-
អាមេរិក ថា បណ្តាប្រទេសអារ៉ាប់ចង់បានសំណង ពីការវាយប្រហាររបស់អ៊ីរ៉ង់

ដូហា ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកយកព័ត៌មាន នៅប្រទេសបារ៉ែន កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តារដ្ឋអារ៉ាប់កំពុងលើកឡើងពីបញ្ហាសំណង សម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សារឿងនេះ ជាមួយទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលការចរចាបន្ថែមទៀត។ យោងតាមប្រមុខការទូតអាមេរិករូបនេះ, ប្រធានបទបែបនេះ ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសហប្រតិបត្តិការ សម្រាប់រដ្ឋអារ៉ាប់នៃឈូងសមុទ្រ។ លោក Rubio បាននិយាយថា «ពួកគេចង់បានមូលនិធិមួយចំនួន សម្រាប់ការកសាងឡើងវិញ។ ពួកគេទទួលរងការខូចខាត ពួកគេចង់ទទួលបានសំណង សម្រាប់ការខូចខាតទាំងនោះ។ ដូច្នេះ ខ្ញុំស្រមៃថា ជាផ្នែកមួយនៃដំណើរការ MOU និងជាផ្នែកមួយនៃការចូលរួមរបស់អ៊ីរ៉ង់ ជាមួយពួកយើង នៅក្នុងដំណើរការនោះ »។ យ៉ាងណា លោក Rubio មិនអាចនិយាយថា តើសំណងបែបនេះ អាចត្រូវបានបង់ ពីទ្រព្យសម្បត្តិដែលបង្កករបស់អ៊ីរ៉ង់ ឬ យ៉ាងណានោះទេ។ លោករៀបរាប់ថា «ខ្ញុំមិនអាចស្មានបាន នៅពេលនេះទេ ខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់អ្នកថា វាជារឿងមួយដែលពួកគេបានលើកឡើង នៅក្នុងកិច្ចប្រជុំ ថ្ងៃនេះ។ វាជារឿងមួយដែលគេចាប់អារម្មណ៍ ប៉ុន្តែ យើងមិនទាន់បានធ្វើការបកស្រាយជាក់លាក់ណាមួយឡើយ»៕…
-
រញ្ជួយដីនៅវេណេស៊ុយអេឡា អ្នកស្លាប់កើនដល់ ២៣៥នាក់

ការ៉ាកាស ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា បានកើនដល់ ចំនួន ២៣៥នាក់ហើយ។ អាជ្ញាធរប្រទេសវេណេស៊ុយអេឡា នៅតែបន្តស្វែងរកអ្នកបាត់ខ្លួន ខណៈដែលចំនួនមនុស្សស្លាប់ ព្រោះគ្រោះមហន្តរាយនេះ បានកើនឡើងដល់ ២៣៥នាក់ ហើយ មនុស្សរបួស មានជាង១,៥០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍។ គ្រោះរញ្ជួយដី កម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងជើង ប្រទេសវេណេស៊ុយអេឡាផ្ទួនៗ កាលពីយប់ថ្ងៃពុធ។ ក្រសួងសុខាភិបាល បានរាយការណ៍ដំបូង ថា អ្នកស្លាប់មាន ត្រឹមតែ ១៨៨នាក់។ ឆ្នេរសមុទ្រភាគខាងជើង នៃ ប្រទេសវេណេស៊ុយអេឡា ស្ថិតនៅលើព្រំប្រទល់ រវាងបន្ទះប្លាកែត Caribbean និង អាមេរិកខាងត្បូង ប៉ុន្តែ មិនមានការរញ្ជួយដីខ្លាំង ចាប់តាំងពីឆ្នាំ ១៩៩៧។ ដោយឆ្នាំនោះ មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយ ការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត នៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស…
-
បេឡារុស ព្រមាន អ៊ុយក្រែន កុំចង់អូសខ្លួនចូលសង្គ្រាម

មីនស្ក៍ ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា រូបលោកបានព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ទីក្រុងកៀវ កុំឱ្យព្យាយាមអូសទាញប្រទេសរបស់លោក ឱ្យចូលទៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ ការព្រមាននេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែក្តៅគគុក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញឱសានវាទគំរាមកំហែងវាយប្រហារបេឡារុស ប្រសិនបើមិនបិទស្ថានីយ៍បញ្ជូនសញ្ញា ដែលជួយដល់យន្តហោះដ្រូនរបស់រុស្ស៊ី ក្នុងការវាយប្រហារអ៊ុយក្រែនទេនោះ ។ ក្រោយមានការព្រមានពីអ៊ុយក្រែន ស្ថានីយ៍បញ្ជូនសញ្ញាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានផ្អាកដំណើរការជាបណ្តោះអាសន្នហើយ ។ បើតាម Straits Times, លោកប្រធានាធិបតី Lukashenko បានទម្លាយឱ្យដឹងថា តំណាងរបស់លោកប្រធានាធិបតី Zelensky បានមកជួបពិភាក្សាផ្ទាល់នៅទីក្រុងមីនស្ក៍ កាលពីពេលថ្មីៗនេះ ។ ក្នុងជំនួបនោះ លោកបានប្រាប់ទៅភាគីអ៊ុយក្រែនច្បាស់ៗថា ប្រសិនបើទីក្រុងកៀវ គិតថា អាចនិយាយគំរាមកំហែង និងព្យាយាមអូសទាញបេឡារុសចូលក្នុងជម្លោះ នោះទម្រង់នៃសង្គ្រាមនឹងផ្លាស់ប្តូរភ្លាមៗ ហើយវានឹងក្លាយជាសង្គ្រាមខុសប្លែកពីមុនទាំងស្រុង ។ ប៉ុន្តែលោក Lukashenko បានសង្កត់ធ្ងន់ថា បេឡារុសប្រកាន់ជំហរស្រឡាញ់សន្តិភាព និងមិនមានបំណងចង់ប្រយុទ្ធជាមួយប្រជាជនអ៊ុយក្រែនឡើយ…
-
អ៊ីស្រាអែល ថា នឹងដកកងទ័ពចេញពី លីបង់ លុះត្រាតែ ក្រុមហេសបូឡា រំសាយអាវុធមុន

ហ្ស៊េរុយសាឡឹម ៖ អ៊ីស្រាអែលបានប្រកាសក្តែងៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា ខ្លួននឹងដកកងទ័ពទាំងអស់ចេញពីទឹកដីប្រទេសលីបង់ ដរាបណាក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកយល់ព្រមរំសាយវុធជាមុនសិន ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនទាំងអស់ ចេញពីទឹកដីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡាត្រូវបានដកហូតអាវុធ ។ ការអះអាងរបស់លោក Mencer ត្រូវបានធ្វើឡើងចំពេលដែលអ្នកតំណាងមកពីអ៊ីស្រាអែល និងលីបង់កំពុងចូលរួមក្នុងកិច្ចចរចាឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ។ អ្នកនាំពាក្យមានវ័យ៥៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពួកហេសបូឡបានវាយប្រហារអ៊ីស្រាអែលម្តងហើយម្តងទៀតចេញពីទឹកដីលីបង់ ។ នោះហើយជាមូលហេតុដែលលោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងរក្សាតំបន់សន្តិសុខនៅភាគខាងត្បូងលីបង់ ឱ្យបានយូរដរាបណាវាចាំបាច់ ដើម្បីការពារពលរដ្ឋរបស់អ៊ីស្រាអែល ។ បើតាម AFP, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ឱ្យចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ មិនបង្អង់យូរ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយយុទ្ធនាការវាយប្រហារតាមអាកាស និងការវាយលុកតាមជើងគោក ដោយអាជ្ញាធរលីបង់និយាយថា បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០នាក់ ។ មិនត្រឹមតែប៉ុណ្ណោះ ការសងសឹកនេះ ក៏បានបើកដៃឱ្យអ៊ីស្រាអែលអាចចូលទន្ទ្រានកាន់កាប់តំបន់សន្តិសុខមានប្រវែង ១០គីឡូម៉ែត្រ…
-
កូរ៉េខាងត្បូង ប្ដេជ្ញាធ្វើឲ្យឧបទ្វីបកូរ៉េមានសន្តិភាព

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃ ព្រហស្បតិ៍ បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងកសាងឧបទ្វីបកូរ៉េដែលមានសន្តិភាព ជាទីដែលមិនភ័យខ្លាចពីការផ្ទុះសង្គ្រាម និងមិនត្រូវការមានជម្លោះ ។ ការសន្យាររបស់លោក Lee ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាងត្បូង បានប្រារព្ធខួបលើកទី៧៦ នៃការផ្ទុះឡើងនូវសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលមានការចូលរួមពីអតីតយុទ្ធជនសម័យសង្គ្រាម មន្ត្រីរដ្ឋាភិបាល និងមេដឹកនាំយោធា ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងការពារប្រជាជន និងទឹកដី តាមរយៈសមត្ថភាពការពារជាតិដ៏រឹងមាំ ហើយកសាងឧបទ្វីបកូរ៉េដែលមានសន្តិភាព ជាទីដែលគ្មានការភ័យខ្លាចពីការមានសង្គ្រាម និងមិនត្រូវការមានជម្លោះ ។ លោក Lee ដែលមានវ័យ៦២ឆ្នាំរូបនេះ ថែមទាំងបានអះអាងថា ការធានាសន្តិភាព នឹងជាផ្ដល់ការគោរពដ៏អស្ចារ្យបំផុតដល់អ្នកដែលបានពលីជីវិត និងយុវជនដែលបានការពារប្រទេស ។ ជាមួយគ្នានេះ លោក Lee ក៏បានគោរពដល់អតីតយុទ្ធជនកូរ៉េខាងត្បូង និងអន្តរជាតិដែលបានប្រយុទ្ធក្នុងសង្គ្រាមនេះ ដោយនិយាយថា រដ្ឋាភិបាលនឹងបន្តគោរពដល់ការបម្រើរបស់ពួកគេ និងការការពារប្រទេសដែលពួកគេបានជួយកសាងឡើង ។ បើតាម Anadolu, សង្គ្រាមកូរ៉េបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ហើយបានបញ្ចប់ដោយបទឈប់បាញ់នៅឆ្នាំ១៩៥៣…
-
បារាំង និងអ៊ីតាលីចង់បង្កើត សម្ព័ន្ធពហុជាតិសម្រាប់លីបង់

ប៉ារីស ៖ បារាំង និង អ៊ីតាលី ចង់បង្កើតសម្ព័ន្ធចម្រុះជាតិសាសន៍ ដើម្បីស្នងតំណែងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅលីបង់ ហៅកាត់ UNIFIL នេះបើតាមការប្រកាស របស់មេដឹកនាំប្រទេសទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា «យើងចង់ចាប់ផ្តើមសម្ព័ន្ធភាព សម្រាប់ការរៀបចំបន្ទាប់ពី UNIFIL នៅក្នុងការសម្របសម្រួល ជាមួយសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន» ។ អំឡុងជំនួបកំពូល នៅទីក្រុងរមណីយដ្ឋាន Antibes ប្រទេសបារាំង នាពេលនោះដែរ, លោកស្រី Giorgia Meloniនាយករដ្ឋមន្ត្រីអ៊ីតាលី បញ្ជាក់ថា «អ៊ីតាលី និងបារាំង ពិតជាអាចបង្កើត ឲ្យមានភាពខុសគ្នាបាន»។ បើតាម AFP, វត្តមានកងកម្លាំង UNIFIL បានរារាំង លីបង់ និងអ៊ីស្រាអែល មិនឲ្យប្រយុទ្ធគ្នា តាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ តែការផ្ទុះជម្លោះ ម្តងហើយម្តងទៀត នៅតែមាន។ ចុងក្រោយនេះ…
-
លោក ត្រាំ ថា ណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង ក្នុងសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា បណ្តាប្រទេសសមាជិកអង្គការណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ព្រោះតែសម្ព័ន្ធយោធាលោកខាងលិចមួយនេះ មិនព្រមលូកដៃ ជួយទីក្រុងវ៉ាស៊ីនតោន អំឡុងជម្លោះមជ្ឈិមបូព៌ា តាំងតែពីដំបូង។ ក្នុងពេលជួបគ្នា នៅឯសេតវិមាន កាលពីថ្ងៃពុធ, លោក Trump បានគូសបញ្ជាក់ប្រាប់ លោក Mark Rutte ប្រធានណាតូ ថា អាមេរិក បានកម្ទេច អ៊ីរ៉ង់ ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម ប៉ុន្តែ ពេលនោះប្រសិនបើ ណាតូ ចូលរួមជួយភ្លាមៗបន្ថែមទៀត ម្ល៉េះ អាមេរិកនឹងឈ្នះយកសង្គ្រាមនេះ ដាច់ស្រេចតែម្តង។ ប្រធានាធិបតីអាមេរិក រូបនេះ បន្តថា នៅក្នុងពេលនោះ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេបោះបង់ចោល ហើយ លោកបរាជ័យ មិនអាចទទួលបានជំនួយ ដោយសារតែសមាជិករបស់ សម្ព័ន្ធភាពឆ្លងអាត្លង់ទិក មិនគាំទ្រសង្រ្គាម របស់លោក ប្រឆាំងនឹងអ៊ីរ៉ង់។ យ៉ាងណាមិញ ជាការឆ្លើយតប, លោក Rutte…
-
អាមេរិក ដាក់គោលដៅឱ្យយន្តហោះចម្បាំង F-35 ដល់ ៨០ ភាគរយអាចបំពេញបេសកកម្មនៅឆ្នាំ ២០៣០

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានដាក់គោលដៅធ្វើឲ្យយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 អាចធ្វើប្រតិបត្តិការបានចំនួន ៨០ ភាគរយ សម្រាប់បេសកកម្មនៅឆ្នាំ ២០៣០ ។ ការដាក់មហិច្ឆតានេះកើតមានឡើង បន្ទាប់ពីមានរបាយការណ៍ថ្មីៗនេះបង្ហាញថា យន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិកត្រឹមតែ ១ ភាគ ៤ ប៉ុណ្ណោះ ដែលមានសមត្ថភាពបំពេញបេសកកម្មបានពេញលេញ ។ លោក Gregory Masiello ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកនិយាយថា ក្រោយមានភាពមិនស៊ីសង្វាក់គ្នាកាន់តែខ្លាំង រវាងទំហំនៃកងយន្តហោះចម្បាំង F-35 សកល និងប្រព័ន្ធភស្តុភារកម្ម, អាមេរិករំពឹងនឹងពង្រីកយន្តហោះ F-35 ចំនួន ១,៣០០ គ្រឿងបន្ថែមទៀតនៅទូទាំងពិភពលោក ។ លោក Masiello និយាយថា ឥឡូវនេះយន្តហោះ F-35 ត្រូវបានដាក់ពង្រាយនៅមូលដ្ឋានចំនួន ៤២ ទូទាំងពិភពលោក និងនៅលើនាវាផ្ទុកយន្តហោះចំនួន ២៣ គ្រឿង ។ ក្នុងនោះមាន ១០ គ្រឿងជារបស់សហរដ្ឋអាមេរិក និង ១៣ គ្រឿងដំណើរការដោយប្រទេសដទៃទៀត ។…
-
