-
អ៊ីរ៉ង់ ទទូចឲ្យក្រុមប្រឹក្សាសន្តិសុខ UN ល្មមប្រើអំណាច បញ្ឈប់អាមេរិក

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានផ្ញើលិខិតមួយច្បាប់ ទៅកាន់អង្គការសហប្រជាជាតិ បញ្ជាក់ប្រាប់ពីការចោទប្រកាន់លើសហរដ្ឋអាមេរិក ពីបទរំលោភលើអនុស្សរណៈនៃការយោគយល់ «ទីក្រុងអ៊ីស្លាម៉ាបាដ» ដោយ ទីក្រុងតេហេរ៉ង់ ទទូចឲ្យក្រុមប្រឹក្សាសន្តិសុខ UN ល្មមប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន បញ្ឈប់ទីក្រុងវ៉ាស៊ីនតោន ជាបន្ទាន់។ យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA, សំបុត្រមួយច្បាប់នេះ ត្រូវបាន លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់ទីក្រុងតេហេរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ សរសេរផ្ញើដោយផ្ទាល់ ទៅកាន់អគ្គលេខាធិការ UN លោក Antonio Guterres និង ប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។ លិខិតនោះបានចោទប្រកាន់ពីបទរំលោភបំពានជាច្រើន រួមទាំង ការវាយប្រហារយោធា របស់សហរដ្ឋអាមេរិកឡើងវិញលើទឹកដីអ៊ីរ៉ង់, ការដកហូតអាជ្ញាប័ណ្ណសម្រាប់ការលក់ប្រេងរបស់អ៊ីរ៉ង់, ការបង្កបញ្ហានៅច្រកសមុទ្រ Hormuz ព្រមទាំង ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល នៅលីបង់។ លោក Amir Saeid Iravani អះអាងថា សកម្មភាពទាំងនេះបង្កើតបានជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំង បង្ហាញបន្ថែមទៀត អំពីការមិនអើពើទាំងស្រុង…
-
អ៊ុយក្រែន គ្រោងទិញគ្រឿងបន្លាស់ដ្រូនពី ចិន ទុកបន្តធ្វើសឹកសង្គ្រាមជាមួយ រុស្ស៊ី

កៀវ ៖ ប្រទេសអ៊ុយក្រែន គ្រោងនឹងទិញគ្រឿងបន្លាស់យន្តហោះដ្រូនពីប្រទេសចិន ចំពេលស្ថានភាពសង្គ្រាមដែលអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ រវាងទីក្រុងកៀវ និង ទីក្រុងមូស្គូកំពុងឡើងកម្តៅឡើងវិញ ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times នៅថ្ងៃពុធនេះ ។ កាសែតអង់គ្លេសមួយនេះរាយការណ៍ថា ផែនការបញ្ជាទិញគ្រឿងបន្លាស់យន្តហោះដ្រូនពីចិននេះ គឺអ៊ុយក្រែននឹងប្រើប្រាស់ផ្នែកមួយនៃមូលនិធិជំនួយការពារជាតិរបស់ខ្លួន ដែលទទួលបានសហភាពអឺរ៉ុប ។ ប្រភពដដែលបញ្ជាក់ថា សហភាពអឺរ៉ុបបានបែងចែកប្រាក់កម្ចីការពារជាតិ ចំនួន ៦ ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ក្នុងករណីមានអាសន្នផ្នែកយោធា ហើយក្នុងនោះ សហភាពអឺរ៉ុបក៏ចងលក្ខខណ្ឌអនុញ្ញាតឲ្យអ៊ុយក្រែនអាចទិញគ្រឿងបន្លាស់យន្តហោះដ្រូនរបស់ចិនផងដែរ ។ គណៈកម្មការអឺរ៉ុបបានប្រកាស កាលពីចុងខែមិថុនាថា សហភាពអឺរ៉ុបនឹងផ្តល់ថវិកា ចំនួន ៤,៥០០ លានដុល្លារសម្រាប់ការទិញយន្តហោះដ្រូនផ្ដល់ទៅឲ្យអ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ទល់នឹងរុស្ស៊ី ។ នេះគឺជាផ្នែកមួយ នៃកញ្ចប់ថវិកាបឋម ចំនួន ៧ ពាន់លានដុល្លារ លើការបញ្ជាទិញដ្រូន ក្រោមក្របខណ្ឌប្រាក់កម្ចីគាំទ្រអ៊ុយក្រែន សរុបចំនួន ១០៣ ពាន់លានដុល្លារ ។ បើតាម Kyiv Independent, ប្រាក់កម្ចីនេះ គឺជាខ្សែជីវិតហិរញ្ញវត្ថុដ៏សំខាន់មួយ ដើម្បីជំរុញសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន…
