Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់ គំរាមវាយមូលដ្ឋានទ័ពអង់គ្លេស បើសិនបើកដៃឱ្យអាមេរិកប្រើវាយប្រទេសខ្លួន

    អ៊ីរ៉ង់ គំរាមវាយមូលដ្ឋានទ័ពអង់គ្លេស បើសិនបើកដៃឱ្យអាមេរិកប្រើវាយប្រទេសខ្លួន

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា មូលដ្ឋានទ័ពអង់គ្លេសណាក៏ដោយ ដែលត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីបើកការវាយប្រហារលើក្រុងតេហេរ៉ង់ នោះនឹងក្លាយជាគោលដៅស្របច្បាប់ ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC និយាយថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលហោះចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford របស់ចក្រភពអង់គ្លេស ទៅវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃ អង្គារ បន្ទាប់ពីនាវាចម្បាំងដែលធ្វើប្រតិបត្តិការនៅក្នុងមហាសមុទ្រឥណ្ឌា បានអស់ស្តុកមីស៊ីលនាំផ្លូវ ។ ដូច្នេះ កងកម្លាំង IRGC សូមព្រមានទុកមុនថា មូលដ្ឋានទ័ពណាក៏ដោយ ដែលត្រូវបានប្រើប្រាស់សម្រាប់ការឈ្លានពានប្រឆាំងនឹងទឹកដីប្រទេសអ៊ីរ៉ង់ គឺជាគោលដៅស្របច្បាប់សម្រាប់ពួកយើង ។ កងកម្លាំង IRGC បានដាស់តឿនអង់គ្លេស កុំធ្វើឱ្យប្រវត្តិរបស់ខ្លួនកាន់តែអាក្រក់ទៅៗ ហើយចោទថា ទីក្រុងឡុងដ៍ ជា “ស្ថាបត្យករចម្បងនៃអស្ថិរភាព” នៅតំបន់មជ្ឈិមបូព៌ា ហើយបានដើរតួនាទីធំបំផុតមួយ នៅក្នុងការវាយប្រហារចុងក្រោយបង្អស់របស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ។ ជាមួយគ្នានេះ កងកម្លាំង IRGC ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា កំពុងព្យាយាមប្រើប្រាស់ការអំពាវនាវឱ្យមានការចរចាឡើងវិញ ដើម្បីទិញពេលវេលាបំពេញបន្ថែមសមត្ថភាពយោធារបស់ខ្លួន មុនពេលបន្តការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់…

  • អ៊ីរ៉ង់ នៅតែអាចផលិតមីស៊ីល និងដ្រូន នៅទីតាំងអាមេរិកមិនអាចដឹង

    អ៊ីរ៉ង់ នៅតែអាចផលិតមីស៊ីល និងដ្រូន នៅទីតាំងអាមេរិកមិនអាចដឹង

    តេហេរ៉ង់ ៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Abolfazl Shekarchi និយាយថា សហរដ្ឋអាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត និងឧបករណ៍ស៊ើបការណ៍សម្ងាត់ជាច្រើន នៅតែមិនអាចរកឃើញទីតាំងផលិតមីស៊ីល ដែលនៅតែបន្តដំណើរការទាំងនោះបានទេ ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Shekarchi រាយការណ៍ថា សូម្បីតែទីតាំងផលិតមីស៊ីលមួយចំនួនរបស់អ៊ីរ៉ង់ ក៏គូសត្រូវមិនបានដឹងដែរ ទោះបីពួកគេមានឧបករណ៍ និងបច្ចេកវិទ្យាស៊ើបការណ៍ទំនើបៗក៏ដោយ ។ ពួកគេមិនដឹងថា ទីតាំងទាំងនោះ ស្ថិតនៅឯណាទេ ឬក៏ពួកវាស្ថិតនៅតំបន់សមុទ្រ ។ អ្នកនាំពាក្យរូបនេះ អះអាងថា ការផលិតដ្រូន និងមីស៊ីលនៅអ៊ីរ៉ង់ មិនបានផ្អាកឡើយ ទាំងអំឡុងពេលសង្គ្រាម និងបទឈប់បាញ់ ។ បើតាមសារព័ត៌មានរុស្ស៊ី Tass, ការកើនឡើងភាពតានតឹងថ្មីៗក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែកក្កដា ។ ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា MoU, សហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនលើកលើទឹកដីអ៊ីរ៉ង់ ដោយអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅច្រកសមុទ្រ ហ័រមូស ។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…

