-
រុស្ស៊ី ប្រកាសឈប់ទុកចិត្ត លើការត្រៀមខ្លួនចរចារបស់បស្ចិមលោក

មូស្គូ ៖ រុស្ស៊ីលែងទុកចិត្តលើឆន្ទៈ របស់បស្ចិមលោក ក្នុងការឈានដល់ដំណោះស្រាយចរចាលើសង្គ្រាមអ៊ុយក្រែនទៀតហើយ នេះបើតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ចេញផ្សាយដោយ Tass កាលពីថ្ងៃសុក្រ។ លោក Sergey Lavrov បាននិយាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Maputo បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយសមភាគី ម៉ូសំប៊ិក។ រដ្ឋមន្ត្រីរុស្ស៊ី រូបនេះ បាននិយាយថា «បស្ចិមលោកនៅតែបន្តធ្វើការអំពាវនាវ ដោយលាក់ពុតសម្រាប់ដំណោះស្រាយចរចា។ ដំណោះស្រាយចរចាត្រូវបានឈានដល់ នៅឆ្នាំ ២០១៤, ២០១៥និង ២០១៩…ក្នុងករណីទាំងអស់នេះ ការធានារបស់បស្ចិមលោកត្រូវបានរុះរើ ដោយបស្ចិមលោកខ្លួនឯង ដែលបានបង្ហាញថា ជាការកុហកទាំងស្រុង»។ លោក Lavrov បានបន្ថែមថា «ក្រៅពីនេះ មានដំណោះស្រាយចរចារវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប៉ុន្តែ បស្ចិមលោកបានធ្វើឱ្យខូច ដោយបើកចំហ និងជាសាធារណៈ។ យើងលែងទុកចិត្តលើឆន្ទៈរបស់បស្ចិមលោក ដែលបានប្រកាសក្នុងការស្វែងរកដំណោះស្រាយចរចាទៀតហើយ ទុនបម្រុងនៃជំនឿល្អ និងក្តីសង្ឃឹមនេះ បានរីងស្ងួតអស់ហើយ»។ គួរបញ្ជាក់ថា ការចរចាបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន…
-
អាមេរិក និងអ៊ីរ៉ង់ បន្តចរចាគ្នានៅប៉ាគីស្ថាន នាស្អែកនេះ

តេហេរ៉ង់ ៖ ក្រុមមន្ត្រីអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក នឹងបន្តកិច្ចចរចា នៅប្រទេសប៉ាគីស្ថាន នាថ្ងៃអាទិត្យស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ប៉ុស្តិ៍ទូរទស្សន៍ Al Hadath។ ទូរទស្សន៍ Al Hadath បានចេញផ្សាយ យោងតាមប្រភព បញ្ជាក់ឲ្យដឹងថា «កិច្ចប្រជុំរវាងក្រុមបច្ចេកទេសអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើង នៅប្រទេសប៉ាគីស្ថាន នាថ្ងៃទី១២ ខែកក្កដា»។ ជាមួយគ្នានេះ, សារព័ត៌មាន CBS បានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មាន ដែលមិនបញ្ចេញឈ្មោះបញ្ជាក់ដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំអនុប្រធានាធិបតី លោក ជេឌី វ៉ាន់ស៍, រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ និង តំណាងផ្លូវការផ្សេងទៀត ឲ្យបន្តការចរចាជាមួយអ៊ីរ៉ង់។ ការវិវឌ្ឍនេះ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នា ទៅវិញទៅមក ប៉ុន្មានថ្ងៃមកនេះ ដោយមានទាំងការប្រយុទ្ធគ្នា នៅចំណុចច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស…
-
យន្តហោះអតីតប្រធានាធិបតីហុងឌូរ៉ាស ដាក់ដេញថ្លៃលក់ជាង៥លានដុល្លារ

តេហ្គូស៊ីហ្គាល់ប៉ា ៖ យន្តហោះ១គ្រឿង របស់អតីតប្រធានាធិបតី ប្រទេសហុងឌូរ៉ាស ត្រូវបានដាក់ដេញថ្លៃលក់ បានតម្លៃជាង៥លានដុល្លារ។ យន្តហោះ Embraer Legacy 600 ត្រូវបានទិញដោយក្រុមហ៊ុនអាកាសចរណ៍ Thebe Ingenieria របស់ប្រទេសម៉ិកស៊ិក ក្នុងតម្លៃ៥លាន១សែនដុល្លារអាមេរិក កាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមត្រឹមតែ តម្លៃ៣៧.០០០ ដុល្លារប៉ុណ្ណោះពីដំបូង ដែលរៀបចំធ្វើឡើង នៅរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា។ យន្តហោះមួយគ្រឿងនេះ ធ្លាប់ត្រូវបានបញ្ជាទិញដោយលោក Juan Orlando Hernandez អតីតប្រធានាធិបតីហុងឌូរ៉ាស ក្នុងតម្លៃ១៤លានដុល្លារ ប៉ុន្តែ ត្រូវបានធ្វើឲ្យខូចខាត ឬធ្វើឲ្យបាត់បង់សោភ័ណភាព ព្រោះពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទពុករលួយ។ រដ្ឋបានចំណាយប្រហែល ១១ លានដុល្លារ ក្នុងការជួសជុល និងថែទាំ នៅចន្លោះឆ្នាំ២០១៥ និង២០២២ ពោលគឺបន្ទាប់ពីការស៊ើបអង្កេត ដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលធានាថា យន្តហោះនេះត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើដំណើរប្រណីត ក្រៅផ្លូវការ។ ទោះបីជាតម្លៃមូលដ្ឋាននៃការផ្តល់ជូននេះ មិនត្រូវបានប្រកាសជាសាធារណៈក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយហុងឌូរ៉ាស់ធានាថា រដ្ឋាភិបាល នៃប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ រំពឹងថា…
-
អ៊ីរ៉ង់ ចាត់ទុកច្រកសមុទ្រ ហ័រមូស ជា “អាវុធមាស” អាចគំរាម អាមេរិក

អ៊ីរ៉ង់បានចាត់ទុកច្រកសមុទ្រ ហ័រមូស ជា “អាវុធមាស” ដ៏មានតម្លៃបំផុត ពោលគឺសំខាន់ជាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទៅទៀត ហើយប្តេជ្ញាការពារសិទ្ធិគ្រប់គ្រងទាំងស្រុង លើផ្លូវទឹកយុទ្ធសាស្រ្តរបស់ពិភពលោកមួយនេះ ទោះបីត្រូវប្រឈមមុខនឹងការបង្កាត់ភ្លើងសង្រ្គាមសារជាថ្មីជាមួយសហរដ្ឋអាមេរិកក៏ដោយ ។ “អាវុធមាស” នេះ មានភាពសំខាន់ជាពិសេស សម្រាប់យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ រហូតដល់ថ្នាក់នាវាទាំងឡាយណា ដែលហ៊ានឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់ នឹងរងការបាញ់ប្រហារនៅសប្តាហ៍នេះ ។ ការវាយប្រហារនោះ បានក្លាយជាដើមចងដុតបញ្ឆេះភ្លើងជម្លោះសារជាថ្មីជាមួយសហរដ្ឋអាមេរិក ហើយការប៉ះទង្គិចគ្នាចុងក្រោយនេះ ក៏កំពុងតែគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នកាលពីខែមុនផងដែរ ។ ជាមួយគ្នានេះ មេដឹកនាំអ៊ីរ៉ង់ ដែលធ្លាប់តែស្ទាក់ស្ទើររាប់ឆ្នាំ ក្នុងការបិទផ្លូវផ្គត់ផ្គង់ថាមពលសកលចំនួនមួយភាគប្រាំ ដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នោះ ពេលនេះបែរជាមើលឃើញថា វាគឺជាសន្លឹកបៀដ៏មានឥទ្ធិពលបំផុតរបស់ពួកគេនៅក្នុងជម្លោះជាមួយលោកខាងលិច និងជាហេតុផលដែលសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាម ។ ការផ្លាស់ប្តូរទស្សនៈរបស់មេដឹកនាំអ៊ីរ៉ង់ ក្នុងការទាញយកផលប្រយោជន៍ពីច្រកសមុទ្រ ហ័រមូស កើតឡើងក្រោយកើនឡើងភាពមិនទុកចិត្តគ្នាយ៉ាងខ្លាំង ចំពោះអាមេរិក ជាពិសេសបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៨ និងការបើកយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ។ បើតាម New York Post, កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន មានការចែងថា អ៊ីរ៉ង់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព…
