-
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកជាង ២២ ម៉ឺនតោនសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន ជាង ៧ ម៉ឺននាក់ក្នុងអំពើប្រល័យពូជសាសន៍ ១ ពាន់ថ្ងៃ

ហ៊្សេរុយសាឡឹម ៖ រយៈពេល ១ ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកសរុបដល់ទៅ ២២ ម៉ឺន ៣ ពាន់តោន និងបានគ្រប់គ្រងទឹកដីនៃតំបន់ហ្គាហ្សាស្ទ្រីបរហូតដល់ជាង ៨០ ភាគរយ ។ បើតាមរបាយការណ៍របស់រដ្ឋាភិបាលហ្គាហ្សាដែលទើបធ្វើបច្ចុប្បភាពចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្នុងការទម្លាក់គ្រាប់បែកនោះ បានផ្ដាច់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ៧ ម៉ឺន ៣ ពាន់នាក់ ក្នុងនោះមានកុមារជាង ២ ម៉ឺន ១ ពាន់ ៥០០ នាក់ និងស្ត្រីជាង ១ ម៉ឺន ២ ពាន់ ៥០០ នាក់ ខណៈមនុស្សចំនួន ៩ ពាន់ ៥០០ នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ ។ ចំណែកមនុស្សជាង ១៧ ម៉ឺន ៣ ពាន់នាក់បានរងរបួស ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៤៣៣ នាក់ផងដែរ ។ ជាមួយគ្នានេះ មនុស្សចំនួន ៥,៤០០ នាក់ធ្លាក់ខ្លួនពិការ ខណៈ…
-
អាមេរិក ព្រមាន អ៊ីរ៉ង់ ឱ្យប្រយ័ត្នខ្លួន ខ្លាច អ៊ីស្រាអែល លួចធ្វើឃាតក្រុមអ្នកចរចាកំពូល

វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកបានព្រមានដោយប្រយោលទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ក្នុងអំឡុងពេលនៃការចរចាកាលពីដើមឆ្នាំនេះថា អ៊ីស្រាអែលអាចនឹងព្យាយាមលួចធ្វើឃាតពួកគេ ។ បើតាមកាសែត New York Times ចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍, មន្ត្រីអាមេរិកមួយចំនួនជឿជាក់ថា អ៊ីស្រាអែលអាចនឹងរៀបចំផែនការសម្លាប់ក្រុមអ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់នៅថ្ងៃណាមួយ ពោលគឺបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា ដែលបានផ្អាកការប្រយុទ្ធគ្នាក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។ ភាពភ័យខ្លាចនេះ បានបង្ខំឱ្យសហរដ្ឋអាមេរិកសុំអន្តរាគមន៍ពីបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ឱ្យជួយផ្តល់ដំណឹងព្រមានជាបន្ទាន់ទៅកាន់ទីក្រុងតេហេរ៉ង់ ពីព្រោះទីក្រុងវ៉ាស៊ីនតោនយល់ថា ប្រសិនបើមានការប៉ុនប៉ងធ្វើឃាតណាមួយកើតឡើង នោះកិច្ចចរចាសន្តិភាពទាំងអស់ នឹងត្រូវរលាយសាបសូន្យ ហើយភ្លើងសង្រ្គាមនឹងផ្ទុះឡើងជាថ្មីកាន់តែធ្ងន់ធ្ងរ ។ កាសែត New York Times បានលាតត្រដាងទៀតថា អាមេរិកបានដឹងថា យ៉ាងហោចណាស់ក៏លោក Ghalibaf ម្នាក់ដែរ ដែលត្រូវបានបញ្ជូនឈ្មោះចូលក្នុង “បញ្ជីខ្មៅមរណៈ” របស់អ៊ីស្រាអែល ទើបធ្វើឱ្យអាមេរិកត្រូវចេញមុខហាមឃាត់អ៊ីស្រាអែលដាច់ខាត មិនឱ្យធ្វើសកម្មភាពនេះ ។ កាសែតដ៏ល្បីរបស់សហរដ្ឋអាមេរិកនេះ ក៏បានរំលឹកផងដែរ អំពីព្រឹត្តិការណ៍កាលពីខែ មេសា ដោយយន្តហោះដឹកលោក…
-
មេដឹកនាំ និងតំណាងប្រទេសជាង ១០០ ចូលរួមបុណ្យសព អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei

តេហេរ៉ង់ ៖ មេដឹកនាំ និង តំណាង មកពីជាង ១០០ ប្រទេស បានសម្រេចទៅចូលរួមពិធីបុណ្យសព របស់អតីតមេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអ៊ីរ៉ង់ IRIB។ លោក Khamenei ត្រូវបានសម្លាប់ ក្នុងអាយុ ៨៦ ឆ្នាំ អំឡុងការវាយប្រហារតាមអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និង អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូង នៃសង្គ្រាមប្រឆាំងលើអ៊ីរ៉ង់។ បើតាម Aljazeera, ក្នុងចំណោមតំណាង ជាង១០០ប្រទេស, មានមេដឹកនាំ ចំនួន ៣ ប្រទេស ដែលត្រូវចូលរួមផ្ទាល់ រួមមាន នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif, នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan, ប្រធានាធិបតីហ្សកហ្ស៊ី លោក Mikheil Kavelashvili ខណៈដែល…
-
លោក ពូទីន បង្កើនអង្គរក្សផ្ទាល់ខ្លួនដល់ជាង ៨០០ នាក់ ការពារគេលួចធ្វើឃាត

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចបន្តបង្កើនក្រុមអង្គរក្សការពារផ្ទាល់ខ្លួនរបស់លោក ដល់ទៅជាង ៨០០ នាក់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ជុំវិញការប៉ុនប៉ងធ្វើឃាតមកលើរូបលោក ។ បើតាម Daily Mail, កងកម្លាំងការពារសហព័ន្ធរុស្ស៊ី ហៅកាត់ FSO ដែលជាកងកម្លាំងការពារលោក ពូទីន បានបង្កើនពីចំនួន ៧៨៥ នាក់ ឡើងមកដល់ ៨១២ នាក់ ។ កម្លាំងការពារសហព័ន្ធរុស្ស៊ី FSO មានតួនាទីទទួលខុសត្រូវក្នុងការការពារថ្នាក់ដឹកនាំជាន់ខ្ពស់របស់រុស្ស៊ី ជាមួយនឹងភារកិច្ចស្នូលបំផុត គឺការការពារប្រធានាធិបតី, និងលំនៅដ្ឋានរបស់ប្រធានាធិបតី រហូតដល់ការធានាសុវត្ថិភាពទំនាក់ទំនង របស់រដ្ឋ និង ការអមដំណើរ លោក ពូទីន ក្នុងដំណើរបេសកកម្មផ្លូវការជាដើម ។ ទីភ្នាក់ងារនេះ ក៏ទទួលខុសត្រូវ ក្នុងការការពារសមាជិកគ្រួសារ របស់លោក ពូទីន ផងដែរ ។ ការបង្កើនចំនួនក្រុមអង្គរក្សការពារផ្ទាល់ខ្លួនរបស់លោក ពូទីន កើតមានឡើង អំឡុងពេលដែលសង្គ្រាមអ៊ុយក្រែននៅតែបន្តឡើងកម្តៅ ជាពិសេសនៅក្រោយការវាយប្រហាររបស់រុស្ស៊ី…
-
ប៊ែលហ្ស៊ិក ត្រៀមចាយ ៣,៥ ពាន់លានដុល្លារ ទិញប្រព័ន្ធការពារដែនអាកាស

ព្រុចសែល ៖ ប្រទេសបែលហ្ស៊ិកមានគម្រោងចំណាយលុយរហូតដល់ ៣,៥ ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធការពារដែនអាកាស NASAMS និង Skyranger ក្នុងគោលបំណងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ។ បើតាម Strait times, បែលហ្ស៊ិកគ្រោងនឹងទិញប្រព័ន្ធបាញ់បង្ហោះមីស៊ីលការពារដែនអាកាសធុនកម្រិតខ្ពស់ NASAMS ចំនួន ១០ គ្រឿង ពីក្រុមហ៊ុន Kongsberg របស់ប្រទេសន័រវេស ។ បន្ថែមលើនេះ បែលហ្ស៊ិកក៏នឹងទិញប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី Skyranger ចំនួន ២០ គ្រឿង ពីក្រុមហ៊ុន Rheinmetall របស់ប្រទេសអាល្លឺម៉ង់ផងដែរ ។ ការវិនិយោគដ៏ធំនេះ ធ្វើឡើងក្នុងគោលបំណងបំពេញចន្លោះប្រហោង នៃប្រព័ន្ធការពារដែនអាកាសរបស់បែលហ្ស៊ិក និងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងទីស្នាក់ការកណ្តាលរបស់អង្គការ NATO នៅក្នុងទីក្រុងព្រុចសែល ។ យោងតាមការលើកឡើងរបស់មន្ត្រីបែលហ្ស៊ិក, ប្រទេសខ្លួននឹងប្រើប្រាស់កិច្ចសន្យាក្របខណ្ឌរួមគ្នាជាមួយប្រទេសហូឡង់ ដើម្បីពន្លឿនដំណើរការទិញប្រព័ន្ធការពារដែនអាកាសទាំងនេះឱ្យបានលឿន ។ យ៉ាងណា គម្រោងខ្នាតធំនេះ ទាមទារការឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់បែលហ្ស៊ិកជាមុនសិន ហើយត្រូវបានរំពឹងថា នឹងប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី នាសប្តាហ៍ក្រោយ ៕…
-
អាមេរិកឲ្យសិទ្ធិអ៊ីរ៉ង់បានលុយបង្កក ដូរនឹងការមិនគិតថ្លៃនាវានៅហ័រមូស

បរទេស ៖ សហរដ្ឋអាមេរិកផ្តល់ជូនអ៊ីរ៉ង់ នូវសិទ្ធិទទួលបានមូលនិធិ ដែលត្រូវបានបង្កក ដោះដូរនឹងការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយឥតគិតថ្លៃ។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃសុក្រនេះ។ យោងតាមប្រភព, សហរដ្ឋអាមេរិកបានផ្តល់ជូន ដើម្បីដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូល ទីក្រុងតេហេរ៉ង់ ឱ្យបោះបង់ចោលផែនការដាក់ថ្លៃសេវា លើកប៉ាល់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើតាមតាមរបាយការណ៍របស់ The Wall Street Journal ដែលបានដកស្រង់ពីប្រភព។ បើតាមកាសែតនេះ, បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Jared Kushner បានពិភាក្សាអំពីវិធីដើម្បីបំបែកភាពជាប់គាំង ក្នុងការចរចា អំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងដូហា កាលពីដើមសប្តាហ៍។ កាសែតនេះ បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យទីក្រុងតេហេរ៉ង់ គួរតែបោះបង់ចោលការទាមទារដើម្បីគ្រប់គ្រងផ្លូវទឹក និង គិតថ្លៃឆ្លងកាត់ ជាថ្នូរនឹងការចូលទៅកាន់ផ្នែកមួយនៃទ្រព្យសម្បត្តិ ដែលត្រូវបានបង្កករបស់ខ្លួន មានតម្លៃប្រហែល ១០០ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ…
-
អ៊ីរ៉ង់ ព្រមានថា វត្តមានយន្តហោះចម្បាំងអាមេរិក នៅច្រកសមុទ្រ Hormuz គំរាមដល់សន្តិសុខក្នុងតំបន់

តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់ នៅថ្ងៃ ព្រហស្បតិ៍ បានព្រមានធ្ងន់ៗថា ការបន្តមានវត្តមាននៃយន្តហោះយោធា ទាំងមានមនុស្សបើក និងគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។ បន្ថែមពីលើការព្រមាន កងទ័ពអ៊ីរ៉ង់ថែមទាំងបានសន្យាថា នឹងធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់បំផុត ចំពោះការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ។ ការព្រមានរបស់អ៊ីរ៉ង់នេះ ធ្វើឡើងបន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលអាមេរិក ហៅកាត់ (CENTCOM) បានដឹកនាំកិច្ចសន្ទនាសន្តិសុខមួយនៅប្រទេសបារ៉ែន ជាមួយប្រទេសចំនួន ១២ ។ កិច្ចប្រជុំនោះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរក្សាសេរីភាពនៃការធ្វើពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz ដែលធ្វើឱ្យអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំង ។ បើតាម Anadolu, ទីស្នាក់ការកណ្តាលអ៊ីរ៉ង់ Khatam al-Anbiya បានព្រមានទុកមុនថា អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់វិធានការទប់ស្កាត់ការឈ្លានពាន និងការរំលោភបំពានណាមួយដោយយោធាអាមេរិក និងអ្នកគាំទ្ររបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននៅច្រកសមុទ្រ Hormuz ។ ទីស្នាក់ការកណ្តាលនេះ បានពិពណ៌នាច្រកសមុទ្រ Hormuz ថា ជា “ទឹកដីអធិបតេយ្យរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់” ហើយថា សន្តិសុខ និងស្ថិរភាពរបស់ផ្លូវទឹកយុទ្ធសាស្ត្រនេះ បង្កើតបានជា “ខ្សែបន្ទាត់ក្រហម” សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ៕ ប្រភព ៖ Anadolu…
-
លោក ត្រាំ ថា អាមេរិក នឹងមិនបើកដៃឲ្យ ចិន គ្រប់គ្រងព្រែកជីក Panama បានទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសព្រមានធ្ងន់ៗថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យប្រទេសចិន អាចគ្រប់គ្រងផ្តាច់មុខ ឬពង្រីកឥទ្ធិពលលើព្រែកជីក Panama ដែលជាផ្លូវទឹកយុទ្ធសាស្ត្រមួយរបស់ពិភពលោកបានជាដាច់ខាត ។ លោក ត្រាំ ថែមទាំងបានសម្តែងការសោកស្តាយ ដែលសហរដ្ឋអាមេរិកប្រគល់សិទ្ធិគ្រប់គ្រងព្រែកជីក Panama ទៅឱ្យប្រទេសប៉ាណាម៉ា ដោយលោកបានចោទប្រកាន់ប្រទេសនេះថា បានដំឡើងថ្លៃសេវាឆ្លងកាត់យ៉ាងគំហុក បន្ទាប់ពីការផ្ទេរសិទ្ធិ ។ ការលើកឡើងរបស់លោក ត្រាំ គឺសំដៅលើសន្ធិសញ្ញា Torrijos-Carter ឆ្នាំ១៩៧៧ ដែលកាលនោះ សហរដ្ឋអាមេរិកបានយល់ព្រមផ្ទេរសិទ្ធិគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ។ ការប្រគល់នេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ១៩៩៩ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកកសាងព្រែកជីកនេះឡើងក្នុងឆ្នាំ១៩១៤ បានផ្ទេរការគ្រប់គ្រងទាំងស្រុង នៃផ្លូវទឹកយុទ្ធសាស្ត្រនេះទៅឱ្យប្រទេសប៉ាណាម៉ា ។ បើតាម Wio News, ព្រែកជីក Panama គឺជាផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុតនៅលើពិភពលោក ។ ជារៀងរាល់ឆ្នាំ ទំហំពាណិជ្ជកម្មតាមច្រកសមុទ្រជាសកលប្រមាណ ៥% ត្រូវឆ្លងកាត់ព្រែកជីកនេះ ជាមួយនឹងការដឹកជញ្ជូនទំនិញមានតម្លៃសរុបប្រហែល ២៧០ពាន់លានដុល្លារ ។ លើសពីនេះ ព្រែកជីក…
-
លោក ត្រាំ ចង់បានកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការសម្លាប់រង្គាលដោយគ្មានន័យ នៅ អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបញ្ចប់ការសម្លាប់រង្គាលដោយគ្មានន័យ នៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបកាលពីថ្ងៃ ព្រហស្បតិ៍ ។ បំណងប្រាថ្នារបស់លោក ត្រាំ កើតឡើងបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងចាស់ដៃលើរដ្ឋធានីកៀវ ដែលជាបេះដូងរបស់ប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមនុស្សចំនួន ២១នាក់បាត់បង់ជីវិត ។ បើតាម AFP, មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកកាសែតថា លោកប្រធានាធិបតី ត្រាំ មានបេះដូងមនុស្សធម៌ និងចង់ឃើញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបិទបញ្ចប់ ដើម្បីកុំឱ្យមានការសម្លាប់រង្គាលដោយគ្មានន័យបែបនេះបន្តទៀត ។ មន្ត្រីដដែលបន្ថែមថា លោកប្រធានាធិបតី និងក្រុមការងាររបស់គាត់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបញ្ចប់សង្គ្រាមដ៏ធំនៅអឺរ៉ុបមួយនេះ ហើយលោកនៅតែមានសុទិដ្ឋិនិយមថា យើងនឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅទីបំផុត ។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គិតមកដល់ឆ្នាំ ២០២៦នេះ គឺមានរយៈពេលជាង ៤ ឆ្នាំហើយ ។ អំពើហិង្សាប្រដាប់អាវុធនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕…
-
លោក Zelensky ជំរុញឲ្យ ណាតូ រូតរះជួយអាវុធការពារដែនអាកាសដល់អ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញការមានសម្រេចចិត្តបង្កើនល្បឿនជំនួយការពារដែនអាកាស សម្រាប់ទីក្រុងកៀវ នៅឯកិច្ចប្រជុំកំពូល របស់អង្គការយោធាណាតូ នាពេលខាងមុខ។ ការអំពាវនាវ របស់មេដឹកនាំអ៊ុយក្រែន ដល់សម្ព័ន្ធមិត្ត ឱ្យពិភាក្សាអំពីការបង្កើនល្បឿនជំនួយការពារដែនអាកាស សម្រាប់ប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ ស្របពេល កិច្ចប្រជុំកំពូលណាតូ នឹងត្រូវរៀបចំឡើង នៅប្រទេសតួកគី នាសប្តាហ៍ក្រោយ ហើយ ក៏ជាការជំរុញ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ដែលបានសម្លាប់មនុស្ស ២១នាក់ នៅទីក្រុងកៀវ។ លោក Zelensky បានមានប្រសាសន៍ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ របស់លោកថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលណាតូ និងកិច្ចប្រជុំផ្សេងទៀត ហើយការការពារដែនអាកាស និង មីស៊ីល ត្រូវតែជាលទ្ធផលសំខាន់មួយ»។ ជាមួយនឹង រយៈពេលជាងបួនឆ្នាំ បន្ទាប់ពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន, ការវាយប្រហារ ពីភាគីទាំងពីរ កើតឡើង ជារៀងរាល់ថ្ងៃ ហើយបន្តឆក់យកចំនួនជនរងគ្រោះស៊ីវិល កាន់តែច្រើនឡើងៗ។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានជាប់គាំង ចាប់តាំងពីចុងខែកុម្ភៈ…