-
អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ កំពុងរៀបចំផែនការថ្មី ធ្វើឃាតលោក ដូណាល់ ត្រាំ

ហ្ស៊េរុយសាឡឹម ៖ អ៊ីស្រាអែលបានចែករំលែករបាយការណ៍សម្ងាត់មួយ ដោយព្រមានដល់សហរដ្ឋអាមេរិកថា អ៊ីរ៉ង់ទើបតែបានរៀបចំផែនការថ្មីមួយ ដើម្បីលួចធ្វើឃាតលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ នេះបើតាម CNN ចេញផ្សាយនៅថ្ងៃ សុក្រ ដោយយោងតាមប្រភពចំនួនពីរ ។ ការព្រមាននេះ ប្រៀបដូចការចាក់សាំងថែមលើភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលចាប់ផ្តើមឆាបឆេះកាន់តែក្តៅគគុកឡើងវិញ ក្រោយភាគីជម្លោះទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក និងនៅពេលដែលកិច្ចព្រមព្រៀងឈប់បាញ់កំពុងស្ថិតក្នុងភាពរង្គោះរង្គើ ។ អ្វីដែលគួរឱ្យកត់សម្គាល់ ព័ត៌មាននេះ កើតឡើងចំពេលដែលអ៊ីរ៉ង់កំពុងរៀបចំពិធីបុណ្យសពអតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវអាមេរិក និងអ៊ីស្រាអែលធ្វើឃាត ពេលសង្គ្រាមផ្ទុះឡើងដំបូងក្នុងឆ្នាំនេះ ។ ទន្ទឹមគ្នា ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ដែលបានចូលរួមពិធីកាន់ទុក្ខនោះ បានលើកបដា និងទាមទារឲ្យមានការសងសឹក ហើយថែមទាំងស្រែកខ្លាំងៗថា សម្លាប់លោក ត្រាំ ចោលទៅ ។ យោងតាម CNN, លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ ពុធ ថា ពួកគេ (អ៊ីរ៉ង់) ចង់កម្ចាត់មេដឹកនាំអាមេរិក ដែលនោះគឺជារូបលោក និងថា លោកទើបតែបានដឹងពីបញ្ជីថ្មីមួយ…
-
រុស្ស៊ី ថា អាមេរិក គិតខុស ដែលជឿថា ឱ្យតែ អ៊ុយក្រែន ប្រឹងវាយ នោះសង្គ្រាមនឹងឆាប់បញ្ចប់

មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃ ព្រហស្បតិ៍ បានអះអាងថា សហរដ្ឋអាមេរិកកំពុងតែយល់ខុសហើយ ដែលជឿជាក់ថា ឱ្យតែអ៊ុយក្រែនបង្កើនការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី នោះសង្គ្រាមអូសបន្លាយជាង ៤ ឆ្នាំនេះ នឹងឆាប់បញ្ចប់ ។ ការអះអាងបែបនេះរបស់រុស្ស៊ី ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថា រុស្ស៊ីកំពុងតែពិបាកការពារដែនអាកាសរបស់ខ្លួន ហើយថា ការសម្រុកវាយលុករបស់អ៊ុយក្រែន នឹងបង្កើតឱកាសថែមទៀត ដើម្បីឈានដល់ការចរចាបញ្ចប់សង្គ្រាម ។ ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក៏ទទួលស្គាល់ថា ការធ្វើបែបនេះ វាជាការដុតបញ្ឆេះភាពតានតឹងខ្លាំងឡើង ប៉ុន្តែវាក៏ជាមធ្យោបាយមួយ ដែលអាចជួយនាំទៅរកទីបញ្ចប់នៃសង្គ្រាមផងដែរ ។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ច្បាស់ៗថា មានការយល់ខុសមួយចំនួននៅក្នុងរដ្ឋបាលសេតវិមាន ជុំវិញគំនិតដែលថា ការបង្កើនភាពតានតឹង និងសម្ពាធយោធាលើរុស្ស៊ី អាចជួយបើកផ្លូវទៅរកការដោះស្រាយបញ្ចប់សង្គ្រាមដោយសន្តិវិធី ។ លោក Peskov បានអះអាងថា នេះគឺជាការសន្និដ្ឋានដ៏ខុសឆ្គងមួយ ហើយថា អ្វីដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស”…
-
អ្នកនាំពាក្យហាម៉ាស ប៊ិះនឹងត្រូវអ៊ីស្រាអែលសម្លាប់ នៅហ្គាហ្សា

ហ្គាហ្សា ៖ អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បានរួចផុតជីវិត ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា នេះបើតាមទូរទស្សន៍ Al Arabiya ដែលមានមូលដ្ឋាន នៅប្រទេសអារ៉ាប៊ី សាអូឌីត។ របាយការណ៍ បានឲ្យដឹងថា អ៊ីស្រាអែលប៊ិះនឹងសម្លាប់ អ្នកនាំពាក្យរូបនេះ អំឡុងការវាយប្រហារ នៅទូទាំងតំបន់ កាលពីថ្ងៃព្រហស្បតិ៍។ បើតាមទូរទស្សន៍ Al Arabiya ដែលបានដកស្រង់ ប្រភពពីមន្ត្រីសន្តិសុខ បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយ បានកំណត់គោលដៅ លើរថយន្តរបស់លោក Qassem។ ទោះបីជាយ៉ាងណា លោក Qassem មិនស្ថិតនៅក្នុងរថយន្តនោះទេ ប៉ុន្តែ អង្គរក្សរបស់លោក ត្រូវគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត។ បើតាម Anadolu, ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ចំនួន១២នាក់ ត្រូវបានសម្លាប់ និង ២០ នាក់ផ្សេងទៀតរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ ម៉ោង…
-
អាល្លឺម៉ង់ ទិញមីស៊ីល Tomahawk ពី អាមេរិក ពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសថា អាល្លឺម៉ង់នឹងបញ្ជាទិញមីស៊ីលនាំផ្លូវ Tomahawk ពីសហរដ្ឋអាមេរិក ដើម្បីយកមកដាក់ពង្រាយ និងពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយផ្ទាល់ខ្លួនរបស់អាល្លឺម៉ង់ ។ ទោះបីជាអាល្លឺម៉ង់អាចផលិតមីស៊ីលនាំផ្លូវផ្ទាល់ខ្លួនមានឈ្មោះថា Taurus ក៏ដោយ ប៉ុន្តែសមត្ថភាពវាយប្រហាររបស់វាមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រប៉ុណ្ណោះ ពោលគឺជិតជាងមីស៊ីល Tomahawk ដល់ទៅ ៣ ឬ៥ ដង ។ បើតាម Straits Times, មីស៊ីល Tomahawk ដែលប្រើបាញ់ចេញពីនាវាចម្បាំង និងនាវាមុជទឹកនេះ គឺជាប្រព័ន្ធអាវុធដ៏សំខាន់របស់យោធាអាមេរិក ដោយមួយគ្រាប់មានតម្លៃចន្លោះពីជាង ១លានដុល្លារ ទៅ ៣លានដុល្លារ ។ មីស៊ីលដ៏កំណាចនេះ មានឈ្មោះបោះសំលេងដោយសារតែសមត្ថភាពហែកមេឃហោះក្នុងចម្ងាយឆ្ងាយលើសពី ១.៧០០ ទៅ ២.០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលឿនជាងសំលេងជិត ១ដង ។ លោកអធិការបតីអាល្លឺម៉ង់ Merz បានប្រាប់ទៅកាន់ក្រុមសមាជិកសភាថា លោកបានយល់ព្រមលើកិច្ចព្រមព្រៀងទិញដូរមីស៊ីល Tomahawk…
-
លោក Netanyahu ថា សង្គ្រាមអ៊ីរ៉ង់មិនទាន់ចប់, អ៊ីស្រាអែលបន្តប្រយុទ្ធ

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមអ៊ីរ៉ង់ មិនទាន់ចប់នោះទេ ពោលគឺចំពេលមានការកើនឡើង នៃភាពតានតឹងផ្នែកយោធា រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។ ការអះអាងនេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អនុស្សរណៈជាមួយអ៊ីរ៉ង់គឺចប់ហើយ ពោលគឺបន្ទាប់ពីមានការប៉ះទង្គិចគ្នា ២ថ្ងៃ ជាប់ៗគ្នា។ ថ្លែងក្នុងកម្មវិធីកងទ័ពអាកាស, លោក Netanyahu រៀបរាប់ថា «សង្គ្រាមមិនទាន់ចប់នៅឡើយទេ..មានបញ្ហាប្រឈមថ្មីៗ» ។ លោកបន្តថា «ការរក្សាឧត្តមភាពផ្លូវអាកាសគឺជាសសរស្តម្ភជាមូលដ្ឋាននៃគោលលទ្ធិសន្តិសុខជាតិរបស់អ៊ីស្រាអែល ដោយវាជាគន្លឹះក្នុងការរក្សាស្ថិរភាព នៅមជ្ឈិមបូព៌ាដ៏ច្របូកច្របល់»។ ប្រធានសេនាធិការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir ក៏បាននិយាយផងដែរថា ប្រទេសនេះ នឹងបន្តយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ពោលគឺមិនទាប់សង្គ្រាមទេ។ បើតាម Anadolu, អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នា ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ៣,០០០…
-
អ៊ីស្រាអែល ប្រកាសត្រៀមខ្លួនរួចរាល់ ក្នុងការវាយប្រហារ អ៊ីរ៉ង់ ជាលើកទី៣

ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសក្តែងៗថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តយុទ្ធនាការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាលើកទី៣ ប្រសិនបើចាំបាច់ ដោយលោកប្តេជ្ញាថា នឹងប្រើកម្លាំងវាយប្រហារកាន់តែខ្លាំងក្លាជាងមុន ។ ការគំរាមរបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងចំពេលមានការប្រយុទ្ធគ្នាឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កឲ្យមានការព្រួយបារម្ភជាថ្មី អំពីការវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹង ។ ការប៉ះទង្គិចគ្នាចុងក្រោយនេះ កើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមេសា និងការចុះអនុស្សរណៈយោគយល់ ដើម្បីឈានឆ្ពោះទៅបញ្ចប់អរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីខែមិថុនា កន្លងមក ។ បើតាម AFP, ប្រមុខការពារជាតិអ៊ីស្រាអែល បាននិយាយថា កងទ័ពខ្លួនបានប្រុងជើងការរួចជាស្រេច និងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីបន្តការវាយប្រហារជាលើកទី៣ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ។ លោក Katz ដែលមានវ័យ៧០ឆ្នាំរូបនេះ បានព្រមានធ្ងន់ៗទុកមុនថា ប្រសិនបើអ៊ីស្រាអែលត្រូវវិលត្រឡប់ទៅរកសង្គ្រាមវិញ នោះអ៊ីស្រាអែលនឹងត្រឡប់ទៅវិញជាមួយនឹងការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាជាងមុន ។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានឆាបឆេះឡើងកាលពីចុងខែកុម្ភៈឆ្នាំនេះ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានព្រួតគ្នាវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀតផងដែរ ៕ ប្រភព…
-
កូរ៉េខាងជើងប្រកាសពង្រឹងកម្លាំងនុយក្លេអ៊ែរ និង ត្រៀមប្រយុទ្ធ

