Category: ព័ត៌មានអន្តរជាតិ

  • អាមេរិកប្រែមកចាប់ផ្តើមដឹកជំនួយ ១០០លានដុល្លារឲ្យគុយបា ក្រោយខ្លួនដាក់សំពាធខ្លាំង

    អាមេរិកប្រែមកចាប់ផ្តើមដឹកជំនួយ ១០០លានដុល្លារឲ្យគុយបា ក្រោយខ្លួនដាក់សំពាធខ្លាំង

    ហាឡាវ៉ាន ៖ អាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនចាប់ផ្តើមបញ្ជូនជំនួយដំបូង ទៅកាន់ប្រទេសគុយបា ក្នុងក្របខ័ណ្ឌនៃការសន្យាផ្តល់សរុប ចំនួន១០០លានដុល្លារ ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោនដាក់សំពាធខ្លាំងលើថ្នាក់ដឹកនាំប្រទេសជាកោះមួយនេះ ជាហេតុបណ្តាលឲ្យជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា យន្តហោះមួយគ្រឿង ដឹកជញ្ជូនអាហារ ដែលបានវេចខ្ចប់រួច និងសម្ភារៈអនាម័យសម្រាប់គ្រួសារជនជាតិគុយបា រហូតដល់ ៧០០គ្រួសារ បានហោះចាកចេញពីទីក្រុង Miami ហើយ។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ជំនួយនេះនឹងត្រូវចែកចាយដោយផ្ទាល់ តាមរយៈព្រះវិហារកាតូលិក ដោយមិនឆ្លងកាត់រដ្ឋាភិបាលគុយបាឡើយ ដើម្បីទប់ស្កាត់នូវអ្វីដែលខ្លួនអះអាងថា «រាល់ឱកាសនៃការលួច ឬ ការយកជំនួយទៅប្រើប្រាស់ខុសគោលដៅ ដោយរដ្ឋាភិបាល» លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានស្នើកញ្ចប់ជំនួយតម្លៃ ១០០លានដុល្លារនេះ កាលពីខែឧសភា ខណៈដែលសហរដ្ឋអាមេរិកបានបង្កើនយុទ្ធនាការដាក់សម្ពាធប្រឆាំងនឹងថ្នាក់ដឹកនាំគុយបា។ យុទ្ធនាការនោះរួមមានការបង្កើនការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា, ការរឹតត្បិតការដឹកជញ្ជូនប្រេងឥន្ធនៈ និងការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានាធិបតី Raul Castro ដែលជាតួអង្គមានអំណាចសំខាន់មួយរូប។ ការរឹតត្បិតការដឹកជញ្ជូនប្រេងឥន្ធនៈបានបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ និងបានរួមចំណែកធ្វើឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើនលើក នៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា ថ្នាក់ដឹកនាំគុយបាអាចនឹងក្លាយជាគោលដៅបន្ទាប់របស់លោក បន្ទាប់ពីមានការប្រើប្រាស់ជម្រើសយោធា កាលពីខែមករា…