  • អាមេរិក ព្រមាន ក្រុមហ៊ូធី គួរនៅឱ្យឆ្ងាយពីសង្គ្រាមអ៊ីរ៉ង់

    អាមេរិក ព្រមាន ក្រុមហ៊ូធី គួរនៅឱ្យឆ្ងាយពីសង្គ្រាមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រមុខការទូតកំពូលអាមេរិកព្រមានថា ក្រុមហ៊ូធីគួរតែនៅឱ្យឆ្ងាយពីជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដោយអះអាងថា ក្រុមប្រដាប់អាវុធនេះ កំពុងតែត្រូវបានអ៊ីរ៉ង់បោកបញ្ឆោតឱ្យចូលរួមក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកយកព័ត៌មាននៅហ្វីលីពីន កាលពីថ្ងៃ ព្រហស្បតិ៍ ថា អ្នកដឹងទេ ក្រុមហ៊ូធីភាគច្រើនមានភាពឆ្លាតវៃ ហើយបាននៅឱ្យឆ្ងាយពីបញ្ហាពេញមួយជម្លោះ ។ ប៉ុន្តែពេលនេះ ពួកគេត្រូវបានអ៊ីរ៉ង់បោកបញ្ឆោតឱ្យលូកដៃចូលទៅក្នុងរឿងនេះដែរ តាមរយៈការតាមវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត និងនាវាដឹកប្រេងរបស់ពួកគេ ។ យ៉ាងណាមិញ លោក Rubio មានវ័យ៥៥ឆ្នាំរូបនេះ សង្ឃឹមថា សភាពការណ៍នឹងថយចុះកម្តៅវិញ ហើយក្រុមហ៊ូធីគួរតែនៅឱ្យឆ្ងាយពីជម្លោះនេះ និងគួរតែបញ្ឈប់ការវាយប្រហារជាបន្ទាន់ ។ លោក Rubio បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់កំពុងអង្វរសុំរៀបចំការចរចាជាមួយសហរដ្ឋអាមេរិក និងធ្វើកិច្ចព្រមព្រៀង ។ ប៉ុន្តែ បញ្ហាគឺថា រាល់ពេលដែលអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង ពួកគេតែងតែបំពានវា ឬបន្ទាប់ពីពួកគេធ្វើវាហើយ ពួកគេចង់ផ្លាស់ប្តូរកិច្ចព្រមព្រៀងនោះ ។ ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា អ៊ីរ៉ង់ប្រហែលជាមិនទាន់ត្រៀមខ្លួនធ្វើកិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែពួកគេនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ពីព្រោះតម្លៃដែលពួកគេកំពុងបង់ គឺខ្ពស់ខ្លាំងណាស់ ។ លោកថា តម្លៃនេះ…

  • ក្រិក ចាយ ៤,០០០ លានដុល្លារ ទិញសំណាញ់មេឃ អ៊ីស្រាអែល

    ក្រិក ចាយ ៤,០០០ លានដុល្លារ ទិញសំណាញ់មេឃ អ៊ីស្រាអែល

    អាតែន ៖ ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសក្រិក ហៅកាត់ KYSEA ត្រូវបានរំពឹងថា នឹងអនុម័តលើការបញ្ជាទិញសំណាញ់មេឃដ៏ទំនើបពីប្រទេសអ៊ីស្រាអែល ដែលមានតម្លៃរហូតដល់ ៤,០០០ លានដុល្លារ រួមទាំងយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទទៀត ។ សំណាញ់មេឃថ្មីនេះ មានឈ្មោះថា “Achilles Shield” គឺជាប្រព័ន្ធការពារដែនអាកាសពហុស្រទាប់ ។ វាត្រូវបានបង្កើតឡើង ដើម្បីការពារប្រឆាំងនឹងមីស៊ីលបាលីស្ទីក យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ។ ប្រព័ន្ធរ៉ាដា និងមីស៊ីលរបស់សំណាញ់មេឃនេះ ផលិតដោយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែលធំៗដ៏ល្បីចំនួពីរ គឺក្រុមហ៊ុន IAI និងក្រុមហ៊ុន Rafael ។ បើតាម Straits Times, រដ្ឋាភិបាលក្រិកគ្រោងចំណាយលុយប្រហែល ៣១,០០០ លានដុល្លារនៅត្រឹមឆ្នាំ ២០៣៦ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន រួមទាំងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ថ្មីរហូតដល់ ៤០ គ្រឿងពីសហរដ្ឋអាមេរិក និងនាវាចម្បាំងពីប្រទេសបារាំង និងអ៊ីតាលី ។ ប្រទេសក្រិកបានចំណាយជិត ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ខណៈតួលេខនេះ ខ្ពស់ជាងសមាជិកអង្គណាតូជាច្រើនទៀត ដើម្បីឆ្លើយតបនឹងជម្លោះដ៏រ៉ាំរ៉ៃរបស់ខ្លួនជាមួយតួកគី…

