេ ។ លោក Lin បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តល្អរបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រ និងខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ការចរចាសន្តិភាព និងបន្តដើរតួនាទីវិជ្ជមាន ក្នុងការស្តារសន្តិភាព និងភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ាឡើងវិញដូចកាលពីដំបូង ។…

  • ហេសបូឡា អបអរ អ៊ីរ៉ង់ ថា ជាជ័យជម្នះដ៏អស្ចារ្យ បន្ទាប់ពីព្រមព្រៀងជាមួយអាមេរិក

    ហេសបូឡា អបអរ អ៊ីរ៉ង់ ថា ជាជ័យជម្នះដ៏អស្ចារ្យ បន្ទាប់ពីព្រមព្រៀងជាមួយអាមេរិក

    បេរូត ៖ ក្រុមប្រដាប់អាវុធហេសបូឡា ដែលមានមូលដ្ឋាន នៅលីបង់ បានប្រកាសអបអរសាទរ អ៊ីរ៉ង់ ចំពោះអ្វីដែលខ្លួនអះអាងថា «ជាជ័យជម្នះដ៏អស្ចារ្យ» បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព ជាមួយអាមេរិក។ លោក Naim Qassem ប្រធានក្រុម Hezbollah បានអះអាង កាលពីថ្ងៃពុធថា អនុស្សរណៈនៃការយោគយល់គ្នា រវាងទីក្រុង Tehran និង ទីក្រុង Washington ដើម្បីបញ្ចប់សង្គ្រាមក្នុងតំបន់ គឺជាជ័យជម្នះដ៏ធំធេង។ បើតាម AFP, ទាំងប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាលើ MOU រួចរាល់ហើយ ដោយត្រូវរងចាំដោះដូរគ្នា ស៊ីញ៉េរួមគ្នា នៅប្រទេសស្វីស នាថ្ងៃសុក្រ ស្អែកនេះ។ កិច្ចព្រមព្រៀងនេះ ក៏ភ្ជាប់ជាមួយនឹងបទឈប់បាញ់ រវាងក្រុម Hezbollah និង អ៊ីស្រាអែល នៅប្រទេសលីបង់ផងដែរ។ ជុំវិញបញ្ហាលីបង់វិញ, លោក Naim Qassem ប្រធានក្រុម Hezbollah បាននិយាយដែរថា ការចរចារបស់លីបង់ ជាមួយអ៊ីស្រាអែល…

  • អ៊ីរ៉ង់ ថា ខ្លួននឹងគិតថ្លៃនាវានៅហ័រមូស ក្រោយចុះ MOU ៦០ថ្ងៃ

    អ៊ីរ៉ង់ ថា ខ្លួននឹងគិតថ្លៃនាវានៅហ័រមូស ក្រោយចុះ MOU ៦០ថ្ងៃ

    តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយថា ខ្លួននឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស បន្ទាប់ពី ៦០ ថ្ងៃ នៃការចុះអនុស្សរណៈនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក។ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ និង ជាប្រធានសភា លោក Mohammad Bagher Ghalibaf កាលពីថ្ងៃពុធ បាននិយាយ ម្តងហើយម្តងទៀតថា ទីក្រុងតេហេរ៉ង់នឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីរយៈពេល ៦០ ថ្ងៃដោយមិនគិតថ្លៃ ដែលបានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍រដ្ឋ, លោក Mohammad Bagher បាននិយាយថា «ច្រកសមុទ្រ Hormuz នឹងមិនវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមទេ» ដោយលោកបន្ថែមថា «អ៊ីរ៉ង់មានសិទ្ធិ ក្នុងអធិបតេយ្យភាពលើច្រកសមុទ្រ Hormuz ហើយជាការពិតណាស់ យើងនឹងទទួលបានថ្លៃសេវា» ។ បើតាម AFP, ទាំងប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាលើ MOU រួចរាល់ហើយ ដោយត្រូវរងចាំដោះដូរគ្នា ស៊ីញ៉េ នៅប្រទេសស្វីស…

  • មេដឹកនាំ G7 សន្យាពង្រឹងការការពារដែនអាកាស អ៊ុយក្រែន និងរឹតបន្តឹងទណ្ឌកម្មប្រឆាំង រុស្ស៊ី

    មេដឹកនាំ G7 សន្យាពង្រឹងការការពារដែនអាកាស អ៊ុយក្រែន និងរឹតបន្តឹងទណ្ឌកម្មប្រឆាំង រុស្ស៊ី