  • ជប៉ុន តវ៉ាប្រឆាំងសមយុទ្ធបាញ់គ្រាប់ពិត រុស្ស៊ី-ចិន នៅដែនទឹកមានជម្លោះ

    ជប៉ុន តវ៉ាប្រឆាំងសមយុទ្ធបាញ់គ្រាប់ពិត រុស្ស៊ី-ចិន នៅដែនទឹកមានជម្លោះ

    តូក្យូ ៖ ប្រទេសជប៉ុន នៅថ្ងៃ អង្គារ នេះ បានដាក់លិខិតតវ៉ាតាមផ្លូវការទូតទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីនាវាចម្បាំងជើងទឹកចិន និងរុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាកាលពីថ្ងៃទី១៩ ខែកក្កដា នៅក្នុងដែនទឹកមានជម្លោះ ដែលទីក្រុងតូក្យូចាត់ទុកថា ជាតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi និយាយថា សមយុទ្ធនេះ ធ្វើឡើងស្ថិតនៅចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រ ភាគនិរតីនៃកោះ Okinotori ដែលជាដីកោះដ៏ឆ្ងាយមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលជប៉ុនចាត់ទុកថា ជាកោះនៅភាគខាងត្បូងបំផុតរបស់ប្រទេសខ្លួន ។ បើតាមក្រសួងការពារជាតិជប៉ុន, នាវាចម្បាំងបាញ់មីស៊ីលនាំផ្លូវប្រភេទ Type 052D របស់ចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយកាំភ្លើងយន្ត បន្ទាប់ពីបានចេញការព្រមានតាមរលកវិទ្យុ ខណៈដែលនាវាពិឃាតរុស្ស៊ីក៏បានចូលរួមក្នុងសមយុទ្ធរួមគ្នានេះផងដែរ ។ នេះជាលើកដំបូងហើយ ដែលជប៉ុនប្រកាសជាសាធារណៈ អំពីការបង្ហាញសាច់ដុំយោធារវាងចិន និងរុស្ស៊ី នៅក្នុងតំបន់នោះ ។ ឆ្លើយតបរឿងនេះ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បញ្ជាក់ថា ជប៉ុនបានដាក់លិខិតតវ៉ាទៅកាន់ចិន ចំពោះការធ្វើសមយុទ្ធនេះ ដោយលើកហេតុផលថា វាអាចបង្កហានិភ័យដល់សុវត្ថិភាពផ្លូវសមុទ្រ និងផ្លូវអាកាស ពិសេសនាវានៅក្បែរតំបន់នោះ…

  • អាមេរិក ខកចិត្តថា សង្គ្រាមប្រែមកជួយមីស៊ីល អ៊ីរ៉ង់ កាន់តែឆ្លាតវៃ ចេះហោះគេចពីសំណាញ់មេឃដោយខ្លួនឯង

    អាមេរិក ខកចិត្តថា សង្គ្រាមប្រែមកជួយមីស៊ីល អ៊ីរ៉ង់ កាន់តែឆ្លាតវៃ ចេះហោះគេចពីសំណាញ់មេឃដោយខ្លួនឯង

    បរទេស៖ ក្រោយបទពិសោធន៍សង្គ្រាមជាមួយអាមេរិករយៈពេល ៥ ខែ, គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់បានប្រែក្លាយពីអាវុធធម្មតាទៅជាអាវុធទំនើប និងកាន់តែឆ្លាតវៃជាងមុន ដោយឈានទៅដល់ការចេះហោះគេចពីសំណាញ់មេឃ របស់ទីក្រុងវ៉ាស៊ីនតោន ដោយខ្លួនឯង ។ បើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក និងចេញផ្សាយដោយ Firstpost កាលពីថ្ងៃអង្គារបានឲ្យដឹងថា បច្ចុប្បន្ននេះ គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់អាចធ្វើការផ្លាស់ប្តូរទិសដៅ ឬធ្វើចលនាគេចវេះនៅដំណាក់កាលចុងក្រោយ មុនពេលវាយប្រហារទៅលើគោលដៅ ។ របាយការណ៍ដដែលបញ្ជាក់ថា កត្តាដែលធ្វើឲ្យគ្រាប់មីស៊ីលអ៊ីរ៉ង់កាន់តែឆ្លាតវៃបែបនេះ គឺដោយសារតែត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ជាទិសដៅ TVN និងមានស្លាបតូចៗ ដែលជួយឲ្យពួកវាអាចគេចផុតពីការស្ទាក់ចាប់របស់ប្រព័ន្ធបាញ់ការពារទប់ស្កាត់មីស៊ីល ។ ក្នុងចំណោមមីស៊ីលផ្លោងឆ្លាតវៃទាំងនោះ រួមមានមីស៊ីលប្រភេទ Emad, មីស៊ីល Ghadr, មីស៊ីល Fattah-1 និងមីស៊ីល Kheibar Shakan ជាដើម ។ ជាក់ស្ដែង អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលទាំង ៤ ប្រភេទនេះ ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក រួមមាន មូលដ្ឋាន Muwaffaq និង Aqaba ក្នុងប្រទេសហ្ស៊កដានី, មូលដ្ឋាន Camp Udairi និង មូលដ្ឋាន Ali Al-Salem ក្នុងប្រទេសកូវ៉ែត…

  • អ៊ីស្រាអែល អាចលុបចោលសំបុត្រ​យន្តហោះ ៥ ពាន់សន្លឹកក្នុងមួយថ្ងៃ ព្រោះ​យន្តហោះចាក់សាំងលើអាកាស អាមេរិក ចូលចត

    អ៊ីស្រាអែល អាចលុបចោលសំបុត្រ​យន្តហោះ ៥ ពាន់សន្លឹកក្នុងមួយថ្ងៃ ព្រោះ​យន្តហោះចាក់សាំងលើអាកាស អាមេរិក ចូលចត

    ហ្ស៊េរុយសាឡិម ៖ ការដាក់ពង្រាយយន្តហោះចាក់​សាំងលើអាកាសរបស់អាមេរិក នៅឯព្រលាន Ben Gurion របស់ប្រទេសអ៊ីស្រាអែល អាចបង្ខំឱ្យលុបចោលសំបុត្រយន្តហោះអ្នកដំណើរ ចំនួន ៥,០០០សន្លឹក នៅក្នុងមួយថ្ងៃ ។ នេះបើតាមសេចក្តីរាយការណ៍របស់ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 12 កាលពីថ្ងៃចន្ទ។ ប៉ុស្តិ៍ទូរទស្សន៍នេះរាយការណ៍ថា ការប៉ាន់ប្រមាណក្នុងចំនួន ៥ ពាន់សន្លឹក ជាប្រចាំថ្ងៃនេះ ត្រូវបានលើកឡើង ក្នុងអំឡុងកិច្ចពិភាក្សាអំពីផែនការបន្ទាន់ នៅឯព្រលានយន្តហោះ ដោយមន្ត្រីនានាបានព្រមានអំពីការខាតបង់ផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ ដែលបណ្តាលមកពីការបែងចែកកន្លែងចតយន្តហោះបន្ថែម សម្រាប់យន្តហោះចាក់សាំងរបស់យោធាអាមេរិក ។ ការលុបចោលសំបុត្រយន្តហោះនេះកើតមានឡើង នៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងពង្រីកការដាក់ពង្រាយយោធារបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយប្រទេសអ៊ីរ៉ង់ ដោយបានប្រាប់អ៊ីស្រាអែលឲ្យត្រៀមខ្លួនស្រាក់ដៃគ្នាវាយប្រហារ អ៊ីរ៉ង់ ឈុតធំជាថ្មី ទៀតផង ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនានា, យន្តហោះចាក់ប្រេងលើអាកាសរបស់អាមេរិកជាង ១០ គ្រឿង ក៏បានមកដល់អ៊ីស្រាអែលរួចហើយផងដែរ ក្រោយពេលចាកចេញពីអឺរ៉ុប និងមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ។ ជាងនេះទៅទៀត យោធាអាមេរិកក៏មានគម្រោងដាក់ពង្រាយយន្តហោះចាក់សាំងលើអាកាសចំនួន ១០០ គ្រឿង ទៅកាន់អាកាសយានដ្ឋាន Ramon…

  • អ៊ីស្រាអែល គ្រោងប្រើសត្វក្រពើយាមអ្នកទោសប៉ាឡេស្ទីន

    អ៊ីស្រាអែល គ្រោងប្រើសត្វក្រពើយាមអ្នកទោសប៉ាឡេស្ទីន

    ហ្ស៊េរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលមានគោលបំណងប្រើប្រាស់សត្វក្រពើទន្លេ Nile ធ្វើជាឆ្មាំយាមកាម ចាំការពារ និងទប់ស្កាត់អ្នកទោសប៉ាឡេស្ទីន ដែលប៉ុនប៉ងរត់គេចខ្លួនចេញពីពន្ធធនាគារ ។ សំណើដ៏ចម្រូងចម្រាសនេះ ផ្តួចផ្តើមឡើងដំបូងដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់ប្រទេសអ៊ីស្រាអែល លោក Itamar Ben Gvir កាលពី ៦ខែមុន ដោយលោកបានអះអាងថា ការប្រើប្រាស់ក្រពើព្រៃ នឹងជួយពង្រឹងសន្តិសុខ ក៏ដូចជារារាំងការប៉ុនប៉ងហែកគុករបស់អ្នកទោស ។ បើតាម RT, ស្ថិតក្រោមគំនិតផ្តួចផ្តើមនេះ អ៊ីស្រាអែលនឹងជីកប្រឡាយទឹក ឬព្រែកព័ទ្ធជុំវិញពន្ធនាគារ រួចប្រលែងសត្វក្រពើចូល ដើម្បីកុំឱ្យអ្នកទោសអាចហែលទឹក ឬលួចគេចខ្លួនបានដោយងាយស្រួល ។ ប្រភពបានឱ្យដឹងថា មន្រ្តីអ៊ីស្រាអែលនឹងប្រើប្រាស់ក្រពើតូចៗមានតម្លៃប្រហែល ៨,០០០ ដុល្លារក្នុងមួយក្បាល ជំនួសឱ្យក្រពើពេញវ័យដែលអាចមានតម្លៃថ្លៃរហូតដល់ ២០,០០០ ដុល្លារក្នុងមួយក្បាល ។ ឧបសគ្គផ្លូវច្បាប់ដែលរារាំងផែនការនេះត្រូវបានលុបបំបាត់ហើយ បន្ទាប់ពីរដ្ឋមន្ត្រីការពារបរិស្ថានអ៊ីស្រាអែល លោកស្រី Idit Silman បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីចាត់ថ្នាក់សត្វក្រពើទន្លេ Nile ឡើងវិញ ពោល ពី “សត្វព្រៃ” ទៅជា សត្វព្រៃដែលអាចរក្សាទុកក្នុងទីតាំងចិញ្ចឹមជាក់លាក់ណាមួយ រួមទាំងពន្ធធនាគារ ។…

  • លោក Trump ៖ គ្មានការគំរាមកំហែង ចាប់ខ្លួនលោក Netanyahu នៅអាមេរិកទេ

    លោក Trump ៖ គ្មានការគំរាមកំហែង ចាប់ខ្លួនលោក Netanyahu នៅអាមេរិកទេ

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump អះអាងថា គ្មានការគំរាមកំហែងនៃការចាប់ខ្លួនលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅលើទឹកដីសហរដ្ឋអាមេរិក នោះឡើយ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃអង្គារនេះ។ ប្រភពបានដកស្រង់សំណេររបស់លោក Donald Trump នៅលើបណ្តាញសង្គម Truth Social ដែលបានរៀបរាប់ថា មិនមានការគំរាមកំហែងនៃការចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសហរដ្ឋអាមេរិក ក្រោមដីកាបង្គាប់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC នោះទេ។ លោក Trump បានសរសេរបែបនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក ដែលអះអាងថ្មីៗនេះថាលោកកំពុងពិគ្រោះយោបល់ ជាមួយមេធាវីអំពីភាពស្របច្បាប់ ជុំវិញការឃាត់ខ្លួនលោក Netanyahu ដោយផ្អែកលើដីការបស់ ICC ប្រសិនបើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ឈានជើងចូលមកកាន់ទីក្រុងញូវយ៉ក។ លោក Netanyahu អាចធ្វើដំណើរ ទៅកាន់ទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខ។ លោក Trump…

  • លោក ពូទីន អាចជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលត្រូវជួបមេធំអ៊ីរ៉ង់ លោក Mojtaba

    លោក ពូទីន អាចជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលត្រូវជួបមេធំអ៊ីរ៉ង់ លោក Mojtaba

    មូស្គូ, តេហេរ៉ង់ ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក ពូទីន អាចនឹងក្លាយជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលត្រូវជួប ជាមួយមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺ លោក Mojtaba Khamenei។ លទ្ធភាពនេះ អាចកើតមានឡើង បន្ទាប់ពីសារព័ត៌មាន Tass បានអះអាងថា មានប្រភពព័ត៌មានមួយរបស់អ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយនេះថា «ការទាក់ទងអន្តរជាតិលើកដំបូង របស់លោក Mojtaba Khamenei អាចជាការសន្ទនាតាមទូរស័ព្ទ ឬ ជំនួបជាមួយលោក Putin»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ TASS កាលពីថ្ងៃចន្ទថា លោក ពូទីន ប្រកាសបើកចំហចំពោះការទាក់ទងជាមួយលោក Mojtaba Khamenei ប៉ុន្តែ បច្ចុប្បន្ននេះ មិនទាន់មានការរៀបចំជាក់លាក់ណាមួយ សម្រាប់ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នោះទេ ប៉ុន្តែ លោក Putin បើកចំហចំពោះការទាក់ទងបែបនេះ។…

  • ក្រុមហ៊ូធីយេម៉ែន បិទខ្ទប់ដែនសមុទ្រប្រឆាំងអារ៉ាប៊ីសាអ៊ូឌីត

    ក្រុមហ៊ូធីយេម៉ែន បិទខ្ទប់ដែនសមុទ្រប្រឆាំងអារ៉ាប៊ីសាអ៊ូឌីត

    សាណាអា ៖ សមរភូមិថ្មីដ៏គ្រោះថ្នាក់មួយទៀត កំពុងលេចចេញជារូបរាង បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី នៅយ៉េមែន ដែលជាក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ កាលពីថ្ងៃ ចន្ទ បានប្រកាសបិទខ្ទប់ច្រកសមុទ្រ Bab al-Mandab ក្នុងសមុទ្រក្រហម ប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ។ ការប្រកាសនេះ កើតឡើងក្រោយភាគីជម្លោះទាំងពីរ គឺក្រុមឧទ្ទាមហ៊ូធី និងអារ៉ាប៊ីសាអូឌីត បានបាញ់តបតគ្នាកាលពីសប្តាហ៍មុន ជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំ ។ ច្រកសមុទ្រ Bab al-Mandab គឺជាច្រកសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលតភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រ Aden និងមហាសមុទ្រឥណ្ឌា ។ សមុទ្រក្រហមក៏ជាទីតាំងនៃកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអ៊ូឌីតផងដែរ ហើយតាមរយៈកំពង់ផែនេះ ទីក្រុងរីយ៉ាដអាចនាំចេញប្រេងរាប់លានបារ៉ែល គេចចេញពីច្រកសមុទ្រ Hormuz ដែលត្រូវបានបិទខ្ទប់ ក្នុងអំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ។ បើតាមអ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree, ការបិទច្រក Bab al-Mandab គឺដើម្បីឆ្លើយតបដោយផ្ទាល់ ចំពោះការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ទៅលើព្រលានយន្តហោះអន្តរជាតិ សាណាអា កាលពីសប្តាហ៍មុន ។ ជាមួយគ្នានេះ លោក…

  • អាមេរិក ចោទ អ៊ីរ៉ង់ ប្រើប្រាស់ច្រកសមុទ្រ Hormuz ជាឧបករណ៍ចរចា

    អាមេរិក ចោទ អ៊ីរ៉ង់ ប្រើប្រាស់ច្រកសមុទ្រ Hormuz ជាឧបករណ៍ចរចា

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់កំពុងព្យាយាមប្រើប្រាស់ច្រកសមុទ្រ Hormuz ជាឧបករណ៍ ដើម្បីដេញថ្លៃ ឬការចរចា ក្នុងអំឡុងពេលមានជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ា ។ ក្រៅពីចោទប្រកាន់អ៊ីរ៉ង់ចង់ប្រើប្រាស់ច្រកសមុទ្រយុទ្ធសាស្រ្តនេះជាឧបករណ៍ចរចា ប្រមុខការទូតកំពូលអាមេរិករូបនេះ ថែមទាំងបានជំរុញបណ្តាប្រទេសនានារួបរួមកម្លាំងគ្នាកាន់តែខ្លាំងក្លាឡើង ដើម្បីការពារផ្លូវនាវាចរណ៍អន្តរជាតិ ។ ការបិទច្រក Hormuz កំពុងធ្វើឲ្យនាវាឆ្លងកាត់ផ្លូវសមុទ្រយុទ្ធសាស្ត្រ ដែលធ្លាប់ដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០ ភាគរយរបស់ពិភពលោកមួយនេះ ត្រូវជាប់គាំង ។ លោក Rubio បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃ អាទិត្យ មុនចាកចេញទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសមាគមអាស៊ានថា អាមេរិកនៅតែបើកចំហ ដើម្បីឈានដល់ដំណោះស្រាយការទូតជាមួយអ៊ីរ៉ង់ ។ យ៉ាងណាមិញ លោក Rubio បានសង្កត់ធ្ងន់ថា ប្រសិនបើផ្លូវការទូតបរាជ័យ នោះស្ថានភាពអាក្រក់នឹងកើតឡើងលើប្រទេសអ៊ីរ៉ង់ ។ ប៉ុន្តែលោកថា ជនជាតិអ៊ីរ៉ង់កំពុងផ្ញើសញ្ញាពីបំណងប្រាថ្នារបស់ពួកគេ ក្នុងការចរចាជាមួយអាមេរិក ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

  • អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ជាមួយ អាមេរិក

    អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ជាមួយ អាមេរិក

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានទទួលស្គាល់កាលពីថ្ងៃ ចន្ទ ថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងតេហេរ៉ង់គួរតែទទួលយកផលប៉ះពាល់នៃជម្លោះនេះ ។ លោក Pezeshkian និយាយថា ថ្ងៃនេះ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់កំពុងស្ថិតក្នុងសង្គ្រាមទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិក ។ យើងត្រូវតែមានភាពប្រាកដនិយម និងទទួលយកផលវិបាកពីធម្មជាតិនៃការតស៊ូនេះ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា សមរភូមិដ៏សំខាន់បំផុតនៅថ្ងៃនេះ គឺសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ។ សម្ពាធសង្គ្រាមបានធ្វើឱ្យអតិផរណានៅអ៊ីរ៉ង់ហក់ឡើងជិត ៩០% ដែលបង្កជាការមិនពេញចិត្តក្នុងសង្គម ។ ប្រសិនបើសម្ពាធសេដ្ឋកិច្ចបង្កឱ្យមានការមិនពេញចិត្តក្នុងសង្គម ហើយការមិនពេញចិត្តនេះរីករាលដាល នោះដើមទុនសង្គមដ៏សម្បើម ដែលប្រជាជនបានបង្កើតឡើងដើម្បីគាំទ្ររដ្ឋ អាចនឹងត្រូវរងការខូចខាត ។ ទោះបីជាការវាយប្រហារយោធាកំពុងបន្តយ៉ាងក្តៅគគុកក៏ដោយ ភាគីអ៊ីរ៉ង់បានបញ្ជាក់ថា ការចរចា និងការទាក់ទងដោយប្រយោល តាមរយៈប្រទេសជាអន្តរការី ដូចជា ប៉ាគីស្ថាន និងកាតានៅតែបន្តធ្វើឡើង ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹង ៕ ប្រភព ៖ AFP ប្រែសម្រួល…