-
លោក ត្រាំ ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចធ្វើទៅបាន ទោះផ្ទុះអាវុធដាក់គ្នាជាថ្មី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា នៅតែអាចធ្វើទៅបាន ទោះបីជាបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ និង ដាក់ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ឡើងវិញក៏ដោយ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval ថា «មែនហើយ ខ្ញុំគិតថា កិច្ចព្រមព្រៀងមួយអាចធ្វើទៅបាន។ ពិតណាស់ ខ្ញុំធ្វើបាន …យើងមានកិច្ចព្រមព្រៀងជាមួយពួកគេ កាលពី ២ថ្ងៃមុន ហើយបន្ទាប់មក ពួកគេបាននិយាយថា យើងមិនអាចធ្វើកិច្ចព្រមព្រៀងនោះបានវិញ ដូច្នេះ យើងត្រូវតែចរចា បន្ថែមទៀត »។ លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយ កាលពីព្រឹកថ្ងៃចន្ទដែរថា អនុស្សរណៈនៃការយោគយល់គ្នា ខែមិថុនា ដែលបានបង្កើតជាមូលដ្ឋានសម្រាប់ការចរចា និង បានលើកការបិទផ្លូវរបស់សហរដ្ឋអាមេរិក គឺ «ស្ថិតក្នុងវិបត្តិ»។ លោក Baqaei បាននិយាយថា អ៊ីរ៉ង់នឹងមិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើដូចគ្នា…
-
លោក ត្រាំ ៖ អាមេរិក នឹងចូលគ្រប់គ្រងច្រកសមុទ្រ ហ័រមូស ហើយទាមទារយកថ្លៃការពារ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ ចន្ទ បានបញ្ជាក់ច្បាស់ៗថា សហរដ្ឋអាមេរិកអាចនឹងចូលគ្រប់គ្រងច្រកសមុទ្រ Hormuz និងទាមទារឱ្យមានការទូរទាត់ប្រាក់កម្រៃ ចំពោះការការពារសន្តិសុខនៅផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ។ ការគ្រប់គ្រងច្រកសមុទ្រ Hormuz បានក្លាយជាសមរភូមិដ៏សំខាន់មួយនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។ ច្រកសមុទ្រយុទ្ធសាស្រ្តនេះ ប្រៀបបាននឹងសរសៃឈាមផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ។ ប៉ុន្តែវាត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតដៃគ្នាវាយប្រហារមកលើសាធារណៈរដ្ឋឥស្លាមមួយនេះ កាលពីចុងខែកុម្ភៈ ។ យ៉ាងណាមិញ លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃទី១៣ ខែកក្កដា ថា យើងនឹងក្លាយជាអ្នកថែរក្សាច្រកសមុទ្រនេះ ។ យើងគួរតែទទួលបានការបង់ប្រាក់យ៉ាងច្រើន ព្រោះប្រទេសដែលនៅខាងយើង សុទ្ធតែជាប្រទេសអ្នកមាន ហើយយើងមិនអាចធ្វើកិច្ចការនេះដោយឥតគិតថ្លៃឡើយ ។ ជាមួយគ្នានោះ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានចោទប្រកាន់អ៊ីរ៉ង់ចំៗថា ជាអ្នកបំពានកិច្ចព្រមព្រៀងសន្តិភាព និងបានគំរាមវាយប្រហារទីក្រុងតេហេរ៉ង់ឱ្យចាស់ដៃបំផុត ។ មិនបង្អង់យូរ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានត្រឡប់ទៅវិញថា ការធ្វើនាវាចរណ៍នឹងអាចដំណើរការជាប្រក្រតីឡើងវិញ…
-
ហ៊ូធី បាញ់មីស៊ីលនិងដ្រូន ចូលព្រលាន្ត អារ៉ាប៊ី សាអូឌីត សងសឹកចំពោះការវាយប្រហារយន្តហោះអ៊ីរ៉ង់

សាណា ៖ ពួកហ៊ូធីនិយាយកាលពីថ្ងៃចន្ទថា ពួកគេបាញ់មីស៊ីលនិងដ្រូន ទៅលើអាកាសយានដ្ឋាន អាបា របស់ប្រទេស អារ៉ាប៊ី សាអូឌីត ដើម្បីសងសឹកចំពោះការវាយប្រហារយន្តហោះអ៊ីរ៉ង់ នៅក្នុងរដ្ឋធានី សាណា ប្រទេសយេម៉ែន។ ក្រុមប្រដាប់អាវុធ ហ៊ូធី ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ មានមូលដ្ឋាន នៅក្នុងប្រទេសយេម៉ែន។ តាមរយៈសេចក្តីថ្លែងការណ៍ផ្សាយលើទូរទស្សន៍, លោក Yahya Sarea អ្នកនាំពាក្យយោធា Houthi បានព្រមានថា «ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ កុំឱ្យឆ្លងកាត់ដែនអាកាស អារ៉ាប៊ី សាអូឌីត ហើយជំរុញឱ្យពួកគេយកចិត្តទុកដាក់ ចំពោះការព្រមានទាំងនេះ រហូតដល់ការបិទផ្លូវអាកាសយានដ្ឋានអន្តរជាតិ នៅសាណា ត្រូវបានលើកលែង»។ លោកអះអាងថា ប្រតិបត្តិការវាយប្រហារនេះ សម្រេចបាននូវគោលបំណងរបស់ខ្លួន ដោយជោគជ័យ។ បើតាម Xinhua, ការវិវត្តន៍នេះ បានធ្វើឡើង បន្ទាប់ពីការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើងដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ដោយមានការវាយប្រហារ លើយន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ដែលដឹកគណៈប្រតិភូជាន់ខ្ពស់ Houthi ចាកចេញពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុង សាណា (Sanaa)។ យ៉ាងណា រដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយ…
-
ទ័ពអាមេរិកឈរជើងនៅប្រទេសឈូងសមុទ្រចោទថ្នាក់ដឹកនាំថា មិនអើពើ ការព្រមានវាយប្រហាររបស់អ៊ីរ៉ង់

អាមេរិក ៖ ក្រុមទាហានអាមេរិក ដែលនៅរស់រានមានជីវិតពីការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសឈូងសមុទ្រ កូវ៉ែត បានអះអាងថា ថ្នាក់ដឹកនាំរបស់ពួកគេមិនអើពើនឹងការព្រមានវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយ របស់ the jerusalem post។ ទាហានអាមេរិក ដែលឈរជើង នៅកំពង់ផែ Shuaiba ប្រទេសកូវ៉ែត បានអះអាងថា ឧត្តមសេនីយ៍ ដែលទទួលបន្ទុកមូលដ្ឋានទ័ព បានព្រងើយនឹងព័ត៌មានស៊ើបការណ៍សម្ងាត់ ដែលបានព្រមានថា ទីតាំងនោះជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាមចុងក្រោយបង្អស់ ពោលគឺ មុនពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិក ចំនួន៦នាក់ នៅថ្ងៃទី១ ខែមីនា នេះបើយោងតាមអត្ថបទស៊ើបអង្កេតរបស់ The Washington Post ចេញផ្សាយ កាលពីថ្ងៃទី១២ ខែកក្កដា។ ផ្អែកលើរបាយការណ៍ ដែលបានដកស្រង់ប្រភពចំនួន១៧នាក់ រួមទាំង ទាហានដែលបានរួចផុតពីការវាយប្រហារ និងសាក្សីផ្ទាល់ភ្នែកផ្សេងទៀត, ឧត្តមសេនីយ៍ឯក Clint Barnes បានចាកចេញពីទីតាំង បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈដែលទាហានក្រោមបញ្ជា ត្រូវបានបង្គាប់ ឲ្យនៅទីនោះ។ របាយការណ៍នេះបានលើកឡើងពីទាហានទាំងនោះដែលបង្ហាញអារម្មណ៍ថា ត្រូវបានគេក្បត់ ខណៈដែល ថ្នាក់ដឹកនាំទាំងនោះមិនបានធ្វើអ្វីគ្រប់គ្រាន់…
-
អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ នៅមានអាវុធគីមីក្នុងដៃ ទោះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ព្រមានថា អ៊ីរ៉ង់នៅតែមានអាវុធគីមីនៅក្នុងដៃ បើទោះបីជារដ្ឋឥស្លាមមួយនេះបាត់បង់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន អំឡុងប្រតិបត្តិយោធា “Operation Roaring Lion” ក៏ដោយ ។ ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ Newsmax កាលពីសប្តាហ៍មុន លោក Netanyahu លើកឡើងថា អ៊ីរ៉ង់ពិតជាមានអាវុធគីមីនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនប្រាកដមែន ហើយវាគឺជាការគំរាមកំហែងដ៏ធំមួយផ្សេងទៀត ដែលពួកគេកំពុងបង្កឡើង ។ នេះជាលើកដំបូងហើយ ដែលមេដឹកនាំអ៊ីស្រាអែលរួបនេះ លើកឡើងអំពីអាវុធគីមី ខណៈកន្លងមក មិនធ្លាប់មានរបាយការណ៍ណាមួយបង្ហាញថា អ៊ីរ៉ង់បានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នោះឡើយ ។ បើតាម Jerusalem post, លោក Netanyahu ក៏បានទម្លាយឱ្យដឹងអំពីវិបត្តិផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយលោកបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ថា កំពុងធ្វើបាប និងកៀបសង្កត់ប្រជាជនខ្លួនឯងយ៉ាងព្រៃផ្សៃ ។ លោកថា ក្នុងចំណោមប្រជាជនអ៊ីរ៉ង់ប្រមាណ ៩០លាននាក់ មានរហូតដល់ទៅ ៨០% ដែលស្អប់ខ្ពើមការដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់ ដោយពួកគេចាត់ទុកមេដឹកនាំទាំងនោះថា បានប្លន់យកប្រទេស ដូច្នេះលោកជឿថា ពេលនេះ អ៊ីរ៉ង់កំពុងរង្គោះរង្គើជិតដួលរលំហើយ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលវ័យ ៧៦…
-
អ៊ុយក្រែន ថា ចិនព្រមានរុស្ស៊ី មិនឲ្យប្រើអាវុធនុយក្លេអ៊ែរ

កៀវ ៖ ប្រទេសចិនបានព្រមានដោយផ្ទាល់ដល់ប្រទេសរុស្ស៊ី កុំឲ្យឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារសងសឹកទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតី Volodymyr Zelensky។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីចុងសប្តាហ៍, លោក Volodymyr Zelenskyyបានរៀបរាប់ថា លោកបានដឹងពីការអន្តរាគមន៍របស់ទីក្រុងប៉េកាំង លើរឿងនេះ ក្នុងពេលជួបណ្តាមេដឹកនាំអឺរ៉ុប នៅឯកិច្ចប្រជុំកំពូល ណាតូ នាទីក្រុងអង់ការ៉ា ប្រទេសតួកគី។ លោក Zelensky បាននិយាយថា មេដឹកនាំអឺរ៉ុបជាច្រើនបានប្រាប់លោកថា ថ្មីៗនេះ ពួកគេទើបតែបានពិភាក្សាអំពីលទ្ធភាពប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ជាមួយមន្ត្រីចិន ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំងប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្តថា នេះគឺជាលើកដំបូងហើយ ដែលប្រទេសចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ចំពោះវោហាសាស្ត្ររបស់រុស្ស៊ី អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមលោក Zelensky, មេដឹកនាំអឺរ៉ុបមួយចំនួនក៏បានលើកឡើងពីតួនាទីដ៏មានសក្តានុពលរបស់ប្រទេសចិន ក្នុងការជួយបញ្ចប់សង្គ្រាម អំឡុងពេលនៃកិច្ចប្រជុំទ្វេភាគីនានា នៅឯវេទិកាកំពូល ណាតូ ផងដែរ។ បើតាម Politico, ការលើកឡើង របស់លោក Zelensky បែបនេះ ធ្វើឡើង បន្ទាប់ពីទីក្រុងមូស្គូបានធ្វើការបណ្តុះបណ្តាលយោធានុយក្លេអ៊ែរ នៅប្រទេសបេឡារុស ក្បែរខាង…