-
អ៊ុយក្រែន ចង់ចាប់ដៃ ជប៉ុន ផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ខណៈអ្នកជំនាញថា ២ ឆ្នាំទើបផលិតបាន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញបំណងចាប់ដៃគូសហការជាមួយក្រុមហ៊ុនជប៉ុនដើម្បីប្រកៀកស្មារគ្នាផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ។ បើតាម NHK, ក្រុមហ៊ុនជប៉ុននោះ ទំនងជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Mitsubishi Heavy Industries ។ បំណងរបស់លោក Zelensky ត្រូវបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រាប់ថា សហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែនឱ្យផលិតមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីល ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។…
-
ជនបរទេសស្ថិតក្នុងចំណោមមនុស្សស្លាប់១២នាក់ អំឡុងភ្លើងឆេះព្រៃអេស្ប៉ាញ

ម៉ាឌ្រីដ ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃសុក្រថា ភ្លើងឆេះព្រៃដែលកំពុងរាលដាលយ៉ាងលឿននៅភាគខាងត្បូង ប្រទេសអេស្ប៉ាញ បានសម្លាប់មនុស្ស ១២ នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា បន្ទាប់ពីពួកគេជាប់នៅក្នុងយានយន្ត ហើយអ្នកខ្លះ ព្យាយាមរត់គេចខ្លួន ដោយការថ្មើរជើង។ អគ្គីភ័យ ដែលបានចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ជ្រោះជ្រៅមួយ បានបំផ្លាញព្រៃឈើ និងដីព្រៃជាច្រើន នៅតំបន់ Los Gallardos ភាគអាគ្នេយ៍នៃសហគមន៍ Andalusia ដែលជាជម្រករបស់ជនបរទេសជាច្រើន។ ចំនួនអ្នកស្លាប់ដ៏ខ្ពស់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រភ្លើងឆេះព្រៃរបស់អេស្ប៉ាញលើកនេះ អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលអាជ្ញាធរបាននិយាយថា មនុស្ស២៣នាក់ នៅតែបាត់ខ្លួន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Fernando Grande-Marlaska បានបញ្ជាក់ថា មនុស្សដែលមាន សញ្ជាតិផ្សេងៗគ្នា ស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយមិនបានលើកឡើងពីប្រទេសជាក់លាក់ណាមួយឡើយ។ លោក Juan Manuel Moreno Bonilla ប្រធានរដ្ឋាភិបាលតំបន់ Andalusia បាននិយាយថា ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង១២នាក់ បានរលាកខ្លួនយ៉ាងធ្ងន់ធ្ងរ មិនអាចស្គាល់មុខបាន៕ ប្រភព ៖ AFP…
-
លោក ត្រាំ ថា ព្រមបន្តចរចាជាមួយអ៊ីរ៉ង់ តែបញ្ជាក់ថា បទឈប់បាញ់ពិតជាបញ្ចប់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាង កាលពីថ្ងៃសុក្រថា លោកយល់ព្រមចរចាជាមួយអ៊ីរ៉ង់បន្ថែមទៀត ប៉ុន្តែ លោកទទូចថា បទឈប់បាញ់ គឺពិតជាបានបញ្ចប់ហើយ។ ការអះអាងនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា គណៈប្រតិភូមួយក្រុមមកពីប្រទេសសម្របសម្រួលកាតា បានទៅដល់ទីក្រុងតេហេរ៉ង់ បន្ទាប់ពីភាគីគូជម្លោះទាំងពីរ បានផ្លាស់ប្តូរការវាយប្រហារគ្នាម្តងទៀត នៅសប្តាហ៍នេះ។ លោក Trump បានបង្ហោះ នៅលើវេទិកា Truth Social របស់លោកថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានស្នើសុំឱ្យយើងបន្តការចរចា…យើងក៏បានយល់ព្រមធ្វើដូច្នេះ ប៉ុន្តែ សហរដ្ឋអាមេរិកបានបញ្ជាក់ទៅកាន់ពួកគេ ដោយមិនមានភាពមិនប្រាកដប្រជាថា បទឈប់បាញ់បានបញ្ចប់ហើយ»។ កាលពីដើមសប្តាហ៍នេះ នៅឯកិច្ចប្រជុំកំពូល NATO, លោក Trump បានប្រកាសពីបទឈប់បាញ់ដែលឈានដល់ទីបញ្ចប់ ដោយនិយាយអំពីទីក្រុងតេហេរ៉ង់ថា «វាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលា ក្នុងការចរចាដោះស្រាយបញ្ហា ជាមួយពួកគេ»។ បើតាម CNA, គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយផ្ទាល់មួយជុំ នៅប្រទេសស្វីស ចាប់តាំងពីការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារបស់ពួកគេ ក៏ដូចជា ការចរចាដោយប្រយោល នៅប្រទេសកាតា ប៉ុន្តែ មិនមានសញ្ញានៃវឌ្ឍនភាពការទូត…
-
អ៊ីរ៉ង់ ថា ទោះណាតូជួយអាមេរិកនិងអ៊ីស្រាអែល ខ្លួននៅតែអាចកម្ទេចសត្រូវ ដូចដែល រុស្ស៊ី ធ្វើបាន ក្នុងសង្គ្រាមអ៊ុយក្រែន

តេហេរ៉ង់ ៖ អ៊ីរ៉ង់ នៅតែអាចវាយកម្ទេច សត្រូវសហរដ្ឋអាមេរិក និង អ៊ីស្រាអែលបាន ទោះបីជាមានការចូលរួមពីណាតូ ក្នុងជម្លោះនេះក៏ដោយ ពោលគឺអាចមានសមត្ថភាព ដូចការធ្វើបានរបស់រុស្ស៊ី នៅក្នុងសង្គ្រាមអ៊ុយក្រែនផងដែរ នេះបើតាមការអះអាងរបស់សមាជិកសភាអ៊ីរ៉ង់។ លោក Alaeddin Boroujerdi សមាជិកគណៈកម្មាធិការសន្តិសុខជាតិ និង គោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ បានប្រាប់ TASS កាលពីថ្ងៃព្រហស្បតិ៍ថា «រុស្ស៊ីត្រូវបានប្រឈមមុខនឹងការញុះញង់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ក្នុងសង្គ្រាមអ៊ុយក្រែន ជាយូរមកហើយ ។ អាមេរិកយល់ឃើញថា វាជាគោលដៅរបស់ពួកគេ ក្នុងការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសឯករាជ្យនីមួយៗ និងនាំមកនូវសង្គ្រាម»។ លោកបញ្ជាក់ថា «ពួកគេបានធ្វើរឿង ស្រដៀងគ្នានេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែ ប្រជាជនអ៊ីរ៉ង់ និងកងកម្លាំងប្រដាប់អាវុធរបស់យើង បានវាយកម្ទេចសហរដ្ឋអាមេរិក ទោះបីជាពួកគេមាន អ៊ីស្រាអែល និង បានប្រើប្រាស់សក្តានុពលពេញលេញ របស់ ណាតូ ក៏ដោយ»។ ការលើកឡើងនេះ ចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នា ទៅវិញទៅមក ប៉ុន្មានថ្ងៃមកនេះ ដោយមានទាំងការប្រយុទ្ធគ្នា នៅចំណុចច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz…
-
អាមេរិក ប្រើមនុស្សយន្តចូលវះកាត់ជាលើកដំបូងនៅក្នុងពិភពលោក

អាមេរិក ៖ ក្រុមគ្រូពេទ្យនៅសាកលវិទ្យាល័យ California San Diego របស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមប្រើប្រាស់មនុស្សយន្ត ពិសោធន៍ការវះកាត់ជាលើកដំបូងមិនធ្លាប់មាននៅលើពិភពលោក ។ បើតាម Independent ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា មនុស្សយន្តនេះមានឈ្មោះហៅក្រៅថា «Surgie» បញ្ជាដោយក្រុមគ្រូពេទ្យវះកាត់ ដែលបានទទួលការបណ្តុះបណ្តាល ។ វាត្រូវបានដាក់ឲ្យចូលវះកាត់ចំនួន ២ ដងដើម្បីកាត់យកថង់ទឹកប្រមាត់ចេញពីក្នុងខ្លួនថនិកសត្វ ហើយជាលទ្ធផលដំណើរការវះកាត់ទទួលបានជោគជ័យទាំងពីរដង ។ លោកវេជ្ជបណ្ឌិត Michael Yip សមាជិកម្នាក់នៃក្រុមគ្រូពេទ្យវះកាត់របស់សាកលវិទ្យាល័យ California San Diego និយាយថា វាគឺជាជោគជ័យមួយក្នុងវិស័យវះកាត់ដែលមនុស្សយន្តអាចធ្វើបានស្រដៀងនឹងមនុស្សពិត ។ លោកថា ជោគជ័យនេះនឹងអាចជួយដោះស្រាយវិបត្តិថែទាំសុខភាព មិនត្រឹមតែនៅសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងនៅទូទាំងពិភពលោក ផងដែរ ។ ចំណែកលោកវេជ្ជបណ្ឌិត Shannglei Liu សាស្ត្រាចារ្យរង ផ្នែកវះកាត់នៅសាកលវិទ្យាល័យ California San Diego លើកឡើងដែរថា ទៅថ្ងៃអនាគតយើងនឹងមានភាពងាយស្រួល ក្នុងការដាក់ពង្រាយមនុស្សយន្តគ្រប់ទីកន្លែង រាប់ចាប់ពីតំបន់ជនបទ រហូតដល់សមរភូមិសង្គ្រាម និង សូម្បីតែទៅកាន់លំហអាកាសដើម្បីធ្វើការវះកាត់…
-
ប៉ាគីស្ថានស្វែងរកការដឹកជញ្ជូនឧស្ម័ន LNG បន្ទាន់ ព្រោះមានអរិភាពនៅហ័រមូសជាថ្មី

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានស្វែងរកការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ LNG ដែលត្រូវបានបញ្ជាទិញជាបន្ទាន់ បន្ទាប់ពីការរំខាន នៅច្រកសមុទ្រហ័រមូស បានប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រទេសកាតា ព្រោះតែមានអរិភាពឡើងវិញ នៅក្នុងតំបន់។ យោងតាមការជូនដំណឹងអំពីការដេញថ្លៃ ដែលចេញផ្សាយដោយអាជ្ញាធរបទប្បញ្ញត្តិលទ្ធកម្មសាធារណៈរបស់ប៉ាគីស្ថាន, ក្រុមហ៊ុន Pakistan LNG Limited ដែលគ្រប់គ្រងដោយរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ បានចេញការដេញថ្លៃភ្លាមៗ សម្រាប់ការដឹកញ្ជូនឧស្ម័ន LNG នៅថ្ងៃទី ១៥-១៦ ខែកក្កដា។ ការដេញថ្លៃគ្រោង នឹងបិទ នៅថ្ងៃសុក្រនេះ។ បើតាម Anadolu, ការដេញថ្លៃនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារលើកប៉ាល់ នៅជិតច្រកសមុទ្រ Hormuz និង ការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានធ្វើឱ្យចរាចរណ៍កប៉ាល់ នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ ស្ទើរតែជាប់គាំង។ ប៉ាគីស្ថានពឹងផ្អែកយ៉ាងខ្លាំង ទៅលើការនាំចូលឧស្ម័នធម្មជាតិរាវ ពីប្រទេសកាតា ក្រោមកិច្ចសន្យា រយៈពេលវែង ដើម្បីបំពេញតម្រូវការថាមពល និងឧស្សាហកម្ម ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះដោយសារការរំខាន នៅក្នុងលំហូរដឹកជញ្ជូន នៅឈូងសមុទ្រ។ ការដេញថ្លៃចុងក្រោយបំផុតនេះបានកើតឡើង ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដកំពុងស្វែងរកការធានាការផ្គត់ផ្គង់ជំនួស យ៉ាងឆាប់រហ័ស ដើម្បីកំណត់ហានិភ័យ នៃកង្វះខាតឧស្ម័ន…