ព្យុងយ៉ាង ៖ កូរ៉េខាងជើងប្រកាសពង្រឹងកម្លាំងនុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ ខណៈពេលដែលខ្លួនកំពុងធ្វើទំនើបកម្មយោធា និង ពង្រឹងការត្រៀមខ្លួនប្រយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បាននិយាយថា ការប្រកាសនេះបានកើតឡើង នៅក្នុងកិច្ចប្រជុំដ៏ធំមួយ កាលពីថ្ងៃព្រហស្បតិ៍ របស់គណៈកម្មការយោធាកណ្តាល គណបក្សកាន់អំណាច។ KCNA បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធក៏នឹងត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងនឹងបន្ត «ពន្លឿនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប»។ បើតាមប្រភព, លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រាប់អ្នកចូលរួមកិច្ចប្រជុំថា សន្តិភាព និងសន្តិសុខរបស់ប្រទេសអាចកើតឡើងបានលុះត្រាតែមាន «កងទ័ពដ៏រឹងមាំ» និងការទប់ស្កាត់ការគំរាមកំហែងទាំងអស់។ កូរ៉េខាងជើងបានប្រកាសម្តងហើយម្តងទៀតថា ខ្លួនជារដ្ឋនុយក្លេអ៊ែរ ដែលមិនអាចត្រឡប់ក្រោយវិញបានជាដាច់ខាត។ ប្រទេសដែលមានភាពស្ងប់ស្ងាត់មួយនេះកំពុងស្ថិតក្រោមទណ្ឌកម្មជាច្រើនសំណុំ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយមេដឹកនាំរបស់ខ្លួនបានសន្យាថា នឹងបន្តជាការរារាំងដ៏សំខាន់មួយ ចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បើតាមបច្ចេកទេស, កូរ៉េខាងជើងនៅតែមានសង្គ្រាម ជាមួយកូរ៉េខាងត្បូង ពីព្រោះជម្លោះឆ្នាំ ១៩៥០-១៩៥៣ របស់ប្រទេសជិតខាងបានបញ្ចប់ដោយបទឈប់បាញ់ ជាជាងសន្ធិសញ្ញាសន្តិភាព៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
អាមេរិក ផ្តើមបញ្ជូនយន្តហោះចាក់សាំងលើអាកាសទៅមជ្ឈិមបូព៌ាវិញ ខណៈ អ៊ីស្រាអែល រង់ចាំតែវាយ អ៊ីរ៉ង់ ម្តងទៀត

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានចាប់ផ្តើមបញ្ជូនយន្តហោះចាក់សាំងលើអាកាសត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាឡើងវិញ ខណៈដែលភាពតានតឹងជាមួយអ៊ីរ៉ង់កាន់តែពុះកញ្ជ្រោលសាជាថ្មី ។ បើតាម Anadolu, ការបញ្ជូនយន្តហោះចាក់សាំងលើអាកាសទៅមជ្ឈិមបូព៌ាឡើងវិញនេះកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រកាសថា អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដែលបានចុះហត្ថលេខាកាលពីខែមុន ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នោះ គឺត្រូវបាន “បញ្ចប់” ហើយ ។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ក៏ទំនងជាការផ្ដល់ភ្លើងបៃតងទៅដល់កងកម្លាំងអ៊ីស្រាអែលដើម្បីបើកការវាយប្រហារជាថ្មីទៅលើអ៊ីរ៉ង់ផងដែរ ។ មន្ត្រីអ៊ីស្រាអែលនិយាយថា ឱ្យតែសហរដ្ឋអាមេរិកបើកដៃ, កងទ័ពអ៊ីស្រាអែលនឹងបន្តការវាយប្រហារឡើងវិញ ដើម្បីកម្ទេចគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់ភ្លាមៗ ។ យន្តហោះចាក់សាំងលើអាកាស ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការបង្កើនចម្ងាយហោះហើរ និងពេលវេលាប្រតិបត្តិការរបស់យន្តហោះចម្បាំងអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅលើសកលលោក ។ តួយ៉ាង អំឡុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ យន្តហោះចាក់សាំងលើអាកាស បានដើរតួនាទីយ៉ាងសំខាន់បំផុត ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ “Epic Fury” ។ យោងតាមសារព័ត៌មាន Yeni Safak របស់តួកគី, នៅពេលនោះ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចាក់សាំងលើអាកាសដល់ទៅ ១៦០ គ្រឿង ក្នុងគោលបំណងគាំទ្រដល់យុទ្ធនាការវាយប្រហារផ្លូវអាកាសរបស់កងយន្តហោះចម្បាំង ដើម្បីហែកមេឃវាយលុកអ៊ីរ៉ង់…
-
ទីក្រុងប៉េកាំង ជំរុញ NATO លះបង់ “ផ្នត់គំនិតសង្គ្រាមត្រជាក់” ប្រឆាំង ចិន

ប៉េកាំង ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃ ព្រហស្បតិ៍ នេះ បានជំរុញឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO លះបង់ចោលនូវផ្នត់គំនិតសង្គ្រាមត្រជាក់ប្រឆាំងនឹងប្រទេសចិន ។ បើតាមលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន អង្គការណាតូគឺជាសម្ព័ន្ធភាពក្នុងតំបន់ដែលមានវិសាលភាពសម្រាប់ការពារជាតិ និងមានព្រំដែនភូមិសាស្ត្រច្បាស់លាស់ ដូច្នេះមិនគួរព្យាយាមស្វែងរកកំហុស ឬជ្រៀតជ្រែកកិច្ចការដែលពាក់ព័ន្ធនឹងប្រទេសចិនគ្រប់ពេលនោះទេ ។ លោកស្រីថា ចិនដែលជាប្រទេសមហាអំណាចនៅអាស៊ី គឺជាកម្លាំងចលករជំរុញសន្តិភាពពិភពលោក ហើយទីក្រុងប៉េកាំងមិនដែលគំរាមកំហែងដល់ប្រទេសណាមួយ ឬបង្កជាបញ្ហាប្រឈមណាមួយដល់សន្តិសុខតំបន់អឺរ៉ុប និងអាត្លង់ទិកនោះឡើយ ។ ផ្ទុយទៅវិញ អង្គការ NATO គួរតែលះបង់ចោលនូវផ្នត់គំនិតសង្គ្រាមត្រជាក់ដែលហួសសម័យ ហើយកែតម្រូវទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនចំពោះប្រទេសចិន និងបញ្ឈប់ការបង្កើតជម្លោះមនោគមវិជ្ជា ឬការបង្កើតបក្ខពួកនិយម ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាពពិភពលោក ជាពិសេសបញ្ឈប់ការចាត់ទុកចិនជាការគំរាមកំហែងទៀតទៅ ។ ការបញ្ចេញប្រតិកម្មរបស់មហាយក្សចិន ត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីអង្គការ NATO និងជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពយោធារបស់ទីក្រុងប៉េកាំង រួមទាំងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ កាលពីដើមសប្តាហ៍នេះ ខណៈពេលដែលទីក្រុងតូក្យូព្យាយាមផ្សារភ្ជាប់សម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ បើតាម Japan Times, ក្រុមអ្នកជំនាញបាននិយាយថា ការបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកដ៏ទំនើបពីសំណាក់ប្រទេសចិន បានផ្ញើសារបង្កប់ដោយអត្ថន័យផ្ញើទៅកាន់សហរដ្ឋអាមេរិក…
-
បារាំង បន្ទោស អ៊ីរ៉ង់ ថាជាមេភ្លើងនាំឲ្យ អាមេរិក បើកការវាយប្រហារមកលើខ្លួនឯង

ប៉ារីស ៖ អ៊ីរ៉ង់ខ្លួនឯងនេះហើយដែលជាមេភ្លើងនាំឲ្យអាមេរិកបើកការវាយប្រហារជាថ្មីមកលើទីក្រុងតេហេរ៉ង់ ដោយសារតែអ៊ីរ៉ង់បានរំលោភ លើកិច្ចព្រមព្រៀង បទឈប់បាញ់ ។ នេះបើតាមការអះអាងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ។ ថ្លែងប្រាប់ទូរទស្សន៍ TF1 កាលពីថ្ងៃពុធ, លោក Barrot និយាយថា ដើមហេតុ គឺមកពី អ៊ីរ៉ង់ ដែល បានកំណត់គោលដៅ វាយប្រហារលើនាវា ដែលធ្វើដំណើរ ក្នុងដែនទឹកអូម៉ង់ ដោយបានរំលោភ លើការប្តេជ្ញាចិត្តរបស់ខ្លួន ក៏ដូចជា បំពានច្បាប់អន្តរជាតិ» ។ ទន្ទឹមនឹងការស្ដីបន្ទោស រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះក៏អំពាវនាវឱ្យកងកម្លាំងនៃគូជម្លោះរបស់ប្រទេសទាំងពីរ រក្សាភាពស្ងប់ស្ងាត់ឡើងវិញផងដែរ ។ លោក Barrot និយាយថា ការប្រយុទ្ធគ្នាបែបនេះ ត្រូវតែបញ្ឈប់ ជាដាច់ខាត ដើម្បីឱ្យការចរចាក្រោមលក្ខខណ្ឌល្អបំផុត អាចបន្តធ្វើទៅបាន ។ បើតាម straitstimes , សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នា ទៅវិញទៅមក ពីរថ្ងៃ ជាប់ៗគ្នា គឺថ្ងៃទី៧ និង…