-
ប៉ាគីស្ថាន ទារលុយ អាមេរិក ១០ ពាន់លានដុល្លារ ថ្លៃសម្របសម្រួលបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធនេះបានស្នើសុំជំនួយហិរញ្ញវត្ថុចំនួន ១០ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ក្រោយពេលដែលទីក្រុងអ៊ីស្លាម៉ាបាដបានដើរតួនាទី ជួយសម្របសម្រួលបន្ធូរបន្ថយភាពតានតឹងជុំវិញជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ ។ បើតាម First Post, ប៉ាគីស្ថានបានទាក់ទងទៅកាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ដើម្បីស្នើសុំកញ្ចប់ជំនួយគាំទ្រស្ថិរភាពចំនួន ១០ ពាន់លានដុល្លារនេះកាលពីថ្ងៃអង្គារ ជាមួយនឹងរយៈពេលកំណត់រហូតដល់ ៥ ឆ្នាំ ។ ដំណឹងនៃការទារថ្លៃជួយសម្របសម្រួលនេះត្រូវបានលេចឮឡើង ក្រោយពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថាន លោក Muhammad Aurangzeb ទើបបានជួបជាមួយលោក Scott Bessent នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ។ ក្រោយជំនួបនេះ ក្រសួងហិរញ្ញវត្ថុប៉ាគីស្ថានបានឲ្យដឹងថា លោក Aurangzeb បានស្នើសុំកញ្ចប់ជំនួយចំនួន ១០ ពាន់លានដុល្លារ និងការគាំទ្របន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីឱ្យប៉ាគីស្ថានអាចចូលទៅកាន់ទីផ្សារមូលធនអន្តរជាតិ, បង្កើនទុនបម្រុងរូបិយប័ណ្ណបរទេស និងធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ឥណទានជាតិរបស់ខ្លួន ។ ប្រទេសប៉ាគីស្ថានបានជួយសម្របសម្រួលឲ្យអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU បញ្ចប់សង្គ្រាមបណ្ដោះអាសន្នកាលពីខែមិថុនា ។ យ៉ាងណាមិញ បើទោះបីជាមាន…
-
អាមេរិក ប្រាប់ អាស៊ាន ថា ការបើកដៃឱ្យ អ៊ីរ៉ង់ គ្រប់គ្រងច្រកសមុទ្រ ហ័រមូស គឺជា “គំរូដ៏គ្រោះថ្នាក់”

ម៉ានីល ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បញ្ជាក់នៅថ្ងៃពុធនេះទៅកាន់ប្រមុខការទូតកំពូលៗរបស់អាស៊ានថា ការបើកដៃឱ្យប្រទេសអ៊ីរ៉ង់អាចគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងបង្កើតបានជា “គំរូដ៏គ្រោះថ្នាក់មួយ” ដែលនឹងបង្កផលវិបាកហួសពីតំបន់មជ្ឈិមបូព៌ា ។ ការអះអាងរបស់លោក Rubio កើតមានឡើង ចំពេលដែលទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ សម្រាប់យប់ទី ១១ ជាប់ៗគ្នា ដើម្បីកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ពីការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ ។ បើតាម CNA, លោក Rubio ពន្យល់ថា ក្នុងករណីដែលបណ្តោយឱ្យប្រទេសមួយ អាចសម្រេចចិត្តគ្រប់គ្រងច្រកផ្លូវទឹកអន្តរជាតិ ទារប្រាក់ ឬកម្ទេចនាវាផ្សេងៗតាមអំពើចិត្តដោយគ្រាន់តែមិនបង់ប្រាក់នោះវានឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់បំផុតមួយ ដែលអាចរីករាលដាលដល់ដែនទឹកក្នុងតំបន់ផ្សេងទៀត រាប់បញ្ចូលទាំងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ ។ ប្រមុខការទូតកំពូលអាមេរិករូបនេះសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់បានទាមទារសិទ្ធិ ដែលពួកគេមិនមាននៅក្រោមយន្តការច្បាប់ណាមួយដែលមានស្រាប់ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ។ លោកថា មានគោលការណ៍ជាមូលដ្ឋានមួយ អំពីសេរីភាពនៃការធ្វើនាវាចរណ៍ដែលត្រូវបានគំរាមកំហែង ។ ហេតុដូច្នេះហើយ រឿងនោះមិនអាចអនុញ្ញាតឱ្យកើតឡើងបានជាដាច់ខាត ។ ច្រកសមុទ្រ Hormuz គឺជាចំណុចបង្កើនភាពតានតឹងជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពោលគឺដោយសារតែ គូរជម្លោះទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក…
-
អ៊ីរ៉ង់ដាក់សំណើបទឈប់បាញ់ថ្មីរយៈពេល ១០ថ្ងៃ

តេហេរ៉ង់ ៖ ប្រភពចំនួនពីរបានទម្លាយប្រាប់សារព័ត៌មាន Jerusalem Post ថា ប្រទេសអ៊ីរ៉ង់គឺជាអ្នកផ្តួចផ្តើមសំណើបទឈប់បាញ់ថ្មីរយៈពេល ១០ថ្ងៃ ដែលឥឡូវនេះត្រូវបានអ្នកសម្របសម្រួលដាក់ជូនទៅកាន់សហរដ្ឋអាមេរិកហើយ ។ គំនិតផ្តួចផ្តើមដែលស្នើឡើងដោយអ៊ីរ៉ង់នេះ បានសបញ្ជាក់ពីការស្វែងរកបទឈប់បាញ់បន្ទាន់ ខណៈពេលដែលសហរដ្ឋអាមេរិកបន្តពង្រីកការវាយប្រហារ ហើយលោកប្រធានាធិបតី Donald Trump ក៏កំពុងថ្លឹងថ្លែងវិលត្រឡប់ទៅរកយុទ្ធនាការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។ បើតាមប្រភពទាំងពីរ, គោលបំណងនៃបទឈប់បាញ់ គឺដើម្បីស្វែងរកដំណោះស្រាយជុំវិញបញ្ហាច្រកសមុទ្រ Hormuz ដែលជាដើមចងបង្កភាពរង្គោះរង្គើដល់អនុស្សរណៈយោគយល់គ្នា (MoU) រហូតដល់ភាគីជម្លោះទាំងពីរបានប្រកាសរៀងខ្លួនថា កិច្ចព្រមព្រៀងនេះបានបញ្ចប់ហើយ ។ អ្នកសម្របសម្រួល រួមមានមន្ត្រីជាន់ខ្ពស់កាតា អេហ្ស៊ីប អូម៉ង់ និងប៉ាគីស្ថាន បានបង្ហាញសំណើនេះទៅសហរដ្ឋអាមេរិក ហើយថែមទាំងបានជួយបញ្ចុះបញ្ចូលឱ្យភាគីជម្លោះទាំងពីរបន្ធូរបន្ថយភាពតានតឹង ក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រទេសទាំងពីរផងដែរ ។ គំនិតមួយក្នុងចំណោមគំនិតទាំងនោះ គឺការបង្កើត “ច្រករបៀងកណ្តាល” ឆ្លងកាត់ច្រកសមុទ្រ Hormuz មានទីតាំងស្ថិតនៅចន្លោះដែនទឹកដែលគ្រប់គ្រងដោយអូម៉ង់ និងដែនទឹកដែលគ្រប់គ្រងដោយអ៊ីរ៉ង់ ដែលតាមរយៈច្រករបៀងនោះ នាវាពាណិជ្ជកម្មនានាអាចឆ្លងកាត់បានដោយសុវត្ថិភាព ។ យ៉ាងណា ប្រភពទាំងពីរបាននិយាយថា ក្នុងដំណាក់កាលនេះ សហរដ្ឋអាមេរិកកំពុងទទូចឲ្យមានបទឈប់បាញ់យូរជាងនេះ និងទាមទារឲ្យមានអនុស្សរណៈយោគយល់គ្នា ទាក់ទងនឹងសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ មុនពេលបទឈប់បាញ់ណាមួយចូលជាធរមាន ។ ប្រភពមួយបានអះអាងថា…
-
ភ្លើងសង្គ្រាមអ៊ីរ៉ង់ ដុតបំផ្លាញលុយ អាមេរិក ជាង ៣៧,៥ ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានចំណាយលុយយ៉ាងច្រើនលើសលុប ពោលគឺរហូតដល់ ៣៧,៥ ពាន់លានដុល្លារហើយ នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។ តួលេខខាតបង់នេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ទម្លាយឱ្យដឹង នៅពេលរូបលោកប្រឈមមុខនឹងការសួរចម្លើយដោយផ្ទាល់ពីក្រុមសមាជិកសភាជាលើកដំបូង ចាប់តាំងពីការទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាបានបន្ត ដើម្បីស្វែងរកមូលនិធិបន្ទាន់ទ្រទ្រង់ដល់ជម្លោះដែលគ្មានប្រជាប្រិយភាពនេះ ។ លោក Hegseth បានប្រាប់ក្រុមសមាជិកសភានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែកក្កដា ថា ថវិកា ៣៧,៥ ពាន់លានដុល្លារនេះ ក្នុងនោះរួមមានទាំងការចំណាយជាក់លាក់មួយចំនួនក្នុងសង្រ្គាម ព្រមទាំងការរំពឹងទុកលើការចំណាយរហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខ ។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថាតើមន្ទីរបញ្ចកោណបានគណនាលើការចំណាយយ៉ាងដូចម្ដេចនោះទេ ? ប៉ុន្តែប្រភពមួយធ្លាប់បានប្រាប់រ៉យទ័រ កាលខែ មីនាថា រដ្ឋបាលលោក ត្រាំ វាយតម្លៃថា ៦ថ្ងៃដំបូងនៃសង្រ្គាម សហរដ្ឋអាមេរិកបានចំណាយដល់ទៅ ១១,៣ ពាន់លានដុល្លារ ។ ជុំវិញបញ្ហានេះ លោកប្រធានាធិបតី ត្រាំ កាលពីខែមិថុនា បានស្នើឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាជិត ៩០ ពាន់លានដុល្លារថែមទៀត ដែលភាគច្រើននៃកញ្ចប់ថវិកានេះ ត្រូវយកទៅប្រើពាក់ព័ន្ធនឹងសង្រ្គាមជាមួយអ៊ីរ៉ង់…
-
ទ្រព្យអង់គ្លេសនៅមជ្ឈិមបូព៌ា អាចជាគោលដៅវាយប្រហារថ្មីរបស់អ៊ីរ៉ង់

បរទេស ៖ ទ្រព្យសម្បត្តិអង់គ្លេស នៅក្នុងតំបន់មជ្ឈិមបូព៌ា អាចនឹងក្លាយជាគោលដៅយោធាដ៏ត្រឹមត្រូវមួយ សម្រាប់អ៊ីរ៉ង់ ប្រសិនបើទីក្រុងឡុងដ៍ចូលរួមក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ។ នេះបើតាមការបញ្ជាក់ របស់ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ភាគីអ៊ីរ៉ង់ ដែលបានថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃពុធនេះ។ ប្រភពរៀបរាប់ថា ៖ «ប្រសិនបើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អំពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Andy Burnhamក្នុងការចូលរួមក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានបញ្ជាក់ថាជាការពិត នោះក្រៅពីផលវិបាកផ្នែកនយោបាយ និងផ្លូវច្បាប់ ផលប្រយោជន៍ទាំងអស់របស់អង់គ្លេសនៅក្នុងតំបន់នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីគោលដៅវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់»។ ប្រភពដដែលនេះក៏បានរំលឹកផងដែរថា «អង់គ្លេសធ្លាប់បានជួបប្រទះរួចមកហើយនូវការអនុវត្តជាក់ស្តែងនៃពាក្យគំរាមកំហែងរបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនៃសង្គ្រាមរយៈពេល ៤០ ថ្ងៃ»។ ការគំរាមនេះ ធ្វើឡើង ភ្លាមៗ បន្ទាប់ពី នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោក Andy Burnham ប្រកាសអនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួន វាយប្រហារអ៊ីរ៉ង់ ហើយក៏ចំពេលដែលអាមេរិកបញ្ជូនកម្លាំងយោធាកាន់តែច្រើនទៅមជ្ឈិមបូព៌ា នាំឲ្យមានគិតថា អាមេរិកអាចវាយប្រហារឈុតធំលើអ៊ីរ៉ង់ ជាថ្មី។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ៕…
-
អ្នកវិភាគថៃទទួលស្គាល់ថា ខុសពីការរំពឹងទុករបស់ថៃ សង្គ្រាមព្រំដែនធ្វើឲ្យកម្ពុជាកាន់តែរឹងមាំ

អ្នកវិភាគនយោបាយថៃបានប្រកាសទទួលស្គាល់ថា ជម្លោះព្រំដែន មិនបានធ្វើឲ្យកម្ពុជាទន់ខ្សោយដូចការរំពឹងទុករបស់ក្រុមយោធាថៃនោះឡើយ។ ផ្ទុយទៅវិញ សង្គ្រាមនេះបានក្លាយជាកាតាលីករជួយពង្រឹងរបបដឹកនាំកម្ពុជា ហើយធ្វើឲ្យកម្ពុជាកាន់តែមានកិត្យានុភាពលើឆាកអន្តរជាតិ។ អត្ថបទវិភាគមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Matichon Weekly របស់ថៃ ដែលសរសេរដោយលោក Surachart Bumrungsuak អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ថៃ បានលើកឡើងពីទិដ្ឋភាពនៃជម្លោះព្រំដែន ដោយបានគូសបញ្ជាក់ថា សង្គ្រាមបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែរឹងមាំ និងមានប្រៀបលើឆាកអន្តរជាតិ។ ការវិភាគរបស់លោកទទួលបានការចាប់អារម្មណ៍ពីសម្តេចតេជោ ហ៊ុន សែន ដែលបានបកប្រែ និងផ្សព្វផ្សាយបន្តអត្ថបទនេះនៅលើបណ្តាញសង្គមរបស់សម្តេច ដោយមិនមានការធ្វើអត្ថាធិប្បាយអ្វីបន្ថែមទេ។ លោក Surachart Bumrungsuak មើលឃើញថា ខុសពីការគិតទុកមុនរបស់ថៃ សង្គ្រាមព្រំដែនបានក្លាយជាកាតាលីករធ្វើឲ្យរបបដឹកនាំកម្ពុជាកាន់តែមានភាពរឹងមាំឡើង។ លោកបានប្រៀបធៀបស្ថានភាពនៅកម្ពុជាជាមួយករណីសង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើរដ្ឋាភិបាលអ៊ុយក្រែនកាន់តែរឹងមាំ ឬសង្គ្រាមនៅអ៊ីរ៉ង់ដែលធ្វើឲ្យរបបដឹកនាំសាសនាអ៊ីរ៉ង់កាន់តែមានអំណាចខ្លាំងក្លាថែមទៀត។ «ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។» នេះជាការលើកឡើងរបស់លោក Surachart Bumrungsuak ដែលបានបន្តថា លទ្ធផលនេះបានវាយបំបាក់ជំនឿចិត្តរបស់ក្រុមអ្នកល្មោភសង្គ្រាមនៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។ ប៉ុន្តែទោះបីជាវាយតម្លៃតាមរបៀបណាក៏ដោយ ជំនឿចិត្តមួយនេះគឺមិនមែនជាការពិតនោះឡើយ។ អ្នកវិភាគរូបនេះបានបន្តថា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតថៃត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបើតាមការយល់ឃើញរបស់លោក Surachart Bumrungsuak បញ្ហាគឺ ការទូតរបស់ថៃសព្វថ្ងៃហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជា…
-
លោក ត្រាំ ៖ សម្រាប់ពួកហ៊ូធី ទុកឲ្យលោកចាត់ការ បើហ៊ានតែបិទផ្លូវសមុទ្រ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយកាលពីថ្ងៃអង្គារថា លោកនឹងចាត់វិធានការដោះស្រាយបញ្ហា ជាមួយក្រុមប្រដាប់អាវុធ Houthi នៅប្រទេសយេម៉ែន ប្រសិនបើពួកគេហ៊ានតែបិទផ្លូវសមុទ្រ ចូលទៅកាន់កំពង់ផែ របស់ប្រទេស អារ៉ាប៊ី សាអូឌីត។ ការអះអាងនេះ ធ្វើឡើង ក្រោយ១ថ្ងៃ ដែលអ្នកនាំពាក្យយោធាក្រុម Houthi ប្រកាសថា នឹងការបិទច្រក Bab al-Mandab ដើម្បីឆ្លើយតបដោយផ្ទាល់ ចំពោះការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ី សាអូឌីត ទៅលើព្រលានយន្តហោះអន្តរជាតិ សាណាអា ក្នុងប្រទេសយេម៉ែន កាលពីសប្តាហ៍មុន ។ ជុំវិញការរឿងនេះ លោក Donald Trump បានថ្លែង ថា លោកនឹងចាត់ការជាមួយក្រុមឧទ្ទាម Houthi ប្រសិនបើក្រុមប្រដាប់អាវុធ ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់មួយនេះ សម្រេចអនុវត្តការគំរាមកំហែងរបស់ខ្លួនក្នុងការបិទផ្លូវសមុទ្រចូលទៅកាន់កំពង់ផែរបស់ អារ៉ាប៊ី សាអូឌីត មែននោះ។ លោកប្រធានាធិបតី បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំ នៅសេតវិមាន ជាមួយប្រធានាធិបតីលីបង់ លោក Joseph…
-
អ៊ីរ៉ង់ បញ្ចប់ស្ថានភាព “គ្មានសង្គ្រាម គ្មានសន្តិភាព” ជាមួយ អាមេរិក

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ច្បាស់ៗថា សពមេដឹកនាំកំពូល លោក Ali Khamenei បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំឡុងកិច្ចប្រជុំឯកជន អំពីតម្រូវការបញ្ចប់ស្ថានភាព “គ្មានសង្គ្រាម គ្មានសន្តិភាព” រវាង អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ។ អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei ដែលបានគ្រប់គ្រងសាធារណៈរដ្ឋឥស្លាមមួយនេះអស់រយៈពេលជិត ៣៦ឆ្នាំ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមការវាយលុករួមគ្នាប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។ ថ្លែងក្នុងទិវាឧស្សាហកម្ម និងរ៉ែជាតិ កាលពីថ្ងៃទី២១ ខែកក្កដា លោក Pezeshkian បានសរសើរភាពជាអ្នកដឹកនាំរបស់លោក Khamenei ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ជាពិសេសលើការបញ្ចប់ស្ថានភាពមិនប្រាកដប្រជា រវាងជម្លោះ និងសន្តិភាព ។ បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA, ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានចូលរួមការចរចា ដោយផ្អែកលើកិត្តិយស ប្រាជ្ញាញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ ពិសេសកិច្ចខិតខំប្រឹងប្រែងផ្នែកទូតរបស់រដ្ឋាភិបាល គឺមានគោលបំណងការពារផលប្រយោជន៍របស់ជាតិ និងសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់…
-
លោក ត្រាំ សន្យាជួយ លីបង់ ស្វែងរកសន្តិភាពជាមួយ អ៊ីស្រាអែល