-
យន្តហោះចម្បាំងគ្មានមនុស្សបើក តួកគី ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង ២.៥ ដង

អង់ការ៉ា ៖ យន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma របស់ប្រទេសតួកគី បានបញ្ចប់ការបាញ់សាកល្បងគ្រាប់ពិតលើកដំបូងដោយជោគជ័យ ដោយបានកម្ទេចគោលដៅលើផ្ទៃសមុទ្របានយ៉ាងត្រឹមត្រូវផងដែរ ។ ក្នុងការសាកល្បងដែលធ្វើឡើងនៅឯទីបញ្ជាការដ្ឋានកងទ័ពអាកាសទី ៥ ក្នុងទីក្រុង Merzifon, យន្តហោះ Kizilelma បានប្រើប្រាស់មីស៊ីលលឿនជាងសំឡេងប្រភេទ JET-230 ក្នុងល្បឿនលឿនដូចផ្លេកបន្ទោររហូតដល់ ២.៥ ដង និងហោះបំបុកគោលដៅសត្រូវក្នុងចម្ងាយលើសពី ២០០ គីឡូម៉ែត្រ ។ បើតាម Interesting engineering, មីស៊ីល JET-230 ជាប្រភេទមីស៊ីលផ្លោងលឿនជាងសំឡេង បាញ់ពីអាកាសទៅដី ឬសមុទ្រ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ROKETSAN ។ ការបំពាក់អាវុធលឿនជាងសំឡេងនេះ ត្រូវបានរំពឹងថា នឹងជួយឱ្យពង្រឹងសមត្ថភាពយន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma អាចកម្ទេចគោលដៅសត្រូវ ដែលមានការការពារយ៉ាងរឹងមាំ ពីចម្ងាយប្រកបដោយភាពជាក់លាក់ ។ យោងតាម Turkiye Today, យន្តហោះចម្បាំងគ្មានមនុស្សបើក Kizilelma ដំណើរការដោយម៉ាស៊ីន Turbofan បំពាក់ដោយបច្ចេកវិទ្យា AI ដ៏ទំនើប ដែលមានសមត្ថភាពហោះហើរក្នុងល្បឿនប្រហែល ១,១០០ គីឡូម៉ែត្រក្នុងមួយម៉ោង…
-
កូរ៉េខាងជើង ប្រាប់ឱ្យ អាមេរិក និងសម្ព័ន្ធមិត្តរំលាយអាវុធនុយក្លេអ៊ែរមុនទៅ ទើបខ្លួនព្រមធ្វើតាមក្រោយ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអង្គារថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គួរតែផ្តើមចេញពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេជាមុនសិន ទើបទីក្រុងព្យុងយ៉ាងសុខចិត្តធ្វើតាមក្រោយ ។ ការប្រកាសរបស់កូរ៉េខាងជើងត្រូវបានធ្វើឡើង ក្រោយពេលប្រទេសមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃមួយនេះ ចេញមុខថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តចំពោះការពង្រឹងប្លុកយោធា និងការពន្លឿនសន្ទុះផលិតអាវុធថ្មីៗ ក្នុងកិច្ចប្រជុំកំពូលណាតូ កាលពីសប្តាហ៍មុន ។ កូរ៉េខាងជើងអះអាងថា ខ្លួនគ្មានផ្លូវបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយថា កិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ គួរតែចាប់ផ្តើមមុនជាមួយសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ ។ ក្រៅពីមិនរំលាយអាវុធនុយក្លេអ៊ែរ, កូរ៉េខាងជើងថែមទាំងដាក់ចេញវិធានការពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ទាំងបរិមាណ និងគុណភាព ខណៈពេលដែលលោកប្រមុខរដ្ឋ Kim Jong Un ក៏បានអំពាវនាវឱ្យយោធារបស់ខ្លួន បន្តការធ្វើទំនើបកម្មយោធា និងសព្វាវុធផងដែរ ។ យោងតាមគេហទំព័រ ICAN, គិតត្រឹមឆ្នាំ ២០២៦ មានប្រទេសចំនួន ៩ នៅលើពិភពលោក ដែលមានអាវុធ និងក្បាលគ្រាប់នុយក្លេអ៊ែរ ។ ក្នុងនោះរដ្ឋជាសមាជិកអង្គការណាតូចំនួន ៣ គឺសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស សុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរ ។ ប្រទេសទាំង ៩ បានកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរសរុបរួមគ្នាជិត…
-
អ៊ុយក្រែន ទិញយន្តហោះចម្បាំង និងសំណាញ់មេឃរបស់ បារាំង

ប៉ារីស ៖ ប្រទេសអ៊ុយក្រែនបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ក្នុងការបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ១៦ គ្រឿងជាជំហានដំបូង និងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបពីប្រទេសបារាំង ។ កិច្ចព្រមព្រៀងទិញដូរនេះ ត្រូវបានប្រកាសជាផ្លូវការដោយលោកប្រធានាធិបតីបារាំង Emmanuel Macron និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងទីក្រុងប៉ារីស ។ បើតាម Strait Times ចេញផ្សាយថ្ងៃ អង្គារ, អ៊ុយក្រែនបានបញ្ជាទិញយន្តហោះចម្បាំង Rafale ជំហានដំបូងចំនួន ១៦ គ្រឿង ដែលជាផ្នែកមួយនៃផែនការទិញសរុប ១០០ គ្រឿង នៅត្រឹមឆ្នាំ២០៣៥ ។ ជាមួយគ្នានេះ ការហ្វឹកហ្វឺនពីឡុត និងជាងជួសជុលអ៊ុយក្រែន នឹងចាប់ផ្តើមក្នុងប្រទេសបារាំងនៅឆ្នាំ ២០២៦ ហើយយន្តហោះចម្បាំងដំបូង នឹងលេចមុខលើមេឃអ៊ុយក្រែននៅឆ្នាំ ២០២៨-២០២៩ ។ ក្រៅពីយន្តហោះចម្បាំង Rafale, អ៊ុយក្រែនក៏បានបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មី SAMP/T-NG ចំនួន ៤ គ្រឿងផងដែរ ដែលធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសដំបូងគេបង្អស់ ដែលដាក់ពង្រាយប្រព័ន្ធការពាររួមគ្នារបស់បារាំង-អ៊ីតាលីនេះ នៅក្នុងសមរភូមិជាក់ស្តែង ។ ប្រព័ន្ធការពារដែនអាកាសជំនាន់ថ្មីផលិតរួច…
-
លោក ត្រាំ ៖ ច្រកហ័រមូសសម្រាប់នាវាទាំងអស់ លើកលែងតែ របស់អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ច្រកសមុទ្រហ័រមូស ត្រូវបើកចំហរសម្រាប់នាវាទាំងអស់ លើកលែងតែ កប៉ាល់របស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃអង្គារ។ សារព័ត៌មានរុស្ស៊ីមួយនេះ បានដកស្រង់សម្តី របស់មេដឹកនាំទីក្រុងវ៉ាស៊ីនតោនយ៉ាងដូច្នេះ តាមរយៈសំណេរ របស់លោក ត្រាំ ដោយផ្ទាល់ ដែលបង្ហោះនៅលើបណ្តាញសង្គម Truth Social។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍ថា «ដូច្នេះ យើងនឹងមានការបិទផ្លូវទាំងស្រុង ចំពោះតែនាវាដែលចូលមក និងចេញមកពីកំពង់ផែអ៊ីរ៉ង់ ឬ ដឹកជញ្ជូនអ្វីដែលទាក់ទងនឹងទំនិញរបស់អ៊ីរ៉ង់ប៉ុណ្ណោះ»។ បើតាម Anadolu , ច្រកសមុទ្រ Hormuz គឺជាចំណុចបង្កើនភាពតានតឹងជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ថ្មីៗនេះ ពោលគឺដោយសារតែ គូរជម្លោះទាំងពីរបានវាយប្រហារគ្នា ទៅវិញទៅមក បើទោះបីជាមានអនុស្សរណៈយោគយល់គ្នា ឬ MOU សម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា និង…
-
សភាអ៊ុយក្រែនសម្រេចឲ្យនាយករដ្ឋមន្ត្រីចុះចេញ តាមការស្នើរបស់លោក Zelensky

កៀវ ៖ សភាអ៊ុយក្រែន បានឯកភាពលើការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រី បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ ដែលបានស្នើឡើងដោយលោកប្រធានាធិបតី Volodymyr Zelensky។ សភាអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានអនុម័តជាផ្លូវការ ដើម្បីឯកភាពលើការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី លោកស្រី Yulia Svyrydenko ដែលជាផ្នែកមួយនៃការរុះរើរដ្ឋាភិបាល ដែលបានបញ្ជាដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ មេដឹកនាំអ៊ុយក្រែនរូបនេះមិនទាន់បានតែងតាំងអ្នកជំនួស លោកស្រី នៅឡើយទេ។ លោក Zelensky បានតែងតាំង លោកស្រី Svyrydenko ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំមុន។ នៅក្នុងសុន្ទរកថា នៅសភាជាតិ, លោកស្រី Svyrydenko បាននិយាយ «ខ្ញុំបានជ្រើសរើស ជម្រើសនេះ តាមភារកិច្ច និង បេសកកម្មចម្បងរបស់ខ្ញុំ គឺ ដើម្បីជួយ និងថែទាំប្រជាជនអ៊ុយក្រែន ដែលរងទុក្ខវេទនាពីសង្គ្រាម ជារៀងរាល់ថ្ងៃ»។ លោក Zelensky បញ្ជាក់ហេតុផល នៃការរុះរើសមាជិកគណរដ្ឋមន្ត្រី គឺដើម្បីការធ្វើឱ្យមានវឌ្ឍនភាព ឆ្ពោះទៅរកការចូលរួមជាមួយសហភាពអឺរ៉ុប និងការពង្រឹងតំបន់ព្រំដែនរបស់ខ្លួន។ លោក Zelensky…
-
ចិន ជំរុញ សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ជៀសវាងបំផ្ទុះសង្គ្រាមសាជាថ្មី

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជៀសវាងការវិលត្រឡប់ទៅរកការបំផ្ទុះសង្គ្រាមឡើងវិញ ក្រោយទីក្រុងវ៉ាស៊ីនតោនប្រកាសនឹងដាក់ពង្រាយកម្លាំងបិទផ្លូវសមុទ្រសាជាថ្មីម្តងទៀត នៅតាមបណ្តាកំពង់ផែរបស់អ៊ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ អង្គារ ថា ទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងវិញនូវជម្លោះយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ឈូងសមុទ្រ ។ ជាមួយគ្នានេះ លោក Lin បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើការអំពាវនាវយ៉ាងខ្លាំងក្លា ដើម្បីស្វែងរកសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ពិសេសរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងការពារបទឈប់បាញ់ដែលសម្រេចបានយ៉ាងពិបាក ព្រមទាំងជៀសវាងការវិលត្រឡប់ទៅរកសង្គ្រាម ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសជាប់ឆ្នេរនៃច្រកសមុទ្រ Hormuz ក៏ដូចជាបើកការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រប្រកបដោយសុវត្ថិភាព និងធម្មតាឡើងវិញនៅច្រកសមុទ្រ Hormuz ឱ្យបានឆាប់រហ័ស គឺជាអ្វីដែលសហគមន៍អន្តរជាតិចង់ឃើញ ។ ការអំពាវនាវរបស់ប្រទេសចិន កើតឡើងខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តប្រើប្រាស់កម្លាំងយោធាប្រឆាំងគ្នាទៅវិញទៅមក ដោយជម្លោះនេះបានឈានដល់ការកើនឡើងកម្តៅសាជាថ្មី ក្រោយមានការវាយប្រហារលើនាវាដឹកជញ្ជូននានានៅច្រកសមុទ្រ Hormuz ៕ ប្រភព ៖ Anadolu…
-
អ៊ុយក្រែន ថ្កោលទោស អ៊ីរ៉ង់ វាយប្រហារកប៉ាល់ដឹកប្រេង អេមីរ៉ាត់ អារ៉ាប់រួម នៅច្រកសមុទ្រ ហ័រមូស

កៀវ ៖ ប្រមុខការទូតកំពូលអ៊ុយក្រែន នៅថ្ងៃ អង្គារ ប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើនាវាដឹកប្រេងចំនួនពីរគ្រឿងរបស់អេមីរ៉ាតអារ៉ាប់រួម នៅតំបន់ច្រកសមុទ្រ Hormuz ដែលបានបណ្តាលឱ្យជនជាតិអ៊ុយក្រែនពីរនាក់រងរបួស ។ ការថ្កោលទោសនេះ កើតឡើងបន្ទាប់ពីភាគីអេមីរ៉ាតអារ៉ាប់រួមប្រកាសថា នាវាដឹកប្រេងរបស់ខ្លួនចំនួនពីរគ្រឿង ដែលមានឈ្មោះថា Mombasa និង Al Bahiyah បានរងការវាយប្រហារដោយមីស៊ីលនាំផ្លូវចំនួនពីរគ្រាប់ នៅពេលកំពុងធ្វើដំណើរឆ្លងកាត់ខ្សែទឹកខាងត្បូងនៃច្រកសមុទ្រ Hormuz ក្នុងដែនទឹកទឹកដីរបស់ប្រទេសអូម៉ង់ ។ បើតាមក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម, នាវិកជនជាតិឥណ្ឌាម្នាក់បានបាត់បង់ជីវិត និង៨នាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានទាំងជនជាតិអ៊ុយក្រែនពីរនាក់ផងដែរ ។ ឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពបង្កអរិភាពនានា និងទាមទារឱ្យបើកច្រកផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះឡើងវិញទាំងស្រុង ។ ទន្ទឹមគ្នា អេមីរ៉ាត់អារ៉ាប់រួមក៏បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់នូវអ្វីដែលខ្លួនបានពិពណ៌នាថា ជា “ការវាយប្រហារដ៏ឃោឃៅ” ព្រមទាំងបញ្ឈប់រាល់អរិភាពទាំងស្រុង និងបើកច្រកសមុទ្រ Hormuz ឡើងវិញដោយគ្មានលក្ខខណ្ឌ ដើម្បីធានាសន្តិសុខក្នុងតំបន់ ក៏ដូចជាលំហូរពាណិជ្ជកម្មសកលដោយគ្មានការរំខាន ។ ទោះបីជាយ៉ាងណា ភាគីអ៊ីរ៉ង់មិនបានបញ្ជាក់ឱ្យច្បាស់ ថាតើនាវាដឹកប្រេងទាំងពីរគ្រឿងនោះ រងការវាយប្រហារដោយរបៀបណា ឬប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះការវាយប្រហារនេះនៅឡើយទេ…
-
លោក ណេតាន់យ៉ាហ៊ូ ព្រមាន អ៊ីរ៉ង់ នឹងរងការសងសឹកខ្លាំងបំផុត ប្រសិនបើហ៊ានវាយ អ៊ីស្រាអែល

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃ អង្គារ បានបោះសម្តីព្រមានធ្ងន់ៗទុកមុនថា អ៊ីស្រាអែលនឹងវាយបកលើអ៊ីរ៉ង់វិញយ៉ាងចាស់បំផុត ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានវាយប្រហារថ្មីណាមួយប្រឆាំងនឹងទីក្រុងហ៊្សេរុយសាឡឹម ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមជម្រាបទៅកាន់មេដឹកនាំអ៊ីរ៉ង់ កុំសង្ឃឹមថា ស្ថានការណ៍នឹងបន្តស្ងប់ស្ងាត់ឱ្យសោះ ប្រសិនបើអ្នកវាយប្រហារយើង ។ សម័យកាលដែលនរណាម្នាក់អាចវាយប្រហារយើង ដោយមិនបង់ថ្លៃយ៉ាងធ្ងន់ធ្ងរនោះ គឺបានកន្លងផុតទៅហើយ ។ លោក Netanyahu មានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការឆ្លើយតបកាលពីលើកមុន គឺមានឥទ្ធិពលគ្រប់គ្រាន់ទៅហើយ ប៉ុន្តែរាល់ការប៉ុនប៉ងបន្ថែមទៀត ដើម្បីធ្វើបាបយើង នឹងត្រូវប្រឈមមុខនូវការឆ្លើយតបខុសពីមុន ពោលគឺខ្លាំងក្លាជាងមុនឆ្ងាយណាស់ ។ ការព្រមានរបស់លោក Netanyahu ត្រូវបានធ្វើឡើងខណៈពេលដែលអ៊ីរ៉ង់កំពុងវាយប្រហារលើបណ្តាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងប្រទេសហ្សូដង់ ដែលជាប្រទេសជិតខាងអ៊ីរ៉ង់ផងដែរ ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា