-
លោក ណេតាន់យ៉ាហ៊ូ ថា លោក ត្រាំ មិនបានដាក់កំហិត អ៊ីស្រាអែល វាយប្រហារ លីបង់ ទេ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃ អាទិត្យ ម្សិលមិញ បានប្រកាសច្រានចោលរបាយការណ៍ ដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់កំហិតលើប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ យ៉ាងដូច្នេះថា រូបលោកបានលឺប្រព័ន្ធផ្សព្វផ្សាយនិយាយថា លោកប្រធានាធិបតី ត្រាំ បានស្នើសុំមិនឱ្យមានសកម្មភាពប្រឆាំងនឹងរូងក្រោមដីរបស់ពួកភេរវករហេសបូឡានៅលីបង់ ។ លោកថា នេះគ្រាន់តែជារឿងប្រឌិត និងជាព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ ពីព្រោះលោក ត្រាំ មិនបាននិយាយអ្វីជាមួយលោកទាល់តែសោះ ហើយលោកក៏មិនបានសួរនាំអ្វីពីលោក ត្រាំ ដែរ ពោលគឺយើងធ្វើប្រតិបត្តិការទៅតាមការពិចារណារបស់យើង ។ ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល KAN កាលពីចុងខែមុន បានទម្លាយថា អ៊ីស្រាអែលបានផ្តល់ព័ត៌មានសម្ងាត់លម្អិតទៅឱ្យមន្ត្រីអាមេរិក អំពីរូងក្រោមដីរបស់ពួកហេសបូឡានៅតំបន់ខ្ពង់រាប អាលី អាល់តាហឺ ភាគខាងត្បូងប្រទេសលីបង់ ដើម្បីស្នើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក ដើម្បីបើកប្រតិបត្តិការយោធានៅតំបន់នោះ ។ បើតាម Anadolu, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា…
-
អ៊ីរ៉ង់ រិះគន់ការបរាជ័យរបស់ស្ថាប័នអន្តរជាតិ ក្នុងការទប់ស្កាត់អំពើឃោរឃៅរបស់អ៊ីស្រាអែល

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន បានបោះពាក្យរិះគន់ធ្ងន់ៗលើស្ថាប័នអន្តរជាតិនានា ដែលបរាជ័យ ក្នុងការទប់ស្កាត់សកម្មភាពយោធាដ៏ឃោរឃៅរបស់អ៊ីស្រាអែល ដែលបានបង្កជាវិបត្តិ និងអស្ថិរភាពនៅក្នុងតំបន់ ។ បន្ថែមលើនេះ លោក Pezeshkian បានសង្កត់ធ្ងន់ថា អង្គការសកលលោកទាំងនោះ នៅតែរក្សាភាពស្ងៀមស្ងាត់ បើទោះបីជាអ៊ីស្រាអែលបានប្រកាសដោយបើកចំហ អំពីការកំណត់គោលដៅសម្លាប់ និងការប៉ន់ប៉ង់ធ្វើឃាតដោយចេតនាក៏ដោយ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបន្ថែមថា អង្គការអន្តរជាតិ និងអ្នកការពារសិទ្ធិមនុស្សនានា ត្រូវបានគេរំពឹងថា នឹងជួយការពារកុំឱ្យមានសកម្មភាពបែបនេះកើតឡើង ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាផ្តល់ការគាំទ្រផ្នែកនយោបាយ និងភស្តុភារទៅវិញ ។ លោក Pezeshkian ដែលមានវ័យ៧១ឆ្នាំរូបនេះ បានអះអាងទៀតថា អ៊ីស្រាអែលបានវាយប្រហារលើបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងជាអ្នកទទួលខុសត្រូវ ចំពោះការបង្កវិបត្តិ និងអស្ថិរភាពនៅទូទាំងមជ្ឈិមបូព៌ា ដោយលោកបានសង្កត់ធ្ងន់ថា បណ្តាប្រទេសមូស្លីម មិនធ្លាប់បានផ្តួចផ្តើមការឈ្លានពានបែបនេះមុននោះទេ ។ ការរិះគន់ធ្ងន់ៗរបស់ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ត្រូវបានធ្វើឡើងចំពេលដែលពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេណៃ បានចាប់ផ្តើមឡើងនៅក្នុងទីក្រុងតេហេរ៉ង់ ដែលមានប្រជាជនកាន់ទុក្ខរាប់ម៉ឺននាក់ បានជួបជុំគ្នានៅឯវិហារ…
-
រុស្ស៊ីបញ្ជូននាវាចម្បាំង មកធ្វើសមយុទ្ធ ជាមួយចិន

ប៉េកាំង ៖ នាវាចម្បាំងរុស្ស៊ី ត្រូវបានបញ្ជូនមកដល់ប្រទេសចិន កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយគ្នា ចាប់ពីថ្ងៃចន្ទនេះ ដល់ថ្ងៃទី១៣ ខែកក្កដា។ រូបភាពដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បង្ហាញពីនាវាចម្បាំង Varyag បានមកដល់ និងចូលចត នៅទីក្រុងកំពង់ផែ Qingdao របស់ប្រទេសចិន មុនពេលធ្វើសមយុទ្ធយោធា Joint Sea-2026 រួមគ្នា។ សេចក្តីថ្លែងការណ៍ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរៀបរាប់ថា សមយុទ្ធនេះ នឹងរួមបញ្ចូលប្រតិបត្តិការជួយសង្គ្រោះរួមគ្នា, បេសកកម្មសង្គ្រាម ប្រឆាំងនាវាមុជទឹក និងការពារដែនអាកាស ក៏ដូចជា សមយុទ្ធកាំភ្លើងធំផងដែរ។ ថ្លែងអំឡុងពិធីមួយ នៅក្នុងទីក្រុង Qingdao, ឧត្តមនាវីឯក រុស្ស៊ី លោក Sergei Sinko បានមានប្រសាសន៍ថា សមយុទ្ធ Joint Sea-2026 មានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ព្រមទាំង ធានាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS៕ ប្រភព ៖ AFP ប្រែសម្រួល…
-
មេដឹកនាំថ្មីអ៊ីរ៉ង់នៅតែមិនបង្ហាញមុខ តែ កូនប្រុស ៣នាក់ទៀត មកគោរពសព

តេហេរ៉ង់ ៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នៅតែបន្តអវត្តមាន មិនបង្ហាញមុខ ខណៈដែលកូនប្រុសបីនាក់ផ្សេងៗទៀតរបស់ លោក Ali Khamenei បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រ នៅក្នុងពិធីបុណ្យសពឪពុក ដើម្បីគោរពវិញ្ញាណក្ខន្ធ។ បើតាម AFP, កូនប្រុសច្បង របស់លោក Ali Khamenei គឺលោក Mostafa និង បងប្អូនបង្កើត ពីរនាក់ទៀត ឈ្មោះ Masoud និង ឈ្មោះ Meysam ដែលសុទ្ធតែជាបូជាចារ្យ។ កូនៗទាំងបីរូបនេះ បានចូលរួមពិធីលាចុងក្រោយ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ នៅតែមិនទាន់ឃើញវត្តមាន លោក Mojtaba Khamenei ដែលជាកូនប្រុស ឡើងកាន់តំណែងជំនួសរូបលោក នៅឡើយនោះទេ។ មនុស្សរាប់ពាន់នាក់បានទៅជួបជុំគ្នា នៅបរិវេណសាសនា Grand Mosalla ស្ថិតក្នុងទីក្រុងតេហេរ៉ង់ ដែលជាថ្ងៃទីពីរ នៃពិធីបុណ្យសព របស់លោក Khamenei និង សមាជិកគ្រួសារ ៤នាក់ ដែលត្រូវបានសម្លាប់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ…
-
លោក ត្រាំ ស្នើជួយលោក ពូទីន បញ្ចប់សង្គ្រាម អ៊ុយក្រែន

មូស្គូ ៖ ជំនួយការវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្នើជួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន ។ លោក ត្រាំ បានស្នើបែបនេះ នៅពេលនិយាយទូរស័ព្ទជិត ៩០នាទី កាលពីថ្ងៃ សៅរ៍ ជាមួយលោក ពូទីន ដើម្បីពិភាក្សាពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលអង្គការណាតូ ចាប់ផ្តើមនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ។ បើតាម Aljazeera, មេដឹកនាំរដ្ឋមកពី ៣២ ប្រទេស រួមទាំងលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងអញ្ជើញទៅដល់ទីក្រុងអង់ការ៉ា ចាប់ពីថ្ងៃ អង្គារ សប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ និង ៨ ខែកក្កដា ។ ជំនួយការវិមានក្រឹមឡាំង បានបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ…
-
ប្រទេសជិតខាងថៃ, ម៉ាឡេស៊ី គ្រោងបង្កើតរោងចក្រផលិតគ្រាប់រ៉ុក្តែត និងមីស៊ីលដោយខ្លួនឯង

