-
លោក Putin ថា រុស្ស៊ី ត្រៀមខ្លួនរួចរាល់ចរចាបញ្ចប់សង្គ្រាមជាមួយ អ៊ុយក្រែន តែត្រូវផ្អែកលើកិច្ចព្រមព្រៀងនៅអាមេរិក និងតួកគី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រកាសកាលពីថ្ងៃអង្គារថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែត្រូវតែផ្អែកលើកិច្ចព្រមព្រៀងដែលធ្លាប់ចរចាគ្នានៅទីក្រុង Anchorage របស់សហរដ្ឋអាមេរិក និងទីក្រុង Istanbul របស់ប្រទេសតួកគី ព្រមទាំងការពិតជាក់ស្តែងលើបញ្ហាទឹកដីផងដែរ ។ លោក Putin លើកឡើងថា កន្លងមក ដំណើរការចរចារវាងភាគីទាំងពីរក៏កើតមានឡើងផងដែរ ប៉ុន្តែអ៊ុយក្រែនបានបង្អាក់ការចរចានេះតាមរយៈការព្យាយាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខ្លួនឯង និងការសម្រុកវាយប្រហារមិនដកដៃលើរុស្ស៊ី ។ បើតាម Anadolu, រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការចរចាសន្តិភាពឡើងវិញចំនួន ៣ ជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីឆ្នាំមុន ។ ក្នុងនោះរួមមាននៅថ្ងៃទី១៦ ខែឧសភា, ថ្ងៃទី២ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដា ។ បន្ទាប់មក លោកប្រធានាធិបតី Donald Trump និងលោក Putin បានជួបគ្នានៅទីក្រុង Anchorage ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ដែលនាំឱ្យមានផែនការសន្តិភាពចុងក្រោយចំនួន ២០ ចំណុច…
-
អ៊ីរ៉ង់ ថា បើគ្មានមីស៊ីលតទល់ទេនោះ ប្រទេសខ្លួននឹងខ្ទេចដូច ហ្គាហ្សា

អ៊ីស្លាម៉ាបាដ ៖ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់អះអាងកាលពីថ្ងៃអង្គារថា ប្រសិនបើជាគ្មានមីស៊ីលផ្លោងជួយការពារទេនោះ ប្រទេសរបស់លោកច្បាស់ជាត្រូវខ្ទេចខ្ទី ដូចតំបន់ ហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងចាស់ដៃ ក្រោមស្នាដៃអ៊ីស្រាអែលជាក់ជាមិនខាន ។ ការអះអាងរបស់លោក Pezeshkian ធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហាក់បន្ទន់ឥរិយាបថ ចំពោះកម្មវិធីមីស៊ីលរបស់ទីក្រុងតេហេរ៉ង់ នៅក្នុងអន្តរកាល បន្តចរចាស្វែងរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ជាអចិន្ត្រៃយ៍ ។ ថ្លែងទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលក្នុងកិច្ចចរចា រវាងទីក្រុងតេហេរ៉ង់ និង វ៉ាស៊ីនតោន, លោក Pezeshkian បញ្ជាក់ថា កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ មិនអាចស្ថិត ក្នុងលក្ខខណ្ឌចរចារ បាននោះឡើយ ។ លោកថា ប្រសិនបើជាអ៊ីរ៉ង់គ្មាន មីស៊ីល សម្រាប់ការពារជាតិ ដូចពេលនេះទេ ម្ល៉េះ អ៊ីស្រាអែល និង សហរដ្ឋអាមេរិក ច្បាស់ជាចូលវាយលុក អ៊ីរ៉ង់ ឲ្យខ្ទេចខ្ទី ដូចនៅតំបន់ហ្គាហ្សាបាត់ទៅហើយ ។ បើតាម Times…
-
មេធំហេសបូឡា ៖ អ៊ីស្រាអែលគ្មានជម្រើស ក្រៅពីដកទ័ពទាំងអស់ចេញពី លីបង់

បេរូត ៖ មេដឹកនាំក្រុមហេសបូឡា លោក ណែម កាហ្ស៉ឹម នៅថ្ងៃ អង្គារ បាននិយាយថា អ៊ីស្រាអែល គ្មានជម្រើសអ្វី ក្រៅពីដកទ័ពចេញពីទឹកដីរបស់ប្រទេសលីបង់ទាំងស្រុងនោះទេ និងសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ត្រូវតែគោរពឱ្យបានពេញលេញ ។ លោក កាហ្ស៉ឹម បាននិយាយក្នុងពិធីជួបជុំមួយនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ថា អ៊ីស្រាអែលគ្មានសន្លឹកបៀក្នុងដៃទៀតទេ ពោលគឺមានតែជម្រើសដកខ្លួនចេញពីទឹកដីលីបង់ទាំងស្រុង ដោយមិនសល់សូម្បីមួយចង្អាម មិនថា ប្រើលេសអ្វីក៏ដោយ ។ លោក កាហ្ស៉ឹម បានគូសបញ្ជាក់ថា គម្រោងដ៏សំខាន់របស់អ៊ីស្រាអែល ដែលមានគោលបំណងលុបបំបាត់ក្រុមហេសបូឡា ទាំងផ្នែកយោធា នយោបាយ វប្បធម៌ សង្គម និងមនុស្សជាតិ ត្រូវបានបំផ្លាញ ។ លោក កាហ្ស៉ឹម បានអះអាងថា អ៊ីស្រាអែលបានបរាជ័យ មិនអាចសម្រេចតាមគោលបំណងរបស់ខ្លួនឡើយ ទោះបីជាខិតខំប្រឹងប្រែងដាក់សម្ពាធយោធាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ។ បើតាមស៊ីនហួរ, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនាកន្លងទៅ តាមរយៈការបាញ់ស្រោចរ៉ុក្តែតជាច្រើនគ្រាប់លើអ៊ីស្រាអែល ដើម្បីសម្តែងការគាំទ្រដល់អ៊ីរ៉ង់ ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ។ មិនបង្អង់យូរ អ៊ីស្រាអែលបានសងសឹកវិញ…
-
រុស្ស៊ី ចោទ អឺរ៉ុប ជាការគំរាមកំហែងដ៏ធំ ចំពោះសន្តិភាពអន្តរជាតិ

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃ អង្គារ ថា សហភាពអឺរ៉ុបកំពុងក្លាយជាការគំរាមកំហែងដ៏ធំមួយ ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ។ ជើងខ្លាំងការទូតចាស់វស្សារូបនេះ ថែមទាំងបានអះអាងថា សហរដ្ឋអាមេរិកលែងព្យាយាមធ្វើជាអ្នកសម្របសម្រួល ដែលមានគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនតទៀតហើយ ។ លោក Lavrov បានប្រាប់បេសកជនបរទេសនៅទីក្រុង មូស្គូ ថា ចំពោះសហរដ្ឋអាមេរិក បើវិនិឆ្ឆ័យលើសកម្មភាពរបស់ពួកគេ… ពួកគេហាក់ដូចជាកំពុងបោះបង់ចោលតួនាទី ជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបែរជាកំពុងបន្តដំណើរការដាក់សម្ពាធទណ្ឌកម្មកាន់តែខ្លាំងឡើងលើរុស្ស៊ី ។ បើតាម Euronews, កិច្ចពិភាក្សាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំង ខណៈដែលលោកប្រធានាធិបតី Donald Trump បានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់គាត់ទៅកាន់សង្គ្រាមនៅមជ្ឈិមបូព៌ាវិញ បន្ទាប់ពីបានបញ្ជាឱ្យវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងទៅ ៕ ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា
-
ព្រឹទ្ធសភាអាមេរិកអនុម័ត ឲ្យញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា បានអនុម័តដំណោះស្រាយ បញ្ចប់សង្គ្រាម ជាមួយអ៊ីរ៉ង់។ ព្រឹទ្ធសភាអាមេរិកបានអនុម័តដំណោះស្រាយ «មិនជាប់កាតព្វកិច្ច» ដោយជំរុញឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់សកម្មភាពយោធា ប្រឆាំងនឹងអ៊ីរ៉ង់។ សមាជិកព្រឹទ្ធសភា ចំនួន៥០ នាក់ បានបោះឆ្នោតគាំទ្រ ដោយមានការបោះឆ្នោតប្រឆាំង ចំនួន ៤៨ រូប ក្នុងនោះ មានសមាជិកមកពីគណបក្សសាធារណរដ្ឋ ចំនួន៤ នាក់ ដែលគាំទ្រ និង មានសមាជិកគណបក្សប្រជាធិបតេយ្យ តែមួយគត់ ដែលជំទាស់។ សភាតំណាងរាស្រ្ត បានអនុម័តឯកសារ ស្រដៀងគ្នានេះ កាលពីដើមខែនេះ។ បើតាម Tass, ដំណោះស្រាយនេះ អំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ដកកងកម្លាំងអាមេរិក ចេញពីអរិភាពប្រឆាំងនឹងអ៊ីរ៉ង់ លុះត្រាតែសកម្មភាពបែបនេះ ត្រូវបានអនុញ្ញាតដោយសភា ឬ ចាត់ទុកថា ចាំបាច់ ដើម្បីការពារសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត ពីការវាយប្រហារ៕ ប្រភព…
-
អ៊ីរ៉ង់ នឹងសម្រេចដោយសេរី លើការប្រើទ្រព្យដែលឈប់បង្កក

ហ្សឺណែវ ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លើកឡើងថា អ៊ីរ៉ង់នឹងសម្រេចចិត្តដោយសេរី អំពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិ ដែលនឹងត្រូវឈប់បង្កក នៅក្រៅប្រទេស។ អំឡុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ, លោក Ali Bahreini ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ទីក្រុងតេហេរ៉ង់ តែម្នាក់ឯង នឹងសម្រេចចិត្ត ពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ នៅពេលដែលវាមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ លោក Bahreini រៀបរាប់ថា «អ៊ីរ៉ង់នឹងសម្រេចចិត្តដោយសេរី នូវអ្វីដែលត្រូវធ្វើ ជាមួយទ្រព្យសម្បត្តិទាំងនោះ»។ បើតាម AFP, ជាផ្នែកមួយ នៃ កិច្ចព្រមព្រៀង ដែលស្ថិតក្រោមការចរចា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមបញ្ចេញមូលនិធិ បង្កក ចំនួន ១២ពាន់លានដុល្លារ ដល់ប្រទេសអ៊ីរ៉ង់ និង ផ្អាកជាបណ្តោះអាសន្ន លើការដាក់ទណ្ឌកម្មលើប្រេង របស់សាធារណរដ្ឋអ៊ីស្លាម។ យ៉ាងណា អនុប្រធានាធិបតីអាមេរិក លោក JD Vance…
-
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល គួរផ្ដាច់ខ្លួនចេញពីជំនួយយោធា អាមេរិក

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មបានអំពាវនាវសាជាថ្មីឱ្យប្រទេសរបស់លោក បង្កើនស្វ័យភាពយោធារបស់ខ្លួន ហើយកាត់បន្ថយការពឹងផ្អែកលើការគាំទ្រពីសហរដ្ឋអាមេរិក ។ ការជំរុញបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលត្រូវបានជំទាស់យ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីស្រាអែល ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់មន្ត្រីបម្រុងនៃវគ្គបណ្តុះបណ្តាលមួយនៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ថា ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការគាំទ្រដែលយើងទទួលបានពីមិត្តភក្តិអាមេរិករបស់យើង ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលក៏ត្រូវតែរំដោះខ្លួនចេញពីការពឹងផ្អែកលើជំនួយយោធារបស់សហរដ្ឋអាមេរិក ហើយកសាងបណ្តាញអាវុធឯករាជ្យរបស់យើងផងដែរ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលមានវ័យ៧៦ឆ្នាំរូបនេះ បានអះអាងយ៉ាងដូច្នេះថា ថ្ងៃនេះ លោកចង់ប្រកាសថា យើងត្រូវការបណ្តាញអាវុធឯករាជ្យរបស់យើង ហើយយើងត្រូវតែផលិតអាវុធផ្ទាល់ខ្លួនរបស់យើង ដើម្បីទប់ទល់នឹងសត្រូវ ។ បើតាម AFP, ចាប់តាំងពីការបង្កើតប្រទេសនៅឆ្នាំ ១៩៤៨មក អ៊ីស្រាអែលបានទទួលជំនួយផ្នែកសេដ្ឋកិច្ច និងយោធាជាង ៣០០ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ។ ទឹកប្រាក់នេះច្រើនជាងប្រទេសដទៃទៀតដែលទទួលបានចាប់តាំងពីឆ្នាំ ១៩៤៦ នេះបើយោងតាមតួលេខពីក្រុមប្រឹក្សាទំនាក់ទំនងការបរទេស ។ យ៉ាងណា ទោះបីជាសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបភាពរង្គោះរង្គើខ្លាំង ដោយសារសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧…
-
លោក ពូទីន ៖ NATO កំពុងត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មន្រ្តីទាហានថ្មីរាប់រយនាក់ កាលពីថ្ងៃ អង្គារ ថា ប្រទេសលោកខាងលិច ដែលដឹកនាំដោយអង្គការណាតូ កំពុងរៀបចំខ្លួនយ៉ាងសកម្ម សម្រាប់សង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី ។ មេដឹកនាំរុស្ស៊ីរួបនេះ បានប្រាប់ក្រុមនិស្សិតទើបបញ្ចប់ការសិក្សាចេញពីសាលាយោធារុស្ស៊ី ដែលប្រមូលផ្តុំគ្នានៅវិមានក្រឹមឡាំងថា សមាជិកនៃសម្ព័ន្ធមិត្តលោកខាងលិច រហូតមកទល់ពេលនេះ បានកំណត់ខ្លួនឯង គឺជាអ្នកគាំទ្រដល់អ៊ុយក្រែន ។ ហើយឥឡូវនេះ មានការពិភាក្សាដោយបើកចំហនៅលោកខាងលិចថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាការបង្កើនកញ្ចប់ថវិកាយោធា និងការរៀបចំយុទ្ធសាស្រ្តវាយលុករបស់ពួកគេ ។ លោក ពូទីន បានសង្កត់ធ្ងន់ថា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃយោធាភាវូបនីយកម្មនេះ រដ្ឋណាតូ និងអឺរ៉ុប កំពុងប្រើប្រាស់ការអះអាងមិនពិតអំពីការគំរាមកំហែងយោធាពីរុស្ស៊ី ។ លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ ក៏បានព្រមានផងដែរថា ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីកងកម្លាំងខាងក្រៅ និងផ្ទៃក្នុងទាំងអស់ ។ បើតាម Anadolu, ទំនាក់ទំនងរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តលោកខាងលិច នៅតែមានភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ។ តួយ៉ាង…
-
ប៉ាគីស្ថាន ថា មីស៊ីលផ្លោង គ្មានចែងក្នុងកិច្ចព្រមព្រៀងអ៊ីរ៉ង់

អ៊ីស្លាម៉ាបាដ ៖ នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថា «មីស៊ីលផ្លោង» មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងអ៊ីរ៉ង់នោះទេ។ នាយករដ្ឋមន្ត្រី នៃប្រទេសប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកសម្រុះសម្រួល ក្នុងកិច្ចពិភាក្សានេះ បាននិយាយ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម នៅមជ្ឈិមបូព៌ានោះទេ។ អំឡុងកម្មវិធី ធ្វើឡើង នៅទីក្រុងអ៊ីស្លាម៉ាបាដ ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នាពេលនោះ, លោក Sharif រៀបរាប់ថា «ខ្ញុំសូមនិយាយ ដោយគ្មានការភ័យខ្លាចពីភាពផ្ទុយគ្នាណាមួយថា មីស៊ីលផ្លោង មិនមែនជាប្រធានបទនៃការពិភាក្សា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកឡើយ»។ យ៉ាងណា ទាំង អាមេរិក និង អ៊ីស្រាអែល ធ្លាប់និយាយថា ទីក្រុងតេហេរ៉ង់ ជិតនឹងផលិតបាន នូវកាំជ្រួចមីស៊ីលផ្លោង ដែលអាចបាញ់ដល់ដីអាមេរិក ហើយនេះក៏ជាហេតុផលចម្បងមួយ ដែលប្រទេសទាំងពីរ…
-
លោក គីម ជុងអ៊ុន ដាក់ផែនការផលិតអាវុធនុយក្លេអ៊ែរ វ៉ាដាច់គេលើលោក

ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវ ឲ្យប្រទេសរបស់ខ្លួន ខិតខំប្រឹងប្រែងបង្កើនឃ្លាំងសព្វាវុធនុយក្លេអ៊ែរ ដោយបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆតា អួតអាងថា នឹងបង្កើនបរិមាណ ឲ្យវ៉ាដាច់ប្រទេសទាំងអស់ នៅលើពិភពលោក។ ការលើកឡើងយ៉ាងដូច្នេះ របស់លោក គីម ជុងអ៊ុន បានធ្វើឡើង ក្នុងពេលដែលរូបលោកដឹកនាំកិច្ចប្រជុំពេញអង្គ របស់គណបក្សពលករកូរ៉េ WPK ដែលជាបក្សកំពុងកាន់អំណាច រៀបចំធ្វើឡើង រយៈពេល ៣ ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែមិថុនា។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA រៀបរាប់ថា «ជាមួយនឹងបច្ចេកវិទ្យានុយក្លេអ៊ែរ ជាមូលដ្ឋាន, ផែនការកាន់តែទូលំទូលាយ, ការច្នៃប្រឌិត ព្រមទាំង ការលើកទឹកចិត្ត នឹងត្រូវបានអនុវត្ត ជាមួយនឹងល្បឿននៃការផលិតអាវុធនុយក្លេអ៊ែរ កាន់តែកើនឡើង។ លោក Kim បានដាក់ចេញនូវភារកិច្ច ដើម្បីអនុវត្តការងារនេះ ប្រកបដោយថាមពល ដើម្បីបង្កើនទ្រព្យសម្បត្តិការពារ ដ៏មានអានុភាពប្រភេទនេះ ដោយមិនបន្ធូរដៃ ជាមួយនឹងគោលដៅ វ៉ាដាច់គេទាំងអស់ នៅលើពិភពលោក»។…