    ប៉ារីស ៖ មេដឹកនាំក្រុមប្រទេស G7 បានសន្យានៅឯកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង ថា នឹងជួយពង្រឹងការការពារដែនអាកាសអ៊ុយក្រែន និងបង្កើនសម្ពាធលើសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី រួមទាំងការរឹតបន្តឹងទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័ន ។ យោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃ ពុធ, មេដឹកនាំ G7 បានរួបរួមគ្នាបន្តគាំទ្រយ៉ាងរឹងមាំដល់អ៊ុយក្រែន ដើម្បីការពារសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ ដើម្បីគាំទ្រ និងពន្លឿនសន្ទុះថ្មីនេះ មេដឹកនាំ G7 យល់ព្រមបង្កើនការពង្រឹងសមត្ថភាពការពារដែនអាកាស ផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែម និងឧបករណ៍ស្ទាក់ចាប់មីស៊ីល រួមទាំងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ។ ប្លុក G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក និងអឺរ៉ុប ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែន អាចបង្កើនផលិតកម្មយោធា និងផលិតអាវុធការពារខ្លួននៅលើទឹកដីរបស់ពួកគេផ្ទាល់ ។ បើតាម Aljazeera, ឧស្សាហកម្មសព្វាវុធអ៊ុយក្រែន កំពុងតែមានសន្ទុះរីកចម្រើនសមត្ថភាពយ៉ាងខ្លាំង និងទទួលបានចំណាប់អារម្មណ៍ពីបណ្តាប្រទេសអឺរ៉ុប ។ ក្រៅពីមានជំនាញកាន់តែស្ទាត់ ក្នុងការផលិតយន្តហោះដ្រូន, អ៊ុយក្រែនបច្ចុប្បន្នក៏អាចផលិតមីស៊ីលចម្ងាយឆ្ងាយមួយចំនួនដែរ ដូចជា មីស៊ីល…

  • UN គំរាមដាក់ អ៊ីស្រាអែល ចូលបញ្ជីខ្មៅរបស់ពិភពលោក ជុំវិញការរំលោភបំពានប្រឆាំងកុមារប៉ាឡេស្ទីន

    UN គំរាមដាក់ អ៊ីស្រាអែល ចូលបញ្ជីខ្មៅរបស់ពិភពលោក ជុំវិញការរំលោភបំពានប្រឆាំងកុមារប៉ាឡេស្ទីន

    ញូវយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ប្រទេសអ៊ីស្រាអែលអាចត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជីខ្មៅរបស់ពិភពលោក ពាក់ព័ន្ធនឹងការរំលោភបំពានប្រឆាំងកុមារ ជាពិសេសកុមារប៉ាឡេស្ទីន ។ លោក Guterres បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើល ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងកុមារប៉ាឡេស្ទីន ។ លោក Guterres បានអះអាងថា អ៊ីស្រាអែលគួរតែត្រូវបានចុះក្នុងបញ្ជីខ្មៅរបស់ពិភពលោក ប្រសិនបើចំនួនការរំលោភបំពានប្រឆាំងកុមារកើនឡើងខ្ពស់ម្តងទៀតនៅក្នុងឆ្នាំ ២០២៦នេះ ។ របាយការណ៍ប្រចាំឆ្នាំរបស់អង្គការពិភពលោក ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ បានកត់ត្រាការរំលោភបំពានធ្ងន់ធ្ងរចំនួន ៣៨,៥៥៨ករណីនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដែលប៉ះពាល់ដល់កុមារចំនួន ២៤,១៧៤នាក់ ។ នេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីរបាយការណ៍របស់ស្ថាប័នការពារកុមារក្នុងជម្លោះប្រដាប់អាវុធ ហៅកាត់ CAAC នៃអង្គការសហប្រជាជាតិ ដែលបង្កើតឡើងដើម្បីការពារកុមារពីផលប៉ះពាល់ និងអំពើហិង្សាក្នុងតំបន់មជ្ឈិមបូព៌ា បានផ្តួចផ្តើមឡើងក្នុងឆ្នាំ ១៩៩៦ ។ យោងតាមទិន្នន័យបានបង្ហាញថា កុមារចំនួន ១៤,២២៤នាក់ ត្រូវបានសម្លាប់ ឬមានពិការភាព ដោយសារសង្គ្រាមក្នុងឆ្នាំ ២០២៥ ។ តួលេខនេះកើនឡើង…

  • លោក ត្រាំ ថា សហរដ្ឋអាមេរិក-អ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើ MOU ជាផ្លូវការនៅថ្ងៃ ព្រហស្បតិ៍ ឬថ្ងៃ សុក្រ នេះ

    លោក ត្រាំ ថា សហរដ្ឋអាមេរិក-អ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើ MOU ជាផ្លូវការនៅថ្ងៃ ព្រហស្បតិ៍ ឬថ្ងៃ សុក្រ នេះ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ ពុធ ថា អាមេរិក-អ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឱ្យបានឆាប់បំផុត ពោលគឺប្រហែលជាថ្ងៃ ព្រហស្បតិ៍ ឬថ្ងៃ សុក្រ សប្តាហ៍នេះ ។ លោកប្រធានាធិបតី ត្រាំ បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងថា រូបលោកអាចនឹងចូលរួមដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខានេះខណៈវាគឺជាកិច្ចព្រមព្រៀងធំបំផុតមួយនៅទូទាំងមជ្ឈិមបូព៌ា ។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា បន្ទាប់ពីចុះហត្ថលេខារួច កិច្ចព្រមព្រៀងនេះនឹងត្រូវផ្សព្វផ្សាយ… ហើយយើងបានផ្ញើច្បាប់ចម្លងមួយទៅអ៊ីស្រាអែល… ពួកគេជាដៃគូដ៏ល្អមួយ ។ បើតាម Aljazeera, លោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្កៀន កាលពីថ្ងៃ ចន្ទ បានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រួចហើយ ដើម្បីបញ្ចប់សង្គ្រាម ហើយគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅប្រទេសស្វីស ក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។ យោងតាមមន្ត្រីអាមេរិក, MOU នេះ រួមបញ្ចូលទាំងការដែលអ៊ីរ៉ង់មិនអភិវឌ្ឍ…

  • អ៊ីរ៉ង់ ថា​ MOU ១៤ចំណុច ជាមួយអាមេរិក សម្រេចជាស្ថាពរ​ហើយ ​

    អ៊ីរ៉ង់ ថា​ MOU ១៤ចំណុច ជាមួយអាមេរិក សម្រេចជាស្ថាពរ​ហើយ ​

    តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហរដ្ឋអាមេរិក បានសម្រេចបញ្ចប់ជាផ្លូវការហើយ ពោលគឺបន្ទាប់ពីប្រធានាធិបតីប្រទេសនេះ បានចុះហត្ថលេខាលើអត្ថបទ MOU ១៤ចំណុចនេះ រួចរាល់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា «អនុស្សរណៈ បានក្លាយជាផ្លូវការពេញលេញ បន្ទាប់ពីត្រូវបានចុះហត្ថលេខា ដោយទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន»។ លោក Baghaei បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខា ជាលក្ខណៈឌីជីថល ហើយបានបញ្ជាក់ថា ការចរចាក្រោមអនុស្សរណៈនេះ នឹងផ្តោតទាំងស្រុងលើបញ្ហានុយក្លេអ៊ែរ និង ការបន្ធូរបន្ថយទណ្ឌកម្ម។ លោកបាននិយាយថា ភាគីទាំងពីរនឹងបើកកិច្ចចរចារហូតដល់ ៦០ ថ្ងៃ ជាមួយនឹងលទ្ធភាពនៃការបន្តការចរចា ប្រសិនបើចាំបាច់ ដោយសារតែភាពស្មុគស្មាញនៃបញ្ហាពាក់ព័ន្ធ។ អ្នកនាំពាក្យរូបនេះ ក៏បាននិយាយផងដែរថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិ កទាក់ទងនឹងការដកការបិទផ្លូវនាវាចររបស់ខ្លួនបានចាប់ផ្តើម ប្រកបដោយប្រសិទ្ធភាព។ លោកបានបន្ថែមថា កប៉ាល់អ៊ីរ៉ង់ បានចូល និងចេញពីកំពង់ផែរួចហើយ “ដោយគ្មានបញ្ហា” ដោយពណ៌នាថា វាជាសញ្ញាមួយបង្ហាញថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមចូលជាធរមាន។ លោក Baghaei…

  • លោក ម៉ាក្រុង ថា តែងមានទំនុកចិត្តលើលោក ត្រាំ

    លោក ម៉ាក្រុង ថា តែងមានទំនុកចិត្តលើលោក ត្រាំ

    ប៉ារីស ៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយ នៅក្នុងកិច្ចប្រជុំកំពូល G7 កាលពីថ្ងៃពុធថា លោកតែងតែមានទំនុកចិត្ត លើលោក Donald Trump ជានិច្ច។ លោក​ Macron ទទូចថា លោក​ប្រធានាធិបតីអាមេរិក ​Donald Trump តែងតែបានធ្វើឱ្យមានការវិវឌ្ឍ មិននឹកស្មានដល់ ក្នុងការពេញចិត្តចំពោះអ៊ុយក្រែន ​អំឡុងពេលកិច្ចប្រជុំកំពូល G7 ដែលរៀបចំធ្វើឡើង នៅទីក្រុង Evian ប្រទេសបារាំង។ ប្រធានាធិបតីបារាំងរូបនេះ បានថ្លែង ក្នុងសន្និសីទសារព័ត៌មាន រៀបរាប់ថា «នៅពេលណា ដែលគាត់ប្តេជ្ញាចិត្តចំពោះយើង គាត់តែងតែធ្វើអ្វី ដែលគាត់បានប្តេជ្ញាថានឹងធ្វើ»។ កិច្ចប្រជុំ រយៈពេល បីថ្ងៃ របស់មេដឹកនាំ នៃប្រទេស G7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានផ្តោតយ៉ាងខ្លាំងលើកិច្ចព្រមព្រៀង របស់លោក Trump…