-
លោក ត្រាំ រំអុកសភា អនុម័តកញ្ចប់ចំណាយយោធា ៣៥០ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទទូចឱ្យសភា ប្រញាប់អនុម័តកញ្ចប់ការពារជាតិ ចំនួន៣៥០ពាន់លានដុល្លារ ក្នុងពេលបើកសម័យប្រជុំឡើងវិញ ដោយលោកចាត់ទុកថា ជារឿងអាទិភាពចម្បង ព្រោះថវិកាទាំងនេះមានភាពចាំបាច់ខ្លាំងណាស់ ក្នុងការរក្សាកម្លាំងយោធា របស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយ របស់ Anadolu។ តាមរយៈការបង្ហោះសារ លើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារនេះ , លោក ត្រាំ រៀបរាប់ថា «យោធាអាមេរិក មិនដែលខ្លាំងជាង ឬ មានអំណាច ជាង ពេលនេះទេ ហើយ ការបង្កើនកម្លាំងយោធា បានឈានដល់កម្រិតខ្ពស់បំផុត ជាប្រវត្តិសាស្ត្រ»។ ប្រធានាធិបតី វ័យ៨០ឆ្នាំ រូបនេះ បន្តទៀតថា «អំណាចដែលមិនអាចប្រៀបផ្ទឹមបាន របស់យោធាអាមេរិក ត្រូវបានបង្ហាញយ៉ាងពេញលេញ អំឡុងពេលប្រារព្ធខួបលើកទី ២៥០ នៃឯករាជ្យភាពអាមេរិក ហើយ ក្រសួងសង្គ្រាម មិនដែលសកម្មខ្លាំង ដូចសម័យនេះទេ»។ ការណ៍នេះ លោក ត្រាំ បានជំរុញឱ្យថ្នាក់ដឹកនាំសភា…
-
អ៊ីស្រាអែល ព្រមានអតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា បើ អាមេរិក លក់យន្តហោះ F-35 ឱ្យ តួកគី

ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ បានរំអុកកុំឲ្យសហរដ្ឋអាមេរិកលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសតួកគីនោះទេ ។ លោក Netanyahu បានប្រាប់ Fox News ថា តួកគីមិនគួរទទួលបានយន្តហោះចម្បាំងបំបាំងកាយ F-35 ឬសូម្បីតែម៉ាស៊ីនសម្រាប់យន្តហោះចម្បាំងទេ ពីព្រោះរឿងនេះ នឹងធ្វើឱ្យខូចតុល្យភាពអំណាចនៅតំបន់មជ្ឈិមបូព៌ា ។ លោក Netanyahu សង្កត់ធ្ងន់ទៀតថា វាក៏នឹងក្លាយជាកំហុសឆ្គងមួយផងដែរ សម្រាប់សហរដ្ឋអាមេរិក នៅក្នុងការផ្តល់រង្វាន់ដល់លោកប្រធានាធិបតីតួកគី Tayyip Erdogan ដោយសារតែតួកគីអាចនឹងរកសព្វាវុធទាំងនេះមកបំផ្លាញអ៊ីស្រាអែល ។ បើតាម CNA, ការព្រមានរបស់លោក Netanyahu បានធ្វើឡើងចំពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិករូបនេះ ត្រូវបានពលរដ្ឋតួកគីជាច្រើនរំពឹងថា ជាឱកាសមួយអាចឱ្យទីក្រុងអង់ការ៉ាទទួលបានម៉ាស៊ីនយន្តហោះចម្បាំងរាប់សិបគ្រឿង និងដំណើរបោះជំហានចូលជាថ្មីទៅកាន់កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-35 ។ បើតាម Ynet News, តួកគីត្រូវបានបណ្តេញចេញពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ F-35…
-
ប៉ូឡូញ លួចបញ្ជូនមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានលួចបញ្ជូនដោយសម្ងាត់នូវគ្រាប់មីស៊ីលបាញ់ពីដីទៅអាកាសសម្រាប់ប្រព័ន្ធការពារដែនអាកាសចម្ងាយឆ្ងាយប្រភេទ MIM-104 Patriot ទៅឱ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ។ នេះបើតាម Military watch magazine ចេញផ្សាយកាលពីថ្ងៃចន្ទ ។ ប៉ូឡូញបានអូសមីស៊ីល Patriot ចេញពីឃ្លាំងស្តុកអាវុធផ្ទាល់របស់ខ្លួនយកទៅជួយអ៊ុយក្រែនដោយសម្ងាត់ ទោះបីជាពួកវាប្រៀបដូចជាខ្នងបង្អែកដ៏សំខាន់ សម្រាប់ការការពារដែនអាកាសចម្ងាយឆ្ងាយរបស់ប្រទេសជាតិទាំងមូលក៏ដោយ ។ អ្នកវិភាគមើលឃើញថា ការផ្ទេរមីស៊ីលសំណាញ់មេឃរបស់ប៉ូឡូញក្នុងគ្រានេះ បានផ្តល់អទិភាពខ្ពស់ដល់អ៊ុយក្រែន ក្នុងការបន្តសង្គ្រាមជាមួយរុស្ស៊ី ពីព្រោះប្រព័ន្ធមីស៊ីល Patriot ស្ថិតក្នុងចំណោមគ្រាប់រំសេវមានតម្លៃថ្លៃបំផុត និងកំពុងខ្វះខាតខ្លាំងនៅក្នុងឃ្លាំងអាវុធរបស់បណ្ដារដ្ឋសមាជិកណាតូ ។ តួយ៉ាង ខ្សែសង្វាក់ផលិតកម្មគ្រាប់មីស៊ីលសំណាញ់មេឃ Patriot កំពុងស្ថិតក្រោមសម្ពាធរួចទៅហើយ ដោយសារតែសង្គ្រាមដែលកំពុងបន្តអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ព័ត៌មាននេះ លេចឡើង បន្ទាប់ពីប៉ូឡូញបានបដិសេធយ៉ាងដាច់អង្ហាការ បើទោះបីជាសហរដ្ឋអាមេរិកស្នើសុំយ៉ាងទទូចនូវមីស៊ីល Patriot កាលពីខែមីនា ដើម្បីបំពេញឃ្លាំងស្តុករបស់ខ្លួន ដែលបានរីងស្ងួតខ្លាំងក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ក៏ដោយ ។ យោងតាមប្រភពពីលោកខាងលិច, កងទ័ពអាមេរិកបានបាញ់អស់គ្រាប់មីស៊ីល Patriot ដល់ទៅជាង ៨០០គ្រាប់ ក្នុងពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ អំឡុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីរ៉ង់ ។ សំណាញ់មេឃ…
-
ផ្ទុះគ្រាប់បែកផ្ទួនៗជិតសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតី បារាំង អំឡុងទស្សនកិច្ចនៅ ស៊ីរី

ដាម៉ាស ៖ មានការបំផ្ទុះគ្រាប់បែកផ្ទួនៗនៅថ្ងៃអង្គារនេះនៅក្បែរសណ្ឋាគារស្នាក់នៅរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលមានទីតាំង ស្ថិតក្នុងរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី ពោលគឺចំពេលដែលមេដឹកនាំរូបនេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ ។ ហេតុការណ៍នេះកើតឡើងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅហាងកាហ្វេមួយកន្លែង ស្ថិតក្នុងទីក្រុងដាម៉ាសដូចគ្នា បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១០ នាក់ និងរបួស ២០ នាក់ផ្សេងទៀត ។ បើតាម AFP, ការផ្ទុះគ្រាប់បែកទាំងនេះបង្ហាញពីបញ្ហាប្រឈមសន្តិសុខ ចុងក្រោយបង្អស់ សម្រាប់អាជ្ញាធស៊ីរី ដែលកំពុងព្យាយាមបង្រួបបង្រួមប្រទេសឡើងវិញ ពោលគឺបន្ទាប់ពីមានសង្គ្រាមស៊ីវិល ជាង ១៣ ឆ្នាំ ។ ចំនួនអ្នករងគ្រោះ មិនទាន់ត្រូវបានដឹងច្បាស់ នៅឡើយទេ ហើយ ក៏មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវភ្លាមៗ នោះដែរ ។ ប៉ុន្តែ ក្នុងអំឡុងពេលនៃជម្លោះនៅស៊ីរី, ក្រុមសកម្មប្រយុទ្ធជាច្រើន រួមទាំងក្រុមរដ្ឋឥស្លាម IS បានបង្កើតមូលដ្ឋាន នៅក្នុងប្រទេសមួយនេះ ។ យ៉ាងណា វិមាន Elysee និយាយថា លោក…
-
កាសែតអាមេរិកផ្សាយថា វៀតណាមកំពុងរកវិធីសាស្រ្តទប់ទល់ឥទ្ធិពលចិននៅកម្ពុជា

ប្រទេសវៀតណាមកំពុងវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកោះ ហុនខៅ (Hon Khoai) ក្នុងខេត្តកាម៉ៅ ភាគខាងត្បូងបំផុតនៃប្រទេសនេះ ដើម្បីឆ្លើយតបចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់កាសែតអាមេរិក Bloomberg កាលពីថ្ងៃទី៦ កក្កដា នៅក្នុងអត្ថបទមួយ ដែលត្រូវបានចែកចាយបន្តដោយកាសែតអនឡាញជាច្រើន។ យោងតាមសារព័ត៌មាន Bloomberg វៀតណាមមានការបារម្ភជាពិសេសចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា បន្ទាប់ពីការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលទីក្រុងហាណូយយល់ថា អាចកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនលើកម្ពុជា។ ក្នុងការឆ្លើយតបជាយុទ្ធសាស្ត្រ វៀតណាមគ្រោងចំណាយ៤ពាន់លានដុល្លារ ដើម្បីសាងសង់កំពង់ផែ ដែលអាចប្រើប្រាស់បានទាំងផ្នែកស៊ីវិល និងយោធា រួមទាំងស្ពានតភ្ជាប់សមុទ្រប្រវែង ១៨គីឡូម៉ែត្រ និងបណ្តាញភស្តុភារភ្ជាប់តំបន់ដីសណ្ដទន្លេមេគង្គទៅកាន់ផ្លូវដឹកជញ្ជូនសមុទ្រអន្តរជាតិក្នុងឈូងសមុទ្រថៃ។ យោងតាម Bloomberg ដែលដកស្រង់សម្តីអ្នកវិភាគ កំពង់ផែនេះនឹងអាចទទួលនាវាពាណិជ្ជកម្ម និងនាវាយោធាខ្នាតធំ ដែលនឹងជួយពង្រឹងវត្តមានរបស់វៀតណាមក្នុងឈូងសមុទ្រថៃ និងបង្កើនសមត្ថភាពទប់ទល់ឥទ្ធិពលយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង។ បូករួមជាមួយមូលដ្ឋានកងទ័ពជើងទឹកនៅលើកោះភូគុក ឬកោះត្រល់ និងគម្រោងអាកាសយានដ្ឋានពហុបំណងនៅលើកោះថូជូ វៀតណាមនឹងបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធា និងពាណិជ្ជកម្មដ៏ធំមួយនៅលើដែនទឹកភាគនិរតីរបស់ខ្លួន។ លោកបណ្ឌិត ថុង ម៉េងដាវីដ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអន្តរជាតិ យល់ថា នេះមិនមែនជាការប្រឆាំងដោយផ្ទាល់ជាមួយកម្ពុជានោះទេ ប៉ុន្តែជាការឆ្លើយតបទៅនឹងអ្វីដែលគេមើលឃើញថាជាការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ាន។ តាមទស្សនៈរបស់លោកបណ្ឌិត ការព្រួយបារម្ភរបស់វៀតណាម គឺប្រាសចាកពីតថភាពជាក់ស្តែង…
-
បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់ពុលបំពុលប្រភពទឹក

ព្រះសីហនុ៖ក្រសួងបរិស្ថានបានប្រកាសបិទជាបន្ទាន់នូវទីលានចាក់សំរាមមួយកន្លែង នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីរក ឃើញថា ទីតាំងនេះបានលេចធ្លាយសំណល់រាវឧស្សាហកម្ម ចូលទៅក្នុងអូរធម្មជាតិ បណ្តាលឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ ងាប់ជាច្រើន។ កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវ រដ្ឋបាលឃុំកំពេញ បានចុះត្រួតពិនិត្យផ្ទាល់នូវទីលានចាក់សំរាមមួយកន្លែង បន្ទាប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋករណីត្រីចិញ្ចឹមងាប់ជាបន្តបន្ទាប់។ តាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញថា ទីលានទុកដាក់សំរាមដែលប្រតិបត្តិដោយក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន (Mi Ner Va Investment Co., Ltd.) ពុំបានរៀបចំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបរិស្ថានឡើយ បណ្តាលឱ្យមានសំណល់រាវពុលលេចធ្លាយចូលទៅក្នុងអូរធម្មជាតិ។ ក្រុមការងារបានដកស្រង់សំណាកទឹក យកទៅវិភាគនៅក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យកម្រិតសារធាតុបំពុលបន្ថែម។ ដើម្បីទប់ស្កាត់ការខូចខាតកាន់តែធ្ងន់ធ្ងរ មន្ត្រីជំនាញបានចាត់វិធានការ ដោយបញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទនៅទីតាំងនេះចាប់ពីពេលនេះតទៅ និងតម្រូវឱ្យបង្វែរការចាក់សំរាមទៅទីតាំងផ្សេងដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបង្គាប់ឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន ព្រមទាំងតម្រូវឱ្យក្រុមហ៊ុននេះចេញសងការខូចខាតទាំងស្រុង ទាំងផ្ទាល់និងប្រយោលជូនប្រជាពលរដ្ឋ ព្រមទាំងទទួលខុសត្រូវលើការស្តារបរិស្ថាននៅក្នុងតំបន់អូរធម្មជាតិនោះឡើងវិញផងដែរ៕ដោយ៖ ង៉ាន់ ទិត្យរូបភាព៖ក្រសួងបរិស្ថាន