  • អាមេរិក បញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-1 វាយ អ៊ីរ៉ង់ លើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាថ្មី

    អាមេរិក បញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-1 វាយ អ៊ីរ៉ង់ លើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាថ្មី

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ B-1 ដើម្បីបើកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងសាជាថ្មីកាលពី ១២ ថ្ងៃមុន ។ សារព័ត៌មាន Axios រាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលសហរដ្ឋអាមេរិកទើបបញ្ចេញវាយប្រហារអ៊ីរ៉ង់នេះ បានចាប់ផ្តើមបេសកកម្មរបស់ខ្លួន ដោយហោះចេញពីមូលដ្ឋានទ័ពមួយកន្លែងនៅចក្រភពអង់គ្លេស ។ វត្តមានរបស់ B-1 កើតឡើងភ្លាមៗ ក្រោយកាសែត Bloomberg រាយការណ៍ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដែលទើបស្បថចូលកាន់តំណែងថ្មីគឺលោក Andy Burnham បានបើកដៃឱ្យសហរដ្ឋអាមេរិកអាចប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ដើម្បីធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ។ បើតាម Jerusalem post, ការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលអាចពាំគ្រាប់បែកទម្ងន់មួយតោន ឬមីស៊ីលនាំផ្លូវរាប់សិបគ្រាប់ គឺជាការបង្ហាញសញ្ញាមួយបង្ហាញថា អាមេរិកកំពុងបង្កើន និងពង្រីកយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់កាន់តែខ្លាំងក្លា ។ សហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់យន្តហោះ B-1 ជាច្រើនលើករួចមកហើយ កាលពីចន្លោះខែកុម្ភៈ និងខែមេសា ក្នុងអំឡុងប្រតិបត្តិការយោធា «Epic Fury» ដើម្បីវាយប្រហារលើមូលដ្ឋានមីស៊ីល មជ្ឈមណ្ឌលបញ្ជាការ ទីតាំងស្តុកអាវុធ និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ៕ ប្រភព…

  • រុស្ស៊ី ព្រមានចំពោះមុខ អាមេរិក ថា ការបន្តផ្តល់អាវុធឲ្យ អ៊ុយក្រែន គឺជារឿងមិនអាចទទួយយកបាន

    រុស្ស៊ី ព្រមានចំពោះមុខ អាមេរិក ថា ការបន្តផ្តល់អាវុធឲ្យ អ៊ុយក្រែន គឺជារឿងមិនអាចទទួយយកបាន

    ម៉ានីល ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមាននៅចំពោះមុខសមភាគីអាមេរិកថា ការបន្តផ្គត់ផ្គង់អាវុធពីសំណាក់បណ្តាប្រទេសលោកខាងលិច ទៅកាន់អ៊ុយក្រែន គឺជាអ្វីដែលទីក្រុងម៉ូស្គូ មិនអាចទទួលយកបាននោះទេ ហើយថែមទាំងបង្កើនភាពតានតឹង កាន់តែខ្លាំងឡើង។ ការព្រមានរបស់លោក Sergey Lavrov ធ្វើឡើងក្នុងជំនួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ ។ បើតាម Anadolu, ក្នុងជំនួបប្រហែល ៣៧ នាទីនោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៃទំនាក់ទំនងការទូតទ្វេភាគី រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជាពិសេសផ្ដោតលើការដោះស្រាយជម្លោះ នៅអ៊ុយក្រែន ដែលកំពុងឈានចូលឆ្នាំទី៥ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។ ក្នុងនោះ លោក Lavrov បានបញ្ជាក់ជាថ្មីយ៉ាងមុតមាំ អំពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ចំពោះសំណើដែលសហរដ្ឋអាមេរិក បានលើកឡើង ក្នុងអំឡុងពេលកិច្ចចរចា នៅរដ្ឋអាឡាស្កា ។ ជាមួយគ្នានេះ លោក Sergey Lavrov ក៏បានកំណត់ខ្សែបន្ទាត់ក្រហម ឬ…

  • អ៊ីស្រាអែល ព្រមានថា អារ៉ាប៊ីសាអូឌីត អាចក្លាយជារដ្ឋឈូងសមុទ្រផលិតអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ មិនចាញ់ អ៊ីរ៉ង់

    អ៊ីស្រាអែល ព្រមានថា អារ៉ាប៊ីសាអូឌីត អាចក្លាយជារដ្ឋឈូងសមុទ្រផលិតអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ មិនចាញ់ អ៊ីរ៉ង់

    ហ្ស៊េរុយសាឡិម ៖ ក្រុមអ្នកនយោបាយនៅប្រទេសអ៊ីស្រាអែល បានចេញមុខព្រមាន កាលពីថ្ងៃពុធថា អារ៉ាប៊ីសាអូឌីត អាចនឹងឈានទៅផលិតអាវុធនុយក្លេអ៊ែរ បង្កការគំរាមកំហែងក្នុងតំបន់មជ្ឈិមបូព៌ា ដូចអ៊ីរ៉ង់ផងដែរ ។ យោងតាម The Jerusalem Post, ការព្រមាននេះកើតឡើងភ្លាមៗ បន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត សម្រេចកិច្ចព្រមព្រៀងថ្មីមួយ ដែលអាចផ្តល់ឱ្យប្រទេសឈូងសមុទ្រមួយនេះ នូវសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់កម្មវិធីនុយក្លេអ៊ែរផ្នែកស៊ីវិលរបស់ខ្លួន ។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ចំនួនពីររូប គឺ លោក Avigdor Liberman និង លោក Benny Gantz ព្រមានថា កិច្ចព្រមព្រៀងនេះ អាចបង្កឱ្យមានការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ ។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលទាំងពីររូបនេះព្រមានទៀតថា ស្ថានភាពនេះអាចកើតឡើងបាន ដោយសារតែ អារ៉ាប៊ី សាអូឌីត ជាប្រទេសកាន់សាសនាឥស្លាមនិកាយស៊ុននី ដូច អ៊ីរ៉ង់ ដែរ ដូច្នេះ បើមានសមត្ថភាពនុយក្លេអ៊ែរ នោះវាអាចជំរុញឱ្យគូប្រជែងរបស់ខ្លួន គឺ ទីក្រុងតេហេរ៉ង់ ចាត់វិធានការកាន់តែខ្លាំងក្លាថែមទៀត ឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរដូចគ្នា ។ បច្ចុប្បន្ន អ៊ីរ៉ង់មានសមត្ថភាពក្នុងការចម្រាញ់សារធាតុនុយក្លេអ៊ែររួចទៅហើយ ហើយគោលបំណងនៃសង្គ្រាមបច្ចុប្បន្ន…

  • ចិន ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់

    ចិន ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់

    ប៉េកាំង ៖ ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកក្កដានេះ នៅតាមផ្នែកខ្លះនៃច្រកសមុទ្រតៃវ៉ាន់ ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសរបស់ខ្លួន ។ ការបញ្ចេញសាច់ដុំយោធានេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលផ្តោតសំខាន់លើបញ្ហាជាច្រើន រួមទាំងបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងតែងតែអះអាងថា ជាផ្នែកមួយនៃទឹករបស់ខ្លួន ។ អាជ្ញាធរដែនសមុទ្រចិននិយាយថា សមយុទ្ធនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ជារៀងរាល់ថ្ងៃ នៅជុំវិញកោះ Dongshan ដែលមានព្រំប្រទល់ជាប់ខេត្ត Guangdong ។ បើតាម Straits Times, ក្នុងអំឡុងពេលហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតរយៈពេល ១០ ម៉ោងនេះ បញ្ជាការដ្ឋានភូមិភាគបូព៌ានៃប្រទេសចិន បានបាញ់គ្រាប់រ៉ុកកែតចូលទៅក្នុងដែនទឹកភាគខាងជើង និងភាគខាងត្បូងនៃកោះតៃវ៉ាន់ ។ សូមរម្លឹកថា មហាយក្សចិន បានរៀបចំសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់ខ្លួន នៅក្នុងការឡោមព័ទ្ធកោះតៃវ៉ាន់…

