-
រុស្ស៊ី ព្រមាន កងទ័ពបរទេសបញ្ជូនទៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់

មូស្គូ ៖ ប្រទេសរុស្ស៊ីបានព្រមានធ្ងន់ៗថា កងកម្លាំងពហុជាតិសាសន៍ណាមួយ ដែលដាក់ពង្រាយនៅអ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព នឹងចាត់ទុកថា ជាការគំរាមកំហែង ឬក្លាយជាគោលដៅយោធាស្របច្បាប់ ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ ពុធ ថា នៅក្នុងបរិបទនេះ យើងចង់បញ្ជាក់ជាថ្មីថា ការដាក់ពង្រាយកងកម្លាំងយោធាណាមួយពីសំណាក់ប្រទេស “សម្ព័ន្ធឆន្ទៈរួម” ទៅកាន់អ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានឡើយ សម្រាប់ប្រទេសរបស់យើង ។ លោកស្រីថា ខ្ញុំសូមនិយាយឡើងវិញម្ដងទៀតថា ការធ្វើបែបនេះ គឺស្មើនឹងការជ្រៀតជ្រែកពីបរទេស និងការបង្កើន ការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ។ ដូច្នេះ យើងនឹងចាត់ទុកអង្គភាពបែបនេះ ជាគោលដៅយោធាស្របច្បាប់ ។ ការព្រមាននេះ កើតឡើងក្រោយសម្ព័ន្ធមិត្តលោកខាងលិច នៅក្នុង “សម្ព័ន្ធឆន្ទៈរួម” ដែលគាំទ្រអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសប្តាហ៍នេះ ។ ពួកគេបានបញ្ជាក់ជាថ្មីនូវចេតនាដាក់ពង្រាយកងកម្លាំងពហុជាតិនៅអ៊ុយក្រែន បន្ទាប់ពីមានការបញ្ឈប់អរិភាព ដើម្បីផ្តល់ទំនុកចិត្តឡើងវិញដល់អ៊ុយក្រែន និងជួយប្រទេសនេះ ស្តារកងកម្លាំងរបស់ខ្លួនឡើងវិញ ៕ ប្រភព ៖ Straits Times…
-
អ៊ីរ៉ង់ គំរាមបិទច្រកសមុទ្រ Hormuz រហូត អាមេរិក ទទួលយកលក្ខខណ្ឌ

មូស្គូ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃ ព្រហស្បតិ៍ បានគំរាមថា ខ្លួននឹងបន្តបិទខ្ទប់ច្រកសមុទ្រ Hormuz រហូតដល់សហរដ្ឋអាមេរិកយល់ព្រមទទួលយកលក្ខខណ្ឌរបស់ទីក្រុងតេហេរ៉ង់ សម្រាប់ការបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ ។ បើតាម Straits Times, អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akrami-Nia និយាយថា ការគ្រប់គ្រងច្រកសមុទ្រនេះ ត្រូវតែស្ថិតក្រោមអំណាចរបស់អ៊ីរ៉ង់ មុនពេលវាអាចបើកឡើងវិញបាន ។ លោក Akrami-Nia បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវតែគោរពតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព កាលពីខែមុន ហើយបញ្ឈប់អ្វីដែលលោកហៅថា សកម្មភាពអរិភាព ។ បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏ត្រូវតែទទួលយកច្បាប់របស់អ៊ីរ៉ង់ ក្នុងការគ្រប់គ្រងច្រកសមុទ្រនេះ ហើយថា ការបន្តប្រតិបត្តិការយោធារបស់អាមេរិក នឹងមិនអាចបង្ខំអ៊ីរ៉ង់ឱ្យបើកផ្លូវទឹកនេះឡើងវិញបាន ឡើយ ។ ការគំរាមនេះ ធ្វើឡើងបន្ទាប់ពីសំឡេងផ្ទុះថ្មីជាបន្តបន្ទាប់ ត្រូវបានរាយការណ៍នៅទូទាំងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ខណៈដែលបញ្ជាការដ្ឋាន កណ្តាលរបស់យោធាអាមេរិក បានប្រកាសពីការវាយប្រហារបន្ថែមលើប្រទេសនេះ ។ បើតាមបញ្ជាការនេះ, ការវាយប្រហារទាំងនោះ បានកំណត់គោលដៅលើសមត្ថភាពយោធាអ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងការគំរាមកំហែងលើនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏ សំខាន់ សម្រាប់ពាណិជ្ជកម្មប្រេង…
-
សេតវិមាន ៖ លោក ត្រាំ នៅតែបើកចំហចំពោះការទូតជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបើកចំហចំពោះការទូតជាមួយអ៊ីរ៉ង់ ដោយបញ្ជាក់បន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តការសន្ទនា ជាមួយទីក្រុងតេហេរ៉ង់ ទោះបីជាមានការផ្ទុះឡើងវិញនូវភាពតានតឹងក៏ដោយ។ ការលើកឡើងនេះធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីលោក ត្រាំ ថ្លែងអំណរគុណដល់ប្រទេសអ៊ីរ៉ង់ ដែលបានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន តាំងពីខែធ្នូ ឆ្នាំ២០២៤ មកម្ល៉េះ ដែលនេះត្រូវបានគេមើលឃើញថា ជាសញ្ញានៃការបើកផ្លូវសម្រាប់ការទូត។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រធានាធិបតីនឹងតម្រូវឱ្យពួកគេទទួលខុសត្រូវ នៅពេលដែលពួកគេមិនគោរពតាមពាក្យសន្យា ដែលបានផ្តល់ជូនសហរដ្ឋអាមេរិក ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកក៏តែងតែបើកចំហចំពោះដំណោះស្រាយតាមផ្លូវការទូតផងដែរ»។ លោកស្រីបានបន្ថែមថា «ពួកគេបានបង្ហាញថា ពួកគេនៅតែចង់សម្រេចកិច្ចព្រមព្រៀងជាមួយប្រធានាធិបតី។ យើងកំពុងពិភាក្សាជាមួយពួកគេ ប៉ុន្តែសូមបញ្ជាក់ថា ប្រធានាធិបតីនឹងមិនអនុញ្ញាតឱ្យពួកគេបាញ់ប្រហារលើនាវាចរណ៍ នៅក្នុងច្រកសមុទ្រនេះ ដោយមិនទទួលរងផលវិបាកចំពោះសកម្មភាពនោះឡើយ»។ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយមួយ ដែលបានសម្រេច កាលពីខែមិថុនា កំពុងប្រឈមនឹងហានិភ័យនៃការបរាជ័យ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ដែលអាមេរិកចោទថា គំរាមកំហែងដល់ការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រហ័រមូស៕ ប្រភព…
-
កូរ៉េខាងជើង ប្រកាសចម្រាញ់អ៊ុយរ៉ាញ៉ូមថែមទៀត ដើម្បីផលិតមីស៊ីលកាន់តែច្រើន

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង ដែលក្តាប់ជាប់អាវុធនុយក្លេអ៊ែរនៅក្នុងដៃ បានប្រកាសបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យស្ទុះឡើងទ្វេដង ហើយគ្រោងនឹងពង្រីកការផលិតមីស៊ីលឱ្យបានច្រើនជាង ២.៥ ដង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។ ផែនការប្រកបដោយមហិច្ឆតានេះ ត្រូវបានជំរុញដោយផ្ទាល់ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ក្នុងគោលបំណងពង្រឹងកងកម្លាំងនុយក្លេអ៊ែរ ដើម្បីទប់ទល់ការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងចាត់ទុកជាសត្រូវលេខ ១ របស់ខ្លួន ។ បើតាមគេហទំព័រ 38 North, ប្រទេសកូរ៉េខាងជើងបានបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទ្វេដងសម្រាប់ផលិតអាវុធថ្មីៗ កាលពីចន្លោះពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។ ប្រភពដដែលបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ២៣០ គីឡូក្រាមក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ តួលេខនេះ តំណាងឱ្យការកើនឡើងដល់ទៅជាង ៥០ ភាគរយ បើធៀបនឹងពីមុន ខណៈបើផ្អែកតាមគោលការណ៍ណែនាំរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA, ចំនួននេះអាចយកទៅផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានពី ៤ ទៅ ៨ គ្រាប់ ។ បើតាម…
-
សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន អាចចប់ មុនលោក ត្រាំ អស់អាណត្តិ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រំពឹងថា ភ្លើងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះអូសបន្លាយពេលជាង ៤ ឆ្នាំកន្លងមកនេះ នឹងត្រូវរលត់ទៅវិញ មុនពេលអាណត្តិប្រធានាធិបតីរបស់លោកត្រូវបានបិទបញ្ចប់ ។ បើតាម Sputnik, អាណត្តិប្រធានាធិបតីរបស់លោក ត្រាំ នឹងត្រូវអស់នៅត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៩ ។ ថ្លែងប្រាប់ Fox News កាលពីថ្ងៃពុធ, លោក ត្រាំ លើកឡើងថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ហើយសង្គ្រាមមួយនេះនឹងអាចនឹងចប់មុនលោកអស់អាណត្តិ ។ កន្លងមក រដ្ឋបាលរបស់លោក Donald Trump ធ្លាប់បានលើកឡើងថា ខ្លួនកំពុងរៀបចំបង្កើតផែនការមួយ ដើម្បីដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែបានគូសបញ្ជាក់ថា ខ្លួននឹងមិនពិភាក្សាអំពីព័ត៌មានលម្អិតណាមួយឡើយ ខណៈពេលដែលការងារនេះ កំពុងស្ថិតក្នុងដំណើរការនៅឡើយ ។ ចំណែកភាគីរុស្ស៊ីវិញ បានបង្ហាញជំហរត្រៀមខ្លួនជាស្រេចជាច្រើនលើកច្រើនសារ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដូចគ្នា ចំពោះជម្លោះនៅអ៊ុយក្រែន រហូតដល់ថ្នាក់មានការពិភាក្សាអំពីផែនការសន្តិភាព ដែលស្នើឡើងដោយសហរដ្ឋអាមេរិក…
-
សំណាញ់មេឃអ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូនចារកម្ម MQ-9 អាមេរិក តម្លៃខ្ទង់ ៥០ លានដុល្លារ

តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសក្តែងៗថា សំណាញ់មេឃរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងរបស់សហរដ្ឋអាមេរិក ឱ្យធ្លាក់រាបដល់ដី នៅពេលវាហោះសំកាំងខ្លួនពីលើផ្ទៃមេឃនៃទីក្រុង Andimeshk ។ បើតាម Anadolu, ការិយាល័យទំនាក់ទំនងសាធារណៈរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានបញ្ជាក់ថា ដ្រូន MQ-9 Reaper នោះ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ដែលទើបតែដាក់ពង្រាយថ្មី ក្រោមការបញ្ជាពីកងពលអវកាស នៃកងកម្លាំងរបស់ខ្លួន ។ MQ-9 Reaper គឺជាយន្តហោះដ្រូនខ្នាតយក្សដែលមានសមត្ថភាពទាំងស៊ើបការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយ និងមានតម្លៃពី ៥០ ទៅ ៦០ លានដុល្លារក្នុងមួយគ្រឿង ។ MQ-9 Reaper មានទម្ងន់ជាង ៤,៧០០ គីឡូក្រាម ប៉ុន្តែអាចហោះហើរក្នុងល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈពេលរហូតដល់ទៅ ២៧ ម៉ោងឯណោះ ជាពិសេសវាអាចពាំគ្រាប់មីស៊ីលរុលចូលក្នុងដីប្រភទ GBU-12 និង…
-
អាមេរិកព្រមព្រៀងលក់អាវុធឲ្យ អារ៉ាប៊ី សាអូឌីត និង កូវ៉ែត តម្លៃជាង២ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាស កាលពីថ្ងៃពុធថា ខ្លួនបានអនុម័តលើការលក់អាវុធ ដែលអាចនឹងមានតម្លៃ ១,៩៦ ពាន់លានដុល្លារ ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត និងកញ្ចប់ថែទាំគាំទ្រ ដែលមានតម្លៃ ៤៨៤ លានដុល្លារ សម្រាប់ប្រទេសកូវ៉ែត។ ការលក់ដែលបានស្នើឡើង ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីតនេះ រួមមានផ្នែកណែនាំគោលដៅសម្រាប់ប្រព័ន្ធអាវុធវាយប្រហារ ដែលមានភាពជាក់លាក់ខ្ពស់ APKWS-II, ប្រភេទបាញ់ពីអាកាសទៅអាកាស រហូតដល់ ១០.០០០ គ្រឿង និង ផ្នែកណែនាំគោលដៅ APKWS-II ប្រភេទបាញ់ពីអាកាសទៅដី រហូតដល់ ១០.០០០ គ្រឿងផងដែរ។ យោងតាមក្រសួងការបរទេស, កញ្ចប់នេះក៏រួមបញ្ចូលផងដែរ នូវឧបករណ៍បាញ់ គ្រាប់ក្បាលផ្ទុះ ម៉ូទ័ររ៉ុក្កែត ឧបករណ៍បញ្ឆេះគ្រាប់ ហៅកាត់ fuses, គ្រឿងបន្លាស់ និង គ្រឿងសម្រាប់ជួសជុល, ឯកសារបច្ចេកទេស,ឧបករណ៍ហ្វឹកហាត់ និង សេវាកម្មគាំទ្រផ្នែកដឹកជញ្ជូន និងភស្តុភារ។ ក្រុមហ៊ុនម៉ៅការចម្បងសម្រាប់ការលក់ទៅកាន់ អារ៉ាប៊ី សាអូឌីត នេះ គឺក្រុមហ៊ុន BAE Systems…
-
អឺរ៉ុប ប្រកាសពីកិច្ចព្រមព្រៀងផលិតដ្រូនជាមួយអ៊ុយក្រែន ជាផ្លូវការ

កៀវ ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃពុធ បានប្រកាសពីកិច្ចព្រមព្រៀងលើបច្ចេកវិទ្យា ដ្រូន ជាមួយនឹងប្រទេសអ៊ុយក្រែន ដើម្បីជំរុញការផលិតរួមគ្នា នូវបច្ចេកវិទ្យាសំខាន់សម្រាប់សមរភូមិប្រយុទ្ធប្រភេទនេះ។ ថ្លែងក្នុងពេលមានវត្តមាន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅឯទីក្រុងកៀវ, លោកស្រី von der Leyen បានបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះនឹងនាំមកនូវការរួមបញ្ចូលគ្នារវាងភាពច្នៃប្រឌិតរបស់អ៊ុយក្រែន និងសមត្ថភាពផលិតកម្មទ្រង់ទ្រាយធំរបស់អឺរ៉ុប»។ លោកស្រី von der Leyen បន្តថា «នៅអឺរ៉ុប យើងមានសមត្ថភាពផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មដ៏ធំធេងរួចទៅហើយ ដែលអាចដាក់ឱ្យដំណើរការបាន ហើយយើងមានទីតាំងផលិតកម្មដែលមានសុវត្ថិភាពដែលអាចជួយពង្រីកកម្រិតផលិតកម្ម ប៉ុន្តែ យើងមិនមានចំណេះដឹង និងជំនាញដែលទទួលបានពីការអនុវត្តជាក់ស្តែងក្នុងសមរភូមិ ដូចដែលអ៊ុយក្រែនបានកសាងនោះទេ»។ លោកស្រីបញ្ជាក់ថា «យើងអាចធ្វើការរួមគ្នាលើការផលិត ការធានាឱ្យសមាសធាតុទាំងអស់នៃប្រព័ន្ធដំណើរការបានល្អ និងផ្តល់នូវកម្លាំងជំរុញចាំបាច់ដល់មូលដ្ឋានឧស្សាហកម្មការពារជាតិទាំងសងខាង ដើម្បីបង្កើនការវិនិយោគ និងផលិតកម្មឱ្យកាន់តែខ្លាំងក្លា»។ លោក Zelensky បានកោតសរសើរចំពោះកិច្ចព្រមព្រៀង លើបច្ចេកវិទ្យាដ្រូននេះ ដោយថ្លែងចាត់ទុកថាជា «ជំហានដ៏សំខាន់ជាប្រវត្តិសាស្ត្រ» នៅក្នុងទំនាក់ទំនង រវាងភាគីទាំងពីរ…
