-
យោធាអាមេរិកប្រកាសបញ្ចប់ការវាយប្រហារលើអ៊ីរ៉ង់ជាលើកទី១៣ ជាប់ៗគ្នា

អាមេរិក ៖ កងកម្លាំងអាមេរិកបានបញ្ចប់ការវាយប្រហារជាលើកទី១៣ ជាប់ៗគ្នា ដោយកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់បញ្ជាការដ្ឋានកណ្តាល CENTCOM និង ចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃសុក្រនេះ។ CENTCOM បានឱ្យដឹងថា ប្រតិបត្តិការនេះបានបញ្ចប់ នៅម៉ោង៩យប់ ថ្ងៃទី២៣ ខែកក្កដា ដោយផ្តោតគោលដៅលើមជ្ឈមណ្ឌលបញ្ជាការយោធា, ទីតាំងស្តុកយន្តហោះគ្មានមនុស្សបើក , បណ្តាញទំនាក់ទំនង, ទីតាំងឃ្លាំមើលតំបន់ឆ្នេរ និងសមត្ថភាពប្រតិបត្តិការដែនសមុទ្រ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការវាយប្រហារទាំងនេះមានគោលបំណង «កាត់បន្ថយបន្ថែមទៀត នូវការគំរាមកំហែង ដែលបង្កឡើងដោយអ៊ីរ៉ង់ ចំពោះនាវិកស៊ីវិល និង កប៉ាល់ពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស »។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «ផ្លូវទឹកអន្តរជាតិនេះនៅតែបើកចំហសម្រាប់ការធ្វើដំណើរ ទោះបីជាមានការវាយប្រហារថ្មីៗពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ក៏ដោយ។ នាវាពាណិជ្ជកម្មនៅតែបន្តធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយសេរី ក្រោមការគាំទ្រពីយោធាអាមេរិក»។ យោធាទីក្រុងវ៉ាស៊ីនតោនក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ន មានបុគ្គលិកយោធាអាមេរិក ជាង៥ម៉ឺននាក់ កំពុងដាក់ពង្រាយ នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕ ប្រភព៖ Anadolu ប្រែសម្រួល ៖ សារ៉ាត
-
ប្រមុខ UN ៖ ស្ថានភាពមជ្ឈិមបូព៌ាស្ថិតនៅមាត់ជ្រោះនៃសោកនាដកម្ម នឹកស្មានមិនដល់

អ.ស.ប ៖ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះដែលកំពុងបន្តនៅក្នុងតំបន់មជ្ឈិមបូព៌ា បានរុញច្រានតំបន់នេះឱ្យទៅដល់ «មាត់ជ្រោះនៃសោកនាដកម្ម ដែលនឹកស្មានមិនដល់»។ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ, ប្រមុខ UN រូបនេះ រៀបរាប់ថា «ស្ថានភាពកំពុងតែហួសពីការគ្រប់គ្រង…វាស្ថិតនៅត្រង់ចំណុចដ៏គ្រោះថ្នាក់បំផុត ដែលនឹកស្មានមិនដល់…តំបន់នេះកំពុងត្រូវបានទាញចូលទៅក្នុងរង្វង់នៃការប្រឈមមុខដាក់គ្នា ដែលកាន់តែរីកធំឡើងៗ…វិបត្តិមួយនាំឱ្យកើតមានវិបត្តិមួយទៀត ហើយការកើនឡើងនៃភាពតានតឹងមួយ ក៏បង្កឱ្យមានការកើនឡើងនៃភាពតានតឹង បន្តបន្ទាប់ទៀត»។ លោក Antonio Guterres បានបន្ថែមថា «នៅពេលដែលសភាពការណ៍នេះរីករាលដាល គោលដៅនយោបាយនានាកាន់តែត្រូវបានបាំងបាត់ ដោយសារតែការប្រឈមមុខដាក់គ្នានោះឯង»។ ការព្រមានរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិរូបនេះ បានធ្វើឡើង ចំពេលដែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ជាង១០ថ្ងៃចុងក្រោយនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ។ ជាងនេះទៀត អាមេរិកបានសម្រុកបញ្ជូនកម្លាំងនិងសម្ភារៈយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានការសង្ស័យថា…
-
លោក ត្រាំ ឲ្យយកលុយបង្កកអ៊ីរ៉ង់ ទូទាត់ថ្លៃខូចខាតដល់នាវាដែលរងការវាយប្រហារ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសយកលុយបង្កករបស់អ៊ីរ៉ង់ បង្វែរទៅទូទាត់ឲ្យនាវាដែលរងការវាយប្រហារ នៅច្រកសមុទ្រហ័រមូស។ មេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមប្រើប្រាស់ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ដើម្បីទូទាត់ថ្លៃខូចខាតដល់នាវា និងទំនិញ ដែលរងផលប៉ះពាល់ពីការវាយប្រហារនានា នៅក្នុង និងជុំវិញតំបន់ឈូងសមុទ្រ។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «សូមចាត់ទុកសេចក្តីថ្លែងការណ៍នេះជាការបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រាល់ការខូចខាតទាំងឡាយដែលកើតមានចំពោះនាវា ទំនិញ ឬអ្វីៗដែលពាក់ព័ន្ធនឹងរឿងនេះ នឹងត្រូវទូទាត់ដោយប្រើប្រាស់ប្រាក់របស់អ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកកំពុងកាន់កាប់ និងគ្រប់គ្រង»។ ការលើកឡើងនេះ នៅក្រោយ១ថ្ងៃ ដែលលោក Donald Trump ប្តេជ្ញាថា នឹងទម្លាក់គ្រាប់បែកលើស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បាញ់ប្រហារលើនាវាទាំងឡាយណា នៅច្រកសមុទ្រ ហ័រមូស។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ…
-
អ៊ីរ៉ង់ គំរាមវាយមូលដ្ឋានទ័ពអង់គ្លេស បើសិនបើកដៃឱ្យអាមេរិកប្រើវាយប្រទេសខ្លួន

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា មូលដ្ឋានទ័ពអង់គ្លេសណាក៏ដោយ ដែលត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីបើកការវាយប្រហារលើក្រុងតេហេរ៉ង់ នោះនឹងក្លាយជាគោលដៅស្របច្បាប់ ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC និយាយថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលហោះចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford របស់ចក្រភពអង់គ្លេស ទៅវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃ អង្គារ បន្ទាប់ពីនាវាចម្បាំងដែលធ្វើប្រតិបត្តិការនៅក្នុងមហាសមុទ្រឥណ្ឌា បានអស់ស្តុកមីស៊ីលនាំផ្លូវ ។ ដូច្នេះ កងកម្លាំង IRGC សូមព្រមានទុកមុនថា មូលដ្ឋានទ័ពណាក៏ដោយ ដែលត្រូវបានប្រើប្រាស់សម្រាប់ការឈ្លានពានប្រឆាំងនឹងទឹកដីប្រទេសអ៊ីរ៉ង់ គឺជាគោលដៅស្របច្បាប់សម្រាប់ពួកយើង ។ កងកម្លាំង IRGC បានដាស់តឿនអង់គ្លេស កុំធ្វើឱ្យប្រវត្តិរបស់ខ្លួនកាន់តែអាក្រក់ទៅៗ ហើយចោទថា ទីក្រុងឡុងដ៍ ជា “ស្ថាបត្យករចម្បងនៃអស្ថិរភាព” នៅតំបន់មជ្ឈិមបូព៌ា ហើយបានដើរតួនាទីធំបំផុតមួយ នៅក្នុងការវាយប្រហារចុងក្រោយបង្អស់របស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ។ ជាមួយគ្នានេះ កងកម្លាំង IRGC ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា កំពុងព្យាយាមប្រើប្រាស់ការអំពាវនាវឱ្យមានការចរចាឡើងវិញ ដើម្បីទិញពេលវេលាបំពេញបន្ថែមសមត្ថភាពយោធារបស់ខ្លួន មុនពេលបន្តការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់…
-
អ៊ីរ៉ង់ នៅតែអាចផលិតមីស៊ីល និងដ្រូន នៅទីតាំងអាមេរិកមិនអាចដឹង

តេហេរ៉ង់ ៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Abolfazl Shekarchi និយាយថា សហរដ្ឋអាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត និងឧបករណ៍ស៊ើបការណ៍សម្ងាត់ជាច្រើន នៅតែមិនអាចរកឃើញទីតាំងផលិតមីស៊ីល ដែលនៅតែបន្តដំណើរការទាំងនោះបានទេ ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Shekarchi រាយការណ៍ថា សូម្បីតែទីតាំងផលិតមីស៊ីលមួយចំនួនរបស់អ៊ីរ៉ង់ ក៏គូសត្រូវមិនបានដឹងដែរ ទោះបីពួកគេមានឧបករណ៍ និងបច្ចេកវិទ្យាស៊ើបការណ៍ទំនើបៗក៏ដោយ ។ ពួកគេមិនដឹងថា ទីតាំងទាំងនោះ ស្ថិតនៅឯណាទេ ឬក៏ពួកវាស្ថិតនៅតំបន់សមុទ្រ ។ អ្នកនាំពាក្យរូបនេះ អះអាងថា ការផលិតដ្រូន និងមីស៊ីលនៅអ៊ីរ៉ង់ មិនបានផ្អាកឡើយ ទាំងអំឡុងពេលសង្គ្រាម និងបទឈប់បាញ់ ។ បើតាមសារព័ត៌មានរុស្ស៊ី Tass, ការកើនឡើងភាពតានតឹងថ្មីៗក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែកក្កដា ។ ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា MoU, សហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនលើកលើទឹកដីអ៊ីរ៉ង់ ដោយអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅច្រកសមុទ្រ ហ័រមូស ។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…
-
អាមេរិក ព្រមាន ក្រុមហ៊ូធី គួរនៅឱ្យឆ្ងាយពីសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រមុខការទូតកំពូលអាមេរិកព្រមានថា ក្រុមហ៊ូធីគួរតែនៅឱ្យឆ្ងាយពីជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដោយអះអាងថា ក្រុមប្រដាប់អាវុធនេះ កំពុងតែត្រូវបានអ៊ីរ៉ង់បោកបញ្ឆោតឱ្យចូលរួមក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកយកព័ត៌មាននៅហ្វីលីពីន កាលពីថ្ងៃ ព្រហស្បតិ៍ ថា អ្នកដឹងទេ ក្រុមហ៊ូធីភាគច្រើនមានភាពឆ្លាតវៃ ហើយបាននៅឱ្យឆ្ងាយពីបញ្ហាពេញមួយជម្លោះ ។ ប៉ុន្តែពេលនេះ ពួកគេត្រូវបានអ៊ីរ៉ង់បោកបញ្ឆោតឱ្យលូកដៃចូលទៅក្នុងរឿងនេះដែរ តាមរយៈការតាមវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត និងនាវាដឹកប្រេងរបស់ពួកគេ ។ យ៉ាងណាមិញ លោក Rubio មានវ័យ៥៥ឆ្នាំរូបនេះ សង្ឃឹមថា សភាពការណ៍នឹងថយចុះកម្តៅវិញ ហើយក្រុមហ៊ូធីគួរតែនៅឱ្យឆ្ងាយពីជម្លោះនេះ និងគួរតែបញ្ឈប់ការវាយប្រហារជាបន្ទាន់ ។ លោក Rubio បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់កំពុងអង្វរសុំរៀបចំការចរចាជាមួយសហរដ្ឋអាមេរិក និងធ្វើកិច្ចព្រមព្រៀង ។ ប៉ុន្តែ បញ្ហាគឺថា រាល់ពេលដែលអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង ពួកគេតែងតែបំពានវា ឬបន្ទាប់ពីពួកគេធ្វើវាហើយ ពួកគេចង់ផ្លាស់ប្តូរកិច្ចព្រមព្រៀងនោះ ។ ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា អ៊ីរ៉ង់ប្រហែលជាមិនទាន់ត្រៀមខ្លួនធ្វើកិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែពួកគេនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ពីព្រោះតម្លៃដែលពួកគេកំពុងបង់ គឺខ្ពស់ខ្លាំងណាស់ ។ លោកថា តម្លៃនេះ…
-
ក្រិក ចាយ ៤,០០០ លានដុល្លារ ទិញសំណាញ់មេឃ អ៊ីស្រាអែល

អាតែន ៖ ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសក្រិក ហៅកាត់ KYSEA ត្រូវបានរំពឹងថា នឹងអនុម័តលើការបញ្ជាទិញសំណាញ់មេឃដ៏ទំនើបពីប្រទេសអ៊ីស្រាអែល ដែលមានតម្លៃរហូតដល់ ៤,០០០ លានដុល្លារ រួមទាំងយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទទៀត ។ សំណាញ់មេឃថ្មីនេះ មានឈ្មោះថា “Achilles Shield” គឺជាប្រព័ន្ធការពារដែនអាកាសពហុស្រទាប់ ។ វាត្រូវបានបង្កើតឡើង ដើម្បីការពារប្រឆាំងនឹងមីស៊ីលបាលីស្ទីក យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ។ ប្រព័ន្ធរ៉ាដា និងមីស៊ីលរបស់សំណាញ់មេឃនេះ ផលិតដោយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែលធំៗដ៏ល្បីចំនួពីរ គឺក្រុមហ៊ុន IAI និងក្រុមហ៊ុន Rafael ។ បើតាម Straits Times, រដ្ឋាភិបាលក្រិកគ្រោងចំណាយលុយប្រហែល ៣១,០០០ លានដុល្លារនៅត្រឹមឆ្នាំ ២០៣៦ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន រួមទាំងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ថ្មីរហូតដល់ ៤០ គ្រឿងពីសហរដ្ឋអាមេរិក និងនាវាចម្បាំងពីប្រទេសបារាំង និងអ៊ីតាលី ។ ប្រទេសក្រិកបានចំណាយជិត ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ខណៈតួលេខនេះ ខ្ពស់ជាងសមាជិកអង្គណាតូជាច្រើនទៀត ដើម្បីឆ្លើយតបនឹងជម្លោះដ៏រ៉ាំរ៉ៃរបស់ខ្លួនជាមួយតួកគី…
-
អាមេរិក បញ្ចេញយន្តហោះទម្លាក់គ្រាប់បែក B-1 វាយ អ៊ីរ៉ង់ លើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាថ្មី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ B-1 ដើម្បីបើកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងសាជាថ្មីកាលពី ១២ ថ្ងៃមុន ។ សារព័ត៌មាន Axios រាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលសហរដ្ឋអាមេរិកទើបបញ្ចេញវាយប្រហារអ៊ីរ៉ង់នេះ បានចាប់ផ្តើមបេសកកម្មរបស់ខ្លួន ដោយហោះចេញពីមូលដ្ឋានទ័ពមួយកន្លែងនៅចក្រភពអង់គ្លេស ។ វត្តមានរបស់ B-1 កើតឡើងភ្លាមៗ ក្រោយកាសែត Bloomberg រាយការណ៍ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដែលទើបស្បថចូលកាន់តំណែងថ្មីគឺលោក Andy Burnham បានបើកដៃឱ្យសហរដ្ឋអាមេរិកអាចប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ដើម្បីធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ។ បើតាម Jerusalem post, ការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលអាចពាំគ្រាប់បែកទម្ងន់មួយតោន ឬមីស៊ីលនាំផ្លូវរាប់សិបគ្រាប់ គឺជាការបង្ហាញសញ្ញាមួយបង្ហាញថា អាមេរិកកំពុងបង្កើន និងពង្រីកយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់កាន់តែខ្លាំងក្លា ។ សហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់យន្តហោះ B-1 ជាច្រើនលើករួចមកហើយ កាលពីចន្លោះខែកុម្ភៈ និងខែមេសា ក្នុងអំឡុងប្រតិបត្តិការយោធា «Epic Fury» ដើម្បីវាយប្រហារលើមូលដ្ឋានមីស៊ីល មជ្ឈមណ្ឌលបញ្ជាការ ទីតាំងស្តុកអាវុធ និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ៕ ប្រភព…
-
រុស្ស៊ី ព្រមានចំពោះមុខ អាមេរិក ថា ការបន្តផ្តល់អាវុធឲ្យ អ៊ុយក្រែន គឺជារឿងមិនអាចទទួយយកបាន

ម៉ានីល ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមាននៅចំពោះមុខសមភាគីអាមេរិកថា ការបន្តផ្គត់ផ្គង់អាវុធពីសំណាក់បណ្តាប្រទេសលោកខាងលិច ទៅកាន់អ៊ុយក្រែន គឺជាអ្វីដែលទីក្រុងម៉ូស្គូ មិនអាចទទួលយកបាននោះទេ ហើយថែមទាំងបង្កើនភាពតានតឹង កាន់តែខ្លាំងឡើង។ ការព្រមានរបស់លោក Sergey Lavrov ធ្វើឡើងក្នុងជំនួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ ។ បើតាម Anadolu, ក្នុងជំនួបប្រហែល ៣៧ នាទីនោះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៃទំនាក់ទំនងការទូតទ្វេភាគី រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជាពិសេសផ្ដោតលើការដោះស្រាយជម្លោះ នៅអ៊ុយក្រែន ដែលកំពុងឈានចូលឆ្នាំទី៥ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។ ក្នុងនោះ លោក Lavrov បានបញ្ជាក់ជាថ្មីយ៉ាងមុតមាំ អំពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ចំពោះសំណើដែលសហរដ្ឋអាមេរិក បានលើកឡើង ក្នុងអំឡុងពេលកិច្ចចរចា នៅរដ្ឋអាឡាស្កា ។ ជាមួយគ្នានេះ លោក Sergey Lavrov ក៏បានកំណត់ខ្សែបន្ទាត់ក្រហម ឬ…
-
អ៊ីស្រាអែល ព្រមានថា អារ៉ាប៊ីសាអូឌីត អាចក្លាយជារដ្ឋឈូងសមុទ្រផលិតអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ មិនចាញ់ អ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ ក្រុមអ្នកនយោបាយនៅប្រទេសអ៊ីស្រាអែល បានចេញមុខព្រមាន កាលពីថ្ងៃពុធថា អារ៉ាប៊ីសាអូឌីត អាចនឹងឈានទៅផលិតអាវុធនុយក្លេអ៊ែរ បង្កការគំរាមកំហែងក្នុងតំបន់មជ្ឈិមបូព៌ា ដូចអ៊ីរ៉ង់ផងដែរ ។ យោងតាម The Jerusalem Post, ការព្រមាននេះកើតឡើងភ្លាមៗ បន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត សម្រេចកិច្ចព្រមព្រៀងថ្មីមួយ ដែលអាចផ្តល់ឱ្យប្រទេសឈូងសមុទ្រមួយនេះ នូវសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់កម្មវិធីនុយក្លេអ៊ែរផ្នែកស៊ីវិលរបស់ខ្លួន ។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ចំនួនពីររូប គឺ លោក Avigdor Liberman និង លោក Benny Gantz ព្រមានថា កិច្ចព្រមព្រៀងនេះ អាចបង្កឱ្យមានការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ ។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលទាំងពីររូបនេះព្រមានទៀតថា ស្ថានភាពនេះអាចកើតឡើងបាន ដោយសារតែ អារ៉ាប៊ី សាអូឌីត ជាប្រទេសកាន់សាសនាឥស្លាមនិកាយស៊ុននី ដូច អ៊ីរ៉ង់ ដែរ ដូច្នេះ បើមានសមត្ថភាពនុយក្លេអ៊ែរ នោះវាអាចជំរុញឱ្យគូប្រជែងរបស់ខ្លួន គឺ ទីក្រុងតេហេរ៉ង់ ចាត់វិធានការកាន់តែខ្លាំងក្លាថែមទៀត ឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរដូចគ្នា ។ បច្ចុប្បន្ន អ៊ីរ៉ង់មានសមត្ថភាពក្នុងការចម្រាញ់សារធាតុនុយក្លេអ៊ែររួចទៅហើយ ហើយគោលបំណងនៃសង្គ្រាមបច្ចុប្បន្ន…