  • អាមេរិក ពិចារណាបញ្ចេញយោធាកម្ទេចក្រុមភេរវករនៅ ម៉ាលី

    អាមេរិក ពិចារណាបញ្ចេញយោធាកម្ទេចក្រុមភេរវករនៅ ម៉ាលី

    តូក្យូ ៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងពិចារណាបើកការវាយប្រហារយោធានៅក្នុងប្រទេសម៉ាលី ដើម្បីកម្ទេចក្រុមភេរវករ Jama’at Nusrat al-Islam wal-Muslimin ហៅកាត់ JNIM ដែលជាបណ្តាញពួកភេរវករ អាល់កៃដា ដ៏ធំបំផុតនៅអាហ្វ្រិកខាងលិច ។ ប្រសិនបើផែនការវាយប្រហារនេះ ត្រូវបានអនុម័តជាផ្លូវការ ម៉ាលីនឹងក្លាយជាប្រទេសទី ៨ ដែលលោក Trump បានបញ្ជាឱ្យមានការវាយប្រហារយោធា នៅក្នុងអាណត្តិទីពីររបស់គាត់ បន្ទាប់ពីយេម៉ែន សូម៉ាលី ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ នីហ្សេរីយ៉ា និងវេណេស៊ុយអេឡា ។ ផ្អែកតាមប្រភពពីមន្រ្តីអាមេរិក, កាសែត Washington Post រាយការណ៍ថា បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននឹងកំពុងខ្វែងគំនិតគ្នា ជុំវិញការអនុម័តលើផែនការវាយប្រហារយោធាប្រឆាំងក្រុមភេរវករនៅម៉ាលី ។ រីឯក្រសួងការបរទេសអាមេរិកមិនបានបដិសេធចំៗអំពីគម្រោងនេះទេ ប៉ុន្តែបានថ្កោលទោសសកម្មភាពភេរវកម្មនៅម៉ាលីយ៉ាងខ្លាំងក្លា។ បើតាម Anadolu, កាលពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានប្រកាសចាត់ទុកក្រុម JNIM នៅម៉ាលី ជាអង្គការភេរវកម្មបរទេស ។ ក្រុមនេះបានពង្រីកខ្លួនយ៉ាងលឿន…

  • អាមេរិកប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអារ៉ាប៊ី សាអូឌីត

    អាមេរិកប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអារ៉ាប៊ី សាអូឌីត

    វ៉ាស៊ីនតោន ៖ អាមេរិក កាលពីថ្ងៃពុធ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអារ៉ាប៊ី សាអូឌីត ដែលនឹងនាំទៅរកការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេសឈូងសមុទ្រមួយនេះ។ តាមក្រសួងថាមពលអាមេរិក, កិច្ចព្រមព្រៀងមានចំនួន២ ដោយក្នុងនោះ មួយគឺស្ដីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរប្រកបដោយសន្តិភាព និងមួយទៀត ស្ដីពីការការពារសុវត្ថិភាពជាលក្ខណៈទ្វេភាគី ហើយ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright និងសមភាគីរបស់លោក គឺព្រះអង្គម្ចាស់ Abdulaziz bin Salman។ ក្រសួងថាមពលអាមេរិកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទាំង២បានបង្កើតជាមូលដ្ឋានច្បាប់សម្រាប់ភាពជាដៃគូយូរអង្វែង រាប់ទសវត្សរ៍ មានតម្លៃរាប់ពាន់លានដុល្លារ ដែលនឹងជួយជំរុញអាទិភាពសេដ្ឋកិច្ចជាច្រើន ព្រមទាំងកម្មវត្ថុយុទ្ធសាស្ត្រ ក្នុងនោះ រួមមានទាំងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។ នៅក្នុងចំណុចមួយនៃកិច្ចព្រមព្រៀង បានបើកផ្លូវឱ្យបណ្ដាក្រុមហ៊ុនអាមេរិកសាងសង់រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនទទូចថាកិច្ចព្រមព្រៀងនេះមានរួមបញ្ចូលទាំងការការពារសុវត្ថិភាពប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ។ បើតាម CNA, ការប្រកាសពីការឈានដល់កិច្ចព្រមព្រៀងខាងលើ កើតមានឡើងចំពេលសហរដ្ឋអាមេរិក ជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ដោយហេតុចម្បងគឺដោយសារតែការព្រួយបារម្ភ ចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយសង្ស័យថា ប្រទេសឥស្លាមមួយនេះលួចលាក់ផលិតអាវុធនុយក្លេអ៊ែរ៕ ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត