Category: ព័ត៌មានអន្តរជាតិ

  • អាមេរិក និង អ៊ីរ៉ង់ ​ពីគូជម្លោះ ប្រែមករួមគ្នាការពារច្រក​ ហ័រមូស

    អាមេរិក និង អ៊ីរ៉ង់ ​ពីគូជម្លោះ ប្រែមករួមគ្នាការពារច្រក​ ហ័រមូស

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រែពីគូជម្លោះ មកក្លាយជាដៃគូ សហការ បង្កើតជាខ្សែទំនាក់ទំនង ការពារសុវត្ថិភាពនាវា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz រួមគ្នា។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ​ ពោលគឺ នៅបន្ទាប់ពី ភាគីពាក់ព័ន្ធបានបញ្ចប់ការចរចា យ៉ាងតានតឹង នៅប្រទេសស្វីស។ ក្រុមប្រទេសជាអ្នកសម្រុះសម្រួល រួមមាន ប៉ាគីស្ថាន និងកាតា បានអះអាងថា ខ្សែទំនាក់ទំនងថ្មីនេះ ត្រូវបានបង្កើតឡើង ដើម្បីជៀសវាង ឧប្បត្តិហេតុនានា និង ការប្រាស្រ័យទាក់ទង ដោះស្រាយភាពខុសឆ្គងនានា ក្នុងគោលបំណង ឲ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់នាវាពាណិជ្ជកម្ម នៅច្រកសមុទ្រ Hormuz សម្រាប់រយៈពេល៦០ ថ្ងៃ ដូចដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង អាមេរិក-អ៊ីរ៉ង់។ យោងតាមកិច្ចព្រមព្រៀង, អ៊ីរ៉ង់នឹងប្រើប្រាស់ កិច្ចខិតខំប្រឹងប្រែងល្អបំផុតរបស់ខ្លួន ដើម្បីធានា នូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៃកប៉ាល់ពាណិជ្ជកម្ម ដោយមិនគិតថ្លៃ ទៅ និង មក រវាងពីឈូងសមុទ្រពែក្ស និង…

  • លោក ត្រាំ ថា អ៊ីស្រាអែល គ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡា

    លោក ត្រាំ ថា អ៊ីស្រាអែល គ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា អ៊ីស្រាអែលពិតជាគ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡានៅប្រទេសលីបង់នោះទេ ប៉ុន្តែលោកបង្ហើបថា ប្រហែលជាប្រទេសស៊ីរីទៅវិញទេដែលអាចមានលទ្ធភាពធ្វើរឿងនេះជាងអ៊ីស្រាអែល ។ បើតាម Anadolu , ការអត្ថាធិប្បាយ របស់លោក Donald Trump បានកើតឡើង ចំពេលមានភាពតានតឹង ដែលកំពុងបន្តកើតឡើង នៅតាមព្រំដែន អ៊ីស្រាអែល-លីបង់ និង ការបន្តប្រតិបត្តិការយោធា របស់អ៊ីស្រាអែល ដែលផ្តោតលើទីតាំង របស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ។ ថ្លែងទៅកាន់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យ, លោក Trump លើកឡើងថា ជារឿងដែលមិនអាចប្រកែកបានដែលទីក្រុង ហ្ស៊េរុយសាឡិម បានបរាជ័យ ក្នុងការកម្ចាត់ក្រុមសកម្មប្រយុទ្ធរបស់លីបង់ទាំងនេះ ។ លោកថា វិធានការដោះស្រាយ របស់អ៊ីស្រាអែល មិនអាចបណ្តេញក្រុមហេសបូឡា ចេញ បានទេ ហើយលោកខកចិត្តខ្លាំងមែនទែនដែលអ៊ីស្រាអែលមិនអាចដកក្រុមនេះចេញពីលីបង់ ហើយ អ៊ីស្រាអែល មិនអាចធ្វើអ្វី ក្រៅតែពីការវាយកម្ទេចអគារ នោះឡើយ ។…

  • លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងស្ថិតនៅលីបង់ ដរាបណាវាជារឿងចាំបាច់

    លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងស្ថិតនៅលីបង់ ដរាបណាវាជារឿងចាំបាច់

    ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងអះអាងនៅថ្ងៃ អាទិត្យ ថា កងកម្លាំងអ៊ីស្រាអែល នឹងស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ដរាបណាវានៅតែជារឿងចាំបាច់ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បាននិយាយយ៉ាងដូច្នេះថា កងទ័ពយើងនឹងស្ថិតនៅក្នុងតំបន់សន្តិសុខនៅភាគខាងត្បូងប្រទេសលីបង់ ដរាបណាវានៅតែជារឿងចាំបាច់ ដើម្បីការពារប្រជាជនជាទីស្រឡាញ់នៅភាគខាងជើង និងពលរដ្ឋអ៊ីស្រាអែលទាំងអស់ ហើយគ្មានអ្វីអាចផ្លាស់ប្តូរការប្តេជ្ញាចិត្តនោះបានទេ ។ បើតាម Straits Times, លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានរក្សាជំហរដាច់ខាតថា អ៊ីស្រាអែលមិនជាប់កាតព្វកិច្ច ដោយសារកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡានៅលីបង់នោះទេ ។ យោងតាមទីភ្នាក់ងារចារកម្មអាមេរិក បានព្រមានរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ អាចនឹងចាត់វិធានការនានា ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយ ។ ការព្រមានរបស់ចារកម្មអាមេរិក ត្រូវបានធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុកយ៉ាងខ្លាំង ដែលជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវតែបង្ខំចិត្តបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសលីបង់ ៕ ប្រភព ៖ AFP និង…

  • អ៊ីរ៉ង់ ថា មិនស្វែងរកអាវុធនុយក្លេអ៊ែរទេ តែក៏មិនបោះបង់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមដែរ

    អ៊ីរ៉ង់ ថា មិនស្វែងរកអាវុធនុយក្លេអ៊ែរទេ តែក៏មិនបោះបង់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមដែរ

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងជាថ្មីនៅថ្ងៃ អាទិត្យ ថា ទីក្រុងតេហេរ៉ង់មានឆន្ទៈផ្តល់ការធានាថា ប្រទេសខ្លួនមិនមានគោលបំណងស្វែងរកអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែលោកបានអះអាងជាថ្មីថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ ។ បើតាមគេហទំព័រប្រធានាធិបតីអ៊ីរ៉ង់, លោក Pezeshkian បានបញ្ជាក់ថា អ្វីដែលសហរដ្ឋអាមេរិកទាមទារ គឺថា អ៊ីរ៉ង់មិនត្រូវផលិតគ្រាប់បែកបរមាណូជាដាច់ខាត ។ លោកថា នេះមិនមែនជារឿងថ្មីទេ ហើយយើងក៏អាចបញ្ជាក់ជាលាយលក្ខណ៍អក្សរដែរថា យើងមិនមានបំណងផលិតគ្រាប់បែកនុយក្លេអ៊ែរនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិនបោះបង់ចោលសិទ្ធិរបស់យើង ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ ហើយភាគីម្ខាងទៀត ក៏នឹងគ្មានជម្រើសអ្វីក្រៅពីទទួលយកសិទ្ធិនេះទេ ។ គួរបញ្ជាក់ថា បញ្ហាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែជាដើមចង និងជាចំណុចក្ដៅបំផុត បើទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទើបតែបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ នេះក៏ដោយ ។ អនុស្សរណៈថ្មីនេះ បានត្រឹមតែជួយជម្រុញឱ្យមានបទឈប់បាញ់បណ្ដោះអាសន្ន និងបើកច្រកសមុទ្រ Hormuz ឡើងវិញប៉ុណ្ណោះ ប៉ុន្តែវាមិនទាន់បានដោះស្រាយបញ្ហាស្នូលនៃកម្មវិធីនុយក្លេអ៊ែរនោះទេ ៕ ប្រភព ៖ AFP ប្រែសម្រួល…

  • អូស្ត្រាលី រឹបអូស កូកាអ៊ីន ២,៧តោន កប់នៅក្រោមដី

    អូស្ត្រាលី រឹបអូស កូកាអ៊ីន ២,៧តោន កប់នៅក្រោមដី

    កង់បេរ៉ា ៖ ក្រុមអ្នកស៊ើបអង្កេតអូស្ត្រាលី បានប្រកាស នៅថ្ងៃចន្ទនេះថា ប៉ូលិស ទើបតែរឹបអូស កូកាអ៊ីន បានចំនួន ២,៧តោន ដែលលាក់ក្នុងប្លាស្ទិក កប់នៅក្រោមដី ជាយទីក្រុង ស៊ីដនី។ កងកម្លាំងស៊ើបអង្កេតឧក្រិដ្ឋកម្ម បញ្ជាក់ថា វាគឺជាការរឹបអូស កូកាអ៊ីន ចំនួនដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ អូស្ត្រាលី។ ប៉ូលីសបានចោទប្រកាន់ក្រុមឧក្រិដ្ឋកម្ម ដែលមានមូលដ្ឋាន នៅទីក្រុងស៊ីដនី បានរៀបចំ កប៉ាល់បរទេស ដើម្បីដឹកជញ្ជូន កូកាអ៊ីន នៅភាគខាងជើង នៃ រដ្ឋ Queensland មុនពេលផ្ទេរ ទៅកាន់ទីក្រុងស៊ីដនី ដើម្បីធ្វើការចែកចាយ។ មេបញ្ជាការប៉ូលិសសហព័ន្ធ អូស្ត្រាលី លោក Stephen Jay បាននិយាយ ប្រាប់សន្និសីទសារព័ត៌មានថា «ការស៊ើបអង្កេត លើប្រភពដើម នៃគ្រឿងញៀន នៅតែបន្តធ្វើ ហើយយើងនឹងធ្វើការ ជាមួយដៃគូអនុវត្តច្បាប់អន្តរជាតិ និង ក្នុងស្រុក របស់យើង ដើម្បីកំណត់អត្តសញ្ញាណ ក្រុមឧក្រិដ្ឋជន» ។ លោក…

  • បារាំង ហាមផឹកស្រា ក្នុងតំបន់មានសីតុណ្ហភាពក្តៅខ្លាំង

    បារាំង ហាមផឹកស្រា ក្នុងតំបន់មានសីតុណ្ហភាពក្តៅខ្លាំង

    ប៉ារីស ៖ ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ បានប្រកាសហាមការផឹកគ្រឿងស្រវឹង ក្នុងតំបន់ប្រកាសអាសន្នក្រហម «ក្តៅខ្លាំង» ខណៈដែល អឺរ៉ុប កំពុងប្រឈមនឹងរលកកម្តៅខ្លាំង។ នៅតំបន់ខ្លះ នៃប្រទេសបារាំង សីតុណ្ហភាពបានហួសផុតសញ្ញាសម្គាល់ ៤០ដឺក្រេ រួចហើយ។ សេវាអាកាសធាតុជាតិ បាននិយាយថា អាចនឹងកើនឡើងបន្ថែមទៀត នៅថ្ងៃច័ន្ទនេះ ពោលគឺនៅកម្រិត ស្ទើរតែពាក់កណ្តាលប្រទេស។ នៅទីក្រុងប៉ារីស មន្ត្រីបានអនុញ្ញាតឱ្យពលរដ្ឋ ចុះហែលទឹក នៅក្នុងព្រែកជីក ដើម្បីទទួលភាពត្រជាក់បាន។ ក្រៅពីបារាំង, អេស្ប៉ាញ និង អាឡឺម៉ង់ ជាដើម សុទ្ធតែបានលុបចោល ឬ ពន្យារពេលព្រឹត្តិការណ៍កីឡា ហើយ អង់គ្លេសវិញ បានព្រមានអំពី ត្រីត្រូពិច ចំពេលដែល អឺរ៉ុប បានសាយភាយរលកកំដៅ ដែលគំរាមកំហែងបំបែកកំណត់ត្រាក្តៅខ្លាំង នៅក្នុងខែមិថុនានេះ។ សម្រាប់បារាំង, ក៏មានការលុបចោល ការប្រគុំតន្ត្រី នៅតាមផ្លូវខ្លះៗដែរ ខណៈ ដែលប្រទេសនេះ បានត្រៀមរៀបចំពិធីបុណ្យតន្ត្រីដងវិថី ប្រចាំឆ្នាំ។ បើតាម CNA, អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា…

  • លោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញាមិនបើកដៃឱ្យ អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត

    លោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញាមិនបើកដៃឱ្យ អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត

    ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃ អាទិត្យ បានប្រកាសក្តែងៗទៅកាន់ពិភពលោកថា អ៊ីស្រាអែលនឹងប្តេជ្ញាចិត្តឱ្យខានតែបាន ដើម្បីទប់ស្កាត់មហិច្ឆតារបស់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ ទោះបីជាមានការវិវឌ្ឍផ្នែកនយោបាយយ៉ាងណាក៏ដោយ រូបលោកដាច់ខាត នឹងមិនបើកដៃឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរឡើយ ។ លោក ណេតាន់យ៉ាហ៊ូ ដែលមានវ័យ៧៦ឆ្នាំរូបនេះ ថែមទាំងបានអះអាងដែរថា ដរាបណារូបលោកនៅតែកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល អ៊ីរ៉ង់នឹងគ្មានថ្ងៃទទួលបានអាវុធប្រល័យលោកជាដាច់ខាត ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ធ្លាប់និយាយថា អ៊ីរ៉ង់ជិតនឹងផលិតបាននូវកាំជ្រួចមីស៊ីលផ្លោង ដែលអាចបាញ់ដល់ដីអាមេរិក ហើយនេះក៏ជាហេតុផលចម្បងមួយ ដែលប្រទេសទាំងពីរសម្រេចចិត្តបំផ្ទុះសង្គ្រាមលើទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ បើតាម Anadolu, មីស៊ីលបាលីស្ទីកទាំងនេះហើយ ដែលអ៊ីរ៉ង់បានប្រើប្រាស់ បាញ់ផ្លោងវាយប្រហារសងសឹកទៅលើបណ្តាសម្ព័ន្ធមិត្តអាមេរិកទូទាំងតំបន់ ដែលផ្ទុកកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោន ព្រមទាំងបាញ់ផ្លោងស្រោចយ៉ាងចាស់ដៃទៅលើអ៊ីស្រាអែល ៕ ប្រភព ៖ AFP និង Anadolu ប្រែសម្រួល ៖ ឈឹម…

  • លោក Trump គំរាមវាយ អ៊ីរ៉ង់ ជាថ្មី បើសិនមិនព្រមបញ្ឈប់ក្រុម ហេសបូឡា បង្កបញ្ហា

    លោក Trump គំរាមវាយ អ៊ីរ៉ង់ ជាថ្មី បើសិនមិនព្រមបញ្ឈប់ក្រុម ហេសបូឡា បង្កបញ្ហា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ បានគំរាមវាយប្រហារអ៊ីរ៉ង់សាជាថ្មី ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ មិនព្រមបញ្ឈប់ក្រុមហេសបូឡា ពីការបង្កបញ្ហាតទៀតនោះទេ ។ មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់ភ្លាមៗ នូវអ្នកតំណាងដែលមានប្រាក់ខែខ្ពស់របស់ពួកគេនៅលីបង់ ដោយលោកចង់សំដៅដល់ក្រុមហេសបូឡា ពីការបង្កបញ្ហាតទៀត ។ លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើពួកគេមិនធ្វើទេ យើងនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃម្តងទៀត ដូចដែលយើងបានធ្វើកាលពីសប្តាហ៍កន្លងទៅ ឱ្យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាកំពុងធ្វើការឆ្ពោះទៅរកសន្តិភាពក្នុងតំបន់ ។ ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់ ចំពោះកន្លែងដែលយើងស្ថិតនៅក្នុងប្រទេសលីបង់ ។ ប៉ុន្តែនៅមានឈើមួយចំនួនទៀតដែលត្រូវកាប់ ប៉ុន្តែយើងនឹងបន្តធ្វើការលើរឿងនេះ ។ ការគំរាមរបស់លោក ត្រាំ កើតឡើងចំពេលដែលការចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅផ្ទៃខាងក្រោយ នៃការប៉ះទង្គិចគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ដែលគំរាមកំហែងធ្វើឱ្យខូចកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ៕ ប្រភព…

  • លោក ត្រាំ ថា នាយករដ្ឋមន្ត្រីអង់គ្លេសត្រៀមលាឈប់

    លោក ត្រាំ ថា នាយករដ្ឋមន្ត្រីអង់គ្លេសត្រៀមលាឈប់

    អាមេរិក, ឡុងដ៍ ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស ដ៏កម្រមួយ ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយរបស់ Anadolu។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer នឹងលាលែងពីតំណែង ដោយលើកឡើងពីមូលហេតុ ជុំវិញការបរាជ័យ លើគោលនយោបាយអន្តោប្រវេសន៍ និង ថាមពល របស់មេដឹកនាំរូបនេះ។ នៅលើវេទិកាសង្គម Truth Social, លោក Trump បានសរសេរ រៀបរាប់ថា «លោក Keir Starmer នឹងលាលែងពីតំណែង ជានាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស»។ ប្រធានាធិបតីអាមេរិករូបនេះ បន្តទៀតថា «គាត់បានបរាជ័យយ៉ាងធ្ងន់ធ្ងរ លើវិស័យសំខាន់ពីរ គឺ អន្តោប្រវេសន៍ និង ថាមពល…

  • ប្រជាជនអ៊ីស្រាអែលភាគច្រើនថា ប្រទេសខ្លួនចាញ់សង្គ្រាមអ៊ីរ៉ង់

    ប្រជាជនអ៊ីស្រាអែលភាគច្រើនថា ប្រទេសខ្លួនចាញ់សង្គ្រាមអ៊ីរ៉ង់

    ហ្ស៊េរុយសាឡិម ៖ ប្រជាជនអ៊ីស្រាអែល ភាគច្រើន យល់ឃើញថា ប្រទេសរបស់ខ្លួនបានចាញ់ នៅក្នុងសង្គ្រាមអ៊ីរ៉ង់។ នេះបើតាមការស្ទង់មតិថ្មីមួយ របស់សាកលវិទ្យាល័យ Hebrew ស្ថិតនៅក្នុងទីក្រុងហ្ស៊េរុយសាឡិម ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។ បើតាម Anadolu, ការបញ្ចេញរបាយការណ៍នេះ ត្រូវបានបង្ហាញ ចំថ្ងៃតែមួយ ដែលកិច្ចពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់ ត្រូបានបើកធ្វើ នៅរមណីយដ្ឋាន Burgenstock ក្នុងប្រទេសស្វីស ក្រោមក្របខណ្ឌ អនុស្សរណៈនៃការយោគយល់គ្នា របស់ទីក្រុង Islamabad ដែលមានបំណងត្រួសត្រាយផ្លូវ សម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្រ្គាមអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។ ជាការរៀបចំឡើងវិញ បន្ទាប់ពី កម្មវិធីចុះហត្ថលេខាលើ MOU ត្រូវបានលុបចោល កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ យោងតាមការស្ទង់មតិ ដែលធ្វើនៅចន្លោះថ្ងៃទី១៧ ដល់ទី២០ ខែមិថុនា ក្នុងចំណោមអ្នកចូលរួម ជិត ៣,៧០០ នាក់, មាន ៥៦.៤% នៃអ្នកឆ្លើយតប បានពណ៌នាការអនុវត្តន៍របស់លោក នាយករដ្ឋមន្ត្រី Netanyahu ក្នុងអំឡុងសង្គ្រាមថា ជា…