Category: ព័ត៌មានអន្តរជាតិ

  • លោក Zelensky ប្រឈមមុខនឹងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ ខណៈការតវ៉ានៅតែបន្ត

    លោក Zelensky ប្រឈមមុខនឹងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ ខណៈការតវ៉ានៅតែបន្ត

    កៀវ ៖ ខណៈដែលក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការដកតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលមាននិន្នាការកំណែទម្រង់នោះ, លោក ប្រធានាធិបតី Volodymyr Zelensky កំពុងប្រឈមមុខនឹងវិបត្តិនយោបាយដ៏បន្ទាន់បំផុតមួយ ចាប់តាំងពីមានប្រតិបត្តិការយោធារបស់រុស្ស៊ី ចូលលុកលុយប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់ AFP។ ប្រភពបានឲ្យដឹងថា ការតវ៉ាដែលបង្កឡើងដោយការដកតំណែងរដ្ឋមន្ត្រីការពារជាតិ ដ៏មានប្រជាប្រិយភាព គឺលោក Mykhailo Fedorov ជាអ្នកដែលធ្លាប់មានជម្លោះជាញឹកញាប់ជាមួយថ្នាក់ដឹកនាំកំពូលនៃកងទ័ព ឥឡូវនេះ បានឈានចូលដល់ថ្ងៃទី៥ហើយ ដែលធ្វើឱ្យវាក្លាយជាបាតុកម្មដ៏យូរអង្វែងបំផុត និង មានទំនាក់ទំនងផ្ទាល់បំផុតទៅនឹងសង្គ្រាម។ មនុស្សរាប់ពាន់នាក់បានមកជួបជុំគ្នា នៅរដ្ឋធានី កៀវ តាំងពីសប្តាហ៍មុន ដោយកាន់បដាដែលធ្វើពីក្រដាសកាតុង និងច្រៀងបទចម្រៀងជាតិអ៊ុយក្រែន។ មនុស្សរាប់រយនាក់បានមកជួបជុំគ្នាម្តងទៀត នៅទី២០ ខែកក្កដា ទោះបីជាចំនួនអ្នកចូលរួមមានការថយចុះបន្តិច បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី កាលពីចុងសប្តាហ៍ក៏ដោយ។ នាង Anastasiia Starodubtseva អាយុ ២៥ឆ្នាំ បាននិយាយប្រាប់ AFP ថា នាងនិងអ្នកតវ៉ាផ្សេងទៀតនឹងបន្តស្នាក់នៅទីនោះ រហូតទាល់តែមានការផ្លាស់ប្តូរអ្វីមួយ។ ក្នុងស្ថានភាពនេះ, លោក Zelensky កំពុងព្យាយាមស្វែងរកដំណោះស្រាយ ដែលធ្វើឱ្យគ្រប់ភាគីពេញចិត្ត ដើម្បីជៀសវាងការបែកបាក់គ្នា…

  • មីស៊ីលថ្មីរបស់រុស្ស៊ី អាចបាញ់ដល់រដ្ឋធានីអ៊ុយក្រែន ចាយពេលត្រឹម ២ នាទី

    មីស៊ីលថ្មីរបស់រុស្ស៊ី អាចបាញ់ដល់រដ្ឋធានីអ៊ុយក្រែន ចាយពេលត្រឹម ២ នាទី

    កៀវ ៖ អតីតរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Myhailo Fedorov បានថ្លែងអះអាងថា សមត្ថភាពមីស៊ីលបាលីស្ទីករបស់រុស្ស៊ី អាចចាយពេលត្រឹមតែ ២ ទៅ ៤នាទីប៉ុណ្ណោះ ដើម្បីហែកទម្លុះមេឃវាយប្រហារលើរដ្ឋធានីកៀវ ។ ការអះអាងនេះត្រូវបានធ្វើឡើង ខណៈពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងការបាញ់ស្រោចជាបន្តបន្ទាប់ នូវមីស៊ីលបាលិស្ទីក មីស៊ីលនាំផ្លូវ និងយន្តហោះដ្រូនរបស់រុស្ស៊ី ដែលផ្តោតគោលដៅលើរដ្ឋធានីកៀវ ដែលជាបេះដូងសេដ្ឋកិច្ចរបស់អ៊ុយក្រេន ។ យុទ្ធសាស្រ្តបង្កើនការប្រើប្រាស់អាវុធធុនធ្ងន់របស់រុស្ស៊ី ត្រូវបានអ្នកវិភាគមើលឃើញថា ជាការឆ្លើយតបទៅនឹងយុទ្ធនាការដាក់ទណ្ឌកម្មចម្ងាយឆ្ងាយរយៈពេល ៤០ ថ្ងៃរបស់អ៊ុយក្រែន ដែលបានដាក់ចេញក្នុងគោលបំណងបង្កើនសម្ពាធបង្ខំឱ្យរុស្ស៊ីចូលតុចរចាបញ្ចប់សង្គ្រាមជាផ្លូវការ ។ បើតាម National security journal, មីស៊ីលដែលរុស្ស៊ីប្រើវាយប្រហារដ្ឋធានីកៀវរបស់អ៊ុយក្រែន រួមមានមីស៊ីលលឿនជាងសំឡេង និងមីស៊ីលបាលីស្ទីក ដូចជា Zircon, Kinzhal, និង Iskander ។ មីស៊ីល Zircon ជាប្រភេទមីស៊ីលនាំផ្លូវលឿនជាងសំឡេងចន្លោះពី ៨ ទៅ ៩ដង ឬមានល្បឿនប្រហែល ១១,០០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចវាយប្រហារគោលដៅក្នុងចម្ងាយចាប់ពី ៥០០ ដល់ ១,៥០០គីឡូម៉ែត្រ ។…

  • កូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ថា “អាយ៉ង” របស់ អាមេរិក

    កូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ថា “អាយ៉ង” របស់ អាមេរិក

    ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានហៅកូរ៉េខាងត្បូងចំៗថាជា “អាយ៉ង” របស់សហរដ្ឋអាមេរិក ដោយសារតែខឹងសម្បារទីក្រុងសេអ៊ូលចំពោះការចូលរួមធ្វើសមយុទ្ធជើងទឹក Rim of the Pacific នៅកោះហាវ៉ៃកាលពីសប្តាហ៍មុន ។ ការបញ្ចេញសាច់ដុំយោធានេះ ត្រូវបានគេចាត់ទុកជាសមយុទ្ធជើងទឹកអន្តរជាតិដ៏ធំបំផុតលើពិភពលោក និងត្រូវបានប្រារព្ធឡើងរៀងរាល់ ២ ឆ្នាំម្តង ។ យោងតាមគេហទំព័រ RIMPAC, មានប្រទេសប្រហែល ៣០ បានចូលរួមក្នុងសមយុទ្ធ Rim of the Pacific នៅឆ្នាំនេះ ដែលក្នុងនោះរួមមាន កូរ៉េខាងត្បូង ជប៉ុន កាណាដា និងអូស្ត្រាលីជាដើម ។ KCNA រាយការណ៍ថា សមយុទ្ធជើងទឹក Rim of the Pacific មិនមែនគ្រាន់តែជាសមយុទ្ធធម្មតាប្រឆាំងនឹងសត្រូវនោះទេ ប៉ុន្តែវាជាការបង្ហាញឥទ្ធិពលសង្គ្រាមរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលកំណត់គោលដៅប្រទេសនានានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ KCNA បញ្ជាក់ទៀតថា សកម្មភាពទាំងនេះហើយទើបកូរ៉េខាងជើងចាត់ទុកកូរ៉េខាងត្បូងជាសត្រូវទី១ របស់យើង និងជា អាយ៉ង របស់សហរដ្ឋអាមេរិក ។…

