Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់ ថា បានបំផ្លាញស្តុកអាវុធអាមេរិកយ៉ាងចាស់ដៃ នៅបារ៉ែន និងកូវ៉ែត

    អ៊ីរ៉ង់ ថា បានបំផ្លាញស្តុកអាវុធអាមេរិកយ៉ាងចាស់ដៃ នៅបារ៉ែន និងកូវ៉ែត

    តេហេរ៉ង់ ៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC និយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបំផ្លាញអាវុធ និងយន្តហោះគ្មានមនុស្សបើកយ៉ាងច្រើន របស់សហរដ្ឋអាមេរិក អំឡុងការវាយប្រហារនៅប្រទេសបារ៉ែន និងកូវ៉ែត ចំពេលមានការកើនឡើង រវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន។ កងកម្លាំង IRGC បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA រៀបរាប់ថា «ឃ្លាំងស្តុកអាវុធ និងគ្រឿងបន្លាស់ជាច្រើនសម្រាប់នាវា និងយន្តហោះសត្រូវ ត្រូវបានបំផ្លាញនៅមូលដ្ឋាន Sheikh Isa ក្នុងប្រទេសបារ៉ែន ក្នុងអំឡុងពេលប្រតិបត្តិការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ក្នុងពេលដំណាលគ្នា កាលពីប៉ុន្មានម៉ោងមុន»។ IRGC បាននិយាយថា កងកម្លាំងរបស់ខ្លួនក៏បានបំផ្លាញយន្តហោះគ្មានមនុស្សបើកមួយចំនួន ដោយការវាយប្រហារលើផ្លូវជម្រាល ជាទីដែលយន្តហោះគ្មានមនុស្សបើក MQ9 របស់សត្រូវត្រូវបានដាក់ពង្រាយ នៅឯមូលដ្ឋាន Ali Salem ក្នុងប្រទេសកូវ៉ែត។ គុយវ៉ែត មុននេះ ក៏បាននិយាយដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានវាយប្រហារ គោលដៅផ្លូវអាកាសរបស់អរិភាព ខណៈពេលដែលស៊ីរ៉ែនបានបន្លឺឡើង ជាលើកទីបួន ក្នុងប្រទេសបារ៉ែន នៅល្ងាចថ្ងៃអង្គារ។ បើតាម Anadolu, ការវាយប្រហារទាំងនេះបានកើតឡើង…

  • លោក ត្រាំ ព្រមានកម្ទេចរោងចក្រថាមពល និង ស្ពានអ៊ីរ៉ង់ បើគ្មានព្រមព្រៀង សប្តាហ៍ក្រោយ

    លោក ត្រាំ ព្រមានកម្ទេចរោងចក្រថាមពល និង ស្ពានអ៊ីរ៉ង់ បើគ្មានព្រមព្រៀង សប្តាហ៍ក្រោយ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានគំរាមវាយប្រហាររោងចក្រថាមពល និងស្ពាន របស់ប្រទេសអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ប្រសិនបើជាគ្មានកិច្ចព្រមព្រៀង។ មេដឹកនាំរូបនេះ បានប្រាប់ Fox News ថា លោកនឹងពង្រីកការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ដើម្បីផ្តោតលើរោងចក្រថាមពល និងស្ពាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនធ្វើកិច្ចព្រមព្រៀង។ «យើងនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ យើងនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេងាកមកចរចា»។ ការគំរាមកំហែងរបស់លោក Trump បានកើតឡើង នៅពេលដែលកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ សម្រាប់ថ្ងៃទីបួនជាប់ៗគ្នា និងបានដាក់ចេញនូវការបិទផ្លូវកងទ័ពជើងទឹកឡើងវិញ លើកំពង់ផែរបស់ប្រទេសនេះឡើងវិញ។ បទឈប់បាញ់ដ៏ផុយស្រួយមួយ នៅថ្ងៃទី១៧ ខែមិថុនា រវាងភាគីទាំងពីរបានដួលរលំយ៉ាងមានប្រសិទ្ធភាព ដោយផ្តោតលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏សំខាន់។ នៅពេលសួរថា តើការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងបន្តរយៈពេលប៉ុន្មាន លោក Trump បានឆ្លើយថា «កម្លាំងអាមេរិក នឹងបន្តរហូតដល់ ខ្ញុំនិយាយថា វាគ្រប់គ្រាន់ហើយ»៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • ឥណ្ឌា ជាប្រទេសមានទ័ពអាកាសខ្លាំងបំផុតលំដាប់ទី ៣ តាមពីក្រោយ អាមេរិក និងរុស្ស៊ី

    ឥណ្ឌា ជាប្រទេសមានទ័ពអាកាសខ្លាំងបំផុតលំដាប់ទី ៣ តាមពីក្រោយ អាមេរិក និងរុស្ស៊ី

    ញូវដែលី ៖ កងទ័ពអាកាសឥណ្ឌា ហៅកាត់ IAF នៅតែរក្សាតំណែងរបស់ខ្លួន ក្នុងនាមជាប្រទេសមានកងទ័ពអាកាស ដែលមានឥទ្ធិពលបំផុតលំដាប់ទី ៣ នៅលើពិភពលោក ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា ។ បើតាមរបាយការណ៍ចំណាត់ថ្នាក់មហាអំណាចដែនអាកាសសកលឆ្នាំ ២០២៦, ការវាយតម្លៃនេះផ្ដោតចម្បងទៅលើកត្តាគុណភាព សមត្ថភាពប្រយុទ្ធ ការធ្វើទំនើបកម្ម ប្រព័ន្ធភស្តុភារ ការបណ្ដុះបណ្ដាលពីឡុត និងភាពចម្រុះនៃប្រភេទយន្តហោះជាដើម ។ ការវាយតម្លៃនេះធ្វើឡើងទៅលើសេវាកម្មអាកាសចរណ៍ចំនួន ១២៩ នៅក្នុងប្រទេសចំនួន ១០៣ និងបានវិភាគលើយន្តហោះយោធាជាង ៤៨,០០០ គ្រឿងនៅទូទាំងពិភពលោក ។ តាមរយៈការវាយតម្លៃទាំងនេះ បានដាក់ចំណាត់ថ្នាក់កងទ័ពអាកាសឥណ្ឌា នៅពីក្រោយតែសហរដ្ឋអាមេរិក និងរុស្ស៊ីប៉ុណ្ណោះ ប៉ុន្តែបានបន្តនាំមុខកងទ័ពអាកាសចិន ដែលស្ថិតនៅលេខរៀងទី៧ និងកងទ័ពអាកាសប៉ាគីស្ថាន ឈរនៅលេខរៀងទី១៨ ។ បើតាម Economic Times, បច្ចុប្បន្ននេះ កងទ័ពអាកាសឥណ្ឌា បានដាក់ដំណើរការយន្តហោះចំនួន ១,៧១៦ គ្រឿង ក្នុងនោះមានយន្តហោះចម្បាំងចំនួន ៥៤២ គ្រឿង ដែលបែងចែកជា ៧ ប្រភេទខុសៗគ្នា ៕ ប្រភព ៖…

  • អ៊ុយក្រែន បើកឱ្យនាំចេញអាវុធជាលើកដំបូង ចាប់តាំងពី រុស្ស៊ី បំផ្ទុះសង្គ្រាមកាលពីឆ្នាំ ២០២២

    អ៊ុយក្រែន បើកឱ្យនាំចេញអាវុធជាលើកដំបូង ចាប់តាំងពី រុស្ស៊ី បំផ្ទុះសង្គ្រាមកាលពីឆ្នាំ ២០២២

    កៀវ ៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃចន្ទបានសម្រេចអនុម័តបើកទ្វារនាំចេញគ្រឿងសព្វាវុធ និងបច្ចេកវិទ្យាការពារជាតិរបស់ខ្លួនទៅក្រៅប្រទេស បើទោះបីជាប្រទេសជាតិកំពុងជាប់ដៃធ្វើសង្គ្រាមក៏ដោយ ។ នេះគឺជាការដកបម្រាមនាំចេញគ្រឿងសព្វាវុធ និងបច្ចេកវិទ្យាការពារជាតិជាលើកដំបូង ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី បានផ្ទុះឡើងកាលពីឆ្នាំ ២០២២ ខណៈឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន បានអភិវឌ្ឍសមត្ថភាពផលិតកម្មហួសពីតម្រូវការក្នុងស្រុក ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី Yulia Svyrydenko និយាយថា នៅក្រោមយន្តការ ដែលទើបត្រូវបានអនុម័តនេះ វានឹងអាចជួយស្រូបទាញប្រាក់ចំណូលបន្ថែម ដែលអ៊ុយក្រែនកំពុងត្រូវការជាចាំបាច់ ដើម្បីទ្រទ្រង់ដល់បណ្តាក្រុមហ៊ុនផលិតអាវុធនានារបស់អ៊ុយក្រែន ពិសេសជួយពង្រឹងខឿនឧស្សាហកម្មការពារជាតិរបស់ប្រទេសជាតិ ។ លោកស្រីថា មូលហេតុអ៊ុយក្រែនត្រូវការថវិការជាចាំបាច់ ពីព្រោះក្នុងអំឡុងពេលសង្គ្រាម វិស័យការពារជាតិរបស់អ៊ុយក្រែន បានចំណាយថវិកាលើការពង្រីកសមត្ថភាពផលិតអាវុធប្រចាំឆ្នាំ ចាប់ពីចន្លោះ ៣៥,០០០ លានដុល្លារទៅ ៥៥,០០០ លានដុល្លារ ។ ការនេះបានធ្វើឱ្យឧស្សាហកម្មការពារជាតិអ៊ុយក្រែនរីកលូតលាស់ខ្លាំង រហូតដល់អាចផលិតអាវុធបានច្រើនជាងថវិកាដែលរដ្ឋាភិបាលមានលទ្ធភាពទិញ ។ ដូច្នេះហើយ ក្រុមហ៊ុនផលិតអាវុធក្នុងស្រុកជាច្រើន ត្រូវបង្ខំចិត្តដំណើរការត្រឹមតែ ៤០% ទៅ ៧០% នៃសមត្ថភាពផលិតសរុបប៉ុណ្ណោះ ។ សូមរម្លឹកផងដែរថា អ៊ុយក្រែនបានដាក់កំហិតលើការនាំចេញអាវុធក្នុងគ្រាសង្គ្រាម ដើម្បីធានាថា ឧបករណ៍យោធាដែលផលិតក្នុងស្រុក ត្រូវបានផ្តល់អាទិភាពចម្បងសម្រាប់តែកងទ័ពរបស់ខ្លួនប៉ុណ្ណោះ ៕ ប្រភព…

  • លោក ត្រាំ ប្រកាសឈានដល់ដំណាក់កាលទម្លាក់គ្រាប់បែកកម្ទេចភ្នំរបស់ អ៊ីរ៉ង់

    លោក ត្រាំ ប្រកាសឈានដល់ដំណាក់កាលទម្លាក់គ្រាប់បែកកម្ទេចភ្នំរបស់ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសឈានដល់ការទម្លាក់គ្រាប់ កម្ទេចភ្នំ របស់ប្រទេសអ៊ីរ៉ង់ ដោយចោទថា ជាទីតាំងផលិតអាវុធនុយក្លេអ៊ែរ ។ ថ្លែងក្នុងបទសម្ភាសន៍ នៅក្នុងកម្មវិធី The Hugh Hewitt Show, លោក ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារភ្នំ Pickaxe នៅក្នុងប្រទេសអ៊ីរ៉ង់ នាពេលឆាប់ៗនេះ ដោយសារតែនៅទីនោះ មានរោងចក្រនុយក្លេអ៊ែរ រួមជាមួយសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងជាកំពែងរឹងមាំ ការពារផ្លូវរូងក្រោមដី ចំនួនពីរ ដែលកប់យ៉ាងជ្រៅ នៅក្នុងដី។ បើតាម The Hill, ភ្នំ Pickaxe បានរួចខ្លួនពីការកំណត់គោលដៅវាយប្រហារ ដោយយោធាសហរដ្ឋអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០២៥ ។ យ៉ាងណា អ្នកជំនាញបានវាយតម្លៃថា គ្រាប់បែកអាមេរិកដែលធ្លាប់តែបំផ្លាញលេណដ្ឋានដ៏មានឥទ្ធិពលបំផុត ទំនងជាមិនអាចជ្រាបចូលដល់ជម្រៅដ៏ជ្រៅនៃទីកន្លែងនេះបានឡើយ ។ ផ្លូវរូងក្រោមភ្នំនេះ ត្រូវបានកប់រហូតដល់ ជម្រៅជាង ៦០០ ម៉ែត្រ នៅក្រោមថ្មក្រានីត…