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងជួយជ្រោមជ្រែងប្រទេសលីបង់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញការរំសាយអាវុធរបស់ក្រុមហេសបូឡា និងការបង្កើតមាគ៌ាឆ្ពោះទៅរកសន្តិភាពជាមួយអ៊ីស្រាអែល ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងជំនួបជាប្រវត្តិសាស្ត្រនៅសេតវិមាន កាលពី ថ្ងៃទី២១ ខែកក្កដា រវាងលោក ត្រាំ ជាមួយប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន ។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំលីបង់រូបនេះ មកកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ ២០០៩ ។ បើតាម Aljazeera, លោក ត្រាំ បានលើកឡើងថា ប្រទេសលីបង់បានប្រព្រឹត្តយ៉ាងអាក្រក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ប៉ុន្តែលោកថា អាមេរិកនឹងជួយលីបង់ ហើយនឹងជួយឱ្យបានច្រើន ។ បន្ថែមលើនេះ លោក ត្រាំ ក៏បានអះអាងដែរថា លោកអាចនឹងពិចារណាជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមប្រដាប់អាវុធហេសបូឡា ប្រសិនបើប្រធានាធិបតីលីបង់យល់ព្រម និងត្រូវការ ។ សម្រាប់លោក អាអូន វិញ បានអំពាវនាវស្នើសុំជំនួយដលកងកម្លាំងប្រដាប់អាវុធជាតិលីបង់ ហៅកាត់ LAF ដោយលោកបានអះអាងថា យោធានៅតែជាឆ្អឹងខ្នងនៃសន្តិសុខ…
-
លោក Zelensky បណ្តេញមេទ័ពអ៊ុយក្រែនចេញពីតំណែង ចំពេលជួបវិបត្តិផ្ទៃក្នុង

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា លោកបានសម្រេចចិត្តដកលោក Oleksandr Syrsky ចេញពីតំណែងជាអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន នៅចំពេលមានវិបត្តិផ្នែកនយោបាយ ដែលបង្កឡើងដោយការដកតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិដ៏មានប្រជាប្រិយភាពមួយរូប។ មេដឹកនាំអ៊ុយក្រែនរូបនេះបានប្រកាសថា លោកនឹងតែងតាំងលោក Mykhailo Drapaty ដែលជាមេបញ្ជាការកងកម្លាំងចម្រុះ ឱ្យមកជំនួសតំណែងនេះ។ លោក Syrsky ដែលមានអាយុ ៦០ ឆ្នាំ បានកាន់តំណែងនេះ តាំងពីឆ្នាំ ២០២៤ ហើយគឺជាមេបញ្ជាការដ៏មានបទពិសោធន៍បំផុតមួយរូបរបស់ទីក្រុង Kyiv ដោយលោកធ្លាប់បានដឹកនាំការការពារទីក្រុង Kyiv នៅពេលចាប់ផ្តើមការចូលលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។ ការដកតំណែងរបស់លោកបានកើតឡើង បន្ទាប់ពីមានការតវ៉ាជាច្រើនថ្ងៃ ដើម្បីគាំទ្រដល់រដ្ឋមន្ត្រីការពារជាតិដែលត្រូវបានដកចេញ គឺលោក Mykhailo Fedorov។ លោក Fedorov បានចោទប្រកាន់មេបញ្ជាការកងទ័ពអ៊ុយក្រែនដែលអស់តំណែងថា បានបង្ខំឱ្យលោកចាកចេញពីតំណែង និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការធ្វើកំណែទម្រង់កងទ័ព។ លោក Zelensky បានសរសេរនៅក្នុងសារមួយ នៅលើបណ្តាញ Telegram ថា៖ «ខ្ញុំបានសម្រេចចិត្តថា អគ្គមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នឹងត្រូវប្រគល់ជូនលោក Mykhailo…