-
អ៊ីរ៉ង់ សន្យាសងសឹកវិញ ក្រោយ អាមេរិក វាយប្រហាររោងចក្រនុយក្លេអ៊ែរខ្លួន

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្តេជ្ញានឹងចាត់វិធានការសងសឹកឱ្យសាកសម ដើម្បីឆ្លើយតបការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនៅក្នុងខេត្ត Khuzestan ភាគនិរតីនៃប្រទេស ។ អនុរដ្ឋមន្ត្រីការបរទេស លោក Kazem Gharibabadi បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃ អាទិត្យ ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ដែលកំពុងស្ថិតក្រោមការសាងសង់នៅឡើយ គឺជាការវាយប្រហារដ៏គ្រោះថ្នាក់មួយ លើហេដ្ឋារចនាសម្ព័ន្ធសន្តិភាពរបស់អ៊ីរ៉ង់ ។ លោក Gharibabadi បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកពីការកើនឡើងសកមម្មភាពបង្កអសន្តិសុខ និងអស្ថិរភាពទាំងនេះ ។ ជាមួយគ្នានោះ អនុប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពាននេះ ហើយប្តេជ្ញានឹងចាត់វិធានការសងសឹកឱ្យសាកសម ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់អ៊ីរ៉ង់ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
-
លោក ត្រាំ ថា អាមេរិកវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃ ដើម្បីគោរពដល់កងទ័ពដែលបានស្លាប់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រទេសរបស់លោកបានវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងក្លា ដើម្បីជាការគោរពដល់កងទ័ពអាមេរិក ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃ ព្រឹត្តិការណ៍បាល់ទាត់ World Cup, ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា ការវាយប្រហារផ្នែកយោធាថ្មីៗបំផុត ទៅលើប្រទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើង ដើម្បីជាការគោរពដល់បុគ្គលិកយោធាអាមេរិក ដែលបានបាត់បង់ជីវិត ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញថា «យប់នេះ យើងបានវាយប្រហារពួកគេ យ៉ាងខ្លាំងក្លាម្តងទៀត ហើយយើងធ្វើបែបនេះ ដើម្បីជាការគោរពសពជនជាតិអាមេរិក ប្រហែលបីនាក់ ដែលជាអ្នកស្នេហាជាតិដ៏អស្ចារ្យ»។ នៅពេលត្រូវបានសួរអំពីការបាត់បង់ជីវិត ក្នុងជួរយោធា, លោក Trump បានថ្លែងថា «យើងមានអារម្មណ៍សោកសៅយ៉ាងខ្លាំង» ដោយបន្ថែមថា អ្នកដែលបានស្លាប់ទាំងនោះបានប្រយុទ្ធដើម្បីធានាថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ»។ ការអះអាងនេះ ធ្វើឡើង ក្នុងថ្ងៃតែមួយដែលកងទ័ពអាមេរិកបានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមការវាយប្រហារជុំថ្មីមួយ លើប្រទេសអ៊ីរ៉ង់ ដែលជាយប់ទី៩ជាប់ៗគ្នាហើយ។…
-
រុស្ស៊ីកោតសរសើរកូរ៉េខាងជើង ចំពោះការគាំទ្រសង្គ្រាម

