-
រុស្ស៊ី សម្រុកទិញប្រេងសាំងមិនធ្លាប់មានពី បេឡារុស, អ្នកវិភាគថា ការនាំចូលទាំងនេះនៅតែមិនគ្រប់

មូស្គូ ៖ ប្រទេសរុស្ស៊ីបានសម្រុកទិញប្រេងសាំងយ៉ាងគំហុកពីប្រទេសបេឡារុសរហូតដល់ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីខែមិថុនា ឆ្នាំ ២០២៦ ។ បើតាម RBC-Ukraine, គិតត្រឹម ២៥ ថ្ងៃដំបូងនៃខែមិថុនាប៉ុណ្ណោះ រុស្ស៊ីបានបង្កើនការនាំចូលប្រេងសាំងពីបេឡារុស រហូតដល់ ១៤ ម៉ឺន ១ ពាន់តោន ដែលជាទំហំនាំចូលប្រេងឥន្ធនៈប្រចាំខែដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសន្ទស្សន៍តម្លៃ ហៅកាត់ CPI បានឲ្យដឹងថា តួលេខនេះ គឺខ្ពស់ជាងបរិមាណប្រេងសាំងសរុប ដែលនាំចូលពីបេឡារុសក្នុងខែឧសភា ដល់ទៅ ២.៤ ដង ។ ហើយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន រុស្ស៊ីបាននាំចូលសាំងពីបេឡារុសត្រឹមតែ ១ ពាន់តោនប៉ុណ្ណោះ ។ កាសែត Vedomosti រាយការណ៍ថា មូលហេតុដែលនាំឲ្យរុស្ស៊ីសម្រុកទិញប្រេងពីបេឡារុសបែបនេះ គឺដោយសារតែការវាយប្រហារជាបន្តបន្ទាប់ដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ទៅលើបំពង់បង្ហួរប្រេង និងឧស្ម័នរបស់រុស្ស៊ី ទើបបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងធំៗមួយចំនួន ត្រូវបង្ខំចិត្តផ្អាកប្រតិបត្តិការ ដែលធ្វើឱ្យស្ថានភាពកង្វះខាតប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗ ។ ជាក់ស្តែង គិតត្រឹមចុងខែមិថុនា ការរឹតបន្តឹងលើការលក់ប្រេងសាំង ឬការរអាក់រអួលខ្សែសង្វាក់ផ្គត់ផ្គង់ ត្រូវបានគេរាយការណ៍កំពុងកើតមាននៅក្នុងតំបន់ប្រហែល ៩០% របស់រុស្ស៊ី ខណៈតម្លៃប្រេងឥន្ធនៈបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន…
-
លោក ត្រាំ ប្រកាសបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បន្ទាប់ពីផ្ទុះអាវុធដាក់គ្នាជាថ្មី

អង់ការ៉ា ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃពុធនេះថា បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានឈានដល់ទីបញ្ចប់ហើយ ពោលគឺបន្ទាប់ពីប្រទេសទាំងពីរ បានបើកការវាយប្រហារដាក់គ្នា ទៅវិញទៅមកឡើងវិញ។ ថ្លែងក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ នៅប្រទេសតួកគី, លោក ដូណាល់ ត្រាំ បានលើកឡើងថា «ខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលា ដោះស្រាយជាមួយពួកគេទៀតទេ ព្រោះពួកគេគឺជាមនុស្សអាក្រក់ និង ភូតកុហក»។ យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ និយាយថា ក្រុមអ្នកចរចាអាចបន្តនិយាយគ្នាបាន ប៉ុន្តែ សម្រាប់រូបលោក ការធ្វើដូច្នេះ គឺជាការចំណាយពេល ដោយឥតប្រយោជន៍។ ការប្រកាសបញ្ចប់បទឈប់បាញ់នេះ បានធ្វើឡើង បន្ទាប់ពីទីបញ្ជាការកណ្តាលអាមេរិកបាននិយាយ កាលពីយប់ថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបាញ់ ទៅលើគោលដៅ អ៊ីរ៉ង់ ជាង៨០កន្លែង រួមទាំងទូកតូចៗរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម ជាង ៦០គ្រឿង។ ជាការឆ្លើយតប អ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅ វាយប្រហារលើទីតាំងយោធាអាមេរិកនានា នៅក្នុងប្រទេស បារ៉ែន និង កូវ៉ែត។ ការវាយប្រហាររបស់អាមេរិក…
-
អ៊ុយក្រែន អស់អាវុធបាញ់ទម្លាក់មីស៊ីល រុស្ស៊ី, លោក Zelensky អង្វរសុំសំណាញ់មេឃ Patriot បន្ទាន់

កៀវ ៖ យោធាអ៊ុយក្រែនកាលពីថ្ងៃអង្គារបានប្រកាសទទួលស្គាល់អស់អាវុធបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ក្រោយពេលដែលមីស៊ីលរុស្ស៊ីហោះចូលទឹកដីរបស់ខ្លួន ដោយគ្មានប្រព័ន្ធខែលការពារដែនអាកាសណាមយយអាចបាញ់ទម្លាក់មីស៊ីលរុស្ស៊ីសូម្បីតែមួយគ្រាប់ ។ ការអះអាងនេះបានធ្វើឡើង បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារពេញមួយយប់ ជាមួយនឹងមីស៊ីលផ្លោងចំនួន៩ គ្រាប់, មីស៊ីលប្រឆាំងរ៉ាដាចំនួន ២ គ្រាប់ និងការវាយប្រហារដោយយន្តហោះដ្រូនចំនួន ១៧៩ គ្រឿង ។ បើតាម CNN, នេះគឺជាលើកទីពីរហើយ ក្នុងសប្តាហ៍នេះ ដែលគ្មានមីស៊ីលផ្លោងរុស្ស៊ីគ្រាប់ណាមួយ ត្រូវបានអ៊ុយក្រែន ស្ទាក់ចាប់ និង បាញ់ទម្លាក់បាន ។ ជាក់ស្តែង កាលពីដើមសប្តាហ៍នេះ មនុស្ស ចំនួន ១៩នាក់បានស្លាប់ នៅក្នុងរដ្ឋធានីកៀវ អំឡុងការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងមីស៊ីលផ្លោងនេះដូចគ្នា ។ ដោយសារតែស្ថានការណ៍បែបនេះនាំឲ្យលោកប្រធានាធិបតី Volodymyr Zelensky បន្តជំរុញដោយទទូច ឱ្យបណ្តាសម្ព័ន្ធមិត្ត មេត្តារូតរះផ្គត់ផ្គង់ប្រព័ន្ធស្ទាក់ចាប់ Patriot ដល់ទីក្រុងកៀវ ជាបន្ទាន់ ។ លោក Zelensky និយាយថា អ៊ុយក្រែនបាននិងកំពុងតស៊ូទប់ទល់ នឹងការវាយប្រហារតាមអាកាសដ៏សាហាវរបស់រុស្ស៊ី ដោយសារតែកង្វះខាតប្រព័ន្ធមីស៊ីល Patriot យ៉ាងធ្ងន់ធ្ងរនេះឯង ។…
-
អាមេរិកដកអាជ្ញាប័ណ្ណលក់ប្រេងអ៊ីរ៉ង់វិញ បន្ទាប់ពីការវាយប្រហារនៅហ័រមូស

