Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់ ទទួលស្គាល់ថា មិនអាចនាំចេញប្រេងសូម្បី១បារ៉ែល ពេលអាមេរិកបិទផ្លូវទឹក

    អ៊ីរ៉ង់ ទទួលស្គាល់ថា មិនអាចនាំចេញប្រេងសូម្បី១បារ៉ែល ពេលអាមេរិកបិទផ្លូវទឹក

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ថ្លែងទទួលស្គាល់ថា ខ្លួនមិនអាចនាំចេញប្រេង សូម្បីតែ១បារ៉ែល អំឡុងពេលបិទផ្លូវទឹករបស់អាមេរិក។ នេះបើតាមការបញ្ជាក់ ពីសំណាក់ប្រធានអ្នកចរចារបស់សាធារណរដ្ឋឥស្លាមមួយនេះ កាលពីថ្ងៃអង្គារ។ នៅក្នុងបទសម្ភាសន៍មួយ តាមទូរទស្សន៍រដ្ឋ, ប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានអះអាងថា អ៊ីរ៉ង់មិនអាចនាំចេញប្រេងទាល់តែសោះ ក្នុងអំឡុងពេលបិទផ្លូវរបស់សហរដ្ឋអាមេរិកលើកំពង់ផែរបស់ខ្លួន ដោយកត់សម្គាល់បន្ថែមថា ការនាំចេញបានកើនឡើង វិញហើយ នាពេលបច្ចុប្បន្ននេះ។ លោក Mohammad Bagher Ghalibaf រៀបរាប់ថា «ចាប់តាំងពីថ្ងៃការបិទផ្លូវ ត្រូវបានដកចេញរហូតដល់ថ្ងៃនេះ យើងបាននាំចេញប្រេងជាង៤០លានបារ៉ែល…ផ្ទុយទៅវិញ ក្នុងអំឡុង រយៈពេល ប្រមាណ៦០ថ្ងៃមុន យើងពិតជាមិនអាចនាំចេញប្រេង សូម្បីតែមួយធុង»។ មុនពេលមានការចុះអនុស្សរណៈនៃការយោគយល់, កងទ័ពជើងទឹកអាមេរិក បានបិទផ្លូវទឹក រាំងខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹង អ៊ីរ៉ង់ដែលបិទច្រកសមុទ្រហ័រមូស។ យ៉ាងណា MOU ១៤ចំណុចតម្រូវឲ្យអាមេរិកបញ្ឈប់សកម្មភាពរាំងខ្ទប់កំពង់ផែ របស់អ៊ីរ៉ង់ ជាហេតុនាំឲ្យទីក្រុងតេហេរ៉ង់ អាចចាប់ផ្តើមសកម្មភាពនាវានាំចេញ និងនាំចូលវិញ។ គួររម្លឹកថា សង្គ្រាមអ៊ីរ៉ង់ត្រូវបានចុចប៊ូតុងបំផ្ទុះ ក្រោយពេលដែលអាមេរិក និងអ៊ីស្រាអែល ផ្តើមស្រាក់ដៃគ្នា វាយប្រហារប្រឆាំងទៅលើអ៊ីរ៉ង់…

  • អាមេរិក ធ្វើទំនើបកម្មមីស៊ីលជំនាន់ថ្មីអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងបង្អស់ក្នុងពេល ៤០ ឆ្នាំ

    អាមេរិក ធ្វើទំនើបកម្មមីស៊ីលជំនាន់ថ្មីអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងបង្អស់ក្នុងពេល ៤០ ឆ្នាំ

    វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងបោះជំហានទៅមុខថែមមួយកម្រិតទៀតនៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលជំនាន់ថ្មី ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងបង្អស់ក្នុងរយៈពេលជិត ៤០ ឆ្នាំ ។ បើតាម Interesting engineering, មីស៊ីលជំនាន់ថ្មីនេះមានឈ្មោះថា D5LE2 ។ វាកើតចេញពីការធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលស៊េរីចាស់ D5LE ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ចាប់តាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រព័ន្ធមីស៊ីលជំនាន់ថ្មី D5LE2 នឹងត្រូវបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ W93 ខណៈប្រភេទ Mk7 គឺជាស្រោមការពារក្បាលគ្រាប់នុយក្លេអ៊ែរ ។ ប្រព័ន្ធមីស៊ីលថ្មីនេះ ជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មអាវុធយុទ្ធសាស្ត្រ ដែលដឹកនាំដោយស្ថាប័នកម្មវិធីប្រព័ន្ធយុទ្ធសាស្ត្រ ហៅកាត់ PAE SSP របស់កងទ័ពជើងទឹកអាមេរិក ។ វាធ្វើឡើងក្នុងគោលបំណងរក្សាស្ថិរភាពសមត្ថភាពរារាំងនុយក្លេអ៊ែរ តាមដែនសមុទ្ររហូតដល់ឆ្នាំ ២០៨៤ ។ បើតាមការគ្រោងទុកនោះ ប្រព័ន្ធអាវុធយុទ្ធសាស្រ្តដែលធ្វើទំនើបកម្មនេះ នឹងត្រូវយកទៅបំពាក់នៅលើនាវាមុជទឹកប្រភេទ Columbia-class ដែលជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីជំនួសនាវាមុជទឹកប្រភេទ Ohio ស៊ែរីចាស់ៗ ។ គម្រោងខ្នាតយក្សនេះ ក៏មានការចូលរួម និងផ្តល់ផលប្រយោជន៍ដល់ចក្រភពអង់គ្លេសផងដែរ ដោយក្បាលគ្រាប់ W93/Mk7…

  • អ៊ុយក្រែន សើចចំអក រុស្ស៊ី រឿងខ្វះប្រេងផ្គត់ផ្គង់ក្នុងតំបន់ជាច្រើន

    អ៊ុយក្រែន សើចចំអក រុស្ស៊ី រឿងខ្វះប្រេងផ្គត់ផ្គង់ក្នុងតំបន់ជាច្រើន

    កៀវ ៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃ ចន្ទ នេះ បានសើចចំអកចំៗដល់ប្រទេសរុស្ស៊ី ចំពោះការខ្វះខាតប្រេងឥន្ធនៈផ្គត់ផ្គង់នៅទូទាំងតំបន់ជាច្រើន ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយឌឺដងថា រុស្ស៊ី ដែលកាលពីមុន ធ្លាប់តែមើលងាយ និងហៅអ៊ុយក្រែនថា ជា «ស្ថានីយចម្រាញ់ប្រេង ឬស្ថានីយចាក់សាំង» នោះ ឥឡូវនេះបែរ ជាត្រូវ «អស់សាំងខ្លួនឯង» ទៅវិញ ។ ពាក្យសម្តីផ្លែផ្កានេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ លើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងសំខាន់ៗជាបន្តបន្ទាប់នៅក្នុងទឹកដីរុស្ស៊ី ។ ការវាយប្រហារទាំងនោះ បានបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងរុស្ស៊ីមួយចំនួន ត្រូវបង្ខំចិត្តផ្អាកដំណើរការ ដើម្បីជួសជុល និងថែទាំ ហើយបញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកយ៉ាងខ្លាំង ។ បើតាម Anadolu, លោក Zelensky ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រជាជនរុស្ស៊ីនៅក្នុងតំបន់ជាច្រើន កំពុងតម្រង់ជួរគ្នាយ៉ាងវែងនៅតាមស្ថានីយនានា ដើម្បីរង់ចាំទិញប្រេង ។ លោកថា នេះគឺជាលទ្ធផលនៃការឆ្លើយតបដ៏សមស្រប និងចំគោលដៅយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ទៅលើម៉ាស៊ីនសង្រ្គាមរបស់វិមានក្រឹមឡាំង ហើយវាមិនមែនជាទង្វើភេរវកម្មឡើយ…

  • អឺរ៉ុប និង ចិន ប្តេជ្ញាចិត្ត​ មិនធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយគ្នា

    អឺរ៉ុប និង ចិន ប្តេជ្ញាចិត្ត​ មិនធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយគ្នា

    លោក Maros Sefcovic ស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប និង លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានរៀបចំកិច្ចចរចាទ្វេភាគី កាលពីថ្ងៃចន្ទ ដោយបង្ហាញពីការប្តេជ្ញាចិត្តដូចគ្នាថា នឹងបន្តការសន្ទនា ធ្វើយ៉ាងណា ត្រូវតែបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម កុំឲ្យកើតមានឡើង ជាដាច់ខាត។ ជំនួបនេះ ធ្វើឡើង ស្របពេលដែល សហភាពអឺរ៉ុប បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ចំពោះប្រទេសចិន ខណៈដែលទីក្រុងព្រុចសែល ព្រួយបារម្ភចំពោះការបង្កើនអតុល្យភាពពាណិជ្ជកម្ម រវាងប្លុក ដែលមាន២៧ប្រទេសមួយនេះ និង ទីក្រុងប៉េកាំង ដែលជាមហាអំណាច នៅអាស៊ី។ បន្ទាប់ពីកិច្ចពិភាក្សា ពេញមួយថ្ងៃ នៅទីក្រុងព្រុចសែល, ស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប លោក Maros Sefcovic បានប្រាប់អ្នកយកព័ត៌មានថា ការនាំចេញរបស់ចិន ទៅអឺរ៉ុប នៅតែបន្តកើនឡើង ខណៈដែលចំណែកទីផ្សាររបស់អឺរ៉ុប នៅក្នុងប្រទេសចិន បន្តធ្លាក់ចុះ ហើយនិន្នាការនេះ មិនមាននិរន្តរភាពទេ។ លោកអះអាងទៀតថា ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា មន្ត្រីអឺរ៉ុប និងចិន គួរតែរក្សាការសន្ទនា,…

  • អ៊ីរ៉ង់ ផ្តើមនាំយកលុយបង្កកលើកដំបូងចំនួន ៦ ពាន់លានដុល្លារចូលប្រទេសវិញ

    អ៊ីរ៉ង់ ផ្តើមនាំយកលុយបង្កកលើកដំបូងចំនួន ៦ ពាន់លានដុល្លារចូលប្រទេសវិញ

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសពីការចាប់ផ្តើមនាំយកលុយបង្កកកញ្ចប់ដំបូងចំនួន ៦ ពាន់លានដុល្លារចូលប្រទេសវិញ ។ នេះបើតាមការចេញផ្សាយរបស់ The Hill កាលពីថ្ងៃចន្ទ ។ លោក Pezeshkian អះអាងថា ប្រាក់ទាំង ៦ ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃលុយដែលប្រទេសកាតា ឈប់បង្កកសរុបចំនួន ១២ ពាន់លានដុល្លារ ។ លោកប្រធានាធិបតីបញ្ជាក់ថា នេះគឺជាជ័យជម្នះដ៏អស្ចារ្យ សម្រាប់ប្រជាជនអ៊ីរ៉ង់ ដែលបង្កើនទំនុកចិត្ត លើអនុស្សារណៈនៃការយោគយល់គ្នា ឬ MoU បណ្តោះអាសន្នទាំង ១៤ ចំណុច ។ បើតាម Al Jazeera, ក្នុងចំណោម MoU ទាំង ១៤ ចំណុច មានផ្នែកមួយចែងថា ក្នុងអំឡុងពេលចរចាចុងក្រោយរយៈពេល ៦០ ថ្ងៃ អ៊ីរ៉ង់នឹងទទួលបានទ្រព្យសម្បត្តិបង្កក ចំនួន ២៤ ពាន់លានដុល្លារ ហើយពាក់កណ្តាលនៃប្រាក់ទាំងនេះដែលស្មើនឹង ១២…

  • ប៉ូឡូញ ចុះកិច្ចព្រមព្រៀងតម្លៃ ៤,៨ ពាន់លានដុល្លារ ទិញនាវាមុជទឹកពី ស៊ុយអែត

    ប៉ូឡូញ ចុះកិច្ចព្រមព្រៀងតម្លៃ ៤,៨ ពាន់លានដុល្លារ ទិញនាវាមុជទឹកពី ស៊ុយអែត

    វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដែលមានតម្លៃ ៤,៨ ពាន់លានដុល្លារ ដើម្បីទិញនាវាមុជទឹកទំនើបជំនាន់ទី៥ ប្រភេទ A26 Blekinge-class ចំនួន ៣គ្រឿង ពីក្រុមហ៊ុនការពារជាតិ Saab របស់ស៊ុយអែត ។ នាវាមុជទឹក A26 ដំណើរការដោយម៉ាស៊ីនប្រើប្រាស់ថាមពលម៉ាស៊ូត និងអគ្គិសនី ដែលធ្វើឱ្យវាអាចសម្ងំយ៉ាងស្ងៀមស្ងាត់នៅក្រោមទឹកបានយូរជាង ២ សប្តាហ៍ ។ វាមានប្រវែងប្រហែល ៦៦ ម៉ែត្រ និងមានទម្ងន់ផ្ទុកប្រមាណ ១,៩០០ តោន។ សមត្ថភាពពិសេសរបស់នាវាមុជទឹក A26 គឺអាចបញ្ចេញដ្រូនក្រោមទឹកជាហ្វូង និងការពារហេដ្ឋារចនាសម្ព័ន្ធខ្សែកាប ឬបំពង់បង្ហូរថាមពលក្រោមបាតសមុទ្រជាដើម ។ បើតាម defence blog, កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅទីក្រុងកំពង់ផែ Gdynia ក្នុងគោលបំណងពង្រឹងសន្តិសុខនៅសមុទ្របាល់ទិក ប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី ។ កិច្ចសន្យានេះដែរ រួមបញ្ចូលទាំងកញ្ចប់អាវុធទំនើប ប្រព័ន្ធដ្រូនក្រោមទឹក ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលនាវិក និងការគាំទ្រផ្នែកភស្តុភារ ។…

  • UN ថា ប៉ាគីស្ថាន វាយប្រហារសម្លាប់ជនស៊ីវិល ២៨នាក់ នៅអាហ្វហ្គានីស្ថាន

    UN ថា ប៉ាគីស្ថាន វាយប្រហារសម្លាប់ជនស៊ីវិល ២៨នាក់ នៅអាហ្វហ្គានីស្ថាន

    អ.ស.ប ៖ អង្គការសហប្រជាជាតិ និយាយថា ការវាយប្រហាររបស់ប៉ាគីស្ថាន បានសម្លាប់ជនស៊ីវិល យ៉ាងតិច ២៨នាក់ នៅប្រទេសអាហ្វហ្គានីស្ថាន។ បេសកកម្ម UN ប្រចាំនៅអាហ្វហ្គានីស្ថាន អះអាងថា ជនស៊ីវិលទាំងនេះ ត្រូវបានសម្លាប់ បន្ទាប់ពីប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាស និងបានបញ្ជូនកងទ័ពជើងគោក ចូលទៅក្នុងខេត្តអាហ្វហ្គានីស្ថាន តាមព្រំដែនរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។ បើតាម BBC, ប្រទេសជិតខាងទាំងពីរ បានយល់ព្រមលើបទឈប់បាញ់ កាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវ ជាច្រើនសប្តាហ៍ តែ កិច្ចព្រមព្រៀងបានធ្លាក់ចុះការអនុវត្ត ចាប់តាំងពីពេលនោះមក។ ខណៈ ដែល UN រាយការណ៍ថា អ្នកស្លាប់មាន២៨នាក់, រដ្ឋាភិបាលតាលីបង់ នៅអាហ្វហ្គានីស្ថាន បានកត់ត្រាចំនួនជនស៊ីវិលស្លាប់ មានដល់ ចំនួន ៣៦នាក់ ហើយបាននិយាយថា មនុស្សជាង ១៦០នាក់ផ្សេងទៀត រងរបួស។ យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប៉ាគីស្ថាន លោក Attaullah Tarar បានចេញមកបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធចំនួន ២៩នាក់…

  • អាឡឺម៉ង់ ថា សណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ តានតឹងខ្លាំង មិនធ្លាប់មាន

    អាឡឺម៉ង់ ថា សណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ តានតឹងខ្លាំង មិនធ្លាប់មាន

    បែរឡាំង ៖ ប្រធានាធិបតី អាឡឺម៉ង់ លោក Frank-Walter Steinmeier បានព្រមាន កាលពីថ្ងៃចន្ទថា សណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ កំពុងប្រឈមមុខនឹងភាពតានតឹង ដែលមិនធ្លាប់មានពីមុនមក ដោយលោកជំរុញឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មី ចំពោះកិច្ចសហប្រតិបត្តិការ និង កំណែទម្រង់អង្គការសហប្រជាជាតិ កាន់តែខ្លាំង។ បើតាមការចេញផ្សាយ Anadolu, លោក Steinmeier បានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និសិទ «និរន្តរភាពទីក្រុង Hamburg»។ លោក Steinmeier បាននិយាយថា ពិភពលោកកំពុងឈានចូលដល់សម័យកាល ដែលបទដ្ឋានអន្តរជាតិដ៏យូរអង្វែង កំពុងស្ថិតនៅក្រោមការគំរាមកំហែង កាន់តែខ្លាំងឡើង។ លោករៀបរាប់ថា «យើងរស់នៅក្នុងពេល ដែលច្បាប់អន្តរជាតិ បានដឹកនាំយើង អស់ជាច្រើនទសវត្សរ៍ តែពេលនេះ កំពុងស្ថិតក្រោមការគំរាមកំហែង ស្របពេលដែលរដ្ឋមានអំណាចមួយចំនួន លែងទទួលស្គាល់ច្បាប់ទាំងនេះ ហើយបំពានច្បាប់ទាំងក្លាហាន ដោយឈរនៅក្នុងផ្លូវនៃផលប្រយោជន៍អំណាចរបស់ពួកគេ»។ ក្នុងន័យនេះ លោក Steinmeier បានជំរុញដល់អង្គការសហប្រជាជាតិ ត្រូវតែធ្វើកំណែទម្រង់ ដោយបានគូសបញ្ជាក់ថា «អង្គការសហប្រជាជាតិ ត្រូវតែផ្លាស់ប្តូរ ឲ្យមានប្រសិទ្ធភាព ជាងមុន»៕ ប្រភព ៖…

  • អ៊ីស្រាអែល ព្រមានបំផ្ទុះសង្គ្រាមជាថ្មីជាមួយ អ៊ីរ៉ង់

    អ៊ីស្រាអែល ព្រមានបំផ្ទុះសង្គ្រាមជាថ្មីជាមួយ អ៊ីរ៉ង់

    ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ នៅថ្ងៃ ចន្ទ បានបោះសម្តីព្រមានធ្ងន់ៗថា អ៊ីស្រាអែលអាចនឹងបំផ្ទុះសង្គ្រាមជាថ្មីជាមួយអ៊ីរ៉ង់ ចាប់ពីថ្ងៃស្អែកនេះតទៅ ប្រសិនបើភាពតានតឹងក្នុងតំបន់កាន់តែពុះកញ្ជ្រោលខ្លាំងឡើង ។ លោក ខេតស៍ បានប្រាប់សន្និសិទកាសែត រៀបចំឡើងសម្រាប់អ្នកសារព័ត៌មានផ្នែកយោធា និងការទូតថា អ៊ីស្រាអែលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍វិវត្តថ្មីៗ និងត្រៀមខ្លួនយ៉ាងពេញលេញ ចំពោះការកើនឡើងភាពតានតឹងយ៉ាងឆាប់រហ័ស ។ លោក ខេតស៍ បានគំរាមថា ការវាយប្រហារដោយមីស៊ីលណាមួយរបស់អ៊ីរ៉ង់ នឹងបង្កឱ្យមានការឆ្លើយតបភ្លាមៗ និងខ្លាំងក្លាពីសំណាក់អ៊ីស្រាអែល ហើយរឿងនេះគឺជាខ្សែបន្ទាត់ក្រហមច្បាស់លាស់ ។ ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានអះអាងថា លោកក៏បានណែនាំយោធាឱ្យប្រុងជើងការ សម្រាប់ប្រតិបត្តិការ “ខៀវ និងស” របស់អ៊ីស្រាអែល ចូលទៅក្នុងទឹកដីប្រទេសអ៊ីរ៉ង់ផងដែរ ។ លោក ខេតស៍ មានវ័យ៧០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា កងកម្លាំងអ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីតំបន់សន្តិសុខ ដែលបានបង្កើតឡើងនៅក្នុងទឹកដីប្រទេសលីបង់ ស៊ីរី ឬតំបន់ហ្គាហ្សាទេ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ ។ ការព្រមានរបស់លោក ខេតស៍ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាជាថ្មីកាលពីចុងសប្តាហ៍មុន ទោះបីជាមានអនុស្សរណៈយោគយល់…

  • រុស្ស៊ី ថា លក្ខខណ្ឌចរចាសន្តិភាពអ៊ុយក្រែន មិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤

    រុស្ស៊ី ថា លក្ខខណ្ឌចរចាសន្តិភាពអ៊ុយក្រែន មិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤

    មូស្គូ ៖ វិមានក្រឹមឡាំងបានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា រុស្ស៊ីមិនបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនឡើយ ចំពោះលក្ខខណ្ឌត្រូវការជាចាំបាច់ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២៤ ។ បើតាម Strait Times, គោលជំហររបស់រុស្ស៊ី ត្រូវបានបង្ហាញតាមរយៈសម្តីរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបាននិយាយកាលពីឆ្នាំ ២០២៤ ថា កងកម្លាំងអ៊ុយក្រែន ត្រូវតែដកចេញពីតំបន់ចំនួន ៤ ដែលរុស្ស៊ីអះអាងថា គឺជាទឹកដីរបស់ខ្លួន ហើយត្រូវតែដកចេញជាផ្លូវការនូវផែនការចូលរួមជាមួយអង្គការណាតូ ។ តំបន់ទាំង ៤ នោះ មានដូចជាតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia ដែលរុស្ស៊ីចាត់ទុកថា ជាតំបន់របស់ខ្លួន ។ ជុំវិញបញ្ហានេះ លោក Putin ក៏បានបញ្ជាក់ជាថ្មីក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីចុងសប្តាហ៍មុនថា រុស្ស៊ីនឹងបន្តគោលបំណងសមរភូមិប្រយុទ្ធ ដើម្បីគ្រប់គ្រងទាំងស្រុងលើតំបន់ចំនួន ៤ នេះ ។ មេដឹកនាំរុស្ស៊ីរូបនេះ ថែមទាំងបានប្រកាសទាត់ចោលនូវអ្វីដែលលោកនិយាយថា គឺជាសំណើថ្មីរបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់អរិភាពនៅក្នុងសង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំកន្លងមកនេះ…