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីថ្ងៃអាទិត្យ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងកោតសរសើរចំពោះការគាំទ្រសង្គ្រាម របស់ទីក្រុងព្យុងយ៉ាង។ លោក ពូទីន បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងជើង ដែលបានគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ក្នុងអំឡុងពេលដែលលោកជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ។ យោងតាមវីដេអូដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណម្តងទៀត ចំពោះការគាំទ្រដែលបានផ្តល់ដល់ប្រតិបត្តិការយោធាពិសេស ដែលយើងកំពុងអនុវត្ត»។ លោកបានបន្ថែមថា «យើងនឹងមិនភ្លេចឡើយ» នូវ «វីរភាព» របស់ទាហានកូរ៉េខាងជើង ដែលនឹងទទួលបាន «ការគោរពកោតសរសើរដូចគ្នាទៅនឹងជនរួមជាតិរបស់យើងដែរ»។ ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹង កាលពីថ្ងៃសៅរ៍ថា លោកស្រី Choe Son Hui បានមកបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ បើតាម AFP , ទីក្រុងមូស្គូ និង ទីក្រុងព្យុងយ៉ាង បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ចាប់តាំងពីរុស្ស៊ីបានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។ កូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅកាន់តំបន់…
-
ទាហានអាមេរិក ២ នាក់ស្លាប់ ខណៈសង្គ្រាមអ៊ីរ៉ង់កាន់តែឡើងកម្តៅ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃជាបន្តបន្ទាប់ទៀត កាលពីថ្ងៃ សៅរ៍ ដោយខ្លួនហៅវាថា ជាការដាក់ទណ្ឌកម្មសងសឹកឱ្យទាហានខ្លួនចំនួន ២ នាក់ ដែលត្រូវបានអ៊ីរ៉ង់សម្លាប់ជាលើកដំបូង ចាប់តាំងពីអរិភាពផ្ទុះឡើងសាជាថ្មី ។ បើតាមទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM, ការវាយប្រហារតាមផ្លូវអាកាសថ្មីនេះ មានគោលដៅបំបាក់សមត្ថភាពអ៊ីរ៉ង់ កុំឱ្យបន្តគំរាមកំហែងដល់នាវាដឹកទំនិញនៅច្រកសមុទ្រ ហ័រមូស និងជាការសងសឹកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលបានសម្លាប់ទាហានអាមេរិក ២ នាក់ ។ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន Fars និង Tasnim របស់អ៊ីរ៉ង់, យោធាអាមេរិកបានបើកការវាយប្រហារលើទីក្រុង Sirik ដែលជាទីក្រុងកំពង់ផែមួយស្ថិតនៅតំបន់ច្រកសមុទ្រ ហ័រមូស ស្ថិតនៅភាគខាងត្បូងអ៊ីរ៉ង់ ។ ទីបញ្ជាការ CENTCOM បានអះអាងថា នេះគឺជាលើកដំបូងហើយ ដែលទាហានអាមេរិកបានស្លាប់បាត់បង់ជីវិត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងសាជាថ្មី កាលពីថ្ងៃទី៧ ខែកក្កដា កន្លងមក ទោះបីជាមានអនុស្សរណៈយោគយល់គ្នា (MoU) ក៏ដោយ ។ ទីបញ្ជាការនេះ បានឱ្យដឹងទៀតថា ទាហានអាមេរិកម្នាក់ទៀតក៏បានបាត់ខ្លួនផងដែរ ក្នុងអំឡុងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់ក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃទី១៧ ខែកក្កដា…
-
អាមេរិក គ្រោងផលិតដ្រូនស៊ើបការណ៍តម្លៃថោក និងផលិតបានច្រើន ជំនួសដ្រូន MQ-9 តម្លៃ ៥០ លានដុល្លារ

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក គ្រោងផលិតយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយថ្មី ដែលមានតម្លៃថោក និងអាចផលិតបានក្នុងចំនួនច្រើន ជំនួសយន្តហោះដ្រូនស៊ើបការណ៍ប្រភេទ MQ-9 Reaper ដែលមួយគ្រឿងមានតម្លៃដល់ទៅខ្ទង់ ៥០ លានដុល្លារ ។ ការស្វែងរកជម្រើសដ្រូនថ្មីជំនួសដ្រូនចាស់ MQ-9 នេះ ត្រូវបានធ្វើឡើងតាមរយៈអង្គភាពនវានុវត្តន៍ការពារជាតិ ហៅកាត់ DIU ស្ថិតក្រោមគម្រោងថ្មីមួយ ដែលមានឈ្មោះថា Massed Modular Aircraft ហៅកាត់ MMA ។ MQ-9 Reaper គឺជាយន្តហោះដ្រូនខ្នាតយក្សដែលមានសមត្ថភាពទាំងស៊ើបការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយ និងមានតម្លៃពី ៥០ ទៅ ៦០ លានដុល្លារក្នុងមួយគ្រឿង ។ MQ-9 Reaper មានទម្ងន់ជាង ៤,៧០០ គីឡូក្រាម ប៉ុន្តែអាចហោះហើរក្នុងល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈពេលរហូតដល់ទៅ ២៧ ម៉ោងឯណោះ ជាពិសេសវាអាចពាំគ្រាប់មីស៊ីលរុលចូលក្នុងដីប្រភទ GBU-12 និង GBU-38 រួមទាំងគ្រាប់មីស៊ីល Hellfire…
-
រុស្ស៊ី ទទួលបានយន្តហោះចម្បាំងកញ្ចប់ថ្មី ក្រោយខាតបង់រាប់រយគ្រឿង ក្នុងសង្គ្រាមអ៊ុយក្រែន

មូស្គូ ៖ ក្រុមហ៊ុនផលិតអាវុធរដ្ឋរុស្ស៊ី Rostec និងក្រុមហ៊ុន United Aircraft Corporation ហៅកាត់ UAC បានប្រគល់កញ្ចប់ថ្មីនូវយន្តហោះចម្បាំងពហុតួនាទី Su-30SM2 និងយន្តហោះទម្លាក់គ្រាប់បែក Su-34 ជំនាន់ថ្មីថែមទៀតទៅឱ្យយោធារុស្ស៊ី ដើម្បីបំពេញការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមអ៊ុយក្រែន ។ យ៉ាងណាមិញ ចំនួនពិតប្រាកដនៃយន្តហោះចម្បាំង Su-30SM2 និងយន្តហោះទម្លាក់គ្រាប់បែក Su-34 ក្នុងកញ្ចប់នីមួយៗដែលយោធារុស្ស៊ីទើបទទួលបាននេះ ត្រូវបានរក្សាទុកជាការសម្ងាត់យោធា ។ បើតាម defence-blog, ការប្រគល់យន្តហោះថ្មីៗទាំងនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំង ក្នុងការស្តារកម្លាំងដែនអាកាសឡើងវិញ ចំពេលមានប្រភពទម្លាយឱ្យដឹងថា រុស្ស៊ីបានខាតបង់ ឬខូចខាតយន្តហោះ Su-34 ចំនួន ៤៣ គ្រឿង និងយន្តហោះ Su-30SM ចំនួន ២១ គ្រឿង ។ យោងតាមរបាយការណ៍ពីអគ្គសេនាធិការអ៊ុយក្រែន, ការខាតបង់យន្តហោះសរុបរបស់រុស្ស៊ី ក្នុងអំឡុងសង្គ្រាមអ៊ុយក្រែនជាង ៤ឆ្នាំកន្លងមកនេះ ទំនងជាមានចំនួនដល់ទៅ ៤៣៨ គ្រឿង ចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពចូលឈ្លានពានទ្រង់ទ្រាយធំក្នុងទឹកដីអ៊ុយក្រែនកាលពីឆ្នាំ ២០២២ មក ។ ក្រៅពីយន្តហោះចម្បាំង,…
-
អ៊ីស្រាអែល ចង់បង្កើតរោងចក្រផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Iron Dome នៅ ឥណ្ឌា

ហ៊្សេរុយសាឡឹម ៖ ក្រុមហ៊ុនផលិតអាវុធរដ្ឋ Rafael របស់អ៊ីស្រាអែល កំពុងស្ថិតក្រោមកិច្ចពិភាក្សាជាមួយក្រុមហ៊ុនការពារជាតិឯកជនរបស់ឥណ្ឌា ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មផលិតគ្រាប់មីស៊ីលស្ទាក់ចាប់ Tamir ដែលជាគ្រាប់រំសេវស្នូលរបស់ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ។ ប្រសិនបើការចរចានេះទទួលជោគជ័យជាផ្លូវការ វានឹងធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសទី៣ ក្នុងពិភពលោក បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃដ៏ល្បីល្បាញមួយនេះ ។ បើតាម Jerusalem Post, ការដែលអ៊ីស្រាអែលចង់បង្កើតខ្សែសង្វាក់ផលិតកម្មផលិតគ្រាប់មីស៊ីល Tamir នៅឥណ្ឌា គឺដោយសារតែជម្លោះក្នុងតំបន់នាពេលបច្ចុប្បន្ន បានធ្វើឱ្យស្តុកមីស៊ីលស្ទាក់ចាប់របស់អ៊ីស្រាអែលថយចុះយ៉ាងខ្លាំង ដូច្នេះ អ៊ីស្រាអែលត្រូវការបង្កើនសមត្ថភាពផលិតជាបន្ទាន់ ។ ហើយអ្វីដែលសំខាន់នោះ បង្កើតខ្សែសង្វាក់ផលិតកម្មផលិតគ្រាប់មីស៊ីល Tamir នៅឥណ្ឌា នឹងជួយការពារខ្សែសង្វាក់ផ្គត់ផ្គង់ពីការវាយប្រហារដោយផ្ទាល់ពីសំណាក់សត្រូវរបស់អ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា ។ ម្យ៉ាងវិញទៀត គម្រោងនេះទៀតសោត នឹងបង្វែរទំនាក់ទំនងការពារជាតិរវាងឥណ្ឌា និងអ៊ីស្រាអែល ពីអ្នកទិញ និងអ្នកលក់ ទៅជាការរួមគ្នាផលិតជាសកល ពិសេស វាមិនត្រឹមតែបម្រើដល់តម្រូវការរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់នាំចេញមីស៊ីលសម្រាប់សំណាញ់មេឃ Iron Dome ទៅកាន់ប្រទេសទីបីផងដែរ ។ យ៉ាងណាមិញ កិច្ចពិភាក្សានេះ បាននឹងកំពុងស្ថិតក្នុងដំណាក់កាលចរចាកម្រិតខ្ពស់នៅឡើយ ហើយកិច្ចព្រមព្រៀងជាផ្លូវការចុងក្រោយ រវាងរដ្ឋាភិបាលអ៊ីស្រាអែល និងឥណ្ឌា ក៏មិនទាន់ត្រូវបានប្រកាសជាសាធារណៈផងដែរ ៕ ប្រភព…
-
អ៊ីរ៉ង់ ផ្អាកគោរព MOU ក្រោយចោទ អាមេរិក រំលោភការប្តេជ្ញាចិត្ត

តេហេរ៉ង់ ៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានប្រកាសកាលពីថ្ងៃ សៅរ៍ ថា ប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តផ្អាកការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការគោរពតាមអនុស្សរណៈយោគយល់គ្នា ឬ MoU នាពេលថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានរំលោភបំពានលើការប្តេជ្ញាចិត្តរបស់ខ្លួនដូចដែរ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ Fars របស់អ៊ីរ៉ង់, លោក Gharibabadi បានបញ្ជាក់យ៉ាងដូច្នេះថា សហរដ្ឋអាមេរិកបានរំលោភបំពាន និងផ្អាករាល់ការប្តេជ្ញាចិត្តទាំងអស់របស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នាទីក្រុងអ៊ីស្លាម៉ាបាដ ។ អនុប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា យើងក៏បានផ្អាកការប្តេជ្ញាចិត្តរបស់យើងដូចគ្នាដែរ ហើយយើងនឹងមិនគោរពតាម MoU ទៀតឡើយ ពីព្រោះយើងកំពុងជាប់រវល់ការពារប្រទេសជាតិខ្លួនឯង ។ ការអះអាងបែបនេះរបស់លោក Gharibabadi ត្រូវបានធ្វើឡើងចំពេលភាពតានតឹងកំពុងពុះកញ្ជ្រោលខ្លាំងឡើងក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ជាកន្លែងដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តការប្រយុទ្ធតបតគ្នាទៅវិញទៅមក ។ ការប៉ះទង្គិចគ្នាផ្នែកយោធាសាជាថ្មីនេះ បានកើតឡើង បើទោះបីជាមានអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខាកាលពីខែ មិថុនា ក្រោមការសម្របសម្រួលពីសំណាក់ប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាម និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…
-
វៀតណាម ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ស្លាប់ ៤នាក់ និងបាត់ខ្លួន ៤នាក់

ហាណូយ ៖ ប្រទេសវៀតណាមជួបគ្រោះទឹកជំនន់ភ្លាមៗ បណ្តាលឱ្យមនុស្ស ៤នាក់ និង ៤នាក់ទៀតកំពុងបន្តបាត់ខ្លួន បន្ទាប់ពីគ្រោះធម្មជាតិដ៏អាក្រក់នេះ បានវាយប្រហារភូមិមួយនៅតំបន់ភ្នំក្នុងខេត្ត ឡៃ ឆូ ភាគខាងជើងប្រទេស ។ បើតាម ស្ត្រេត ថាមស៍ ចេញផ្សាយថ្ងៃទី១៨ ខែកក្កដា, ទឹកជំនន់ភ្លាមៗបានជនលិចភូមិ មួង ថាន កាលពីព្រឹកថ្ងៃ សុក្រ ក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ នៅក្នុងតំបន់មួយចំនួននៃភាគខាងជើងប្រទេសវៀតណាម ហើយក៏បានធ្វើឱ្យមនុស្ស ៧នាក់ផ្សេងទៀតរងរបួសផងដែរ ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋរបស់វៀតណាម, ចាប់តាំងពីថ្ងៃ ពុធ មក ការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានបង្កការខូចខាតដល់ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងផ្ទះសម្បែងរាប់រយខ្នង ព្រមទាំងធ្វើឱ្យដំណាំទំហំ ២៣៨ហិកតានៅក្នុងតំបន់នោះលិចលង់ ។ ទន្ទឹមគ្នា តំបន់មួយចំនួននៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងមានភ្លៀងធ្លាក់ដល់កម្រិត ២៥០មីលីម៉ែត្រ កាលពីថ្ងៃ សៅរ៍ ខណៈទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បានព្រមានអំពីហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការបាក់ដីថែមទៀត ។ គួរកត់សម្គាល់ថា វៀតណាមជាប្រទេសងាយរងគ្រោះមួយនៅអាស៊ី ដោយសារខ្យល់ព្យុះ និងទឹកជំនន់…
-
ដ្រូនអ៊ុយក្រែន សម្លាប់មនុស្ស ៧នាក់ និងបំផ្លាញទីតាំងស្តុកប្រេងរុស្ស៊ី

កៀវ ៖ ការវាយប្រហារដោយយន្តហោះដ្រូនជាបន្តបន្ទាប់របស់អ៊ុយក្រែន បានសម្លាប់កម្មករឃ្លាំងចំនួន ៧នាក់ និងជាច្រើននាក់ទៀតរងរបួស ខណៈការវាយប្រហារមួយផ្សេងទៀតបានបង្កឱ្យមានអគ្គិភ័យនៅឯឃ្លាំងស្តុកប្រេងមួយកន្លែងក្នុងតំបន់ជុំវិញរដ្ឋធានីមូស្គូ ។ នេះបើតាម Straits Times ចេញផ្សាយថ្ងៃទី១៨ ខែកក្កដា ។ បើតាមអភិបាលតំបន់ Tambov លោក Evgeniy Pervyshov, មនុស្ស ២៥នាក់បានរងរបួស បន្ទាប់ពីដ្រូនអ៊ុយក្រែនហែកមេឃហោះបុកចូលឃ្លាំងទំនិញមួយកន្លែងរបស់ក្រុមហ៊ុន Wildberries ក្នុងទីក្រុង Kotovsk មានចម្ងាយប្រហែល ៤៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីមូស្គូ ។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសរសេរសារលើបណ្តាញសង្គម X ថា ក្រៅពីទីតាំងទាំងនេះ កងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហារលើទីតាំងភស្តុភារចំនួនពីរកន្លែងផ្សេងទៀត ដែលរុស្ស៉ីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់គ្រឿងបន្លាស់ សម្រាប់ការផលិតយន្តហោះដ្រូន និងទីតាំងស្តុកប្រេងមួយកន្លែងផងដែរ ។ គួរបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធដ៏សំខាន់បំផុតមួយ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ ជាក់ស្ដែង ការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលបានកំណត់គោលដៅកម្ទេចលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បានធ្វើឲ្យរុស្ស៊ីរងសម្ពាធសេដ្ឋកិច្ច និងការផ្គត់ផ្គង់ប្រេងឥន្ធនៈជាខ្លាំង ៕…