Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់ ដាក់បញ្ចូលលោក Trump និងមេដឹកនាំអឺរ៉ុបដទៃទៀត ជាគោលដៅសងសឹក

    អ៊ីរ៉ង់ ដាក់បញ្ចូលលោក Trump និងមេដឹកនាំអឺរ៉ុបដទៃទៀត ជាគោលដៅសងសឹក

    តេហេរ៉ង់ ៖ កាសែតអភិរក្សនិយមមួយរបស់អ៊ីរ៉ង់ បានចុះផ្សាយបញ្ជីរាយនាមបុគ្គល ដែលត្រូវកំណត់ជាគោលដៅធ្វើឃាត ដើម្បីសងសឹកចំពោះការសម្លាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ បើតាម AFP ចេញផ្សាយថ្ងៃ អាទិត្យ, ក្នុងចំណោមបុគ្គលទាំងនោះ រួមមានទាំងមេដឹកនាំសហរដ្ឋអាមេរិក អ៊ីស្រាអែល និងបណ្តាប្រទេសនៅប្លុកអឺរ៉ុប ។ កាសែតផ្លូវការរបស់អ៊ីរ៉ង់ Hamshahri បានបង្ហោះរូបភាពក្រាហ្វិកមួយ ដោយចាត់ទុកលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump រួមទាំងមេដឹកនាំកំពូលៗរបស់អឺរ៉ុប និងអ៊ីស្រាអែលសរុបចំនួន ១៣ រូប ជាគោលដៅសងសឹកផ្ដាច់ជីវិត ។ ក្រាហ្វិករបស់កាសែតអ៊ីរ៉ង់នេះ បានកែច្នៃរូបភាពមេដឹកនាំទាំងនោះ ឱ្យស្លៀកសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច និងមានគូសសញ្ញាផ្ទាំងស៊ីបនៅលើថ្ងាសរបស់លោក Trump និងលោក Netanyahu ទៀតផង ។ បើតាម The Standard, អ៊ីរ៉ង់បានចោទប្រកាន់មេដឹកនាំនៅអឺរ៉ុបទាំងនោះថា ជាអ្នកផ្សំគំនិត ក្នុងការវាយប្រហារលើទឹកដីរបស់ខ្លួន និងថា ប្រទេសអឺរ៉ុបទាំងនេះមិនត្រឹមតែមិនថ្កោលទោសការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ហោះកាត់ដែនអាកាសរបស់ពួកគេថែមទៀតផង ។ ការចុះផ្សាយនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Ayatollah Mojtaba Khamenei បានប្រកាសប្ដេជ្ញាសងសឹកចំពោះការធ្វើឃាតឪពុករបស់លោក គឺលោក Ali…

  • ប្រមុខ UN ជំរុញ អ៊ីរ៉ង់-សហរដ្ឋអាមេរិក វិលទៅរកការទូតវិញជាបន្ទាន់

    ប្រមុខ UN ជំរុញ អ៊ីរ៉ង់-សហរដ្ឋអាមេរិក វិលទៅរកការទូតវិញជាបន្ទាន់

    ញូវយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃ អាទិត្យ បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារនៅតំបន់ឈូងសមុទ្រជាបន្ទាន់ ព្រមទាំងជំរុញឲ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វិលត្រឡប់មកដោះស្រាយបញ្ហាតាមផ្លូវការទូតវិញ ដើម្បីបង្ការគ្រោះមហន្តរាយដល់សន្តិសុខភិភពលោក និងសេដ្ឋកិច្ចសកល ។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលសហគមន៍អន្តរជាតិ រួមទាំងចក្រភពអង់គ្លេស សហភាពអឺរ៉ុប ចិន និងរុស្ស៊ី បានសម្តែងការគាំទ្រ និងជំរុញឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់ ដើម្បីបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់មជ្ឈិមបូព៌ា ។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រមុខយូអិន Guterres មាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការប្រឈមមុខដាក់គ្នាសាជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ លោកថា ក្នុងនោះរួមមានការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវានៅច្រកសមុទ្រ ហ័រមូស ការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីរ៉ងលើគោលដៅនានាក្នុងប្រទេសជិតខាង ។ បើតាមសេចក្តីថ្លែងការណ៍, លោក Guterres បានសង្កត់ធ្ងន់ថា ការវាយប្រហារទាំងនេះ ត្រូវតែបញ្ឈប់ទាំងអស់ និងបានទទូចដល់គ្រប់ភាគីជម្លោះឲ្យមានការអត់ធ្មត់ខ្ពស់បំផុត ជៀសវាងបង្កើនភាពតានតឹងថែមទៀត និងត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយកំដៅហិង្សា ។…

  • អាមេរិកប្រកាសធានាការធ្វើនាវាចរណ៍ដោយសេរី នៅច្រកហ័រមូស

    អាមេរិកប្រកាសធានាការធ្វើនាវាចរណ៍ដោយសេរី នៅច្រកហ័រមូស

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានប្រកាសធានាអំពីការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស ចំពេលស្ថានការណ៍ឡើងកម្តៅឡើងវិញ រវាងប្រទេសគូជម្លោះ ទីក្រុងវ៉ាស៊ីនតោន និង អ៊ីរ៉ង់។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានរៀបរាប់ នៅលើបណ្តាញសង្គម X ថា «ច្រកសមុទ្រហ័រមូសបើកចំហ សម្រាប់នាវាទាំងអស់ ដោយកងកម្លាំងសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនដើម្បីធានាបាននូវការធ្វើនាវាចរណ៍ដោយសេរី តាមបណ្តោយផ្លូវទឹកនេះ»។ ប្រភពបន្តថា «កងកម្លាំងអាមេរិកត្រូវបានដាក់ទីតាំង និងត្រៀមខ្លួនដើម្បីធានាថា សេរីភាពនៃការធ្វើនាវាចរណ៍នៅតែមាន ទោះបីជាមានការឈ្លានពាន, ការយាយី, ការគំរាមកំហែង និងការប្រកាសតាមអំពើចិត្តរបស់អ៊ីរ៉ង់ក៏ដោយ»។ ប្រភពបន្ថែមថា «អ៊ីរ៉ង់មិនអាចគ្រប់គ្រងច្រកសមុទ្រនេះទេ ខណៈចរាចរណ៍កំពុងដំណើរការ» ដោយបានបន្ថែមថា នាវាជាង ១៤០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ ក្នុងរយៈពេល៧ថ្ងៃកន្លងមក។ យ៉ាងណា កងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC បានបាញ់ព្រមានទៅលើនាវា ដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស តាមបណ្តោយផ្លូវ ដែលគ្មានការអនុញ្ញាត ហើយប្រកាសថា ច្រកសមុទ្រនេះ ត្រូវបានបិទ រហូតដល់មានការជូនដំណឹងបន្ថែម នេះបើតាម Tass។ ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីគូជម្លោះទាំងពីរ…

  • មនុស្ស២៧នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យឆេះបារ ថៃ

    មនុស្ស២៧នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យឆេះបារ ថៃ

    បាងកក ៖ មនុស្ស យ៉ាងតិច២៧នាក់ បានស្លាប់ ក្នុងគ្រោះអគ្គិភ័យឆាបឆេះបារមួយកន្លែង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការបញ្ជាក់ផ្ទាល់ពីសំណាក់ លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល។ លោក អនុទីន ថ្លែងពីកន្លែងកើតហេតុថា សាកសពចំនួន ២៧នាក់ ត្រូវបានដឹកចេញ ខណៈមនុស្សខ្លះទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ «យើងកំពុងពិនិត្យមើលស្ថានភាព… តន្ត្រីករបានពិពណ៌នាអំពី ផ្សែងចេញពីឧបករណ៍បំបែកសៀគ្វី នៅជិតឆាក… បន្ទាប់មក អគ្គិសនីក៏ដាច់ ហើយមានការផ្ទុះតែម្តង»។ លោក អនុទីន បានប្រាប់អ្នកយកព័ត៌មានទៀតថា «ជនរងគ្រោះភាគច្រើនបានរត់ទៅខាងក្រោយ នៅបន្ទប់ទឹក ដែលគ្មានច្រកចេញ ហើយ វាអាចបណ្តាលមកពីការភ័យស្លន់ស្លោ ព្រោះមានអគ្គីភ័យ និងផ្សែង នៅក្នុងបារ»។ អំឡុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នៅម៉ោងប្រហែល ២ អធ្រាត ឈានចូលដល់ព្រឹកថ្ងៃច័ន្ទនេះ, ប៉ូលីសជាតិថៃបាននិយាយថា អគ្គីភ័យត្រូវបានគ្រប់គ្រងវិញ។ បើតាម AFP, វិធីសាស្រ្តធូររលុងរបស់ប្រទេសថៃ ចំពោះបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាព ជាពិសេសនៅក្នុងបារ និងក្លឹបរាត្រីរបស់ខ្លួន បានបង្កើនការព្រួយបារម្ភជាយូរមកហើយ។ ជាក់ស្តែង…

  • ស្លាប់លើស ៤,៣០០នាក់ហើយ ករណីរញ្ជួយដីវេណេស៊ុយអេឡា

    ស្លាប់លើស ៤,៣០០នាក់ហើយ ករណីរញ្ជួយដីវេណេស៊ុយអេឡា

    ការ៉ាកាស ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា បានកើនលើសពី ចំនួន៤៣០០នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍។ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ពីរលើក ដ៏សាហាវ នៅវេណេស៊ុយអេឡា កាលពីខែមុន បានមានលើសពីចំនួន ៤៣០០នាក់ នេះបើយោងតាមអ្នកតាក់តែងច្បាប់កំពូលម្នាក់ បាននិយាយ នៅថ្ងៃទី១១ ខែកក្កដា។ លោក Jorge Rodriguez ប្រធានរដ្ឋសភា បានដាក់ចំនួនអ្នកស្លាប់ កើនដល់ ៤៣៣៣ នាក់ ពោលគឺបានកើនឡើងពី ចំនួន៤១១៨នាក់ កាលពីថ្ងៃសុក្រ។ គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា, គ្រោះរញ្ជួយដី កម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងជើង ប្រទេសវេណេស៊ុយអេឡា ផ្ទួនៗ។ ឆ្នេរសមុទ្រភាគខាងជើង នៃ ប្រទេសវេណេស៊ុយអេឡា ស្ថិតនៅលើព្រំប្រទល់ រវាងបន្ទះប្លាកែត Caribbean និង អាមេរិកខាងត្បូង ប៉ុន្តែ មិនមានការរញ្ជួយដីខ្លាំង ចាប់តាំងពីឆ្នាំ ១៩៩៧។ ដោយឆ្នាំនោះ…

  • អេមីរ៉ាត់ អារ៉ាប់រួម ទប់ស្កាត់ការវាយប្រហារ មីស៊ីល និង ដ្រូនអ៊ីរ៉ង់

    អេមីរ៉ាត់ អារ៉ាប់រួម ទប់ស្កាត់ការវាយប្រហារ មីស៊ីល និង ដ្រូនអ៊ីរ៉ង់

    រីយ៉ាដ ៖ ក្រសួងការពារជាតិ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានទប់ស្កាត់ការវាយប្រហារដោយមីស៊ីល និង យន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់ នេះបើតាមបញ្ជាក់របស់ក្រសួង នៅថ្ងៃអាទិត្យនេះ។ ក្រសួងការពារជាតិ អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយថា «នៅពេលនេះ ការការពារដែនអាកាសរបស់អារ៉ាប់រួម កំពុងទប់ស្កាត់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីទិសដៅអ៊ីរ៉ង់»។ ដូចគ្នានេះដែរ ស៊ីរ៉ែនការពារជនស៊ីវិលបានបន្លឺឡើង នៅក្នុងប្រទេសបារ៉ែន។ ក្រៅពីនេះ សំឡេងផ្ទុះ ដែលទំនងជាបណ្តាលមកពីការការពារដែនអាកាសវាយប្រហារគោលដៅ ត្រូវបានឮនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ដូចគ្នា។ បើតាម Tass, ព័ត៌មានទាំងនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប៉ុស្តិ៍ទូរទស្សន៍ Press របស់អ៊ីរ៉ង់បានរាយការណ៍ថា សាធារណរដ្ឋអ៊ីស្លាមបានចាប់ផ្តើមការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • បាញ់ប្រហារនៅទីប្រជុំជនកាណាដា ស្លាប់និងបួស៥នាក់

    បាញ់ប្រហារនៅទីប្រជុំជនកាណាដា ស្លាប់និងបួស៥នាក់

    អូតាវ៉ា ៖ មនុស្ស២នាក់បានស្លាប់ ហើយ៣នាក់ផ្សេងទៀតរងរបួស អំឡុងការបាញ់ប្រហារ នៅតំបន់ទីប្រជុំជន ស្ថិតក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីយប់ថ្ងៃសៅរ៍។ ប៉ូលីសកំពុងស្វែងរកជនបាញ់ប្រហារម្នាក់ ដែលគេជឿថា បើកការវាយប្រហារ នៅក្នុងតំបន់ ដែលមានហាង និងភោជនីយដ្ឋានប្រមូលផ្តុំជាច្រើន។ ប៉ូលីសទីក្រុងតូរ៉ុនតូ ស្នើឲ្យជៀសវាងតំបន់នោះជាបន្ទាន់ ហើយធ្វើតាមការណែនាំទាំងអស់ ប៉ុន្តែ ក្រោយមក នគរបាលធានាសុវត្ថិភាពកន្លែងកើតហេតុវិញ។ ហេតុការណ៍នេះកើតឡើងភ្លាមៗ បន្ទាប់ពីការបាញ់ប្រហារមួយផ្សេងទៀត នៅទីក្រុងម៉ុងរ៉េអាល់ កាលពីចុងខែមុន ដោយមនុស្សពីរនាក់ រួមទាំង មន្ត្រីប៉ូលីសម្នាក់ ត្រូវបានសម្លាប់ដោយជនល្មើសម្នាក់ ប៉ុន្តែ បន្ទាប់មក ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ ដោយសមត្ថកិច្ចអនុវត្តច្បាប់។ កាលពីខែកុម្ភៈ ការបាញ់ប្រហារ នៅភាគខាងលិច នៃទីក្រុង Tumbler Ridge បានសម្លាប់មនុស្ស ចំនួន៨នាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • រុស្ស៊ីបាញ់មីស៊ីលនិងដ្រូនលើអ៊ុយក្រែន ស្លាប់មនុស្ស៨នាក់

    រុស្ស៊ីបាញ់មីស៊ីលនិងដ្រូនលើអ៊ុយក្រែន ស្លាប់មនុស្ស៨នាក់

    កៀវ ៖ អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារមកលើខ្លួន កាលពីថ្ងៃសៅរ៍ ដោយបាញ់មីស៊ីល និង យន្តហោះគ្មានមនុស្សបើក សម្លាប់មនុស្ស ៨នាក់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស។ យោងតាមអភិបាលក្រុងកៀវ, មីស៊ីលក៏បានវាយប្រហាររដ្ឋធានីនេះផងដែរ ដោយបានធ្វើឱ្យមនុស្ស ១២នាក់រងរបួស រួមទាំងកុមារ ២នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ នៅក្នុងការបង្ហោះមួយ លើបណ្តាញសង្គម X ថា «រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើក ជាង១២០គ្រឿង និងមីស៊ីលចំនួន ១២គ្រាប់ នៅពេលយប់ ដែលពាក់កណ្តាល គឺជាមីស៊ីលផ្លោង»។ លោកបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ ទោះបីជាមានការជូនដំណឹង អំពីវាយប្រហារតាមអាកាស ជាមុនក៏ដោយ។ លោកបានបង្ហោះវីដេអូនៃក្រុមសង្គ្រោះបន្ទាន់ដែលកំពុងធ្វើការនៅក្នុងផ្សែង និងគំនរបាក់បែកនៃអគារដែលខូចខាត។ រុស្ស៊ី បដិសេធថា មិនបានកំណត់គោលដៅលើជនស៊ីវិល ដោយបាននិយាយថា ខ្លួនបានវាយប្រហារកន្លែងឧស្សាហកម្មយោធា នៅទីក្រុងគៀវ និង ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅទីក្រុងអូដេសា។ បើតាម AFP, ការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី ជាបន្តបន្ទាប់ ថ្មីៗនេះ…

  • អ៊ីស្រាអែលឃុំខ្លួនតំណាងរាស្ត្រអាមេរិក នៅតំបន់West Bank

    អ៊ីស្រាអែលឃុំខ្លួនតំណាងរាស្ត្រអាមេរិក នៅតំបន់West Bank

    វ៉ាស៊ីនតោន ៖ លោក Ro Khanna អ្នកតំណាងរាស្ត្រអាមេរិក មកពីរដ្ឋកាលីហ្វ័រញ៉ា និយាយ កាលពីថ្ងៃសៅរ៍ថា លោកត្រូវបានឃុំខ្លួន ដោយអ្នកតាំងលំនៅអ៊ីស្រាអែល នៅក្នុងតំបន់ West Bank។ អ្នកតំណាងរាស្ត្រលេចធ្លោម្នាក់នេះ បាននិយាយថា រូបលោកត្រូវបានឃុំខ្លួន រួមជាមួយជនជាតិអាមេរិកដទៃទៀត ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ។ នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម X, លោក Khanna បាននិយាយថា «អ្នកតាំងលំនៅអ៊ីស្រាអែល កាន់កាំភ្លើង M4 ផលិតដោយអាមេរិក បានឃុំខ្លួនខ្ញុំ និងជនជាតិអាមេរិកដទៃទៀត ក្នុងដំណើររបស់ខ្ញុំ ទៅកាន់ទឹកដីប៉ាឡេស្ទីន»។ លោកបានបន្ថែមថា «ពួកគេបានចូលមកការពារ អ្នកតាំងលំនៅ និង ឃុំខ្លួនពួកយើង.. ពួកគេបានធ្វើកំហុសដ៏ធំមួយ»។ យ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល IDF បានបដិសេធការអះអាង របស់លោក Khanna។ យោធាអ៊ីស្រាអែលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់ AFP ថា ខ្លួនបានទទួលរបាយការណ៍មួយ ទាក់ទងនឹងជនស៊ីវិលអ៊ីស្រាអែល…

  • មេដឹកនាំអ៊ីរ៉ង់ ថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺជៀសមិនរួច

    មេដឹកនាំអ៊ីរ៉ង់ ថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺជៀសមិនរួច

    តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ប្រកាសថា ការសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន គឺត្រូវតែធ្វើ ដោយជៀសមិនរួច។ លោក Mojtaba Khamenei បានអះអាងបែបនេះ តាមរយៈជាសារជាលាយលក្ខណ៍អក្សរមួយ ដែលចេញផ្សាយ កាលពីថ្ងៃសៅរ៍ ហើយនេះគឺជាសេចក្តីថ្លែងការណ៍ដំបូងរបស់លោក ចាប់តាំងពីពិធីបុណ្យសព របស់ឪពុក។ លោករៀបរាប់ថា «ការសងសឹកនេះ គឺជាឆន្ទៈរបស់ប្រជាជាតិយើង ហើយត្រូវតែអនុវត្តដោយជៀសមិនរួច…បញ្ហានេះមិនអាស្រ័យលើអត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ឬ លើមន្ត្រីផ្សេងទៀតទេ..មិនថា យើងមានវត្តមាន ឬ អត់នោះទេ ការសងសឹកនឹងកើតឡើង»។ ការសន្យាសងសឹក ពីសំណាក់់មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់រូបនេះ ធ្វើឡើងនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងសងសឹកយ៉ាងធ្ងន់ធ្ងរ ក្នុងករណីមានការប៉ុនប៉ងណាមួយមកលើជីវិតរបស់លោក។ ភាគីទាំងពីរបានបង្កើនវោហាសាស្ត្រ បន្ទាប់ពីការបាញ់ប្រហារគ្នា នៅសប្តាហ៍នេះ ជាហេតុធ្វើឲ្យរង្គោះរង្គើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ ជាសង្គ្រាមដែលបានផ្ទុះឡើង នៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយនឹងការវាយប្រហារដ៏ធំ រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល សម្លាប់ទាំងអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ គឺ លោក Ali Khamenei ៕…