-
អាល្លឺម៉ង់ ត្រៀមចាយ ១០០ លានដុល្លារ ទិញដ្រូនពិឃាត ៥០,០០០ គ្រឿង ទៅឱ្យ អ៊ុយក្រែន

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់បានសម្រេចផ្តល់មូលនិធិជាង ១០៣ លានដុល្លារ ដើម្បីទិញយន្តហោះយន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួន ៥០.០០០ គ្រឿង ឱ្យទៅប្រទេសអ៊ុយក្រែន ។ បើតាម Straits times ចេញផ្សាយថ្ងៃ អាទិត្យ, មូលនិធិទិញដ្រូននេះ គឺជាការទិញដូរយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមួយរបស់ប្រទេសលោកខាងលិច ដើម្បីជួយគាំទ្រដល់អ៊ុយក្រែនទប់ទល់នឹងកងទ័ពរុស្ស៊ី ។ ការបញ្ជាទិញនេះ ផ្តោតលើដ្រូនពិឃាតធុនស្រាលម៉ូដែល Shrike ផលិតដោយក្រុមហ៊ុន SkyFall របស់អ៊ុយក្រែន ។ ដ្រូននេះ ត្រូវបានបំពាក់ដោយ Software របស់ក្រុមហ៊ុនបច្ចេកវិទ្យា Auterion របស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពអាចតាមដាន និងវាយប្រហារគោលដៅចល័តដោយស្វ័យប្រវត្តិ ។ Shrike ជាដ្រូនមានតម្លៃសមរម្យ និងត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែនតាំងពីឆ្នាំ ២០២៣កន្លងមក ហើយថ្មីៗនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្រៅប្រទេស ។ យោងតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Auterion លោក Lorenz Meier, យន្តហោះដ្រូនមួយចំនួនត្រូវបានប្រគល់ឱ្យអ៊ុយក្រែនរួចរាល់ហើយ ខណៈចំនួនដែលនៅសល់នឹងបញ្ជូនទៅឱ្យអស់ក្នុងឆ្នាំនេះ ។ ក្រៅពីអាល្លឺម៉ង់, កាលពីខែមុន ចក្រភពអង់គ្លេសក៏បានប្រកាសនឹងផ្តល់ដ្រូនចំនួន ១៥០.០០០ គ្រឿងដល់អ៊ុយក្រែននៅក្នុងឆ្នាំនេះផងដែរ…
-
ជប៉ុន ជោគជ័យបាញ់បង្ហោះ និងចុះចតរ៉ុក្តែត អាចប្រើប្រាស់ឡើងវិញបានលើកដំបូង

តូក្យូ ៖ ទីភ្នាក់ងារអវកាសជប៉ុន នៅថ្ងៃ សៅរ៍ សប្តាហ៍មុន ប្រកាសទទួលបានជោគជ័យជាលើកដំបូង ក្រោយបញ្ចប់ការបាញ់បង្ហោះ និងចុះចតរ៉ុក្តែតអាចប្រើប្រាស់ឡើងវិញបានគំរូដើម ។ ភាពជោគជ័យនេះ គឺជាការបោះជំហានមួយឆ្ពោះទៅមុខ នៅក្នុងបច្ចេកវិទ្យាកាត់បន្ថយការចំណាយ ដែលកំពុងក្តោបក្តាប់ដោយក្រុមអវកាសឯកជន SpaceX របស់មហាសេដ្ឋីពិភពលោក Elon Musk ។ រ៉ុក្តែតគំរូដើមនេះ ត្រូវបានបាញ់បង្ហោះចេញពីទីតាំងសាកល្បងរបស់ទីភ្នាក់ងាររុករកអវកាសជប៉ុន ហៅកាត់ JAXA ក្នុងទីក្រុង Noshiro នៃតំបន់ Akita ។ យោងតាមទីភ្នាក់ងារ JAXA, រ៉ុក្តែតនេះ បានហោះឡើងដល់កម្ពស់ប្រហែល ១០ម៉ែត្រ ហើយបន្ទាប់មកបានចុះចតដោយជោគជ័យ ក្រោយចំណាយពេលសំកាំងខ្លួនលើអាកាសប្រមាណ ៤០វិនាទី ។ លោក Takashi Ito មកពីទីភ្នាក់ងារ JAXA ដែលដឹកនាំការបាញ់បង្ហោះនេះ បានប្រាប់អ្នកសារព័ត៌មានថា ទីភ្នាក់ងារនឹងពិនិត្យទិន្នន័យ ដើម្បីកំណត់យ៉ាងពេញលេញ អំពីភាពជោគជ័យនៃការសាកល្បងនេះ ប៉ុន្តែលោកមានទំនុកចិត្តថា វាទទួលបានទិន្នន័យដែលមានប្រយោជន៍ខ្លាំងណាស់ ។ យោងតាម CNA, រ៉ុក្កែតភាគច្រើនត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់តែម្តងប៉ុណ្ណោះ ដោយសមាសធាតុពួកវា ត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ…
-
លោក ហ្ស៊េលែនស្គី បញ្ជាឲ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីអ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊េលែនស្គី កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យមានការរុះរើ សមាជិករដ្ឋាភិបាលឡើងវិញ រួមទាំង ការផ្លាស់ប្តូរ នាយករដ្ឋមន្ត្រី។ លោក Volodymyr Zelenskyy បានប្រកាសពីការរុះរើរដ្ឋាភិបាលដ៏សំខាន់មួយ កាលពីថ្ងៃទី១២ ខែកក្កដា ដោយស្នើឱ្យមានការជំនួស នាយករដ្ឋមន្ត្រី លោកស្រី Yulia Svyrydenko និង ប្រធានស្ថាប័នអនុវត្តច្បាប់មួយចំនួន។ លោក Zelenskyy មិនបាននិយាយថា អ្នកណានឹងជំនួសលោកស្រី Svyrydenko ឬ ពន្យល់លម្អិតអំពីមូលហេតុ នៃការផ្លាស់ប្តូរនោះទេ។ លោក Zelenskyy បានតែងតាំង លោកស្រី Svyrydenko ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំមុន។ លោក Zelenskyy បានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណដល់ Svyrydenko ចំពោះការងារដ៏ច្បាស់លាស់ ស្ថិរភាព និង មានប្រសិទ្ធភាពរបស់គាត់ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្រាប់ការបម្រើការងារប្រកបដោយផលិតភាពជាច្រើនឆ្នាំ នៅអ៊ុយក្រែន ហើយខ្ញុំបានផ្តល់ឱកាសឱ្យគាត់ដឹកនាំវិស័យទំនាក់ទំនងថ្មី និងជាមួយដៃគូសំខាន់មួយ»។ លោក Zelenskyy…
-
អាមេរិកប្រកាសបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់

អាមេរិក ៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានប្រកាសបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់ ពោលគឺបន្ទាប់ពីកំណត់គោលដៅវាយលើទីតាំងយោធារាប់សិបកន្លែង របស់ទីក្រុងតេហេរ៉ង់។ បើតាម Anadolu, បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ប្រតិបត្តិការបានបញ្ចប់ ដោយការវាយប្រហារ គោលដៅជាច្រើន រួមមាន ប្រព័ន្ធការពារដែនអាកាស, ទីតាំងរ៉ាដាឆ្នេរសមុទ្រ, សមត្ថភាពមីស៊ីល, យន្តហោះគ្មានមនុស្សបើក និង ទូកតូចៗ របស់អ៊ីរ៉ង់»។ CENTCOM បាននិយាយថា «Hormuz គឺជាច្រកសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល ដូច្នេះ អ៊ីរ៉ង់មិនអាចគ្រប់គ្រងទេ»។ បញ្ជាការបានបន្ថែមថា «កងកម្លាំងអាមេរិក ត្រូវបានដាក់ទីតាំង និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាថា សេរីភាពនៃការធ្វើនាវាចរណ៍ នៅតែមាន សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម ទោះបីជាមានការឈ្លានពាន, ការយាយី, ការគំរាមកំហែង និង ការប្រកាសតាមអំពើចិត្ត របស់អ៊ីរ៉ង់ ក៏ដោយ»។ គូជម្លោះទាំងពីរ បានផ្ទុះអាវុធដាក់គ្នាជាថ្មី កាលពីសប្តាហ៍មុន ធ្វើឲ្យរង្គោះរង្គើដល់ MOU ប៉ុនប៉ងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ អាមេរិកជាអ្នកដែលបានផ្តើមមុន ដោយចោទថា អ៊ីរ៉ង់…