គូឡាឡាំពួរ ៖ ម៉ាឡេស៊ី ដែលជាប្រទេសមានភូមិផងរបងជាប់ថៃ បានកំណត់គោលដៅបង្កើតរោងចក្រផលិតគ្រាប់រ៉ុក្កែតនៅក្នុងស្រុកមួយ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ពោលគឺនៅឆ្នាំ ២០២៨ ហើយថែមទាំងដាក់មហិច្ឆតាពង្រីកវិសាលភាពឈានទៅរកការផលិតគ្រាប់មីស៊ីលនាពេលអនាគត ។ បើតាម Free Malaysia Today, ផែនការនេះផ្តួចផ្តើមឡើង តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Weststar Defence Industries Sdn Bhd របស់ម៉ាឡេស៊ី និងក្រុមហ៊ុន Rocket Technologies International Pty Ltd របស់អូស្ត្រាលី ។ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Khaled Nordin ថ្លែងថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រីកវិសាលភាពឈានទៅដល់ការផលិតគ្រាប់មីស៊ីលនាពេលអនាគត ដែលនឹងជួយពង្រឹងសមត្ថភាពការពារជាតិអធិបតេយ្យភាពរបស់ម៉ាឡេស៊ី ព្រមទាំងកាត់បន្ថយការពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីបរទេស ។ លោក Khaled បានអះអាងថា គំនិតផ្តួចផ្តើមនេះ ក៏នឹងជួយបង្កើនឱកាសឱ្យឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ម៉ាឡេស៊ី អាចឈានជើងចូលទៅក្នុងទីផ្សារផលិតកម្មលំដាប់អន្តរជាតិ ។ បើតាមប្រមុខការពារជាតិម៉ាឡេស៊ីរូបនេះ ការអភិវឌ្ឍសមត្ថភាពឧស្សាហកម្មការពារជាតិក្នុងស្រុក មិនត្រឹមតែរួមចំណែកដល់ការពង្រឹងសមត្ថភាពការពារជាតិរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ តែថែមទាំងជួយប្រទេសនេះឱ្យចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ផងដែរ ។ យោងតាម…
-
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាចម្បាំងថ្មីទម្ងន់ ៥,០០០ តោន

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលនាំផ្លូវ ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្ត្រផ្សេងៗទៀត ចេញពីនាវាចម្បាំងជំនាន់ថ្មី Kang Kon ដែលមានទម្ងន់ដល់ទៅ ៥,០០០ តោន ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃ អាទិត្យ ថា លោក គីម បានចុះសង្កេតមើលការបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ការបាញ់កាំភ្លើងធំ និងកាំភ្លើងស្វ័យប្រវត្តិ ព្រមទាំងធ្វើតេស្តប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច ដើម្បីវាយតម្លៃពីសមត្ថភាពប្រយុទ្ធជាក់ស្តែងរបស់នាវាចម្បាំងនេះ ។ ក្រោយបញ្ចប់ការបាញ់សាកល្បង មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានបញ្ជាឱ្យមន្ត្រីទទួលខុសត្រូវ បញ្ចប់ដំណើរការធ្វើតេស្តទាំងអស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការពង្រាយនាវាចម្បាំងថ្មីនេះ ឱ្យចូលបម្រើការងារនៅក្នុងជួរកងទ័ពជើងទឹកជាផ្លូវការក្នុងរយៈពេលពីរខែខាងមុខ ។ យោងតាម ABC News, បន្ទាប់ពីបានផ្តល់អាទិភាពលើការអភិវឌ្ឍមីស៊ីលបាលីស្ទិកជាច្រើនឆ្នាំ លោក គីម បានងាកមកពង្រឹងសមត្ថភាពកងទ័ពជើងទឹក រួមទាំងការពន្លឿនអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។ ជាក់ស្តែង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពន្លឿនការសាងសង់នាវាចម្បាំងទម្ងន់ ៥,០០០តោនថ្មីៗឱ្យបានយ៉ាងតិច ២ គ្រឿងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល…
-
ជប៉ុន អង់គ្លេស និងអ៊ីតាលី រួមគ្នាពន្លឿនអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦

ឡុងដ៍៖ ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងអ៊ីតាលី ទើបចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរួមគ្នា ដែលមានតម្លៃរហូតដល់ ប្រហែល ៦,១ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ ។ រដ្ឋាភិបាលអង់គ្លេសនិយាយថា កិច្ចសន្យានេះ បានសបញ្ជាក់ពី “របត់ដ៏សំខាន់បំផុតមួយ” សម្រាប់កម្មវិធីប្រយុទ្ធតាមអាកាសសកល ហៅកាត់ GCAP ដែលមានគោលដៅផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ សម្រាប់ដាក់ឱ្យចូលបម្រើការងារក្នុងជួរកងទ័ពអាកាសនៅឆ្នាំ ២០៣៥ ។ បើតាម Anadolu ចេញផ្សាយថ្ងៃ សៅរ៍, យន្តហោះចម្បាំងនៃកម្មវិធី GCAP នេះ នឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការដំណាលគ្នាជាមួយយន្តហោះចម្បាំងប្រភេទ Typhoon, យន្តហោះចម្បាំង F-35 និងប្រព័ន្ធយានដើរដោយស្វ័យប្រវត្តិនានា ដែលវាជាផ្នែកមួយនៃកងទ័ពអាកាសអង់គ្លេសជំនាន់ថ្មី ។ យន្តហោះនេះ នឹងត្រូវរចនាឡើងដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលដ៏ទំនើប ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) រួមទាំងបច្ចេកវិទ្យាបំបែកឯកទគ្គកម្មឈានមុខគេ ដើម្បីក្លាយជាយន្តហោះចម្បាំងដ៏ទំនើបបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រកងទ័ពអាកាសអង់គ្លេស។ កិច្ចសន្យារយៈពេល ១៨ខែនេះ ត្រូវបានផ្តល់ជូនទៅឱ្យក្រុមហ៊ុន Edgewing ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន BAE Systems របស់អង់គ្លេស, Leonardo របស់អ៊ីតាលី និង Japan Aircraft Industrial Enhancement…
-
រុស្ស៊ី ថា ច្រកសមុទ្រ ហ័រមូស ប្រៀបដូចអាវុធនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ បានថ្លែងថា ច្រកសមុទ្រ Hormuz បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពល សម្រាប់អ៊ីរ៉ង់ ដែលអាចប្រៀបធៀបទៅនឹងអាវុធនុយក្លេអ៊ែរ ។ នេះបើតាម Anadolu ចេញផ្សាយថ្ងៃ សៅរ៍ ។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក មេដវ៉េដេវ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេណៃ ។ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា សមត្ថភាពអ៊ីរ៉ង់ ក្នុងការបិទ ឬរឹតបន្តឹងការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Hormuz បានបង្ហាញពីកម្លាំងយុទ្ធសាស្ត្រដ៏ធំធេង ដែលអាចបង្ខំឱ្យពិភពលោកទទួលយកលក្ខខណ្ឌរបស់ពួកគេ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានទីក្រុងតេហេរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ក្រៅពីច្រកសមុទ្រ Hormuz លោក មេដវ៉េដេវ បាននិយាយថា អ៊ីរ៉ង់នៅមានអាវុធនុយក្លេអ៊ែរមួយទៀតនៅក្នុងដៃ នោះគឺច្រកសមុទ្រ Bab el-Mandeb ដែលអាចប្រើប្រាស់ ដើម្បីបិទខ្ទប់ការដឹកជញ្ជូនប្រេង…
-
អ៊ុយក្រែន ថា លោក ពូទីន និយាយកុហកពិភពលោក រឿងដណ្តើមបានទីក្រុង Kostiantynivka

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ សៅរ៍ បានចោទប្រកាន់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា បានប្រើប្រាស់យុទ្ធសាស្រ្តនិយាយភូតកុហកពិភពលោក ពាក់ព័ន្ធនឹងការវាយដណ្តើមបានទាំងស្រុងលើទីក្រុងយុទ្ធសាស្រ្ត Kostiantynivka ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីយោធារុស្ស៉ីបានប្រាប់លោកប្រធានាធិបតី ពូទីន ថា កងកម្លាំងរបស់ខ្លួនវាយយកទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែនបានទាំងស្រុងហើយ ។ ក្រុងនេះជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរុស្ស៊ីចង់កាន់កាប់ជាយូរមកហើយ ពីព្រោះវាជាផ្នែកនៃតំបន់ Donbas ដែលទីក្រុងមូស្គូបានប្តេជ្ញាវាយដណ្តើមគ្រប់គ្រងឱ្យបានទាំងស្រុង ហើយវាក៏គោលដៅចម្បងបំផុតមួយ នៃសង្គ្រាមប្រឆាំងអ៊ុយក្រែន ។ យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញសង្គម X ថា ប្រសិនបើទីក្រុងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីមែននោះ លោក ពូទីន ប្រាកដជាគ្មានបញ្ហា ក្នុងការមកជួបលោកដោយផ្ទាល់នៅទីនោះ ដើម្បីស្វែងរកដំណោះស្រាយការទូតបញ្ចប់សង្គ្រាមឡើយ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ថា បើតាមតថភាពជាក់ស្តែង គឺ លោកមិនហ៊ានឆ្លងកាត់ខ្សែត្រៀមជួរមុខឡើយ ពោលគឺការពិតខុសស្រឡះពីអ្វីដែលលោក ពូទីន បានលើកឡើង…