-
លោក ណេតាន់យ៉ាហ៊ូ នឹងទៅអាមេរិកចុងសប្តាហ៍នេះ ខណៈលោក ត្រាំ ប្រាប់អ៊ីស្រាអែលឱ្យដកទ័ពចេញពីលីបង់ និងស៊ីរី

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅយប់ថ្ងៃ សៅរ៍ ចុងសប្តាហ៍នេះ ហើយបន្តស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន រហូតដល់ថ្ងៃ អង្គារ សប្តាហ៍ក្រោយ ។ ដំណឹងនៃដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីសារព័ត៌មាន Axios ចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា កងទ័ពអ៊ីស្រាអែលគួរតែដកចេញពីប្រទេសស៊ីរី និងលីបង់ ។ បើតាម Jerusalem Post, លោក ណេតាន់យ៉ាហ៊ូ ត្រូវបានរំពឹងថា នឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងកម្មវិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោក លីនស៊ី ក្រាហែម Lindsey Graham សមាជិកព្រឹទ្ធសភាអាមេរិកដ៏លេចធ្លោមួយរូប ដែលជាអ្នកគាំទ្រដ៏ងប់ងល់របស់អ៊ីស្រាអែល ។ លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ក៏ត្រូវបានគេរំពឹងថា កំពុងស្វែងរកការរៀបចំជំនួបពិភាក្សាជាមួយលោកប្រធានាធិបតី ត្រាំ ផងដែរ ប៉ុន្តែគិតមកទល់ពេលនេះ របៀបវារៈនៃជំនួបផ្លូវការរវាងមេដឹកនាំទាំងពីរមិនទាន់ត្រូវបានកំណត់ជាផ្លូវការនៅឡើយទេ ។ គួរបញ្ជាក់ថា គម្រោងធ្វើដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ…
-
សភាអាមេរិកបដិសេធ សំណើកែប្រែច្បាប់លុបជំនួយយោធា ជាង៣ពាន់លានដុល្លារ ឲ្យអ៊ីស្រាអែល

វ៉ាស៊ីនតោន ៖ សភាអាមេរិក បានបដិសេធវិសោធនកម្មច្បាប់ ដែលប៉ុនប៉ងលុបចោលជំនួយយោធាចំនួន ៣,៣ ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ីស្រាអែល។ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបដិសេធសំណើកែប្រែច្បាប់មួយរបស់តំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ គឺ លោក Thomas Massie ដែលមានគោលបំណងលុបចោលជំនួយយោធាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ចំនួន ៣,៣ ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ីស្រាអែល។ សភាជាន់ទាបបានបោះឆ្នោត ក្នុងសំឡេង ៣១៤ ទល់នឹង ១០៤ ប្រឆាំងនឹងសំណើកែប្រែនេះ ខណៈដែលមានសមាជិកចំនួន ១០ នាក់ បានបោះឆ្នោតអនុប្បវាទ។ លោក Hakeem Jeffries ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យប្រចាំសភា បានបោះឆ្នោតប្រឆាំងនឹងសំណើកែប្រែនេះ។ ទន្ទឹមនឹងនេះ លោកស្រី Katherine Clark ដែលជាមន្ត្រីទទួលបន្ទុកផ្នែកវិន័យបក្ស របស់គណបក្សប្រជាធិបតេយ្យប្រចាំសភា រួមជាមួយសមាជិកបក្សប្រជាធិបតេយ្យចំនួន ១០២ នាក់ផ្សេងទៀត និងលោក Massie ដែលជាអ្នកស្នើវិធានការនេះ បានបោះឆ្នោតគាំទ្រឲ្យកែប្រែ។ បើតាម Anadolu, សហរដ្ឋអាមេរិកត្រូវបានគេរិះគន់ជាយូរមកហើយ ចំពោះការផ្តល់ការគាំទ្រដល់អ៊ីស្រាអែល នៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា…