Category: ព័ត៌មានអន្តរជាតិ

  • អៀរឡង់សន្យាគាំទ្រយ៉ាងខ្ជាប់ខ្ជួន ចំពោះអ៊ុយក្រែន

    អៀរឡង់សន្យាគាំទ្រយ៉ាងខ្ជាប់ខ្ជួន ចំពោះអ៊ុយក្រែន

    ឌុយប្លាំង ៖ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Michael Martin សន្យាថា នឹង «គាំទ្រយ៉ាងខ្ជាប់ខ្ជួន» ដល់អ៊ុយក្រែន ខណៈដែលទីក្រុង ឌុយប្លាំង ត្រូវធ្វើជាប្រធានប្តូរវេន សហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីអៀរឡង់ បានអះអាង បែបនេះ ក្នុងពេលទទួលជួប ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានធ្វើដំណើរ ទៅកាន់ទីក្រុងឌុយប្លាំង (Dublin) កាលពីថ្ងៃពុធ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា, លោក Michael Martin បានរៀបរាប់ថា អៀរឡង់នឹង «ឈរយ៉ាងរឹងមាំនៅក្បែរប្រជាជនអ៊ុយក្រែន»។ លោក Martin បាននិយាយបន្តថា អៀរឡង់ «ប្តេជ្ញាធានាថា អ៊ុយក្រែនទទួលបានសន្តិភាព និងយុត្តិធម៌ ដែលពួកគេសមនឹងទទួលបាន»។ លោក Zelensky បានថ្លែងអំណរគុណ ដល់ប្រទេសអៀរឡង់ចំពោះ «ការយកចិត្តទុកដាក់ចំពោះអ៊ុយក្រែន» ហើយបានអបអរសាទរប្រទេសនេះ ចំពោះតំណែងប្រធានប្តូរវេនអឺរ៉ុប ដែលលោកបានពិពណ៌នាថា ជាការទទួលខុសត្រូវដ៏ធំធេង។ លោកបានបន្ថែមថា អៀរឡង់បានគាំទ្រអ៊ុយក្រែនតាំងពី «ដើមដំបូង» នៃការឈ្លានពានរបស់រុស្ស៊ី។ លោក…

  • ជប៉ុន ពង្រាយប្រព័ន្ធមីស៊ីលហោះចម្ងាយ ១,០០០ គីឡូម៉ែត្រ ខណៈអ្នកវិភាគថា ជាការពង្រឹងប្រព័ន្ធការពារទប់ទល់សត្រូវ

    ជប៉ុន ពង្រាយប្រព័ន្ធមីស៊ីលហោះចម្ងាយ ១,០០០ គីឡូម៉ែត្រ ខណៈអ្នកវិភាគថា ជាការពង្រឹងប្រព័ន្ធការពារទប់ទល់សត្រូវ

    តូក្យូ ៖ ជប៉ុន បានដាក់ពង្រាយប្រព័ន្ធមីស៊ីលដែលទើបតែធ្វើទំនើបកម្មថ្មីរបស់ខ្លួន តាមកោះរបស់ខ្លួន នៅចុងខាងកើតប្រទេសរបស់ខ្លួនកាលចុងសប្តាហ៍មុន ដើម្បីពង្រឹងប្រព័ន្ធការពារទប់ទល់ជាមួយសត្រូវ។ នេះបើតាមការប្រកាសរបស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុន (GSDF) ។ ប្រព័ន្ធមីស៊ីលដែលត្រូវបានដាក់ពង្រាយនេះ ជាប្រភេទម៊ីស៊ីល Type-១២ ដែលធ្វើទំនើបកម្មឱ្យបានឆ្ងាយ និងខ្លាំងជាងមុន។អ្នកវិភាគជឿថា វាអាចបាញ់បានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ខណៈមុនធ្វើទំនើបកម្មវា អាចបាញ់បានត្រឹមតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះ។ បើតាម AP, មីស៊ីល Type-១២ ត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries ។ វាគឺជាប្រភេទមីស៊ីលផលិតក្នុងស្រុករបស់ប្រទេសជប៉ុន ដែលមានសមត្ថភាពខ្លាំង តាំងពីពេលបាញ់ចេញដំបូង រហូតដល់បញ្ចប់ការកម្ទេចគោលដៅសត្រូវ ។ កងកម្លាំង GSDF បានប្រកាសលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែមិថុនា ថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីល Type-12 និងយន្តហោះគ្មានមនុស្សបើកស៊ើបការណ៍នៅលើកោះ មីណាមីតូរីស៊ីម៉ា (Minamitorishima) កាលពីខែមិថុនា ។ កោះ មីណាមីតូរីស៊ីម៉ា គឺជាផ្នែកមួយនៃប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) ហើយវាមានចម្ងាយប្រហែល…

  • មេរោគអេបូឡា នឹងបំផ្លាញសេដ្ឋកិច្ចអាហ្វ្រិក ៣,៦០០ លានដុល្លារ ខណៈពលរដ្ឋកុងហ្គោ ១ លាននាក់ធ្លាក់ខ្លួនក្រ

    មេរោគអេបូឡា នឹងបំផ្លាញសេដ្ឋកិច្ចអាហ្វ្រិក ៣,៦០០ លានដុល្លារ ខណៈពលរដ្ឋកុងហ្គោ ១ លាននាក់ធ្លាក់ខ្លួនក្រ

    ហ្សឺណែវ ៖ អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនៃមេរោគអេបូឡា អាចធ្វើឱ្យសេដ្ឋកិច្ចទ្វីបអាហ្វ្រិកខាតបង់រហូតដល់ ៣ ពាន់ ៦០០ លានដុល្លារ ខណៈការងាររាប់សែនកន្លែងត្រូវបានបិទទ្វារ ។ បើតាមកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP, វីរុសដ៏កាចសាហាវនេះ ក៏អាចនឹងរុញច្រានឲ្យប្រជាជនកុងហ្គោជិត ១ លាននាក់ថែមទៀត ធ្លាក់ចូលទៅក្នុងភាពក្រីក្រផងដែរ ។ ថ្លែងក្នុងសន្និសិទកាសែតពីទីក្រុងហ្សឺណែវ អ្នកតំណាង UNDP ប្រចាំប្រទេសកុងហ្គោ លោក Damien Mama និយាយថា បច្ចុប្បន្ននេះ ប្រជាជនកុងហ្គោ ៦ នាក់ក្នុងចំណោម ១០ នាក់ កំពុងរស់នៅក្រោមបន្ទាត់ក្រីក្ររួចទៅហើយ ។ លោក Damien Mama ព្រមានថា ការផ្ទុះឡើងនៃវីរុសអេបូឡា នឹងធ្វើឱ្យកុងហ្គោខាតបង់ជាង ១ ពាន់លានដុល្លារ និងការងារចំនួន ៥៥,០០០ កន្លែង បើទោះបីជាមេរោគនេះត្រូវបានគ្រប់គ្រងបានក៏ដោយ ។ អ្នកតំណាង UNDP រូបនេះ សង្កត់ធ្ងន់ថា គ្រោះមហន្តរាយនៃជំងឺអេបូឡានៅកុងហ្គោ មិនមែនត្រឹមតែជាវិបត្តិសុខភាពក្នុងតំបន់នោះទេ…

  • រុស្ស៊ី បង្ខំចិត្តទិញប្រេងពីបរទេសដ៏កម្រ បន្ទាប់ពីអ៊ុយក្រែនបំផ្លាញរោងចក្រប្រេង ផ្ទួនៗ

    រុស្ស៊ី បង្ខំចិត្តទិញប្រេងពីបរទេសដ៏កម្រ បន្ទាប់ពីអ៊ុយក្រែនបំផ្លាញរោងចក្រប្រេង ផ្ទួនៗ

    មូស្គូ ៖ វិមានក្រឹមឡាំង បានបញ្ជាក់ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរុស្ស៊ីកំពុងចរចា ជាមួយប្រទេសផ្សេងទៀត ដើម្បីទិញប្រេងឥន្ធនៈពីបរទេសដ៏កម្រ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន វាយប្រហារផ្ទួនៗ ទៅលើរោងចក្រចម្រាញ់ និង ហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងប្រទេស ជាហេតុនាំឲ្យប៉ះពាល់ដល់ការបែងចែកប្រេងឥន្ធនៈប្រើប្រាស់ ជាប្រចាំថ្ងៃ។ នេះគឺជាលើកដំបូងហើយ ដែលរុស្ស៊ីត្រូវទិញថាមពលពីក្រៅប្រទេស ពោលគឺចាប់តាំងពីសម័យក្រោយសូវៀត។ យោងតាមទិន្នន័យ របស់អង្គការសហប្រជាជាតិ, ការនាំចូលប្រេងសាំងទ្រង់ទ្រាយធំ ទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានកត់ត្រាចុងក្រោយ នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ ដោយពេលនោះ រុស្ស៊ីទិញច្រើនជាង ២លានតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញកង្វះខាត នៅក្នុងស្រុក។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកយកព័ត៌មាន អំឡុងពេលសន្និសីទសង្ខេបប្រចាំថ្ងៃថា ការពិភាក្សាកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ប៉ុន្តែ លោកបដិសេធ មិនបញ្ចេញឈ្មោះប្រទេសជាក់លាក់ ដែលត្រូវទិញប្រេងនោះទេ។ យ៉ាងណា ថ្មីៗនេះ ប្រភពពីឧស្សាហកម្មប្រេងរុស្ស៊ី បានឲ្យដឹងថា ប្រទេសនេះ កំពុងពិភាក្សាអំពីការនាំចូលប្រេងសាំងកម្រិត AI-92 ចំនួន ៥០,០០០តោន ពីប្រទេសកាហ្សាក់ស្ថាន។ តែ រដ្ឋមន្ត្រីថាមពល…

  • លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងបន្តឈរជើងនៅ លីបង់ លុះត្រា ក្រុមហេសបូឡា នៅតែជាការគំរាមកំហែង

    លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងបន្តឈរជើងនៅ លីបង់ លុះត្រា ក្រុមហេសបូឡា នៅតែជាការគំរាមកំហែង

    ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃ អង្គារ បានសន្យាថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តឈរជើងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់ ដរាបណាក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក នៅតែជា “ការគំរាមកំហែង” ។ នៅពេលចុះសួរសុខទុក្ខកងទ័ពឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ជំហររបស់យើងគឺច្បាស់លាស់ណាស់ យើងនឹងមិនចាកចេញពីភាគខាងត្បូងលីបង់ឡើយ រហូតទាល់តែការគំរាមកំហែងត្រូវបានរលាយបាត់ ។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ទៀតថា លោកសូមប្រាប់ទៅកានអ៊ីរ៉ង់ និងក្រុមហេសបូឡាថា ចូរចាកចេញពីលីបង់ទៅ… អ្នកមិនមានចំណែកនៅទីនេះទៀតទេ… មានរដ្ឋអធិបតេយ្យចំនួនពីរ ដែលចង់រស់នៅក្នុងសន្តិភាពជាមួយគ្នា ។ ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីលីបង់ និងអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដើម្បីត្រួសត្រាយផ្លូវសន្តិភាពរវាងប្រទេសទាំងពីរ និងការរំសាយអាវុធរបស់ក្រុមហេសបូឡា ។ គួរបញ្ជាក់ថា ក្រុមហ៊េសបូឡាបានអូសទាញប្រទេសលីបង់ ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីខែមីនា កន្លងទៅ តាមរយៈការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានការវាយប្រហារតាមអាកាស និងការឈ្លានពានតាមផ្លូវគោកពីសំណាក់អ៊ីស្រាអែល ។ បើតាមអាជ្ញាធរលីបង់, ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា បានសម្លាប់មនុស្សអស់ជាង…

  • រញ្ជួយដី ៖ ពលរដ្ឋវេណេស៊ុយអេឡា ៥០ម៉ឺននាក់ ត្រូវការស្បៀងបន្ទាន់

    រញ្ជួយដី ៖ ពលរដ្ឋវេណេស៊ុយអេឡា ៥០ម៉ឺននាក់ ត្រូវការស្បៀងបន្ទាន់

    ការ៉ាកាស ៖ ប្រជាជនវេណេស៊ុយអេឡា ជាង៥០ម៉ឺននាក់ ត្រូវការជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ បន្ទាប់ពីប្រទេសនេះបានជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា។ នេះបើតាមកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ហៅកាត់ WFP។ សេចក្តីថ្លែងការណ៍របស់ WFP បានប្រកាស កាលពីថ្ងៃអង្គារថា «ការទទួលបានស្បៀងអាហារ គឺជាកង្វល់ចម្បង សម្រាប់ប្រជាជនវេណេស៊ុយអេឡា សូម្បីតែមុនពេល រញ្ជួយដីវាយប្រហារ។ តម្លៃអាហារ នៅតែហួសពីលទ្ធភាពនៃគ្រួសារជាច្រើន ដោយកញ្ចប់អាហារប្រចាំខែ ជាមធ្យម សម្រាប់គ្រួសារមានតម្លៃ ជាង៦០០ដុល្លារ ដែលខ្ពស់ជាងប្រាក់ចំណូល ជាមធ្យម របស់គ្រួសារនីមួយៗ ច្រើនដង»។ ក្នុងន័យនេះ WFP កំពុងអំពាវនាវជាបន្ទាន់ នូវទឹកប្រាក់ចំនួន ៥០លានដុល្លារដំបូង ដើម្បីផ្តល់ជំនួយស្បៀងសង្គ្រោះបន្ទាន់ ដល់មនុស្ស ៥០ម៉ឺននាក់ ក្នុងរយៈពេល ៣ខែ ខាងមុខនេះ។ ក្រៅពីនេះ ក៏ដើម្បីឆ្លើយតបក៏នឹងគាំទ្រផ្នែកដឹកជញ្ជូន និង ទំនាក់ទំនងសង្គ្រោះបន្ទាន់ផងដែរ»។ បើតាម Tass, ការរញ្ជួយដី កម្រិត ៧.២ រិចទ័រ និង ៧.៥ រិចទ័រ បានវាយប្រហារ ប្រទេសនៅតំបន់អាមេរិកខាងត្បូង…

  • ប្រេងអ៊ីរ៉ង់លក់បានថ្លៃជាងមុន ក្រោយអាមេរិកដកទណ្ឌកម្ម

    ប្រេងអ៊ីរ៉ង់លក់បានថ្លៃជាងមុន ក្រោយអាមេរិកដកទណ្ឌកម្ម

    តេហេរ៉ង់ ៖ តម្លៃប្រេងរបស់អ៊ីរ៉ង់បានកើនឡើង ២០% បន្ទាប់ពីការព្យួរទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នេះបើតាមការអះអាងរបស់ប្រធានសភា ប្រទេសមួយនេះ។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានដំឡើងតម្លៃនាំចេញថាមពល របស់ខ្លួន ២០% បន្ទាប់ពី ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការលក់ប្រេងរបស់ខ្លួន ត្រូវបានផ្អាក។ លោក Ghalibaf បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «អ្នកខ្លះ និយាយថា ការដកទណ្ឌកម្ម គឺជាការសន្យា ដែលនឹងមិនត្រូវបានអនុវត្ត។ តែ ទោះបីជាយ៉ាងណាក៏ដោយ ទណ្ឌកម្ម ពិតជាត្រូវបានដកចេញ ហើយឥឡូវនេះ ប្រេងអ៊ីរ៉ង់កំពុងជួញដូរ ក្នុងតម្លៃខ្ពស់ជាង ២០% ខណៈដែលប្រាក់ចំណូលពីប្រេង កំពុងត្រូវបានផ្ទេរទៅគណនីពាក់ព័ន្ធ» ។ យ៉ាងណា លោកមិនបញ្ជាក់លម្អិត អំពីតម្លៃប្រេង ដែលឡើងថ្លៃនេះទេ។ បើតាម Tass, កាលពីថ្ងៃទី២២ ខែមិថុនា ការិយាល័យ រតនាគារសហរដ្ឋអាមេរិក ទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ហៅកាត់ OFAC បានចេញអាជ្ញាប័ណ្ណទូទៅ ដែលអនុញ្ញាតប្រតិបត្តិការទាក់ទងនឹងការផលិត, ការលក់,…

  • អ៊ុយក្រែន វាយប្រហារលើកទី២ បំផ្លាញទីតាំងផ្កាយរណប រុស្ស៊ី

    អ៊ុយក្រែន វាយប្រហារលើកទី២ បំផ្លាញទីតាំងផ្កាយរណប រុស្ស៊ី

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃ អង្គារ ថា យោធាអ៊ុយក្រែនបានវាយប្រហារជាលើកទី២ លើមជ្ឈមណ្ឌលទំនាក់ទំនងផ្កាយរណប Dubna របស់រុស្ស៊ី នៅក្នុងតំបន់មូស្គូ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះសារលើ Telegram ថា ថ្ងៃនេះ ការដាក់ទណ្ឌកម្មរយៈចម្ងាយឆា្ងយរបស់យើង ប្រឆាំងនឹងរុស្ស៊ី សម្រាប់សង្គ្រាមនេះ បានទៅដល់មជ្ឈមណ្ឌលទំនាក់ទំនងអវកាស Dubna នៅក្នុងតំបន់មូស្គូម្តងទៀត ។ លោក Zelensky បានបញ្ជាក់ថា ទីតាំងនេះ មានចម្ងាយជាង ៥០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន ដែលត្រូវបានប្រើ សម្រាប់ការឈ្លបយកការណ៍ និងសម្របសម្រួលសកម្មភាពរបស់កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ។ លោក Zelensky បានបន្ថែមថា កងកម្លាំងអ៊ុយក្រែន ក៏ទើបតែបានវាយប្រហារមជ្ឈមណ្ឌលរុស្ស៊ី ស្រដៀងគ្នាចំនួន ៤ កន្លែងនៅក្នុងតំបន់មូស្គូ និងវ្ល៉ាឌីមៀ ផងដែរ ។ បើតាម New Voice of Ukrain, ប្រធានាធិបតីអ៊ុយក្រែនរូបនេះ…

  • អ៊ីរ៉ង់ ព្រមានឆ្លើយតបភ្លាមៗ បើសិន អាមេរិក ហ៊ានបំពានអនុស្សរណៈយោគយល់គ្នា

    អ៊ីរ៉ង់ ព្រមានឆ្លើយតបភ្លាមៗ បើសិន អាមេរិក ហ៊ានបំពានអនុស្សរណៈយោគយល់គ្នា

    ប្រទេសអ៊ីរ៉ង់បានបោះសម្តីព្រមានទុកមុនថា ខ្លួននឹងធ្វើការឆ្លើយតបភ្លាមៗ ប្រសិនបើសហរដ្ឋអាមេរិកហ៊ានរំលោភបំពានអនុស្សរណៈយោគយល់គ្នា ដែលបានឈានដល់កាលពីពេលថ្មីៗនេះ ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានអះអាងច្បាស់ៗកាលពីថ្ងៃ អង្គារ ថា ប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបភ្លាមៗ ចំពោះការរំលោភបំពានណាមួយពីសំណាក់សហរដ្ឋអាមេរិក ទៅលើអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍ ។ លោក Baqaei ដែលមានវ័យ៥១ឆ្នាំរូបនេះ បានព្រមានធ្ងន់ៗថា យើងនឹងមិនទុកឱ្យសកម្មភាពណាមួយកន្លងហួសដោយគ្មានការឆ្លើយតបនោះឡើយ ។ លោកថា ដូចដែលកងកម្លាំងប្រដាប់អាវុធដ៏មានអំណាចរបស់អ៊ីរ៉ង់ បានបង្ហាញរួចមកហើយថា រាល់ទង្វើឈ្លានពានណាមួយប្រឆាំងនឹងគោលដៅរបស់ទីក្រុងតេហេរ៉ង់ នឹងត្រូវប្រឈមមុខនូវការឆ្លើយតបភ្លាមៗ និងម៉ឺងម៉ាត់បំផុត ។ អ្នកនាំពាក្យរួបនេះ បានសង្កត់ធ្ងន់ទៀតថា សកម្មភាពបែបនោះ នឹងបង្កើតឱ្យមានការរំលោភបំពានលើមាត្រា ១ នៃអនុស្សរណយោគយល់គ្នា ។ លោកថា ជាធម្មតា ប្រសិនបើការរំលោភបំពានបែបនេះនៅតែបន្តកើតមាន និងអូសបន្លាយ នោះដំណើរការឈានទៅមុខនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវជួបប្រទះនូវផលលំបាកជាមិនខាន ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • អ៊ុយក្រែន ទិញយន្តហោះចម្បាំងស៊ុយអែត Gripen E ១៦គ្រឿង

    អ៊ុយក្រែន ទិញយន្តហោះចម្បាំងស៊ុយអែត Gripen E ១៦គ្រឿង

    កៀវ ៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានចុះកិច្ចព្រមព្រៀង ជាមួយភាគីស៊ុយអែត ដើម្បីបញ្ជាទិញយន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរ នូវឧបករណ៍ជំនួយបច្ចេកទេស និងការគាំទ្រ ខណៈដែលទីក្រុង Kyiv កំពុងពង្រឹងកម្លាំងទ័ពអាកាស ប្រឆាំងនឹងរុស្ស៊ី។ ក្រុមហ៊ុនផលិតឧបករណ៍ការពារជាតិស៊ុយអែត Saab នឹងត្រូវដឹកជញ្ជូនយន្តហោះចម្បាំង Gripen E ទាំង១៦គ្រឿងនេះ ទៅឱ្យអ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃប្រហែល ២,៥៤ ពាន់លានដុល្លារ។ ក្រុមហ៊ុន Saab បាននិយាយថា ការបញ្ជូនយន្តហោះនេះ ត្រូវបានកំណត់ពេល សម្រាប់ឆ្នាំ២០២៩ ដល់ ២០៣០។ យន្តហោះ Gripen C/D ចំនួន ១៦គ្រឿងដំបូង ក៏នឹងត្រូវក្រុមហ៊ុន Saab បញ្ជូនទៅឱ្យកងទ័ពអាកាសអ៊ុយក្រែន នៅដើមឆ្នាំ២០២៧ ផងដែរ ពោលគឺស្ថិតក្រោមកិច្ចព្រមព្រៀង ពីមុន នេះបើយោងតាមការអះអាង របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។…