-
អាល្លឺម៉ង់ ថា អ៊ុយក្រែន លែងខ្វះអាវុធចម្ងាយឆ្ងាយវាយ រុស្ស៊ី ទៀតហើយ

ប៊ែរឡាំង ៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានគូសបញ្ជាក់ថា អ៊ុយក្រែនលែងពឹងផ្អែកលើជំនួយមីស៊ីល ឬយន្តហោះគ្មានមនុស្សបើករយៈចម្ងាយរបស់សម្ព័ន្ធមិត្ត ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីទៀតហើយ ។ ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បាននិយាយក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Blid កាលពីថ្ងៃ អាទិត្យ ថា អ៊ុយក្រែនលែងពឹងផ្អែកលើជំនួយសព្វាវុធពីសម្ព័ន្ធមិត្តទៀតហើយ ក្នុងនោះរួមទាំងមីស៊ីល Taurus របស់អាល្លឺម៉ង់ ដែលអាចហោះបំបុកកម្ទេចគោលដៅក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ។ លោក Pistorius បានប្រាប់មូលហេតុថា ការដែលអ៊ុយក្រែនលែងត្រូវការអាវុធទាំងនេះ ពីព្រោះទីក្រុងកៀវកំពុងតែសម្រេចបាននូវគោលដៅរបស់ខ្លួនរួចទៅហើយ តាមរយៈការប្រើប្រាស់អាវុធដែលផលិតក្នុងស្រុក វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដោយជោគជ័យ ។ លោក Pistorius ដែលមានវ័យ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងបង្ហាញពីប្រសិទ្ធភាព និងអំណាចនៃការវាយប្រហារ តាមរយៈការប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយ មីស៊ីលនាំផ្លូវ និងប្រព័ន្ធអាវុធផ្សេងៗទៀត ដើម្បីបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅតែអំពាវនាវយ៉ាងទទូចជាបន្ទាន់ដល់សម្ព័ន្ធមិត្តលោកខាងលិច ឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ជាពិសេសប្រព័ន្ធមីស៊ីល Patriot ដើម្បីការពារអាយុជីវិតប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ…
-
រុស្ស៊ី ថា ការសាកល្បងមីស៊ីលរបស់ចិន គឺជាសិទ្ធិអធិបតេយ្យភាព

មូស្គូ ៖ រុស្ស៊ីបានថ្លែងការពារការសាកល្បងបាញ់មីស៊ីលយុទ្ធសាស្ត្ររបស់ចិន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយអះអាងថា នេះគឺជាសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបទៅនឹងសំណួរ ដែលសួរដោយ AFP ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃអង្គារថា «យើងជឿថា វាជាសិទ្ធិអធិបតេយ្យភាពរបស់ចិន ក្នុងការសាកល្បងមីស៊ីលរបស់ខ្លួន… ចិនមិនគំរាមកំហែងនរណាម្នាក់ នៅក្នុងពិភពលោកទេ»។ ការថ្លែងការពារនេះ ធ្វើឡើង ក្រោយ១ថ្ងៃ ដែលប្រទេសចិនបានប្រកាសពីការជោគជ័យបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយគ្រាប់ចេញពីនាវាមុជទឹក ។កងទ័ពជើងទឹកចិនចេញមកអះអាងថា វាគឺជាមីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរគំរូ ពោលមិនមែនជាគ្រាប់ពិតនោះទេ ។ បើតាម ស៊ីនហួរ, អំឡុងពេលបាញ់សាកល្បង មីស៊ីលយុទ្ធសាស្ត្របានហោះខ្ពស់ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយចុះចតយ៉ាងច្បាស់លាស់នៅក្នុងដែនទឹកតាមការកំណត់ទុក ។ ការបាញ់ផ្លោង ចុងក្រោយនេះ គឺជាការសាកល្បងមីស៊ីលយុទ្ធសាស្ត្រ លើកទីពីរ របស់ប្រទេសចិន ចាប់តាំងពី ទីក្រុងប៉េកាំង បានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយពេលនោះ គឺជាការសាកល្បងលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៨០ ៕ ប្រភព ៖ Anadolu,…
-
លោក ត្រាំ ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលណាតូ នៅតួកគី

អាមេរិក ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃអង្គារនេះ បានឡើងយន្តហោះ Air Force One នៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews រដ្ឋ Maryland ធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ណាតូ។ ការទៅចូលរួមរបស់មេដឹកនាំអាមេរិក ធ្វើឡើង ចំពេលដែលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និង សម្ព័ន្ធយោធាអន្តរជាតិមួយនេះ មិនសូវជាល្អ ខណៈដែលលោក ត្រំាំ តែងរិះគន់ការចំណាយយោធារបស់ណាតូថា នៅមានចំនួនតិចតួច ដោយពឹងផ្អែកលើសមាជិកអាមេរិកខ្លាំង ហើយ លោកក៏រិះគន់ដល់ណាតូ ដែលមិនសូវជួយ អាមេរិក ធ្វើសង្គ្រាម ជាមួយអ៊ីរ៉ង់។ ជាក់ស្តែង កាលពីសប្តាហ៍មុន, លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «គួរឱ្យអស់សំណើចណាស់ សម្រាប់សហរដ្ឋអាមេរិក ក្នុងការបន្តដើរតាមផ្លូវឯកតោភាគីនេះ នៅពេលដែលទំនាក់ទំនង មិនមានទៅវិញទៅមក…ពួកគេមិននៅទីនោះ សម្រាប់យើងទេ»។ យ៉ាងណា…
-
ប្រមុខ NATO ជំរុញសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ

អង់ការ៉ា ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានជំរុញដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត ឱ្យប្រែក្លាយការបង្កើនចំណាយលើវិស័យការពារជាតិ ទៅជាការពង្រឹងសមត្ថភាពយោធាជាក់ស្តែង ។ នេះបើតាម Anadolu ចេញផ្សាយកាលពីថ្ងៃ ចន្ទ ម្សិលមិញ ។ លោក Rutte បានប្រាប់ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃ ចន្ទ ថា សម្ព័ន្ធមិត្តត្រូវតែបំប្លែងមធ្យោបាយសេដ្ឋកិច្ចទៅជាការពង្រឹងសមត្ថភាពយោធា ពោលគឺត្រូវប្រើប្រាស់ធនធានហិរញ្ញវត្ថុរៀងៗខ្លួន ដើម្បីចំណាយលើគ្រាប់មីស៊ីល និងប្រព័ន្ធខែលការពារដែនអាកាសនានា ។ ការអត្ថាធិប្បាយរបស់លោក Rutte ត្រូវបានធ្វើឡើងស្របពេលដែលប្រមុខរដ្ឋសមាជិកអង្គការណាតូ នឹងប្រមូលផ្តុំគ្នានៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ចាប់ពីថ្ងៃទី ៧ ដល់ទី ៨ ខែកក្កដា សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ ២០២៦ ។ ជំនួបកំពូលពីរថ្ងៃនេះ នឹងផ្តោតសំខាន់លើការបង្កើនការចំណាយលើវិស័យការពារជាតិ ដែលបានឯកភាពគ្នាកាលពីកិច្ចប្រជុំកំពូលឆ្នាំ ២០២៥ ការបន្តរក្សាជំហរគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន និងការពង្រីកផលិតកម្មឧស្សាហកម្មការពារជាតិ ។ យោងតាម Euronews, រដ្ឋសមាជិកទាំង ៣២ របស់អង្គការណាតូ បានព្រមព្រៀងគ្នាជាផ្លូវការ ក្នុងការបង្កើនកញ្ចប់ថវិកាចំណាយលើវិស័យការពារជាតិ និងយោធា រហូតដល់…