Category: ព័ត៌មានអន្តរជាតិ

  • ឥណ្ឌា ដាក់ដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់

    ឥណ្ឌា ដាក់ដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់

    ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌាបានដាក់ឱ្យដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់ក្នុងស្រុក ។ ការដាក់ឱ្យដំណើរការនេះ នាំឱ្យឥណ្ឌាចូលរួមជាមួយប្រទេសមួយចំនួន ដូចជាអាល្លឺម៉ង់ ជប៉ុន ចិន និងអាមេរិក ដែលកំពុងសាកល្បងបច្ចេកវិទ្យានេះ ឬដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដែរ ។ រថភ្លើងមានឈ្មោះថា “NaMo Green Rail” ត្រូវបានសម្ពោធដាក់ឱ្យបើកបរដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅឯស្ថានីយផ្លូវដែក Jind ក្នុងរដ្ឋ Haryana កាលពីថ្ងៃទី១៧ ខែកក្កដា ។ គម្រោងមានតម្លៃប្រហែល ១២ លានដុល្លារនេះ គឺជាផ្នែកមួយនៃការជំរុញប្រទេសឥណ្ឌាឱ្យកាន់តែទូលំទូលាយ ក្នុងការធ្វើទំនើបកម្មបណ្តាញផ្លូវរថភ្លើង ជាពិសេសកាត់បន្ថយការបំភាយឧស្ម័នកាបូន និងងាកចេញពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលផងដែរ ។ បើតាម AFP, រថភ្លើងដែលមានទូរកាប៊ីនសរុប ១០ ទូរនេះ នឹងរត់សាកល្បងលើចម្ងាយផ្លូវប្រហែល ៨៩ គីឡូម៉ែត្រ រវាងទីក្រុង Jind និងទីក្រុង Sonipat នៃរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា ។ វាអាចរត់ក្នុងល្បឿនអតិបរមា ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង…

  • កូរ៉េខាងជើង សំងំសង់ទីតាំងប្រព័ន្ធបាញ់រ៉ុក្តែត ជិតរដ្ឋធានី កូរ៉េខាងត្បូង

    កូរ៉េខាងជើង សំងំសង់ទីតាំងប្រព័ន្ធបាញ់រ៉ុក្តែត ជិតរដ្ឋធានី កូរ៉េខាងត្បូង

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង កំពុងសំងំសាងសង់អគារយោធាចំនួន ២១ ទីតាំង ដែលគេសង្ស័យថា ជាកន្លែងរក្សាទុក និងថែទាំប្រព័ន្ធបាញ់រ៉ុក្កែតទំនើប (MLRS) និងឡានបាញ់មីស៊ីលចល័ត (TELs) នៅក្បែរតំបន់គ្មានយោធា (DMZ) នេះបើយោងតាមរបាយការណ៍ផ្អែកលើរូបភាពរណបពាណិជ្ជកម្ម ។ វិទ្យុអាស៊ីសេរី ហៅកាត់ RFA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដាថា រូបភាពផ្កាយរណបដែលថតបាននេះ គឺនៅចន្លោះឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។ បើតាមសារព័ត៌មាន ឆូសុន (Chosun), ទីតាំងទាំងនេះ ស្ថិតនៅភាគខាងត្បូងនៃទីក្រុង ខេសុង (Kaesong) និងភាគខាងជើងនៃទន្លេហាន (Han River) ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីសេអ៊ូល ដែលជាបេះដូងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ។ អគារនីមួយៗមានប្រវែងប្រហែល ៥២ ម៉ែត្រ មានពិដានខ្ពស់ និងមានផ្លូវចេញចូលសងខាង ដែលបង្កលក្ខណៈងាយស្រួលដល់ឡានយោធាធុនធ្ងន់ចល័តចេញចូលបានលឿន ។ ការសាងសង់អគារយោធានេះ ធ្វើឡើងស្របពេលដែលមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម…