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសពីការដកហូតអាជ្ញាប័ណ្ណ «អនុញ្ញាតឱ្យលក់ប្រេងអ៊ីរ៉ង់» វិញ បន្ទាប់ពីការវាយប្រហារ នៅច្រកសមុទ្រ ហ័រមូស។ ក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិកបានដកហូតអាជ្ញាប័ណ្ណ ដែលធ្លាប់អនុញ្ញាតឱ្យលក់ប្រេងអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀង ជាមួយទីក្រុងតេហេរ៉ង់ ពោលគឺបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ថ្មីៗនេះ នៅជិតច្រកសមុទ្រហ័រមូស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបញ្ជាក់ថា «ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស OFAC របស់ក្រសួងរតនាគារ កំពុងដកហូតអាជ្ញាប័ណ្ណទូទៅ ដែលធ្លាប់អនុញ្ញាតឱ្យផលិត, ដឹកជញ្ជូន និង លក់ប្រេងអ៊ីរ៉ង់»។ បើតាម Anadolu, ការដកហូតនេះ បានកើតមានឡើង បន្ទាប់ពីនាវាពាណិជ្ជកម្ម ចំនួនបីគ្រឿង ត្រូវបានវាយប្រហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ដោយមីស៊ីលអ៊ីរ៉ង់ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ជិតច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ មិនមានអ្នកស្លាប់ និង របួសនោះទេ។ យ៉ាងណាមិញ កងកម្លាំងអាមេរិក បានប្រកាសពីការវាយប្រហារអ៊ីរ៉ង់ សងសឹកវិញហើយដែរ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…
-
អ៊ីរ៉ង់ ថា អាមេរិករំលោភលើអនុស្សរណៈនៃការយោគយល់

តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ នៅថ្ងៃពុធនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ទីក្រុងអ៊ីស្លាម៉ាបាដ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់ បានរំលោភលើប្រការទីមួយ និងទីពីរ នៃ MOU ទីក្រុងអ៊ីស្លាម៉ាបាដ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Fars។ ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់សម្តី របស់លោក Gharibabadi ដែលបាននិយាយបន្ថែមថា «ក្នុងរយៈពេលបីសប្តាហ៍ កន្លងមកនេះ សហរដ្ឋអាមេរិកបានរំលោភលើលក្ខខណ្ឌនៃអនុស្សរណៈ ម្តងហើយម្តងទៀត»។ បើតាម Tass, ការប្រកាសនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពី បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានរាយការណ៍ថា ពួកគេបានចាប់ផ្តើមការវាយប្រហារដ៏ខ្លាំងក្លា ជាបន្តបន្ទាប់ ប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេអះអាងថា ជាការវាយប្រហារ ដោយសាធារណរដ្ឋអ៊ីស្លាម លើនាវាចំនួនបីគ្រឿង នៅក្នុងច្រកសមុទ្រ Hormuz៕ ប្រភព ៖ Tass ប្រែសម្រួល ៖…
-
ឥណ្ឌូនេស៊ី ចាយ ៦៣០ លានដុល្លារ ទិញមីស៊ីលលឿនជាងសំឡេងរបស់ ឥណ្ឌា

ញូវដែលី ៖ ប្រទេសឥណ្ឌូនេស៊ី បានដកលុយចេញពីហោប៉ៅប្រមាណ ៦៣០ លានដុល្លារ ទិញមីស៊ីលនាំផ្លូវលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារពីអាកាសទៅអាកាសចម្ងាយឆ្ងាយ Astra ពីប្រទេសឥណ្ឌា ។ កិច្ចព្រមព្រៀងខ្នាតធំនេះ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាជាផ្លូវការ អំឡុងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែកក្កដា មកកាន់ប្រទេសឥណ្ឌូនេស៊ី ។ ឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសទីបី បន្ទាប់ពីវៀតណាម និងហ្វីលីពីន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលផលិតដោយក្រុមហ៊ុន BrahMos Aerospace Private Limited របស់ឥណ្ឌា ។ កិច្ចសន្យានេះ បានបង្ហាញពីការពង្រីកការនាំចេញសម្ភារៈការពារជាតិដ៏សំខាន់របស់ឥណ្ឌា ជាពិសេសពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយមហាយក្សចិន សម្រាប់ឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ មីស៊ីល BrahMos ត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតរបស់ពិភពលោក ហើយអាចបាញ់ចេញពីដីគោក សមុទ្រ និងអាកាស ។ រីឯមីស៊ីលវាយប្រហារពីអាកាសទៅអាកាសចម្ងាយឆ្ងាយ Astra អាចត្រូវបានប្រើនៅលើយន្តហោះចម្បាំង Sukhoi…
-
អ៊ុយក្រែន ចង់បង្កើតបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយ រុស្ស៊ី

កៀវ ៖ ប្រមុខការទូតកំពូលនៃប្រទេសអ៊ុយក្រែនប្រកាសថា ទីក្រុងកៀវត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ី ប៉ុន្តែបានសង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមនឹងមិនអាចទៅរួចឡើយ ប្រសិនបើគ្មានការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរការសន្តិភាព ។ ថ្លែងក្នុងកិច្ចពិភាក្សាមួយនៅក្រៅជំនួបកំពូលអង្គការណាតូ កាលពីថ្ងៃ អង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា យើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ។ យើងនឹងមិនរារាំងផ្លូវសន្តិភាពឡើយ… យើងចង់បានសន្តិភាព ហើយយើងមានសំណើជាក់ស្តែង ដើម្បីសម្រេចវា ។ ប៉ុន្តែលោក Sybiha បានអះអាងច្បាស់ៗថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយនាពេលអនាគត គូរតែរួមបញ្ចូលនូវការធានាសន្តិសុខទ្វេភាគី ដែលមានលក្ខណៈស្របច្បាប់ពីសំណាក់សហរដ្ឋអាមេរិក ។ ប្រមុខការទូតអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើសន្តិភាពត្រូវបានរំលោភបំពានម្តងទៀត អ៊ុយក្រែននឹងត្រូវការការគាំទ្រផ្នែកយោធានៅលើសមរភូមិផ្ទាល់ វឌ្ឍនភាពឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុប និងកងទ័ពដ៏រឹងមាំជាងមុន ដែលអាចរារាំងការឈ្លានពានណាមួយនាពេលអនាគត ។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីឆ្នាំ២០២២ ។ អំពើហិង្សាប្រដាប់អាវុធនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕ ប្រភព ៖ Anadolu…
-
អ៊ុយក្រែន ជំរុញ អឺរ៉ុប ពន្លឿនការផលិតសំណាញ់មេឃ

អង់ការ៉ា ៖ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានអំពាវនាវឱ្យប្លុកអឺរ៉ុប ពន្លឿនការអភិវឌ្ឍ និងការផលិតប្រព័ន្ធការពារដែនអាកាសជាទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបកំណើនតម្រូវការសំណាញ់មេឃ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល ។ នៅក្នុងវេទិកាឧស្សាហកម្មការពារជាតិ នៃកិច្ចប្រជុំកំពូលណាតូ កាលពីថ្ងៃ អង្គារ មេដឹកនាំអ៊ុយក្រែនរូបនេះ បានជំរុញឱ្យប្រទេសសម្ព័ន្ធមិត្តពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ពិសេសពន្លឿនការចែកចាយប្រព័ន្ធការពារដែនអាកាស ។ ឆ្លៀតឱកាសនោះ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់អំពីតម្រូវការរបស់អឺរ៉ុប ក្នុងការបង្រឹងប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួន ដោយលោកបាននិយាយថា អឺរ៉ុបត្រូវការសំណាញ់មេឃ និងមីស៊ីលប្រឆាំងកាំជ្រួចបាលីស្ទិកផ្ទាល់ខ្លួន ។ ប្រធានាធិបតីអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានអះអាងទៀតថា អឺរ៉ុបត្រូវការប្រព័ន្ធប្រឆាំងមីស៊ីលលឿនជាងសំឡេង ដែលមានតម្លៃសមរម្យ និងផលិតបានច្រើនក្នុងពេលតែមួយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពោលគឺត្រូវមានចាប់ពីថ្ងៃនេះតែម្តង ។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានប្រាប់សម្ព័ន្ធមិត្តណាតូច្បាស់ៗថា ឥឡូវនេះ អ៊ុយក្រេនបានក្លាយជាប្រភព នៃការពង្រឹងសមត្ថភាពការពារដ៏អស្ចារ្យ សម្រាប់សម្ព័ន្ធមិត្ត ។ បើតាម Anadolu, កិច្ចប្រជុំកំពូលណាតូឆ្នាំនេះ ធ្វើឡើងក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៧ និង៨ ខែកក្កដា…
-
លោក ត្រាំ សន្យាដកទណ្ឌកម្ម និងគិតគូរលក់យន្តហោះ F-35 ឱ្យ តួកគី ឡើងវិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អង្គារ បានសន្យានឹងលុបចោលទណ្ឌកម្មក្រោមច្បាប់ប្រឆាំងសត្រូវរបស់អាមេរិក ហៅកាត់ CAATSA ហើយពិចារណាលក់យន្តហោះចម្បាំងចម្បាំងបំកាយ F-35 ទៅឱ្យប្រទេសតួកគីឡើងវិញ ។ ការសន្យានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងជំនួបកម្រិតខ្ពស់រវាងលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា ។ បើតាម Anadolu, លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងនឹងដកទណ្ឌកម្មទាំងនោះចេញ… យើងមិនចង់ដាក់ទណ្ឌកម្មលើមិត្តភក្តិនោះទេ ។ ទោះបីជាលោក ត្រាំ ចង់ដកទណ្ឌកម្មនេះក៏ដោយ ក៏នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ប្រធានាធិបតីមិនអាចបញ្ចប់ទណ្ឌកម្ម CAATSA ជាអចិន្ត្រៃយ៍ទាំងស្រុងបានឡើយ បើគ្មាននីតិវិធីជាក់លាក់ពីសភាជាតិ ។ ពាក់ព័ន្ធនឹងកម្មវិធីយន្តហោះចម្បាំង F-35 លោក ត្រាំ បានបញ្ជាក់ថា រូបលោកនឹងពិចារណាឱ្យបានច្បាស់លាស់ ក្នុងការលក់ទៅឱ្យប្រទេសតួកគីឡើងវិញ ដោយសារលោកបានចាត់ទុកទីក្រុងអង់ការ៉ាថា មានភាពស្មោះត្រង់ជាងប្រទេសដទៃទៀតឆ្ងាយណាស់ ។ សូមរម្លឹកថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម…
-
អាមេរិកវាយប្រហារដ៏ខ្លាំងលើអ៊ីរ៉ង់ ឆ្លើយតបនឹងការរំលោភបទឈប់បាញ់

អាមេរិក ៖ យោធាអាមេរិកបានអះអាងថា កាលពីថ្ងៃអង្គារ កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារដ៏ខ្លាំងក្លា ប្រឆាំងនឹងអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាចំនួន បី គ្រឿង នៅក្នុងច្រកសមុទ្រ ហ័រមូស ដោយទីក្រុងវ៉ាស៊ីនតោនចោទអ៊ីរ៉ង់ថា រំលោភបទឈប់បាញ់។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយ នៅក្នុងសារមួយ លើបណ្តាញសង្គម X ថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួនបីគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនឹងដាក់បន្ទុកចំណាយយ៉ាងច្រើនសម្រាប់ការកំណត់គោលដៅ និងវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម»។ ប្រភពបានបន្ថែមថា «ការឈ្លានពានដែលបានបង្ហាញរបស់អ៊ីរ៉ង់ គឺមិនសមហេតុផល, ជាគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លាស់ លើបទឈប់បាញ់»។ បើតាម AFP, បទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី៨ ខែមេសា ប៉ុន្តែអំពើហិង្សាម្តងម្កាលបានបន្តនៅក្នុងតំបន់ឈូងសមុទ្រ រួមទាំង ការវាយប្រហារលើនាវា ដោយកងកម្លាំងរបស់ទីក្រុងតេហេរ៉ង់ និង ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់។ ការវាយប្រហារ នៅថ្ងៃអង្គារ គឺជាការវាយប្រហារលើកដំបូង ដោយកងកម្លាំងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់ នៅចុងខែមុន ដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្ម ដោយកងកម្លាំងរបស់ទីក្រុងតេហេរ៉ង់៕ ប្រភព…