  • អាមេរិក ឲ្យ អ៊ីស្រាអែល ត្រៀមខ្លួនស្រាក់ដៃគ្នាវាយប្រហារ អ៊ីរ៉ង់ ឈុតធំជាថ្មី

    អាមេរិក ឲ្យ អ៊ីស្រាអែល ត្រៀមខ្លួនស្រាក់ដៃគ្នាវាយប្រហារ អ៊ីរ៉ង់ ឈុតធំជាថ្មី

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានជូនដំណឹងដល់អ៊ីស្រាអែលឲ្យត្រៀមខ្លួនស្រាក់ដៃគ្នា វាយប្រហារទ្រង់ទ្រាយធំ លើប្រទេសអ៊ីរ៉ង់សាជាថ្មី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល KAN, ការប្រាប់ឲ្យអ៊ីស្រាអែលត្រៀមខ្លួននេះកើតមានឡើង បន្ទាប់ពីមានរបាយការណ៍ថា អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារទៅលើអ៊ីស្រាអែល និងចំពេលដែលអាមេរិកកំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ជាក់ស្ដែង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អាមេរិកបានបញ្ជូនឧបករណ៍ និង គ្រាប់រំសេវបន្ថែម ទៅកាន់អ៊ីស្រាអែល ដើម្បីគាំទ្រដល់យន្តហោះចម្បាំងអាមេរិក ។ ជាមួយគ្នានេះ យន្តហោះចាក់ប្រេងលើអាកាសរបស់អាមេរិកជាង ១០ គ្រឿង ក៏បានមកដល់អ៊ីស្រាអែលរួចហើយផងដែរ ក្រោយពេលចាកចេញពីអឺរ៉ុប និងមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ។ ដោយឡែក គេហទំព័រព័ត៌មានអ៊ីស្រាអែល Walla រាយការណ៍ថា យោធាអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះចាក់សាំងលើអាកាសចំនួន ១០០ គ្រឿង ទៅកាន់អាកាសយានដ្ឋាន Ramon និង មូលដ្ឋានយោធាភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ។ បើតាម Anadolu, សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអ៊ីរ៉ង់បានសងសឹកវិញ ដោយការវាយប្រហារទៅលើទីតាំង និង មូលដ្ឋាននានានៅក្នុងតំបន់ ដោយសារតែទីក្រុងតេហេរ៉ង់អះអាងថា…

  • ជប៉ុន ថា ដល់ពេលដែលប្រទេសជាតិ ត្រូវតែគិតគូរអំពីអាវុធនុយក្លេអ៊ែរ

    ជប៉ុន ថា ដល់ពេលដែលប្រទេសជាតិ ត្រូវតែគិតគូរអំពីអាវុធនុយក្លេអ៊ែរ

    តូក្យូ៖លោក Shinjiro Koizumi រដ្ឋមន្ត្រីការពារជាតិជប៉ុនបានអះអាង កាលពីថ្ងៃអាទិត្យថា ប្រទេសរបស់ខ្លួន ចាំបាច់ត្រូវមានការជជែកពិភាក្សា អំពីអាវុធនុយក្លេអ៊ែរ ដោយលើកហេតុផលថា ប្រទេសអឺរ៉ុបនានាកំពុងស្វែងរកការពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារដោយអាវុធប្រល័យលោកទាំងនេះ ឬ nuclear deterrence។ នៅក្នុងកម្មវិធីអនឡាញមួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo News, រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ រៀបរាប់ថា «មិនអាចគេចវេះ ពីការលើកយក បញ្ហានេះ មកពិភាក្សាបានឡើយ»។ លោកអះអាងថា បរិយាកាសសន្តិសុខរបស់ជប៉ុនកាន់តែមានភាពតានតឹងខ្លាំង ដូច្នេះ ទីក្រុងតូក្យូចាំបាច់ត្រូវផ្លាស់ប្តូរស្ថានភាព។ លោក Koizumi បានលើកយកឧទាហរណ៍ អំពីប្រទេសបារាំង និងហ្វាំងឡង់ ដែលកំពុងស្វែងរកការពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ។លោកអះអាងថា សភាហ្វាំងឡង់បានអនុម័តសេចក្តីព្រាងច្បាប់មួយ កាលពីខែមិថុនា ដែលអនុញ្ញាតឱ្យមានការនាំយកអាវុធនុយក្លេអ៊ែរចូលមកក្នុងប្រទេស ខណៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ កាលពីខែមីនាថា ប្រទេសរបស់លោកនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ។ បើតាម Anadolu, ជប៉ុន ដែលពឹងផ្អែកលើការការពារដោយឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលធ្លាប់រងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។ ជប៉ុននៅតែរក្សាគោលការណ៍ទាំងបី គឺ ៖ មិនផលិត, មិនកាន់កាប់…