  • UN ដង្ហើយរកជំនួយជិត ១០០ លានដុល្លារ ជួយ វេណេស៊ុយអេឡា

    UN ដង្ហើយរកជំនួយជិត ១០០ លានដុល្លារ ជួយ វេណេស៊ុយអេឡា

    ហ្សឺណែវ ៖ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃ សុក្រ បានដង្ហើយសុំថវិកាប្រមាណ ៩៨ លានដុល្លារ យកទៅជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងផលប៉ះពាល់ ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅប្រទេសវេណេស៊ុយអេឡា ។ ការអំពាវនាវនេះ កើតឡើងក្រោយវេណេស៊ុយអេឡាបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីគ្រោះរញ្ជួយដីដ៏កក្រើកចំនួន ២ លើកផ្ទួនៗគ្នា ពោលគឺក្នុងកម្រិត ៧.២រ៉ិកទ័រ និង ៧.៥ រ៉ិកទ័រ កាលពីថ្ងៃទី២៤ ខែមិថុនា ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងដំណំ និងការបាត់បង់អាយុជីវិតមនុស្សរាប់ពាន់នាក់ ។ បើតាម Anadolu, អង្គការអន្តរជាតិទេសន្តប្រវេសន៍អន្តរជាតិ ហៅកាត់ IOM បាននិយាយថា ថវិកាទាំងនេះ នឹងប្រើប្រាស់លើការផ្គត់ផ្គង់ជម្រកបណ្តោះអាសន្ន ការសង្គ្រោះជីវិត ការថែទាំសុខភាព និងគាំទ្រដល់ការស្តារសហគមន៍រងគ្រោះឡើងវិញ ក្នុងដំណាក់កាលដំបូង ។ ជាពិសេស ជួយគាំទ្រដល់សេវាថែទាំសុខភាព ជំនួយផ្នែកចិត្តសាស្ត្រ ប្រព័ន្ធទឹកស្អាត និងអនាម័យ ព្រមទាំងកិច្ចការពារសុវត្ថិភាពជនរងគ្រោះនៅតាមបណ្តារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ។ ប្រធានបេសកកម្មរបស់ទីភ្នាក់ងារ IOM ប្រចាំវេណេស៊ុយអេឡា លោកស្រី Lia Poggio បាននិយាយថា ប្រជាជនប្រទេសនេះ បានបង្ហាញពីភាពអត់ធ្មត់…

  • អាល្លឺម៉ង់ និងបារាំង គ្រោងធ្វើសមយុទ្ធនុយក្លេអ៊ែរ

    អាល្លឺម៉ង់ និងបារាំង គ្រោងធ្វើសមយុទ្ធនុយក្លេអ៊ែរ

    ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់នឹងចូលរួមសមយុទ្ធនុយក្លេអ៊ែររបស់ប្រទេសបារាំង ជាលើកដំបូងនៅចុងឆ្នាំ ២០២៦នេះ ខណៈពេលដែលមេដឹកទាំងអឺរ៉ុបទាំងពីរ បានប្រកាសពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ស្តីពីការទប់ស្កាត់នុយក្លេអ៊ែរនាពេលអនាគត ។ គម្រោងធ្វើសមយុទ្ធ និងការប្រកាសពីកិច្ចសហប្រតិបត្តិការទប់ស្កាត់នុយក្លេអ៊ែរនេះ ត្រូវបានធ្វើឡើងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នា កាលពីថ្ងៃ សុក្រ រវាងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។ បើតាម Anadolu, លោក Merz បាននិយាយថា អាល្លឺម៉ង់-បារាំងកំពុងឈានចូលដំណាក់កាលថ្មី នៃភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងជំហានថ្មីៗក្នុងវិស័យសន្តិសុខ និងការពារជាតិ ។ មេដឹកនាំអាល្លឺម៉ង់រូបនេះ បានអះអាងថា យើងកំពុងចាប់ផ្តើមដើរលើផ្លូវរួមគ្នាថ្មីមួយ ទាក់ទងនឹងការទប់ស្កាត់នុយក្លេអ៊ែរនាពេលអនាគត ហើយសម្ព័ន្ធមិត្តទាំងពីរក៏កំពុងធ្វើការងាររួមគ្នាឆ្ពោះទៅរកគោលលទ្ធិថ្មីមួយផងដែរ ។ លោក Merz ដែលមានវ័យ៧០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថ្មីនេះ កងទ័ពអាល្លឺម៉ង់ និងបារាំង នឹងរួមគ្នាថែទាំយន្តហោះចម្បាំង Rafale ដែលជាប្រភេទយន្តហោះមានសមត្ថភាពពាំអាវុធនុយក្លេអ៊ែរ បាន នៅឯមូលដ្ឋានទ័ពអាកាស Norvenich ។ អធិការបតីរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា…

  • ប្រធានាធិបតីចិន ប្តេជ្ញាគាំទ្រដល់សន្តិភាពពិភពលោក

    ប្រធានាធិបតីចិន ប្តេជ្ញាគាំទ្រដល់សន្តិភាពពិភពលោក

    ប៉េកាំង ៖ ប្រធានាធិបតីចិន លោក Xi Jinping ថ្លែងថា ទីក្រុងប៉េកាំងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកទាំងមូល ។ លោក Xi បានអះអាងបែបនេះ អំឡុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលកំពុងមានវត្តមាននៅទីក្រុងសៀងហៃ កាលពីថ្ងៃ សុក្រ ដើម្បីចូលរួមសន្និសីទពិភពលោកស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីអភិបាលកិច្ច AI សកល ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន, លោក Xi បានសង្កត់ធ្ងន់លើបញ្ហាអស្ថិរភាព និងភាពមិនប្រាកដប្រជា ដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ ហើយលោកបានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយមពិតប្រាកដ ក៏ដូចជាការស្តារឡើងវិញ នូវឋានៈ និងតួនាទីរបស់ UN ។ ទន្ទឹមគ្នា មេដឹកនាំចិនរូបនេះ បានជំរុញឱ្យបណ្តាប្រទេសនានាការពារភាពត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញ UN និងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាមលោកលើកទីពីរ ។ ពិសេស ទទួលយកការច្នៃប្រឌិតថ្មី ទទួលខុសត្រូវលើកាតព្វកិច្ចរបស់ខ្លួន និងចាត់វិធានការសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមសកល ។…

  • ២៩ប្រទេស រួមទាំងកម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក

    ២៩ប្រទេស រួមទាំងកម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក

    ប៉េកាំង ៖ តំណាងប្រទេសចំនួន ២៩ រួមមានទាំង ចិន រុស្ស៊ី និងកម្ពុជាផង កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង បង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ឬ World AI Cooperation Organization។ ពិធីចុះហត្ថលេខាត្រូវបានរៀបចំធ្វើឡើង នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ បើតាម CGTN, អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក គឺជាអង្គការអន្តរជាតិអន្តររដ្ឋាភិបាលឯករាជ្យមួយ ដែលប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងលើកកម្ពស់ចក្ខុវិស័យនៃការពិគ្រោះយោបល់យ៉ាងទូលំទូលាយ, ការចូលរួមចំណែករួមគ្នា និងការទទួលបានផលប្រយោជន៍រួម។ ផ្អែកតាមខ្លឹមសារនៃកិច្ចព្រមព្រៀង, អង្គការនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិបាលកិច្ចសកលលើវិស័យបញ្ញាសិប្បនិម្មិត ដោយធានាថា AI មានការអភិវឌ្ឍក្នុងលក្ខណៈ ដែលមានប្រយោជន៍, សុវត្ថិភាព និងយុត្តិធម៌ ព្រមទាំង រួមចំណែកដល់សុខុមាលភាពរបស់មនុស្សជាតិ។ ទីស្នាក់ការកណ្តាលរបស់អង្គការនេះ នឹងស្ថិតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងតំណាងអង្គការអន្តរជាតិនានា ក៏បានអញ្ជើញចូលរួម នៅក្នុងពិធីចុះហត្ថលេខានេះផងដែរ៕ ប្រភព ៖ CGTN ប្រែសម្រួល ៖…

  • លោក ពូទីន បញ្ជូនយន្តហោះថ្ងៃអវសាន “Doomsday” ទៅ អ៊ីរ៉ង់ និងចិន មុនពេល អាមេរិក បំផ្ទុះសង្គ្រាមសាជាថ្មី

    លោក ពូទីន បញ្ជូនយន្តហោះថ្ងៃអវសាន “Doomsday” ទៅ អ៊ីរ៉ង់ និងចិន មុនពេល អាមេរិក បំផ្ទុះសង្គ្រាមសាជាថ្មី

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជូនយន្តហោះថ្ងៃអវសាន ឬ “Doomsday Plane” ទៅកាន់ទីក្រុងតេហេរ៉ង់ ចំពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្ទុះភាពតានតឹងខ្លាំង និងប្រឈមមុខដាក់គ្នាសាជាថ្មី ។ បើតាម Los Angeles Times, យន្តហោះថ្ងៃអវសាន ឬ “Doomsday” គឺជាយន្តហោះបម្រើការជាមជ្ឈមណ្ឌលបញ្ជាការហោះហើរពីលើអាកាស ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រើប្រាស់ក្នុងស្ថានភាពអាសន្នបំផុត ដូចជាពេលមានសង្គ្រាមនុយក្លេអ៊ែរ ឬមហន្តរាយពិភពលោក ។ យន្តហោះពិសេសបំផុតនេះ ត្រូវបានរចនាឡើងសម្រាប់បម្រើការជូនថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសរុស្ស៊ី ដោយសារតែវាមានប្រព័ន្ធការពារសុវត្ថិភាពរឹងមាំដ៏បំផុត ។ យន្តហោះថ្ងៃអវសាន ឬ “Doomsday” បំពាក់ដោយប្រព័ន្ធបញ្ជូនទិន្នន័យ ប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រសម្ងាត់ និងឧបករណ៍ទំនើបៗ ដើម្បីធានាដល់ការចេញបទបញ្ជាការងាររបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រតិបត្តិការយោធាក្នុងស្ថានភាពមានវិបត្តិអាសន្ន ។ បើតាមប្រព័ន្ធរ៉ាដាតាមដានជើងហោះហើរ AirNav, យន្តហោះថ្ងៃអវសានរបស់រុស្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី១៣ ខែកក្កដា ។ ក្រោយមក យន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់អ៊ីរ៉ង់ និងបានបន្តដំណើរសំដៅទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន…

  • អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បញ្ជាក់ជាថ្មីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ឆ្លើយតបបញ្ហាមីស៊ីល និងនុយក្លេអ៊ែរ កូរ៉េខាងជើង

    អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បញ្ជាក់ជាថ្មីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ឆ្លើយតបបញ្ហាមីស៊ីល និងនុយក្លេអ៊ែរ កូរ៉េខាងជើង

    វ៉ាស៊ីនតោន ៖ មេបញ្ជាការយោធាកំពូលៗរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបញ្ជាក់សាជាថ្មី អំពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងប្រទេសទាំង៣ ជុំវិញបញ្ហាកម្មវិធីអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីសាជាថ្មីនេះ ត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំប្រមុខការពារជាតិត្រីភាគី ហៅកាត់ Tri-Chod នៅឯមន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក កាលពីថ្ងៃទី១៥ ខែកក្កដា ។ កិច្ចប្រជុំនោះ មានការចូលរួមដោយលោកឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Hiroaki Uchikura ប្រធានអគ្គសេនាធិការចម្រុះជប៉ុន និងលោកឧត្តមសេនីយ៍ Jin Yong-sung ប្រធានអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ជំនួបរវាងប្រមុខយោធាកំពូលទាំងបី កើតឡើងបន្ទាប់ពីកូរ៉េខាងជើង ដែលក្តាប់ជាប់អាវុធនុយក្លេអ៊ែរនៅក្នុងដៃ បានប្រកាសបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យស្ទុះឡើងទ្វេដង ហើយគ្រោងនឹងពង្រីកការផលិតមីស៊ីលឱ្យបានច្រើនជាង ២.៥ ដង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ភាគីជប៉ុន, ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីឱ្យកាន់តែប្រសើរឡើងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងពង្រីករបស់កូរ៉េខាងជើង ។ ពិសេសបញ្ហាប្រឈម និងការភាពតានតឹងក្នុងតំបន់ ដែលអាចប៉ះពាល់ដល់សន្តិភាព…

  • អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់

    អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ កងកម្លាំងអាមេរិកបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាស្ទើរពេញមួយយប់ ដោយបានកម្ទេចព្រលានយន្តហោះមួយកន្លែងស្ថានីយ៍រថភ្លើងមួយនៅទីក្រុងកំពង់ផែ Bandar Abbas និងស្ពានពីរខ្សែ នៅភាគខាងត្បូងអ៊ីរ៉ង់ ជិតច្រកសមុទ្រ Hormuz ។ បើតាមទូរទស្សន៍រដ្ឋ IRIB ចេញផ្សាយក្នុងថ្ងៃ សុក្រនេះ, សំឡេងផ្ទុះចំនួនបីលើក ត្រូវបានបន្លឺឡើងនៅជុំវិញព្រលានយន្តហោះ ហើយគ្រាប់ផ្លោងរបស់អាមេរិកមួយគ្រាប់ បានវាយប្រហារចំអាកាសយានដ្ឋាន Iranshahr នៅភាគអាគ្នេយ៍ ។ ប៉ុន្មាននាទីក្រោយមក ស្ថានីយ៍រថភ្លើង Bandar Abbas ក៏ត្រូវបានអាមេរិកវាយលុកផងដែរ ។ បើតាមរបាយការណ៍ មានជនជាតិអ៊ីរ៉ង់ពីរនាក់បានរងរបួសក្នុងការវាយប្រហារនេះ ។ ទីក្រុង Bandar Abbas គឺជាទីតាំងកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ហើយក៏ជាមូលដ្ឋានកងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍សំខាន់ៗ ដែលមូលដ្ឋានទាំងពីរនេះស្ថិតនៅជិតច្រកសមុទ្រ Hormuz ។ បន្ថែមលើនេះ អាមេរិកក៏បានវាយប្រហារតាមអាកាសទម្លាក់គ្រាប់បែកលើស្ពានពីរកន្លែង នៅខេត្ត Hormozgan បណ្តាលឲ្យមនុស្ស ២នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស ។ យោធាអាមេរិកនិយាយថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់នៅយប់ទី៦ លើអ៊ីរ៉ង់កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀត ។ ជាការឆ្លើយតប…

  • អ៊ីស្រាអែល ជំទាស់ អាមេរិក រឿងដកទ័ពចេញពីលីបង់ ស៊ីរី និងហ្គាហ្សា

    អ៊ីស្រាអែល ជំទាស់ អាមេរិក រឿងដកទ័ពចេញពីលីបង់ ស៊ីរី និងហ្គាហ្សា

    ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់រដ្ឋមន្រ្តីសង្គ្រាមអាមេរិក លោក Pete Hegseth ថា អ៊ីស្រាអែលនឹងមិនដកទ័ពឡើយ ហើយប្តេជ្ញាចិត្តរក្សាកងកម្លាំងនៅតំបន់សន្តិសុខ ដែលពួកគេបានបង្កើតឡើងនៅក្នុងទឹកដីប្រទេសលីបង់ ស៊ីរី និងតំបន់ហ្គាហ្សាស្រ្ទីប ។ បើតាមការិយាល័យរបស់លោក Katz, ប្រមុខការពារជាតិទាំង ២ បាននិយាយគ្នាកាលពីយប់ថ្ងៃ ព្រហស្បតិ៍ ។ ឆ្លៀតឱកាសនោះ លោក Katz បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការបន្តឈរជើងនៅតំបន់សន្តិសុខក្នុងប្រទេសស៊ីរី តំបន់ហ្កាហ្សា និងលីបង់ ដើម្បីការពារព្រំដែនអ៊ីស្រាអែល រួមទាំងសហគមន៍នៅជិតព្រំដែន ពីការគំរាមកំហែងបង្កឡើងដោយក្រុមជីវពលប្រដាប់អាវុធ ។ ការអះអាងរបស់លោក Katz ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ស្នើឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដកទ័ពអ៊ីស្រាអែលចេញពីទឹកដីស៊ីរី និងលីបង់ ។ យោងតាមមន្រ្តីអាមេរិក, សារព័ត៌មាន Axios បានរាយការណ៍ថា លោក Trump…