-
អ៊ីស្រាអែល និងក្រុមហេសបូឡា ព្រមព្រៀងលើបទឈប់បាញ់ថ្មី

ហ្សឺណែវ ៖ អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានឯកភាពឱ្យមានបទឈប់បាញ់ថ្មីមួយ ដែលនឹងចាប់ផ្តើមអនុវត្តពីម៉ោង ៤ រសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃទី១៩ ខែមិថុនានេះតទៅ បន្ទាប់ពីភាគីទាំងពីរបានបើកការវាយប្រហារគ្នាយ៉ាងខ្លាំងក្លាស្ទើរពេញមួយយប់នៅលីបង់ ។ បើតាមមន្ត្រីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះ បទឈប់បាញ់ថ្មីនេះ កើតចេញពីការសម្របសម្រួល ពីសំណាក់អ្នកចរចារបស់សហរដ្ឋអាមេរិក និងកាតា ព្រមទាំងមានជំនួយពីអ៊ីរ៉ង់ ។ យ៉ាងណា បទឈប់បាញ់ថ្មីនេះ នៅតែមានភាពផុយស្រួយខ្លាំង ដោយសារមានការទាមទារសងសឹកពីមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ហើយក្រុមហេសបូឡាក៏បានព្រមានទុកពេលឱ្យអ៊ីស្រាអែល ២ ខែ ដើម្បីដកទ័ពចេញពីលីបង់ទាំងស្រុងផងដែរ ។ យោងតាម Straits Times, ការកើនឡើងជម្លោះប្រដាប់អាវុធនៅលីបង់ បានបង្កភាពតានតឹងដល់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមនានានៅតំបន់មជ្ឈិមបូព៌ា ៕ ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
-
លោក ហ្សេលេនស្គី ដាក់ឱសានវាទ ១ សប្តាហ៍ ឱ្យ បេឡារុស ដកឧបករណ៍យោធា រុស្ស៊ី ចេញពីទឹកដីខ្លួន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ឱសានវាទរយៈពេលមួយសប្តាហ៍ទៅកាន់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ដើម្បីដក ឬបិទឧបករណ៍បញ្ជូនសញ្ញានៅតាមតំបន់ព្រំដែន ដែលកងទ័ពរុស្ស៊ីកំពុងប្រើប្រាស់ សម្រាប់តម្រង់ទិសដៅវាយប្រហារលើប្រជាជនស៊ីវិលអ៊ុយក្រែន ។ លោក ហ្សេលេនស្គី បាននិយាយក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងកៀវ កាលពីថ្ងៃ សុក្រ ថា នៅតាមបណ្តោយខេត្តចំនួនពីររបស់បេឡារុស ដែលជាប់ព្រំដែនអ៊ុយក្រែន មានដំឡើងប្រព័ន្ធស្ថានីយបញ្ជូនសញ្ញានៅលើអង់តែនខ្ពស់ៗ ដែលរុស្ស៊ីប្រើសម្រាប់បញ្ជា និងតម្រង់ទិសដៅយន្តហោះដ្រូន ឬមីស៊ីលមកលើជនស៊ីវិល និងកុមារអ៊ុយក្រែនជារៀងរាល់ថ្ងៃ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើលោក លូកាសិនកូ មិនចង់ចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនេះទេ គឺត្រូវតែប្រញាប់ដក ឬបិទឧបករណ៍ទាំងនោះចោលក្នុងរយៈពេលមួយសប្តាហ៍ ។ ប៉ុន្តែប្រសិនបើគាត់មិនធ្វើទេ នោះយើងនឹងធ្វើវាដោយខ្លួនឯង ។ លោក ហ្សេលេនស្គី ចង់សំដៅលើការវាយប្រហារកម្ទេចឧបករណ៍ទាំងនោះពីសំណាក់កងទ័ពអ៊ុយក្រែន ។ បើតាម Kyiv independent, ក្រៅពីឧបករណ៍យោធា លោក ហ្សេលេនស្គី ថែមទាំងបានរិះគន់វិស័យប្រេងរបស់បេឡារុសផងដែរ ដោយលោកបានចោទប្រកាន់ចំៗថា ប្រទេសនេះគឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏សំខាន់មួយ ដើម្បីបម្រើដល់កងទ័ពរុស្ស៊ីអាចបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន ៕…
-
ចិន ជំរុញឲ្យ ណាតូ ឆ្លុះបញ្ចាំងពីតួនាទីខ្លួនក្នុងការរក្សាសន្តិភាពពិភពលោក

ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យអង្គការណាតូ ឆ្លុះបញ្ចាំងឲ្យបានច្បាស់ អំពីតួនាទីរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពរបស់ពិភពលោក ។ ការជំរុញរបស់ចិន កើតឡើង បន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា អង្គការណាតូមួយនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះរុស្ស៉ី ក្នុងសង្រ្គាមអ៊ុយក្រែន ។ បើតាម China Daily, ក្រសួងការបរទេសចិន បានជំរុញឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ កែតម្រូវការយល់ខុសរបស់ខ្លួន ចំពោះប្រទេសចិន ។ ក្រសួងថែមទាំងអំពាវនាវដល់ណាតូបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា និងការបៀតបៀនប្រទេសចិនផងដែរ ជាពិសេសគួរតែឆ្លុះបញ្ចាំងឲ្យបានច្បាស់ថាតើខ្លួនដើរតួនាទីអ្វីខ្លះ ក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពរបស់ពិភពលោកទាំងមូល ។ យោងតាម Anadolu, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបន្ថែមទៀតថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលជំហរអព្យាក្រឹត និងយុត្តិធម៌ ។ លោកថា ចិនតែងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបញ្ចប់អរិភាព និងលើកកម្ពស់ការចរចាសន្តិភាព ទាក់ទងនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ លោក Lin អះអាងជាថ្មីថា ប្រទេសចិនមិនបានផ្តល់អាវុធប្រល័យជីវិតមនុស្សដល់ភាគីណាមួយនៃជម្លោះនោះទេ ហើយថែមទាំងបានអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើគ្រឿងសម្ភារៈដែលអាចប្រើប្រាស់បានពីរយ៉ាង…
-
លោក ហ្សេលេនស្គី គំរាមថា រដ្ឋធានីមូស្គូ នឹងឆេះសន្ធោរសន្ធៅ បើសិន រុស្ស៊ី បន្តវាយ អ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃ ព្រហស្បតិ៍ បានស្រែកព្រមានខ្លាំងៗថា រដ្ឋធានីមូស្គូ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់រុស្ស៊ី នឹងត្រូវលេបត្របាក់ដោយភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ប្រសិនបើរុស្ស៊ីនៅតែបន្តគឃ្លើនវាយប្រហារលើអ៊ុយក្រែន ។ ការគំរាមរបស់លោក Zelensky កើតឡើងបន្ទាប់ពីអ៊ុយក្រែនបានបាញ់យន្តហោះគ្មានមនុស្សបើកឈុតធំ សងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សចំនួន ១០នាក់ និងបំផ្លាញទីអារាម Kyiv Pechersk Lavra អាយុកាល ១.