-
កូរ៉េខាងត្បូង-ជប៉ុន ព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាផ្លាស់ប្តូរ និងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រួមទាំងបច្ចេកវិទ្យាទំនើបៗ ដូចជាបញ្ញាសិប្បនិម្មិត (AI) ឱ្យកាន់តែស៊ីជម្រៅ ។ ការព្រមព្រៀងនេះ ត្រូវបានប្រកាសក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងសេអ៊ូល រវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និងប្រមុខការពារជាតិជប៉ុន លោក Shinjiro Koizumi កាលពីថ្ងៃ អាទិត្យ ។ កិច្ចប្រជុំនេះ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសលោក រួមទាំងការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹកកូរ៉េខាងជើង និងបន្តការសាកល្បងមីស៊ីលថែមទៀត ។ បើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សានោះ ប្រមុខការពារជាតិទាំងពីរ បានយល់ព្រមបន្តជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា រវាងក្រុមអាកាសយានិកនៃប្រទេសទាំងពីរ គឺក្រុមឥន្ទ្រីខ្មៅរបស់កូរ៉េខាងត្បូង និងក្រុមឥន្ទ្រីខៀវរបស់ជប៉ុន ។ បន្ថែមលើនេះ លោករដ្ឋមន្រ្តីទាំងពីរក៏បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ…
-
អ៊ីរ៉ង់ ជំរុញ អាមេរិក កំណត់ពេលឱ្យ អ៊ីស្រាអែល ដកទ័ពចេញពី លីបង់ ដោយគ្មានលក្ខខណ្ឌ

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃ អាទិត្យ បានជំរុញឱ្យសហរដ្ឋអាមេរិក ដាក់ឱសានវាទ ដើម្បីបង្ខំឱ្យអ៊ីស្រាអែលដកកងទ័ពចេញពីទឹកដីប្រទេសលីបង់ដោយគ្មានលក្ខខណ្ឌ ស្ថិតក្រោមអនុស្សរណៈយោគយល់គ្នា ដែលនឹងបញ្ចប់សង្គ្រាមរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា ការបញ្ចប់សង្រ្គាម និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់ ក៏ដូចជាការដកកងទ័ពឈ្លានពានកាន់កាប់ទឹកដីលីបង់ចេញទាំងអស់ គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងសន្តិសុខចុងក្រោយ និងប្រកបដោយនិរន្តរភាព ដើម្បីបង្កើតស្ថិរភាពនៅក្នុងតំបន់ ។ បើតាមការសង្កត់ធ្ងន់របស់លោក Baqaei, អ៊ីរ៉ង់រំពឹងថា សហរដ្ឋអាមេរិកនឹងបំពេញតាមការសន្យារបស់ខ្លួន ស្ថិតក្រោមអនុស្សរណៈយោគយល់កន្លងមកនេះ ហើយត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបង្ខំឱ្យរបបស៊ីយ៉ូនី ឬអ៊ីស្រាអែល បញ្ឈប់រាល់ការឈ្លានពាន និងប្រតិបត្តិការយោធាប្រឆាំងនឹងតំបន់ទាំងអស់របស់លីបង់ ។ បើតាម Anadolu, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ឱ្យចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ មិនបង្អង់យូរ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយយុទ្ធនាការវាយប្រហារតាមអាកាស និងការវាយលុកតាមជើងគោក ដោយអាជ្ញាធរលីបង់និយាយថា បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០នាក់ និងច្រើនជាង ១លាននាក់បង្ខំចិត្តភៀសខ្លួនចាកចេញផ្ទះសម្បែង ៕…
-
អ៊ីរ៉ង់ និង អាមេរិក ផ្អាកវាយគ្នា ហើយវិលចូលតុចរចាវិញ ក្នុងសប្តាហ៍នេះ

វ៉ាស៊ីនតោន, តេហេរ៉ង់ ៖ អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក នឹងបញ្ឈប់ការវាយប្រហារគ្នា ទៅវិញទៅមក ហើយចាប់ផ្តើមកិច្ចពិភាក្សាបច្ចេកទេស នៅក្នុងសប្តាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios ។ បើតាម CNA, ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពី អ៊ីរ៉ង់ បានបាញ់បង្ហោះកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក នៅឯទីតាំងយោធាអាមេរិក ក្នុងប្រទេសកូវ៉ែត និងបារ៉ែន កាលពីព្រឹកថ្ងៃអាទិត្យ ពោលគឺភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមថា នឹងលុបបំបាត់ចោលនូវការដឹកនាំរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមនេះ។ អ៊ីរ៉ង់ វាយប្រហារ នៅប្រទេសឈូងសមុទ្រ ក៏ធ្វើឡើង បន្ទាប់ពីអាមេរិក វាយប្រហារ ទីតាំងរបស់ខ្លួនផ្ទួនៗ ដោយទីក្រុងវ៉ាស៊ីនតោន ចោទថា មានការវាយប្រហារ លើនាវាពាណិជ្ជកម្ម ទើបខ្លួនបើកការវាយប្រហារជាថ្មី។ យោងតាមរបាយការណ៍ របស់គេហទំព័រព័ត៌មាន Axios ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន មិនបញ្ចេញឈ្មោះ បានប្រាប់ថា…
-
លោក ពូទីន ទទួលស្គាល់ថា ខ្វះប្រេងឥន្ធនៈ បន្ទាប់ពីអ៊ុយក្រែនវាយប្រហារ

មូស្គូ ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានថ្លែងទទួលស្គាល់ពីការខ្វះខាតប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហារ របស់ភាគីអ៊ុយក្រែន។ លោក ពូទីន អះអាងបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយដោយវិមានក្រឹមឡាំង ពោលគឺបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន ម្តងហើយម្តងទៀត នៅក្នុងសង្គ្រាមរយៈពេលបួនឆ្នាំ របស់ប្រទេសគូជម្លោះទាំងពីរ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រៀបរាប់ថា «ចំពោះការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាទូទៅ និងហេដ្ឋារចនាសម្ព័ន្ធថាមពល ពិតជាបង្កើតបញ្ហាកង្វះប្រេងឥន្ធនៈ ហើយ ឥឡូវនេះ យើងកំពុងសង្កេតមើលការខ្វះខាតជាក់លាក់មួយ ប៉ុន្តែ វាមិនធ្ងន់ធ្ងរទេ»។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពី អាជ្ញាធរនៅតំបន់គ្រីមៀ ដែលជាឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពីថ្ងៃសុក្រ បានប្រកាស “ស្ថានភាពអាសន្ន” ជុំវិញការខ្វះខាតប្រេងឥន្ធនៈ និងការដាច់ចរន្តអគ្គិសនី ដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែន លើខ្សែសង្វាក់ដឹកជញ្ជូន និងទីតាំងប្រេងរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍នោះដែរ, លោក ពូទីន ក៏បានលើកឡើងអំពីក្តីរំពឹងដែលថា ក្រុមអ្នកចរចាអាមេរិក នឹងមកទីក្រុងមូស្គូ ដើម្បីពិភាក្សា អំពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន៕ ប្រភព ៖…
-
វេណេស៊ុយអេឡា ៖ រញ្ជួយដីរង្គើដល់ក្នុងយន្តហោះ អ្នកដំណើរភ័យស្លន់ស្លោ

ការ៉ាកាស ៖ អាជ្ញាធរវេណេស៊ុយអេឡា ថ្មីនេះ បានបញ្ចេញវីដេអូបង្ហាញពីភាពភ័យស្លន់ស្លោនៅលើយន្តហោះ ចំពេលដែលប្រទេសមួយនេះ ជួបគ្រោះរញ្ជួយដីដ៏ប្រល័យ ចំនួន២លើកផ្ទួនៗ។ គិតត្រឹមថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់ ក្នុងគ្រោះធម្មជាតិនេះ បានកើនឡើងដល់ ១,៤៣០នាក់ ហើយក្តីសង្ឃឹម នៃការស្វែងរក មនុស្សផ្សេងទៀត បានថយចុះ បន្ទាប់ពីកើតមាន គ្រោះរញ្ជួយដី កាលពី ៧២ ម៉ោងមុន។រូបភាព ដែលគេបង្ហោះ នៅតាមបណ្តាសង្គម បានបង្ហាញពីទិដ្ឋភាពមនុស្ស ស្រែកយំ ភ័យរន្ធត់ នៅលើយន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង នៅឯអាកាសយានដ្ឋានអន្តរជាតិ Maiquetia ចំពេលដែលកើតមានរញ្ជួយដី កម្រិត៧.២ រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ កាលពីថ្ងៃពុធ។ ជាការកត់សម្គាល់ កាលពីឆ្នាំ១៩៩៧, វេណេស៊ុយអេឡា ជាប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ធ្លាប់មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត គឺនៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស ចំនួន២៣៦នាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
វេណេស៊ុយអេឡា ៖ ក្មេងអាយុ១១ឆ្នាំ ត្រូវបានសង្គ្រោះមានជីវិត បន្ទាប់ពីរញ្ជួយដី៣ថ្ងៃ

ការ៉ាកាស ៖ នៅប្រទេស វ៉េណេស៊ុយអេឡា ក្មេងប្រុស អាយុ ១១ឆ្នាំ ម្នាក់ ត្រូវបានជួយសង្គ្រោះ នៅមានជីវិតរស់ បន្ទាប់ពីកើតមាន គ្រោះរញ្ជួយដី កាលពី ៣ ថ្ងៃមុន។ ក្រុមអ្នកជួយសង្គ្រោះ ជនជាតិ កូឡុំប៊ី នៅថ្ងៃអាទិត្យនេះ បានជួយសង្គ្រោះជីវិតកុមារ អាយុ ១១ ឆ្នាំ ម្នាក់នេះ ដែលបានជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងពីរដង នៅប្រទេសវេណេស៊ុយអេឡា។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរក រយៈពេល ៦ម៉ោង ក្រុមអ្នកជួយសង្គ្រោះ បានទៅដល់កុមារ ដែលមានឈ្មោះថា Moises ដែលស្ថិតនៅក្រោមដី ៣ ម៉ែត្រ ហើយទាញរូបគេ ចេញមកដោយសុវត្ថិភាព។ អ្នកជួយសង្គ្រោះ និងអ្នកពន្លត់អគ្គីភ័យជនជាតិកូឡុំប៊ី លោក Nelson Quintin បាននិយាយថា «វិធីដែលរចនាសម្ព័ន្ធដួលរលំបានបង្កើត លំហមួយ ដែលផ្តល់ជម្រកដល់ក្មេងរូបនេះ ហើយគាត់មិនមានរបួសទេ» ។ ជាមួយគ្នានេះ អ្នកជួយសង្គ្រោះអេក្វាឌ័រ ក៏បានជួយសង្គ្រោះស្ត្រីចំណាស់ម្នាក់ផងដែរ។ គិតត្រឹមថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់…
-
ហេសបូឡា មិនទទួលស្គាល់កិច្ចព្រមព្រៀង អាមេរិក-អ៊ីស្រាអែល-លីបង់

បេរូត ៖ មេដឹកនាំក្រុមហេសបូឡា កាលពីថ្ងៃសៅរ៍ បានប្រកាសមិនទទួលស្គាល់ កិច្ចព្រមព្រៀងក្របខណ្ឌអាមេរិក-អ៊ីស្រាអែល-លីបង់ ដែលទើបត្រូវបានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន។ លោក Qassem មេដឹកនាំក្រុមហេសបូឡា ថ្លែងចាត់ទុកកិច្ចព្រមព្រៀងក្របខណ្ឌនោះ ជាមោឃៈ ហើយចោទប្រកាន់រដ្ឋាភិបាលលីបង់ថា បានធ្វើសម្បទានជាឯកតោភាគី និងធ្វើឱ្យខូចអធិបតេយ្យរបស់ប្រទេសលីបង់។ លោក Qassem បានរិះគន់ចំណុចភ្ជាប់ ការដកទ័ពរបស់អ៊ីស្រាអែល ទៅនឹងការរំសាយអាវុធរបស់ហេសបូឡា ដោយនិយាយថា វានឹងធ្វើឱ្យវត្តមានយោធាអ៊ីស្រាអែលក្លាយទៅជាស្របច្បាប់ និងហួសពីបន្ទាត់ក្រហម។ លោកបន្ថែមថា ហេសបូឡានឹងបន្តការតស៊ូប្រដាប់អាវុធរបស់ខ្លួន ហើយមិនចាកចេញទៅណាឡើយ។ លីបង់ និង អ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្របសម្រួល ការដកទ័ពអ៊ីស្រាអែលជាដំណាក់កាលចេញពីទឹកដី លីបង់ និងកាត់បន្ថយអរិភាព នៅតាមព្រំដែន។ ក្រុម ហេសបូឡា បានអូសប្រទេសលីបង់ ចូលក្នុងអរិភាពនៅមជ្ឈិមបូព៌ា បន្ទាប់ពីក្រុមដែលមានអ៊ីរ៉ង់ នៅពីក្រោយមួយនេះ បានបាញ់ផ្លោងរ៉ុក្កែត ចូលទឹកដីប្រទេសអ៊ីស្រាអែល កាលពីដើមខែមីនា ដើម្បីសងសឹកនឹងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕ ប្រភព ៖ AFP…
-
ប៉ាគីស្ថាន បាញ់ប្រហារគ្នាដ៏ខ្លាំង ក្រោយពួកតាលីបង់បំផ្ទុះទីតាំងមួយកន្លែង

អ៊ីស្លាម៉ាបាត ៖ មានការបាញ់ប្រហារយ៉ាងខ្លាំងក្លា បណ្តាលឲ្យស្លាប់មនុស្សមួយចំនួន នៅក្នុងក្រុង Karachi នៃខេត្ត Sindh ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមតាលីបង់ អះអាងថា ពួកគេបានធ្វើការបំផ្ទុះ នៅទីតាំងមួយកន្លែង។ ប៉ូលិសនិយាយថា ទាហានប៉ារ៉ា យ៉ាងហោចណាស់ ចំនួន៣នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមអ្នកវាយប្រហារ ប្រដាប់ដោយអាវុធដ៏ខ្លាំងមួយក្រុម បានសម្រុកចូលបរិវេណសន្តិសុខ ក្នុងទីក្រុង Karachi ។ ប៉ុន្តែ អ្នកវាយប្រហារ បួននាក់ ក៏ត្រូវបានបាញ់សម្លាប់វិញ ផងដែរ នាពេលនោះ។ លោក Syed Murad Ali Shah អភិបាលខេត្ត Sindh បានអំពាវនាវឱ្យមានរបាយការណ៍លម្អិត អំពីឧបទ្ទវហេតុនេះ។ ក្រោយមក ក្រុមប្រដាប់អាវុធ TTP ដែលត្រូវបានគេស្គាល់ថា ជាក្រុម «តាលីបង់ប៉ាគីស្ថាន» បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ កាលពីល្ងាចថ្ងៃសៅរ៍។ ក្រុមនេះ គឺជាក្រុមដាច់ដោយឡែកមួយពីក្រុម តាលីបង់ នៅអាហ្វហ្គានីស្ថាន ដែលបានដណ្តើមអំណាច នៅក្នុងប្រទេសមួយនេះ…
-
អាមេរិកវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត បន្ទាប់ពីមានបាញ់លើនាវាជាលើកទីពីរ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានបន្តធ្វើការវាយប្រហារជាថ្មី លើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើនាវាដែលមានទង់ជាតិប៉ាណាម៉ា នៅច្រកសមុទ្រ ហ័រមូស កាលពីថ្ងៃសៅរ៍។ ទីបញ្ជាការកណ្តាលរបស់អាមេរិក ហៅកាត់ Centcom បាននិយាយថា ខ្លួនវាយប្រហារគោលដៅជាច្រើន នៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងការឆ្លើយតបដោយផ្ទាល់ ចំពោះ “ការឈ្លានពានបន្ត” ប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្ម រួមទាំង ឧបករណ៍យោធា ប្រព័ន្ធទំនាក់ទំនង ទីតាំងការពារដែនអាកាស និងកន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើក។ លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារចុងក្រោយនេះ គឺជាការឆ្លើយតបទៅនឹងប្រទេសអ៊ីរ៉ង់ ដែលរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ម្តងហើយម្តងទៀត។ នៅលើបណ្តាញសង្គម Truth Social , ប្រធានាធិបតីអាមេរិក រៀបរាប់ថា «ទីក្រុងតេហេរ៉ង់អាចនឹងទទួលរងអ្វីដែលខ្លួនមិនធ្លាប់ជួប ហើយ ប្រសិនបើកើតមានមែន សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងលែងមានទៀតហើយ»។ អ៊ីរ៉ង់នៅមិនទាន់ធ្វើអត្ថាធិប្បាយ អំពីការវាយប្រហារចុងក្រោយនេះ នៅឡើយទេ។ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រទេសកូវ៉ែត និងបារ៉ែន បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ ត្រូវបានធ្វើឱ្យសកម្ម ប្រុងជើងការ។ ការវាយប្រហារចុងក្រោយបំផុតនេះបានកើតឡើង…
-
អេមីរ៉ាត អារ៉ាប់រួម ចេញសារជូនដំណឹងខុស អំពីការវាយប្រហារមីស៊ីល

ឌូបៃ ៖ អាជ្ញាធរ ប្រទេសអេមីរ៉ាត អារ៉ាប់រួម កាលពីថ្ងៃសុក្រ បានធ្វើការសុំទោស បន្ទាប់ពីចេញសារជូនដំណឹងមិនត្រឹមត្រូវ ជុំវិញការព្រមានអំពីការវាយប្រហារ ដោយកាំជ្រួចមីស៊ីល ដែលអាចបង្កឱ្យមានភាពចលាចលដល់ប្រជាជន។ សារផ្លូវការ ដែលបានផ្ញើទៅកាន់ទូរសព្ទដៃ បានព្រមានអំពីការគំរាមកំហែងដោយកាំជ្រួច និងអមដោយសំឡេងស៊ីរ៉ែនដែលបន្លឺឡើង ហើយ សារបែបនេះ ត្រូវបានធ្វើឡើង ជាលើកដំបូង បន្ទាប់ពីខកខាន ក្នុងរយៈពេលជាង១ខែ ពោលគឺចំពេលដែល អាមេរិក និង អ៊ីរ៉ង់ ព្យាយាមងាកមករកការចរចា។ ការជូនដំណឹង កាលពីថ្ងៃសុក្រ ត្រូវបានចេញ តាមពីក្រោយយ៉ាងឆាប់រហ័ស នូវ ការណែនាំមួយទៀត ដើម្បីស្នើមិនឲ្យគោរពធ្វើតាមការព្រមានពីមុន។ ក្រោយមក អាជ្ញាធរសង្គ្រោះបន្ទាន់ បានសុំទោស ចំពោះឧបទ្ទវហេតុនេះ។ សេចក្តីថ្លែងការណ៍ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម X រៀបរាប់ថា «អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គភាពពាក់ព័ន្ធ សូមអភ័យទោស ចំពោះដំណើរការខុសបច្ចេកទេស ដោយអចេតនានេះ»។ ប្រភព បាននិយាយថា «ដំណើរការខុសបច្ចេកទេសភ្លាមៗ នៅក្នុងប្រព័ន្ធព្រមានជាមុន ត្រូវបានដោះស្រាយ តាមរយៈអាជ្ញាធរ»។ បើតាម…