អ៊ុយក្រែន គំរាមបើកការវាយប្រហារទីតាំងថាមពលដែលជាដង្ហើមសង្គ្រាមរបស់រុស្សី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបោះសម្តីគំរាមធ្ងន់ៗថា កងកម្លាំងអ៊ុយក្រែនកំពុងរៀបចំយុទ្ធសាស្រ្តបើកការវាយប្រហារបង្ការទុកមុន ដើម្បីកម្ទេចរោងចក្រថាមពលដែលជួយទ្រទ្រង់ដល់ដង្ហើមសង្គ្រាមរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ។ បើតាមកាសែត Independent, លោក Zelensky បានបញ្ជាក់ច្បាស់ៗនៅក្នុងសន្ទរកថាកាលពីល្ងាចថ្ងៃ ពុធ ថា រូបលោកបានចេញបញ្ជាផ្ទាល់មាត់ទៅកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងយោធាអ៊ុយក្រែន ឱ្យបើកការវាយប្រហារបង្ការទុកមុន ប្រឆាំងនឹងរោងចក្រដែលរុស្ស៉ីប្រើប្រាស់ដើម្បីពង្រីកសង្រ្គាមរបស់ខ្លួន ។ បទបញ្ជានេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky បានប្រកាសក្តែងៗកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុនថា ចាប់ពីពេលនេះ យន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារចំគោលដៅនៅតំបន់ជួរក្រោយរបស់សត្រូវ ក្នុងចម្ងាយរហូតដល់ ៣,០០០ គីឡូម៉ែត្រ ។ យុទ្ធសាស្រ្តវាយលុកចំណុចខ្សោយផ្នែកថាមពលនេះ ធ្វើឡើងក្នុងគោលបំណងធំតែមួយគត់ គឺចង់គាបសង្កត់ និងបង្ខំឱ្យរុស្ស៊ីគ្មានជម្រើស ក្រៅពីព្រមព្រៀងចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយជាង ៤ ឆ្នាំមកនេះ ។ តួយ៉ាង ក្រោយរងការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់របស់អ៊ុយក្រែន លោកប្រធានាធិបតី Putin បាននិយាយនៅសប្តាហ៍នេះថា រូបលោកត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាសន្តិភាព លុះត្រាតែផ្អែកតាមកិច្ចព្រមព្រៀងទីក្រុង Anchorage របស់សហរដ្ឋអាមេរិក និងទីក្រុង…
-
អាមេរិក ថា ប្រេងដឹកតាមច្រក ហ័រមូស ជិតដល់កម្រិតធម្មតា មុនសង្គ្រាមវិញហើយ

បរទេស ៖ សកម្មភាពដឹកជញ្ជូនប្រេងឆៅ ឆ្លងកាត់តាមច្រកសមុទ្រ Hormuz នៅពេលនេះ គឺស្រដៀងទៅនឹង ស្ថានភាព មុនពេលចាប់ផ្តើមសង្រ្គាមអ៊ីរ៉ង់វិញហើយ ។ នេះបើតាមការអះអាងរបស់លោក Chris Wright រដ្ឋមន្ត្រីថាមពលអាមេរិក ។ ថ្លែងប្រាប់វេទិកាថាមពលសកល នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធ, លោក Chris Wright លើកឡើងថា មូលហេតុដែលសកម្មភាពដឹកជញ្ជូននៅច្រក ហ័រមូស ជិតឈានដល់កម្រិតធម្មតាវិញនេះ គឺដោយសារតែនាវាដឹកប្រេងជាច្រើនគ្រឿង បានបន្តសម្រុកចាកចេញ ពីផ្លូវទឹកដ៏សំខាន់មួយនេះ ដោយមានជំនួយពីអ្នកអមការពារយោធា ។ លោក Chris Wright និយាយថា ប្រេងឆៅប្រហែល ២០ លានបារ៉ែល បានបើកឆ្លងកាត់ច្រកសមុទ្រមួយនេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលស្មើនឹងប្រហែល មួយភាគប្រាំ នៃការប្រើប្រាស់សរុបរបស់ពិភពលោក ពោលគឺ នៅបន្ទាប់ពីមានកិច្ចព្រមព្រៀងដំបូង រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ដើម្បីឈានទៅបញ្ចប់ជម្លោះមជ្ឈិមបូព៌ា។ លោក រដ្ឋមន្ត្រីថាមពលអាមេរិក រូបនេះ រៀបរាប់ថា ក្នុងមួយថ្ងៃៗ មានកប៉ាល់ឆ្លងកាត់ ប្រហែល…