  • អាមេរិក គ្រោងពង្រាយយន្តហោះចាក់សាំងតាមអាកាស ១០០ គ្រឿង ទប់ទល់ អ៊ីរ៉ង់

    អាមេរិក គ្រោងពង្រាយយន្តហោះចាក់សាំងតាមអាកាស ១០០ គ្រឿង ទប់ទល់ អ៊ីរ៉ង់

    ហ៊្សេរុយសាឡឹម ៖ យោធាអាមេរិកបានបញ្ជូនយន្តហោះចាក់ប្រេងតាមអាកាសចំនួន ១៤ គ្រឿង ក្នុងចំណោម ១០០គ្រឿង ទៅដាក់ពង្រាយនៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន ចំពេលមានការវាយប្រហារសងសឹកគ្នាកាន់តែក្តៅគគុក និងការកើនឡើងខ្លាំងភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ បើតាម Anadolu ចេញផ្សាយថ្ងៃទី១៩ ខែកក្កដា, កងទ័ពអាកាសអ៊ីស្រាអែល បានទម្លាយឱ្យដឹងថា យោធាអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះចាក់សាំងតាមអាកាសរហូតដល់ ១០០ គ្រឿងទៅកាន់មូលដ្ឋានទ័ពអ៊ីស្រាអែល និងអាកាសយានដ្ឋាន Ramon នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។ គោលបំណងចម្បងនៃការដាក់ពង្រាយយន្តហោះចាក់សាំងតាមអាកាស ដែលត្រូវបានអាមេរិកចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់នេះ គឺដើម្បីគាំទ្រដល់ប្រតិបត្តិការហោះហើរចម្ងាយឆ្ងាយ និងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដែលអាចកើតមានរបស់កងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។ បច្ចុប្បន្ន យោធាអាមេរិកមានយន្តហោះចាក់សាំងតាមអាកាសប្រមាណ ៣៣ គ្រឿងរួចជាស្រេចហើយ នៅឯអាកាសយានដ្ឋាន ប៊េន ហ្គូរៀន (Ben Gurion) ដែលបង្កឱ្យមានការកកស្ទះដល់ជើងហោះហើរពាណិជ្ជកម្មនៅទីនោះ ។ យោងតាម ហ៊្សេរុយសាឡឹម ប៉ុស្តិ៍ (Jerusalem Post), សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងដាក់ពង្រាយឡើងវិញ នូវកងយន្តហោះចម្បាំងទំនើបៗបន្ថែម ក្នុងនោះរួមមានយន្តហោះចម្បាំងបំបាំងកាយ F-35 និងយន្តហោះចម្បាំង…

  • តម្លៃប្រេងបានកើនឡើងខ្លាំង ក្រោយអាមេរិកវាយប្រហារលើអ៊ីរ៉ង់ ៩ថ្ងៃជាប់គ្នា

    តម្លៃប្រេងបានកើនឡើងខ្លាំង ក្រោយអាមេរិកវាយប្រហារលើអ៊ីរ៉ង់ ៩ថ្ងៃជាប់គ្នា

    បរទេស ៖ នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានកើនឡើងខ្លាំង ក្រោយការវាយប្រហាររបស់អាមេរិកទៅលើអ៊ីរ៉ង់ ៩ថ្ងៃ ជាប់ៗគ្នា និង ហេតុការណ៍ឆេះនាវា នៅច្រកសមុទ្រហ័រមូស។ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ២,៧២% ពោលគឺដល់ ៩០,៥០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ រីឯ តម្លៃប្រេងអាមេរិកប្រភេទ West Texas Intermediate ហៅកាត់ WTI បានកើនឡើង ២,៣៩% ពោលគឺដល់ ៨៤,៤៦ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ បើតាម CNA, ការកើនឡើងនៃតម្លៃនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភ កាន់តែខ្លាំងឡើងថា ការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា អាចរំខានដល់ការដឹកជញ្ជូនប្រេង ឆ្លងកាត់តាមច្រកសមុទ្រនេះ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ថាមពលពិភពលោក។ ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO បានឱ្យដឹងថា មាននាវាមួយគ្រឿងបានឆេះ នៅក្នុងច្រកសមុទ្រហ័រមូស នៅថ្ងៃចន្ទនេះ នៅក្នុងដែនទឹកដែលមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ ភាគពាយព្យនៃប្រទេសអូម៉ង់។ ទីភ្នាក់ងារនេះមិនបានបញ្ជាក់ពីមូលហេតុនៃការឆេះនោះទេ។ លោកប្រធានាធិបតី ដូណាល់…

  • រុស្ស៊ី ថ្កោលទោសកិច្ចសហការផលិតយន្តហោះដ្រូនរវាង ជប៉ុន-អ៊ុយក្រែន

    រុស្ស៊ី ថ្កោលទោសកិច្ចសហការផលិតយន្តហោះដ្រូនរវាង ជប៉ុន-អ៊ុយក្រែន

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសថ្កោលទោសកិច្ចសហប្រតិបត្តិការផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន រវាងជប៉ុន និងអ៊ុយក្រែន ដោយហៅកិច្ចសហការនេះថា ការជួយជ្រោមជ្រែងសម្លាប់ជីវិតប្រជាជនរុស្ស៊ី ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Tass កាលពីថ្ងៃ សៅរ៍ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Andrey Rudenko បានចោទប្រកាន់ប្រទេសជប៉ុន ថាបានជួយជ្រោមជ្រែងរបបទីក្រុងកៀវ ក្នុងការសម្លាប់ប្រជាជនរុស្ស៊ី តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមអ្នកអភិវឌ្ឍន៍ដ្រូនរបស់អ៊ុយក្រែន ។ លោក Rudenko បានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងធ្វើសកម្មភាពភេរវកម្មជាប្រព័ន្ធ ដើម្បីប្រឆាំងនឹងគោលដៅជនស៊ីវិលនៅក្នុងទឹកដីរុស្ស៊ី ហើយកិច្ចសហប្រតិបត្តិការរវាងជប៉ុន-អ៊ុយក្រែន ត្រូវបានចាត់ទុកថា ជាទង្វើអរិភាពដោយបើកចំហ ។ លោក Rudenko ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានអះអាងថា ដ្រូនរបស់អ៊ុយក្រែនកំពុងសម្លាប់ប្រជាពលរដ្ឋរុស្ស៊ី ហើយជប៉ុនក៏កំពុងជួយពួកគេឱ្យធ្វើបែបនោះផងដែរ ។ អនុប្រមុខការទូតចាស់វស្សារុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា ការចូលរួមកាន់តែខ្លាំងឡើងរបស់ទីក្រុងតូក្យូ នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី-ជប៉ុន ដែលកំពុងមានភាពតានតឹងស្រាប់នោះ កាន់តែទ្រុឌទ្រោមថែមទៀត ។ ជាមួយគ្នានេះ លោក Rudenko ថែមទាំងបានព្រមានធ្ងន់ៗផងដែរថា គោលនយោបាយរបស់ជប៉ុន ក្នុងការគាំទ្រដល់អ៊ុយក្រែន អាចនឹងមានផលប៉ះពាល់យូរអង្វែងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕ ប្រភព…

  • ដ្រូនអ៊ុយក្រែន ៤០០គ្រឿងវាយប្រហារចូលរដ្ឋធានីរបស់រុស្ស៊ី

    ដ្រូនអ៊ុយក្រែន ៤០០គ្រឿងវាយប្រហារចូលរដ្ឋធានីរបស់រុស្ស៊ី

    មូស្គូ ៖ អភិបាលរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី អះអាង នៅថ្ងៃចន្ទនេះថា យន្តហោះគ្មានមនុស្សបើក ជាង៤០០គ្រឿងបានវាយប្រហារតំបន់នៃទីក្រុងមួយនេះ ប៉ុន្តែ ភាគច្រើនត្រូវបានស្ទាក់ចាប់ និងកម្ទេចចោល។ អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានរៀបរាប់ នៅលើបណ្តាញសង្គម MAX ថា «ចាប់ពីម៉ោង ៨:៣០យប់ រហូតដល់ម៉ោង ៥:០០ព្រឹក មានយន្តហោះគ្មានមនុស្សបើករបស់សត្រូវ ជាង ៤០០គ្រឿងបានហោះឆ្ពោះទៅកាន់តំបន់ម៉ូស្គូ។ ភាគច្រើនត្រូវបានកងកម្លាំងការពារដែនអាកាសស្ទាក់ចាប់ និងកម្ទេចចោល នៅចម្ងាយឆ្ងាយពីគោលដៅ។ មានយន្តហោះគ្មានមនុស្សបើក UAVs ចំនួន ៨៥គ្រឿងត្រូវបានបំផ្លាញ នៅពេលហោះចូលមកជិតទីក្រុងម៉ូស្គូ»។ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា មនុស្ស ៦នាក់ រួមទាំង ជនបរទេស ៣នាក់ផងដែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួសពីការផ្ទុះនៅក្នុងតំបន់ម៉ូស្គូ។ តំបន់ Domodedovo ដែលរងការវាយប្រហារស្ថិតនៅភាគខាងត្បូង នៃទីក្រុងម៉ូស្គូ និងជាទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិមួយ ដែលបម្រើដល់រដ្ឋធានីរបស់រុស្ស៊ី។ បើតាម AFP, ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ទីក្រុងកៀវបានបង្កើនការវាយប្រហារ…

  • អ៊ីស្រាអែល គំរាមជាថ្មី នឹងសងសឹកយ៉ាងចាស់ដៃ ឱ្យតែ អ៊ីរ៉ង់ ហ៊ានវាយប្រហារមុន

    អ៊ីស្រាអែល គំរាមជាថ្មី នឹងសងសឹកយ៉ាងចាស់ដៃ ឱ្យតែ អ៊ីរ៉ង់ ហ៊ានវាយប្រហារមុន

    ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ អាទិត្យ បានបោះសម្តីគំរាមសាជាថ្មីថា ការសងសឹកយ៉ាងចាស់ដៃមិនធ្លាប់មាន នឹងកើតឡើងភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារមុនលើអ៊ីស្រាអែល ។ លោក Katz បានអះអាងនៅពេលចុះទស្សនកិច្ច ZAKA ដែលជាអង្គភាពសង្គ្រោះបន្ទាន់មួយក្នុងទីក្រុង Tel Aviv ថា ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារលើអ៊ីស្រាអែលមុន នោះយើងនឹងសងសឹកវិញយ៉ាងចាស់ដៃ ដោយមិនខ្វល់ពីផលប៉ះពាល់អ្វីទាំងអស់ ហើយក៏គ្មានលក្ខខណ្ឌអ្វីទាំងអស់ដែរ ។ ប្រមុខការពារជាតិចាស់វស្សាអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា រឿងដំបូង ដែលអ៊ីស្រាអែលនឹងវាយបកអ៊ីរ៉ង់ នោះគឺការតម្រង់គោលដៅវាយប្រហារកម្ទេចប្រព័ន្ធបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ។ ការព្រមានទុកមុនរបស់លោក Katz ត្រូវបានធ្វើឡើងបន្ទាប់ពីហ៊្សកដានី ដែលជាប្រទេសមានភូមិផងរបងជាប់ប្រទេសអ៊ីស្រាអែល បានរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ខណៈមានការព្រួយបារម្ភថា បំណែកមីស៊ីលទាំងនោះ អាចនឹងធ្លាក់ចូលទឹកដីរបស់អ៊ីស្រាអែល ។ បើតាម Anadolu, កងទ័ពហ្ស៊កដានីបានរាយការណ៍កាលពីព្រឹកថ្ងៃ អាទិត្យ ថា ពួកគេបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ចំនួន ៣ គ្រាប់ ក្នុងចំណោម ៤ គ្រាប់ ដែលបានបាញ់សំដៅមកកាន់ប្រទេសខ្លួន ។ រីឯគ្រាប់ទី…