-
UN ជម្លៀសនាវា១១៥គ្រឿង និង នាវិកជាង២ពាន់នាក់ ចេញពីច្រកហ័រមូស ក្នុងពេល៣ថ្ងៃ

បរទេស ៖ នាវាចំនួន ១១៥គ្រឿង និង នាវិកនៅលើកប៉ាល់ ចំនួន២,៥០០នាក់ ត្រូវបានជម្លៀសចេញពីច្រកសមុទ្រ ហ័រមូស ក្នុងរយៈពេល៣ថ្ងៃ នេះបើតាមការបញ្ជាក់ របស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។ ការប្រកាសនេះ ធ្វើឡើង ចំពេលដែលស្ថាប័នរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមប្រតិបត្តិការសង្គ្រោះនាវាចេញពីច្រកសមុទ្រ ហ័រមូស ចំពេលដែល អាមេរិក និង អ៊ីរ៉ង់ មានកិច្ចព្រមព្រៀងឈានទៅបញ្ចប់ជម្លោះ ហើយ ភាគីទាំងពីរបានចុះ MOU ១៤ចំណុច រៀងៗខ្លួន រួចរាល់ និង ថែមទាំង បានជួបចរចាគ្នាបន្ថែម នៅប្រទេសស្វីស នាពេលថ្មីៗនេះ ទៀតផង។ លោក Arsenio Dominguez អគ្គលេខាធិការ នៃអង្គការដែនសមុទ្រអន្តរជាតិ ហៅកាត់ IMO របស់ UN បាននិយាយថា «ទាំងនាវា និង មនុស្សលើកប៉ាល់ ទាំងអស់ បានចាកចេញពីច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ក្នុងរយៈពេល ៣ថ្ងៃ…
-
មីយ៉ាន់ម៉ាដុតកម្ទេចគ្រឿងញៀន តម្លៃ៥០០លានដុល្លារ

ណៃពិដោ ៖ អាជ្ញាធរប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ បានដុតបំផ្លាញថ្នាំញៀន ៣១ ប្រភេទផ្សេងគ្នា ដែលមានតម្លៃ ប្រមាណ៥២៥លានដុល្លារអាមេរិក ដើម្បីប្រារព្ធទិវាអន្តរជាតិ ប្រឆាំងការប្រើប្រាស់គ្រឿងញៀន និង ការជួញដូរខុសច្បាប់។ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់អ្នកយកព័ត៌មានថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីន មានបរិមាណច្រើនជាងគេ ក្នុងចំណោមថ្នាំញៀនសរុប ជាង២៨តោន ដែលត្រូវបានដុតបំផ្លាញ នៅទីក្រុងយ៉ាំងហ្គោន នាពេលនោះ។ ក្រសួងមហាផ្ទៃ បានដាក់ការស្តីបន្ទោសក្រុមឧទ្ទាម ចំពោះការជួញដូរគ្រឿងញៀនខុសច្បាប់ទាំងនេះ នៅក្នុងប្រទេស។ បើតាម Strait times, មីយ៉ាន់ម៉ា បានក្លាយជាប្រទេសផលិតអាភៀនធំជាងគេបំផុត របស់ពិភពលោក បន្ទាប់ពីរដ្ឋាភិបាល តាលីបង់ បានឡើងកាន់អំណាច ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០២១។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម អះអាងដែរថាប្រទេសនេះក៏ជាប្រភពមេតំហ្វេតាមីនដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍៕ ប្រភព ៖ Strait times , ប្រែសម្រួល ៖ សារ៉ាត
-
លីបង់, អ៊ីស្រាអែល និង អាមេរិក ចុះកិច្ចព្រមព្រៀងត្រីភាគី