  • អាមេរិក ថា ចិន និងរុស្សី សំងំផលិតមីស៊ីលលឿនជាងសំឡេង រាប់ពាន់គ្រាប់ទុកក្នុងស្តុក

    អាមេរិក ថា ចិន និងរុស្សី សំងំផលិតមីស៊ីលលឿនជាងសំឡេង រាប់ពាន់គ្រាប់ទុកក្នុងស្តុក

    ចារកម្មអាមេរិក អះអាងថា ប្រទេសចិន និង រុស្ស៊ី បាននិងកំពុងសំងំបង្កើនស្តុកមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ពួកគេយ៉ាងច្រើន ក្នុងរយៈពេល៩ឆ្នាំខាងមុខ ក្នុងនោះ ចិននឹងមានរហូតដល់ ចំនួន ៤,០០០គ្រាប់ ខណៈ រុស្ស៊ីនឹងមាន ដល់ចំនួន ១,០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣៥។ ការវិភាគរបស់ចារកម្មបែបនេះ ត្រូវបានចងក្រង នៅក្នុងរបាយការណ៍ថ្មីមួយ របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅសហរដ្ឋអាមេរិក ហៅកាត់ IISS ដែលចេញផ្សាយដោយ interesting engineering កាលពីថ្ងៃចន្ទ។ យោងតាមការវិភាគរបស់ IISS, ចារកម្មអាមេរិក ប៉ាន់ប្រមាណថា ប្រទេសចិន ឥឡូវនេះ មានមីស៊ីលល្បឿនលឿនជាងសំឡេងប្រហែល ៦០០គ្រាប់ ហើយ នៅឆ្នាំ២០៣៥ នឹងកើនឡើងដល់ប្រហែល ៤០០០គ្រាប់ រួមទាំង មីស៊ីល DF-27 ផងដែរ។ ស្តុករបស់រុស្ស៊ីវិញ ដែលរួមមានប្រព័ន្ធ 3M22 Zircon, Kh-47M2 Kinzhal និង Avangard បច្ចុប្បន្ននេះ មានចន្លោះពី ២០០ ទៅ ៣០០…

  • ប្រទេសអឺរ៉ុបចំនួន៩ ចាប់ដៃ អ៊ុយក្រែន បង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីលបាលីស្ទីក

    ប្រទេសអឺរ៉ុបចំនួន៩ ចាប់ដៃ អ៊ុយក្រែន បង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីលបាលីស្ទីក

    ប៉ារីស ៖ ឆ្លើយតបការគំរាមកំហែងពីមីស៊ីលបាលិស្ទីករបស់រុស្ស៊ី ប្រទេសចំនួន៩នៅអឺរ៉ុប និងអ៊ុយក្រែន កាលពីថ្ងៃ ចន្ទ បានប្រកាសចាប់ដៃគ្នាបង្កើតសម្ព័ន្ធភាពមួយ ក្នុងគោលបំណងរួមកម្លាំងអភិវឌ្ឍសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទីក និងពង្រឹងការការពារដែនអាកាសអឺរ៉ុប ។ យោងតាមសេចក្តីប្រកាសរួមរបស់ប្រទេសដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវែស អេស្ប៉ាញ ស៊ុយអែត អ៊ុយក្រែន និងអង់គ្លេស, ក្រុមប្រទេសទាំងនេះជឿជាក់ថា ការការពារអឺរ៉ុប តម្រូវឱ្យមានដំណោះស្រាយសកល នៃស្ថាបត្យកម្មការពារមីស៊ីលរួមបញ្ចូលគ្នា ដើម្បីទប់ស្កាត់ និងកម្ចាត់ការគំរាមកំហែងនៃមីស៊ីលបាលិស្ទីកនាពេលអនាគត ។ បើតាម Kyiv independent, សម្ព័ន្ធភាពនេះ មានគោលដៅចងក្រង និងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាឧស្សាហកម្មការពារជាតិ ការស្រាវជ្រាវ និងបទពិសោធន៍ជាក់ស្តែងលើសមរភូមិរបស់អ៊ុយក្រែន ដើម្បីបង្កើតប្រព័ន្ធការពារដែនអាកាសរួមគ្នាសម្រាប់អឺរ៉ុប ។ គម្រោងស្នូលនៃសម្ព័ន្ធភាពនេះ គឺការអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មីមួយ ដែលមានតម្លៃសមរម្យ និងអាចផលិតបានក្នុងបរិមាណច្រើន ។ ប្រព័ន្ធការពារដែនអាកាសថ្មីនេះមានឈ្មោះថា FREYJA ។ វាត្រូវបានគេរំពឹងថា ដើរតួជាជម្រើសបំពេញបន្ថែមពីលើប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានស្រាប់របស់អឺរ៉ុប ។ ប្រភពបានឱ្យដឹងថា ក្រុមហ៊ុនការពារជាតិធំៗរបស់អឺរ៉ុប និងអ៊ុយក្រែនជិត ១២ ក្រុមហ៊ុន រួមមាន Thales,…

  • បារាំង ដាក់គោលដៅចំណាយ ៧៤ ពាន់លានដុល្លារ ពង្រឹងវិស័យការពារជាតិនៅឆ្នាំ ២០២៧

    បារាំង ដាក់គោលដៅចំណាយ ៧៤ ពាន់លានដុល្លារ ពង្រឹងវិស័យការពារជាតិនៅឆ្នាំ ២០២៧

    ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃ ចន្ទ ថា ប្រទេសរបស់លោកនឹងបង្កើនការចំណាយលើវិស័យយោធាឱ្យស្ទុះឡើងទ្វេភាគី ពោលកើនឡើងរហូតដល់ជាង ៧៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៧ ។ លោក ម៉ាក្រុង បានប្រាប់កងកម្លាំងប្រដាប់អាវុធ នៅមុនថ្ងៃបុណ្យជាតិបារាំង (Bastille Day) ថា ខ្ញុំបានស្នើពន្លឿនការពង្រឹងវិស័យការពារជាតិថែមទៀត ហើយបានរំកិលមហិច្ឆតា ដែលដើមឡើយគ្រោងធ្វើនៅឆ្នាំ ២០៣០ ឱ្យមកត្រឹមឆ្នាំ២០២៧វិញ ជាមួយនឹងការបង្កើនកញ្ចប់ថវិកាជាង ៧៤ ពាន់លានដុល្លារ សម្រាប់កងកម្លាំងប្រដាប់អាវុធបារាំង ។ មេដឹកនាំបារាំងរូបនេះ បានរំលឹកថា ប្រទេសបារាំងបានសម្រេចរួចរាល់ហើយ នូវការប្តេជ្ញាចិត្តកាលពីមុន ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមឆ្នាំ ២០២៥ ។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា សន្ទុះវិនិយោគលើវិស័យការពារជាតិដ៏ធំនេះ បានអនុញ្ញាតឱ្យប្រទេសបារាំង អាចពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មុនពេលមានវិបត្តិអន្តរជាតិនានាផ្ទុះឡើង ។ ប្រធានាធិបតីបារាំងមានវ័យ៤៧ឆ្នាំរូបនេះ បានលើកឡើងដោយសំដៅលើសង្គ្រាមនៅអ៊ុយក្រែន អស្ថិរភាពក្នុងតំបន់ Sahel…

  • លោក ពូទីន សន្យាសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អ៊ុយក្រែន បន្តវាយចូលជ្រៅក្នុងទឹកដី រុស្ស៊ី

    លោក ពូទីន សន្យាសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អ៊ុយក្រែន បន្តវាយចូលជ្រៅក្នុងទឹកដី រុស្ស៊ី

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានធ្ងន់ៗថា រាល់ការវាយប្រហារណាមួយពីសំណាក់ភាគីអ៊ុយក្រែនចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវប្រឈមមុខនូវការវាយបកសងសឹកវិញ ក្នុងកម្រិតកាន់តែខ្លាំងក្លាជាងមុនឆ្ងាយណាស់ ។ ការព្រមានរបស់លោក ពូទីន ធ្វើឡើងនៅពេលចូលរួមវេទិកា “អ្វីៗគ្រប់យ៉ាងដើម្បីជ័យជម្នះ!” កាលពីថ្ងៃ ចន្ទ ដោយលោកបានលើកឡើងពីបញ្ហាជម្លោះនៅអ៊ុយក្រែន និងការឆ្លើយតបរបស់រុស្ស៊ី ចំពោះការគាំទ្រនៃប្រទេសលោកខាងលិចដល់ទីក្រុងកៀវ ។ បើតាម RT, លោក ពូទីន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ការឆ្លើយតបរបស់យើងតែងតែឆ្លុះបញ្ចាំងពីការវាយប្រហារណាមួយមកលើទឹកដីរុស្ស៊ី ។ យើងនឹងវាយបកវិញក្នុងទម្រង់ដូចគ្នា ប៉ុន្តែមានឥទ្ធិពលខ្លាំងជាងមុនជាច្រើនដង ។ លោកបន្ថែមថា សត្រូវនឹងដឹងពីឥទ្ធិពលនេះ ហើយខ្ញុំសង្ឃឹមថា ពួកគេនឹងកាន់តែដឹងច្បាស់បន្ថែមទៀតនាពេលអនាគត ។ ពាក់ព័ន្ធនឹងការគាំទ្ររបស់លោកខាងលិចដល់អ៊ុយក្រែន មេដឹកនាំរុស្ស៊ីរូបនេះ បានអះអាងថា កម្លាំងរុស្ស៊ីបានស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះ ទោះបីជាត្រូវប្រឈមមុខនូវការលំបាកក៏ដោយ ។ លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា ទោះបីជាមានសម្ពាធសេដ្ឋកិច្ច និងទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានក៏ដោយ ក៏រុស្ស៊ីកំពុងតែប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកឧស្សាហកម្មការពារជាតិ ។ លោកថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ កំពុងតែផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិរួចស្រេចទៅហើយ…

  • ប្រេស៊ីល ថា ផែនការអាមេរិកចង់គិតថ្លៃនាវានៅច្រកហ័រមូស គឺជាទង្វើចោរសមុទ្រ

    ប្រេស៊ីល ថា ផែនការអាមេរិកចង់គិតថ្លៃនាវានៅច្រកហ័រមូស គឺជាទង្វើចោរសមុទ្រ

    ប្រាស៊ីលីយ៉ា ៖ ប្រធានាធិបតីប្រទេសប្រេស៊ីល លោក Lula បានហៅផែនការរបស់អាមេរិក ដែលចង់គិតថ្លៃ នាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ថាជាទង្វើរបស់ក្រុមចោរសមុទ្រ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ នៅរដ្ឋ Sao Paulo កាលពីថ្ងៃចន្ទ, លោក Luiz Inacio Lula da Silva បានបន្ថែមថា «ប្រទេសធំមួយ ដូចជា សហរដ្ឋអាមេរិក ដែលខ្ញុំជឿថា បានប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ អស់រយៈពេលជាយូរមកហើយ ឥឡូវនេះ មិនអាចក្លាយជាចោរសមុទ្របានទេ» ដោយលោកព្រមានថា ជម្លោះនេះកំពុងជំរុញឱ្យតម្លៃស្បៀងអាហារជាមូលដ្ឋាន នៅក្នុងប្រទេសប្រេស៊ីលកើនឡើង រួមទាំង សណ្តែក អង្ករ ប៉េងប៉ោះ និង ខ្ទឹមបារាំង ក៏ដូចជា ប្រេងឥន្ធនៈផងដែរ។ ការលើកឡើងនេះ ធ្វើឡើង ភ្លាមៗបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា អាមេរិកនឹងគិតថ្លៃនាវាឆ្លងកាត់ច្រកសមុទ្រ ក្នុងពេលស្ថានការណ៍ រវាងគូរ ជម្លោះអាមេរិក និងអ៊ីរ៉ង់ ឡើងកម្តៅឡើងវិញ។ ថ្លែងនៅសេតវិមាន…