០០០ឆ្នាំ កាលពីថ្ងៃទី១៥ ខែមិថុនា ។ បើតាម Straits Times, នៅក្នុងសារសំលេងដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មានតាមក្រុម WhatsApp, លោកប្រធានាធិបតី Zelensky បាននិយាយយ៉ាងដូច្នេះថា យើងមិនចង់បានសង្គ្រាមនេះទេ… យើងមិនដែលចង់បានឡើយ ។ លោក Zelensky ថា មនុស្សគ្រប់គ្នាដឹងរឿងនេះ ហើយដៃគូរបស់យើងក៏ដឹងរឿងនេះដែរ ប៉ុន្តែប្រសិនបើអ៊ុយក្រែនឆេះ… នោះទីក្រុងមូស្គូរបស់អ្នក ក៏នឹងឆេះយ៉ាងសន្ធោសន្ធៅដូចគ្នាដែរ ។ ក្រៅពីគំរាមដុតកម្លោចរដ្ឋធានីរបស់រុស្ស៊ី មេដឹកនាំអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ ថែមទាំងបានអំពាវនាវដល់សម្ព័ន្ធមិត្តអឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យបង្កើនសម្ពាធប្រឆាំងនឹងរុស្ស៊ី…
-
កូរ៉េខាងត្បូង ប្រាប់លោក ត្រាំ ថា ទណ្ឌកម្មលើកូរ៉េខាងជើង គ្មានប្រសិទ្ធភាព ព្រោះមាន រុស្ស៊ី ចាំជួយ

សេអ៊ូល៖ លោក Lee Jae Myung មេដឹកនាំកូរ៉េខាងត្បូង អះអាង នៅថ្ងៃសុក្រនេះថា លោកបាននិយាយប្រាប់ទៅកាន់ ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយផ្ទាល់ថា ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ លែងមានប្រសិទ្ធភាព ព្រោះតែទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង តាមរយៈជំនួយរបស់រុស្ស៊ី។ លោក Lee បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងសេអ៊ូលថា លោកបានលើកពីចំណុចនេះ អំឡុងពេលជួប លោក Trump នៅក្រៅកិច្ចប្រជុំកំពូលរបស់ប្រទេសអ្នកមានទាំង៧ ឬ G7 នៅបារាំង កាលពីថ្ងៃព្រហស្បតិ៍។ លោក Lee រៀបរាប់ថា «ខ្ញុំបានប្រាប់គាត់ អំពីការដាក់ទណ្ឌកម្ម និងសម្ពាធ ប្រឆាំងនឹងកូរ៉េខាងជើង គឺគ្មានប្រសិទ្ធភាពទេ ហើយ ឥទ្ធិពលនៃការដាក់ទណ្ឌកម្ម បានធ្លាក់ចុះ ដោយសារកិច្ចសហប្រតិបត្តិការយោធា រវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលកើតចេញពីសង្គ្រាម នៅអ៊ុយក្រែន។ លោក Lee Jae Myung បានគូសបញ្ជាក់ប្រាប់…
-
អាមេរិក-អ៊ីរ៉ង់ លុបចោលពិធីចុះកិច្ចព្រមព្រៀង ក្រោយ អ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែប្រយុទ្ធគ្នា

ហ្សឺណែវ ៖ កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់នៅថ្ងៃសុក្រនេះត្រូវបានលុបចោល បន្ទាប់ពីអ៊ីស្រាអែលនិង ក្រុមប្រដាប់អាវុធ ហេសបូឡានៅក្នុងប្រទេសលីបង់ នៅតែគឃ្លើនបន្តប្រយុទ្ធគ្នារំលោភលើបទឈប់បាញ់ ឬ អនុស្សរណៈនៃការយោគយល់គ្នា Mou រវាងអាមេរិក និងអ៊ីរ៉ង់ ។ បើតាមក្រសួងការបរទេសស្វីស, «កិច្ចពិភាក្សា ដែលត្រូវបានគ្រោងទុក រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឯរមណីយដ្ឋានកំពូលភ្នំ Burgenstock នាថ្ងៃទី១៩ ខែមិថុនានេះ នឹងមិនកើតមានឡើងនោះទេ» ។ ការប្រកាសនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពី អនុប្រធានាធិបតីអាមេរិក លោក JD Vance បានសម្រេចលុបចោល ដំណើរទៅជួបអ្នកចរចាអ៊ីរ៉ង់ដោយផ្ទាល់ នៅប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនានេះដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការអនុវត្តកិច្ចព្រមព្រៀង រវាងទីក្រុងតេហេរ៉ង់ និង ទីក្រុង វ៉ាស៊ីនតោន ឈានឆ្ពោះទៅបញ្ចប់សង្គ្រាម របស់គូជម្លោះ ទាំងពីរ ។ សេតវិមានបញ្ជាក់ថា ហេតុផលនៃការលុបចោលដំណើរនេះ គឺដោយសារតែកិច្ចពិភាក្សាបច្ចេកទេស មិនទាន់ត្រូវបានបញ្ចប់រួចរាល់ នៅឡើយទេ។ យ៉ាងណា កិច្ចព្រមព្រៀងបញ្ចប់ជម្លោះ រួមទាំងនៅលីបង់នេះ ខកខានមិនបានចុះហត្ថលេខា ក្រោយពេលដែល…
-
ចិន ព្រមាន តៃវ៉ាន់ ថា ការស្វែងរកឯករាជ្យដោយពឹងលើសហរដ្ឋអាមេរិក នឹងនាំទៅរក “ផ្លូវទាល់ច្រក”

ប៉េកាំង ៖ ប្រទេសចិនបានបោះសម្តីសម្លុតគំរាមកោះតៃវ៉ាន់ធ្ងន់ៗថា ការស្វែងរកឯករាជ្យដោយពឹងផ្អែកលើជំនួយយោធារបស់សហរដ្ឋអាមេរិក នឹងនាំកោះនេះទៅរក “ផ្លូវទាល់ច្រក” នៅថ្ងៃណាមួយ ។ ការព្រមានរបស់មហាយក្សចិន ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានដាក់ក្តីសង្ឃឹមខ្ពស់ថា សហរដ្ឋអាមេរិកនឹងអនុម័តការលក់អាវុធមានតម្លៃ ១៤ ពាន់លានដុល្លារ ទៅឱ្យកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ក្នុងពេលឆាប់ៗខាងមុខ ។ ឆ្លើយតបការសង្ឃឹមបែបនេះរបស់លោកប្រធានាធិបតីតៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា វោហាសាស្ត្ររបស់មេដឹកនាំតៃវ៉ាន់រូបនេះ គឺគ្រាន់តែជាការបង្ហាញពីអារម្មណ៍មានក្តីព្រួយបារម្ភ និងភាពមិនប្រាកដប្រជាយ៉ាងជ្រាលជ្រៅរបស់គាត់តែប៉ុណ្ណោះ ។ យ៉ាងណា កញ្ចប់លក់អាវុធមានតម្លៃ ១៤ ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានវិលត្រឡប់មកពីរដ្ឋធានីប៉េកាំងវិញ ក្នុងខែឧសភា ។ បើតាម AFP, កញ្ចប់អាវុធដែលតៃវ៉ាន់ស្នើទិញពីសហរដ្ឋអាមេរិក រួមមានប្រព័ន្ធបាញ់រ៉ុក្តែត HIMARS ចំនួន ៨២ គ្រឿង មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS ចំនួន ៤២០គ្រាប់ ។ យន្តហោះគ្មានមនុស្សបើកអត្តឃាតបំពាក់គ្រឿងផ្ទុះ…
-
អាមេរិក ប្រកាសឲ្យទ័ពជើងទឹក ឈប់បិទកំពង់ផែអ៊ីរ៉ង់

អាមេរិក ៖ កងកម្លាំងប្រដាប់អាវុធអាមេរិក បានប្រកាសឈប់ឲ្យកងទ័ពម៉ារីន បិទផ្លូវទឹក របស់ប្រទេសអ៊ីរ៉ង់ ហើយលែងដាក់កម្រិត លើចលនារបស់នាវា ដែលចូល ឬ ចាកចេញពីកំពង់ផែ ទៀតហើយ។ នេះបើតាមការបញ្ជាក់ របស់ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM នៅថ្ងៃសុក្រនេះ ហើយចេញផ្សាយដោយសារព័ត៌មាន Tass។ ប្រភព រៀបរាប់ថា «ថ្ងៃនេះ កងកម្លាំងអាមេរិក បានដកការបិទផ្លូវ លើរាល់ចរាចរណ៍ផ្លូវសមុទ្រ ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ និង តំបន់ឆ្នេរ ស្របតាមការណែនាំ របស់ប្រធានាធិបតី»។ ប្រភពបន្តថា «កងកម្លាំងអាមេរិក មិនរារាំងការដឹកជញ្ជូន នាវា ទៅ ឬ មកពីកំពង់ផែអ៊ីរ៉ង់ នៅឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ នោះទេ។ គ្រប់ទិដ្ឋភាពនៃកិច្ចខិតខំប្រឹងប្រែង អនុវត្តការបិទផ្លូវយោធា របស់សហរដ្ឋអាមេរិក បានបញ្ឈប់»។ យ៉ាងណា CENTCOM បានបន្ថែមថា នាវាកងទ័ពជើងទឹកអាមេរិក នឹងនៅតែស្ថិតនៅក្នុងតំបន់ ដើម្បីត្រួតពិនិត្យការអនុលោម តាមកិច្ចព្រមព្រៀង ដែលបានសម្រេច។ ប្រភពបញ្ជាក់ថា ភារកិច្ចរបស់ពួកគេ…
-
អាមេរិក នឹងអភិវឌ្ឍន៍កាំភ្លើងធំរ៉ុក្កែត HIMARS ដល់សិង្ហបុរី

សិង្ហបុរី ៖ សហរដ្ឋអាមេរិក យល់ព្រមលក់កញ្ចប់កែលម្អប្រព័ន្ធកាំភ្លើងធំរ៉ុក្កែត HIMARS តម្លៃ ៧៣ លានដុល្លារអាមេរិក ឲ្យទៅប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយ របស់ CNA នៅថ្ងៃសុក្រនេះ។ ប្រភពបញ្ជាក់ថា សហរដ្ឋអាមេរិក បានយល់ព្រមលើសំណើ របស់សិង្ហបុរី ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធរ៉ុក្កែត M142 High Mobility Artillery Rocket Systems ហៅកាត់ HIMARS របស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង ដែលប៉ាន់ស្មានថា មានតម្លៃ ៧៣លានដុល្លារ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី១៥ ខែមិថុនា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសសិង្ហបុរី បានស្នើសុំទិញឧបករណ៍ធ្វើឱ្យប្រសើរឡើង Common Fire Control Systems (CFCS) ចំនួន១៨ឈុត សម្រាប់ប្រព័ន្ធកាំភ្លើងធំរ៉ុក្កែត។ យោងតាមការបោះពុម្ពផ្សាយ ឧស្សាហកម្មការពារជាតិ, CFCS ប្រើប្រាស់ដំណើរការឌីជីថល ដើម្បីគ្រប់គ្រងឧបករណ៍បាញ់ និង គ្រប់គ្រងអាវុធ ធ្វើអោយប្រសើរឡើង នូវភាពត្រឹមត្រូវ…
-
ផ្ទាំងទឹកកកនៅរដ្ឋអាឡាស្កា រងផលកាប៉ះពាល់យ៉ាងខ្លាំង ចំពោះការកើនឡើងសីតុណ្ហភាព

បរទេស ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ផ្ទាំងទឹកកកនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក រងឥទ្ធិពលខ្លាំងចំពោះការកើ ន ឡើងនៃសីតុណ្ហភាព។ តាមរយពទិន្នន័យពីផ្កាយរណប ដើម្បីតាមដានផ្ទាំងទឹកកកជាង ៣ ០០០ កន្លែង អ្នកស្រាវជ្រាវបានរកឃើញថារាល់ការកើនឡើងសីតុណ្ហាភាពជាមធ្យម ១ អង្សាសេក្នុងរដូវក្តៅ នឹងធ្វើឱ្យរយៈពេលរលាយរបស់ផ្ទាំងទឹកកកកើនឡើង។ ការសិក្សាក៏បានបង្ហាញផងដែរថា រលកកម្ដៅខ្លាំងអា ច កាត់បន្ថយស្រទាប់ព្រិលដែលការពារផ្ទាំងទឹកកកបានរហូតដល់ ២៨% និងបណ្ដាលឱ្យទឹកកកត្រូវប៉ះពាល់ដោយផ្ទាល់ទៅនឹងកម្ដៅនិងរលាយលឿនជាងធម្មតា។ សូមបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យារ៉ាដា Synthetic Aperture Radar (SAR) អាចប្រមូលទិន្នន័យ ទោះបីជាមានពពក ឬពេលយប់ក៏ដោយ វាផ្តល់ព័ត៌មានដែលមានភាពជឿជាក់ជាងវិធីសាស្ត្រប្រពៃណីដែលពឹងផ្អែកលើរូបភាពអុបទិក៕ ប្រភព ៖ Science daily