វ៉ាស៊ីនតោន ៖ លីបង់, អ៊ីស្រាអែល និង អាមេរិក កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌត្រីភាគី។ កម្មវិធីដែលប្រព្រឹត្តទៅ នៅទីក្រុងវ៉ាស៊ីនតោននេះ រៀបចំឡើង ក្នុងគោលបំណងត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព រវាងបច្ចាមិត្តមជ្ឈិមបូព៌ា ដ៏យូរអង្វែងទាំងពីរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ នៅក្នុងពិធីចុះហត្ថលេខានេះថា កិច្ចព្រមព្រៀង ចាប់ផ្តើមដាក់ចេញនូវក្របខ័ណ្ឌសម្រាប់សន្តិភាព និងសន្តិសុខយូរអង្វែង។ ឯកអគ្គរដ្ឋទូតលីបង់ ប្រចាំនៅវ៉ាស៊ីនតោន លោក Nada Hamadeh Moawad បាននិយាយថា «កិច្ចព្រមព្រៀងនេះ ជាជំហានដំបូងនៅលើផ្លូវ ឆ្ពោះទៅរកការស្ដារឡើងវិញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសលីបង់ ដោយធានាឱ្យមានការបញ្ឈប់អរិភាពជាចុងក្រោយ ហើយ អនុញ្ញាតឱ្យប្រជាជនរបស់យើង ត្រឡប់ទៅទឹកដីរបស់ពួកគេវិញ»។ បេសកជនរបស់អ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Yechiel Leiter បាននិយាយថា «នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់ និង ក្រុមហេសបូឡាត្រូវចាកចេញហើយ… ផ្លូវឆ្ពោះទៅរកសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់ គឺស្ថិតនៅក្នុងនេះ» ។ បើតាម AFP ,…
-
ស្លាប់ជាង៩០០នាក់ហើយ ករណីរញ្ជួយដីនៅវេណេស៊ុយអេឡា

ការ៉ាកាស ៖ មនុស្សស្លាប់ ដោយសារតែរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា បានកើនដល់ ចំនួន៩២០នាក់, របួស៣,៣៦០នាក់ និង ជាង៥ម៉ឺននាក់ ផ្សេងទៀត បាត់ខ្លួន។ នេះបើតាមរបាយការណ៍ របស់រដ្ឋាភិបាល កាលពីថ្ងៃសុក្រ។ គួររម្លឹកថា កាលពីថ្ងៃពុធ តំបន់ឆ្នេរនៃទីក្រុង La Guaira ជិតរដ្ឋធានី Caracas បានកើតមានការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ ដោយបានវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ជាមួយនឹងការរលំបាក់អគារជាច្រើន។ ការកើនឡើននូវចំនួនមនុស្សស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានកើតមាន ចំពេលដែល ប្រជាជននៅរដ្ឋធានី Caracas បានចំអក ដល់មេដឹកនាំបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez អំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់សង្កាត់ ដែលត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលកំហឹងចំពោះកង្វះខាតការឆ្លើយតប បានកើនឡើង។ យ៉ាងណា ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយថា ក្រុមស្វែងរក និងជួយសង្គ្រោះ មកពី ជិត២០ប្រទេស កំពុងត្រូវបានប្រមូលផ្តុំ ដើម្បីជួយរុករក…
-
អាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី បន្ទាប់ពីមានដ្រូនបំផ្លាញនាវា

វ៉ាស៊ីនតោន ៖ អាមេរិកអះអាង កាលពីថ្ងៃសុក្រថា ខ្លួនបានវាយប្រហារទៅលើអ៊ីរ៉ង់ ទុកជាការឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទៅលើកប៉ាល់ដឹកទំនិញ នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍។ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បាននិយាយថា យោធាបានវាយប្រហារទីតាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ព្រមទាំង ទីតាំងរ៉ាដា នៅតាមឆ្នេរសមុទ្រ ក្នុងប្រទេសអ៊ីរ៉ង់។ បើតាម CNA, នេះគឺជាការសាកល្បងដ៏សំខាន់បំផុត នៃអនុស្សរណៈយោគយល់បណ្តោះអាសន្ន ដែលឈានដល់មួយសប្តាហ៍មុន ដោយប្រទេសទាំងពីរចាប់ផ្តើមធ្វើការ ដើម្បីឈានទៅបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាច្រើនខែ និង បើកផ្លូវទឹកដ៏សំខាន់ឡើងវិញ។ ថ្លែងនៅសេតវិមានភ្លាមៗ មុនពេលដែលអាមេរិកវាយប្រហារតបត, ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការវាយប្រហារដោយ ដ្រូន បានរំលោភលើបទឈប់បាញ់។ លោក Trump រៀបរាប់ថា «ពួកគេបានបាញ់ កាលពីម្សិលមិញ ចំនួន៤លើក»។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាមានការវាយប្រហារ បើលោក Trump ទទូចថា កិច្ចពិភាក្សា ជាមួយទីក្រុង Tehran ដំណើរការល្អហើយនោះ?, លោក…
-
អ៊ីស្រាអែល ប្រកាសឲ្យកងទ័ពឈរជើងនៅទឹកដី លីបង់, ស៊ីរី និងហ្គាហ្សា ជារៀងរហូត

ហ្ស៊េរុយសាឡិម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាស កាលពីព្រហស្បតិ៍ថា កងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តឈរជើងក្នុងប្រទេសលីបង់, ស៊ីរី ក៏ដូចជា នៅតំបន់ហ្គហ្សាដោយគ្មានថ្ងៃកំណត់ ។ លោក Israel Katz អះអាងថា ការដាក់ពង្រាយកងទ័ពបន្តឈរជើងនៅប្រទេសទាំងពីរ ព្រមទាំង តំបន់របស់ប៉ាឡេស្ទីន ដោយគ្មានថ្ងៃបញ្ចប់បែបនេះ គឺដើម្បីការពារទាហាន និង ប្រជាពលរដ្ឋអ៊ីស្រាអែល ។ លោកថា ប្រសិនបើ អ៊ីរ៉ង់ វាយប្រហារអ៊ីស្រាអែល ដោយសារតែសកម្មភាពរបស់យើង នៅក្នុងប្រទេសលីបង់ ឬ សម្រាប់ហេតុផលផ្សេងទៀត យើងនឹងមានកម្លាំងពេញលេញដើម្បីវាយប្រហារតបតវិញ ។ បើទោះបីជា មន្ត្រីក្រសួងការបរទេសអាមេរិក អះអាងថា អ៊ីស្រាអែលបានដកខ្លួនចេញពីផ្នែកមួយ នៃ តំបន់ការពារ នៅភាគខាងត្បូងប្រទេសលីបង់ក៏ដោយ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែលប្រាប់ថា អ៊ីស្រាអែលមិនបានដកទ័ពចេញទេ ហើយទីតាំងរបស់ទាហាន នៅក្នុងតំបន់សន្តិសុខ នៅទីនោះ គ្មានការរុះរើអ្វីទាំងអស់ផងដែរ ។ បើតាម TASS, នេះគឺជាសកម្មភាពដែលកំពុងរំលោភបំពានលើអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU សន្តិភាពទាំង…
-
អូម៉ង់ ប្រកាសបញ្ឈប់ផែនការគិតថ្លៃនាវាជាមួយ អ៊ីរ៉ង់ នៅច្រកហ័រមូស

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi ប្រកាសបញ្ឈប់គម្រោងគិតថ្លៃនាវា បើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាមួយអ៊ីរ៉ង់ ដើម្បីធានាឱ្យមានការធ្វើនាវាចរដោយសេរី និងសុវត្ថិភាព ។ នេះបើតាមការចេញផ្សាយរបស់ Xinhua កាលពីថ្ងៃព្រហស្បតិ៍ ។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពី អូម៉ង់ ធ្លាប់មានផែនការ ចាប់ដៃ អ៊ីរ៉ង់ ដាក់កុងត្រូល គិតថ្លៃកប៉ាល់ឆ្លងកាត់ ច្រកសមុទ្រមួយនេះ ពោលគឺនៅមុនពេលដែល អាមេរិក និងអ៊ីរ៉ង់ បានចុះ MOU ១៤ ចំណុច ។ ការប្រែក្រឡាស់របស់អូម៉ង់ ក៏ដោយសារតែអាមេរិកធ្លាប់គំរាមវាយប្រហារអូម៉ង់ ប្រសិនបើប្រទេសមួយនេះ ហ៊ានតែសហការ ជាមួយទីក្រុងតេហេរ៉ង់លើប្រតិបត្តិការយកថ្លៃសេវាមួយនេះ ។ លោក Albusaidi អះអាងថា ក្នុងនាមជារដ្ឋនៃច្រកសមុទ្រHormuz ប្រទេសអូម៉ង់ មានទំនួលខុសត្រូវពិសេសក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាបាននូវការធ្វើនាវាចរណ៍តាមសមុទ្រ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និង…
-
កូរ៉េខាងត្បូង គ្រោងបង្វឹកអ្នកចម្បាំងដ្រូន ៥០ ម៉ឺននាក់ ទុកទប់ទល់ កូរ៉េខាងជើង

សេអ៊ូល ៖ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានប្រកាសពីគម្រោងបណ្តុះបណ្តាលទាហានរបស់ខ្លួនចំនួន ៥០ ម៉ឺននាក់ឲ្យចេះប្រើប្រាស់យន្តហោះដ្រូនដើម្បីទុកធ្វើជា “អាវុធផ្ទាល់ខ្លួនទីពីរ” សម្រាប់ទាហានម្នាក់ៗ ។ បើតាម Straits Times, មូលហេតុដែលកូរ៉េខាងត្បូងគ្រោងបណ្តុះបណ្តាលទាហាន ដែលខ្លួនដាក់ឈ្មោះថា “អ្នកចម្បាំងដ្រូន” គឺដើម្បីទប់ទល់ និងឆ្លើយតបការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង ។ លោក Ahn Gyu-back រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលើកឡើងថា ចាប់ពីពេលនេះតទៅ យន្តហោះដ្រូននឹងក្លាយជាឧបករណ៍ប្រយុទ្ធសម្រាប់គ្រប់អង្គភាពទាំងអស់ ហើយដ្រូនទាំងនោះ គួរតែត្រូវបានប្រើប្រាស់ដោយកងទ័ព ដូចជាអាវុធផ្ទាល់ខ្លួនទីពីរ ។ ចំណែកពាក់ព័ន្ធនឹងគ្រឿងបន្លាស់ ទីក្រុងសេអ៊ូលនឹងពឹងផ្អែកលើគ្រឿងបន្លាស់ផលិតក្នុងស្រុក ១០០ ភាគរយ ជាជាងគ្រឿងបន្លាស់របស់ចិន ដើម្បីធានាអំពីសន្តិសុខរបស់ខ្លួន ។ បើតាម Yonhap, យោធាកូរ៉េខាងត្បូងមានមហិច្ឆតាផលិតដ្រូនចំនួន ១១ ម៉ឺនគ្រឿងនៅឆ្នាំ ២០២៩ សម្រាប់ដាក់ពង្រាយទាំងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស ដោយមានគោលបំណងធ្វើឱ្យយន្តហោះដ្រូន ក្លាយជាឧបករណ៍ស្តង់ដារសម្រាប់ទាហានម្នាក់ៗ ។ ក្រៅពីផលិតដ្រូន, កូរ៉េខាងត្បូងក៏មានផែនការពង្រីកប្រព័ន្ធប្រឆាំងដ្រូន រួមមានអាវុធឡាស៊ែរ និងអាវុធមីក្រូវ៉េវដើរដោយថាមពលខ្ពស់ និងការផ្លាស់ប្តូរប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណាឱ្យឧបករណ៍នីមួយៗអាចឃ្លាំមើល និងវាយប្រហារដោយប្រើដ្រូន ជាជាងពឹងផ្អែកលើកងបញ្ជាការកណ្តាល ៕ ប្រភព ៖…
-
អាមេរិក លក់យន្តហោះចម្បាំងក្នុងតម្លៃ ២៥០ លានដុល្លារ ទៅឱ្យ អូស្ត្រាលី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តលើការលក់យន្តហោះចម្បាំងប្រភេទ F/A-18F Super Hornet និង EA-18G Growler ទៅឱ្យប្រទេសអូស្ត្រាលី ក្នុងតម្លៃ ២៥០លានដុល្លារ ។ យោងតាមក្រសួងសង្គ្រាមអាមេរិក, ការលក់យន្តហោះចម្បាំងនេះ បានបង្ហាញពីលើកកម្ពស់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។ យន្តហោះ F/A-18F Super Hornet គឺជាយន្តហោះចម្បាំងប្រភេទលឿនជាងសំឡេងពី ១.៦ ទៅ ១.៨ ដង ឬអាចហោះសំកាំងខ្លួនលើផ្ទៃមេឃក្នុងល្បឿនប្រហែល ១,៩១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។ យន្តហោះចម្បាំងនេះ មានតម្លៃចាប់ពី ៦០ ទៅ ៦៧ លានដុល្លារក្នុងមួយគ្រឿង ។ វានៅតែជាកម្លាំងស្នូលដ៏សំខាន់របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសអូស្ត្រាលី និងកងទ័ពអាកាសគុយវ៉ែត ។ យ៉ាងណា Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះនេះ គ្រោងបញ្ឈប់ការផលិតយន្តហោះ Super Hornet ថ្មីចាប់ពីឆ្នាំ ២០២៧ ។ ប៉ុន្តែនឹងបន្តធ្វើទំនើបកម្មយន្តហោះដែលមានស្រាប់ ទៅជាស្ដង់ដារ Block III ដើម្បីអាចបន្តសេវាកម្មរហូតដល់ទសវត្សរ៍ឆ្នាំ ២០៤០ ។ រីឯយន្តហោះ EA-18G Growler គឺជាប្រភេទយន្តហោះចម្បាំងវាយប្រហារតាមបែបសង្គ្រាមអេឡិចត្រូនិកដ៏ទំនើបបំផុត…
-
ចិន ទទូចជាថ្មីឱ្យ អាមេរិក ដកទណ្ឌកម្ម និងបញ្ចប់ការបិទខ្ទប់ គុយបា

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ បានបន្តអំពាវនាវសាជាថ្មីឱ្យសហរដ្ឋអាមេរិក បិទបញ្ចប់សម្ពាធទណ្ឌកម្ម និងការហាមឃាត់ដ៏យូរអង្វែងរបស់ខ្លួនប្រឆាំងនឹងប្រទេសគុយបា ។ ការអំពាវនាវរបស់ចិន កើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គភាពចំនួន៥ និងបុគ្គលម្នាក់ ដោយចោទប្រកាន់ថា បានបង្កើតប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលគុយបា និងមានទំនាក់ទំនងជាមួយប្រទេសគុយបា ។ បើតាម Anadolu, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា ទីក្រុងប៉េកាំងប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការដាក់ទណ្ឌកម្មឯកតោភាគី ដែលខ្វះមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ។ លោក Guo បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា យើងសូមជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបិទផ្លូវ និងការបង្ខិតបង្ខំ ព្រមទាំងសម្ពាធគ្រប់ទម្រង់ប្រឆាំងនឹងប្រទេសគុយបាភ្លាមៗ ដែលរំលោភលើសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានរិះគន់ភ្លាមៗ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញថា បានបង្កើនសម្ពាធសេដ្ឋកិច្ចលើគុយបា ។ ថ្លែងគាំទ្រគុយបា លោក Guo បានសង្កត់ធ្ងន់ថា ចិនគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គុយបា ក្នុងការបន្តមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ក៏ដូចជាគាំទ្រទីក្រុងឡាហាវ៉ាន ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ…