Category: ព័ត៌មានអន្តរជាតិ

  • ក្រសួងអប់រំកំណត់មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះចំនួន ២៤៤ មណ្ឌល ស្មើនឹង៦,២០៧ បន្ទប់

    ក្រសួងអប់រំកំណត់មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះចំនួន ២៤៤ មណ្ឌល ស្មើនឹង៦,២០៧ បន្ទប់

     ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលប្រឡងបាក់ឌុបសរុបចំនួន ២៤៤ មណ្ឌល ស្មើនឹង ៦,២០៧ បន្ទប់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំនេះ។ សម្រាប់ដំណើរកាលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងឆ្នាំ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់កាលបរិច្ឆេទប្រឡងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយបានគ្រោងមណ្ឌល​ប្រឡងសរុបចំនួន ២៤៤ មណ្ឌល ស្មើនឹង ៦,២០៧ បន្ទប់នៅទូទាំងប្រទេស។ ផ្អែកតាមទិន្នន័យផ្លូវការរបស់ក្រសួងអប់រំ ការប្រឡងឆ្នាំនេះត្រូវបានបែងចែកជាពីរថ្នាក់ចម្បង រួមមាន៖ ថ្នាក់វិទ្យាសាស្ត្រចំនួន ៦៨ មណ្ឌល ស្មើនឹង ១,៥៣៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៧៦ មណ្ឌល ស្មើនឹង ៤,៦៧៤ បន្ទប់។ បើតាមក្រសួងអប់រំក្នុងចំណោមរាជធានី និងខេត្តទាំង២៥ គឺរាជធានីភ្នំពេញមានចំនួនមណ្ឌល និងបន្ទប់ប្រឡង​ច្រើនជាង​គេ​រហូតដល់ ៣៦ មណ្ឌល មាន ១,១៩៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ១៣ មណ្ឌល (៤០៥…

  • ប្រធានាធិបតីស៊ីរី ថា នឹងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយ អ៊ីស្រាអែល

    ប្រធានាធិបតីស៊ីរី ថា នឹងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយ អ៊ីស្រាអែល

    ដាម៉ាស់ ៖ ប្រធានាធិបតីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa ប្រកាសថា ស៊ីរីកំពុងស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ីស្រាអែល ដោយមានការចូលរួមពីបណ្តាប្រទេសមួយចំនួនទៀត ។ ក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយ Al Jazeera កាលពីថ្ងៃ អាទិត្យ លោក Sharaa និយាយថា កិច្ចព្រមព្រៀងនេះ នឹងជួយបើកផ្លូវឆ្ពោះទៅរកមាគ៌ាសន្តិភាពគ្រប់ជ្រុងជ្រោយរវាងស៊ីរី-អ៊ីស្រាអែល ។ ប៉ុន្តែលោកថា នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខនោះ ស៊ីរីនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់លើតំបន់ Golan Heights ដែលជាតំបន់អ៊ីស្រាអែលបានដណ្តើមយកពីស៊ីរី ក្នុងអំឡុងសង្គ្រាម ៦ថ្ងៃនៅឆ្នាំ ១៩៦៧ និងបានកាត់យកជាផ្លូវការនៅឆ្នាំ ១៩៨១ នោះឡើយ ។ ជាមួយគ្នានេះ ស៊ីរីក៏កំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមប្រទេសមួយចំនួនធំ ដើម្បីដាក់សម្ពាធអ៊ីស្រាអែលឱ្យអនុវត្តគោលនយោបាយ ដែលមានតុល្យភាពជាងមុនចំពោះស៊ីរី ។ ប៉ុន្តែមេដឹកនាំស៊ីរីរូបនេះ បានសង្កត់ធ្ងន់ថា ស៊ីរីក៏បាននឹងកំពុងចៀសវាងការប៉ះទង្គិចគ្នាផ្នែកយោធាជាមួយអ៊ីស្រាអែល និងចង់ឱ្យកងទ័ពអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ទ្រនាប់ ដែលខ្លួនបានចូលកាន់កាប់ ក្រោយការដួលរលំរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad ផងដែរ ៕ ប្រភព ៖ The Straits Times…

  • អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា និងទាមទារឱ្យ អ៊ីស្រាអែល ឈប់វាយ លីបង់

    អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា និងទាមទារឱ្យ អ៊ីស្រាអែល ឈប់វាយ លីបង់

    តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Mojtaba Khamenei បានអះអាងសាជាថ្មី អំពីការប្តេជ្ញាចិត្តគាំទ្រដល់ក្រុមហេសបូឡា និងបានទាមទារឱ្យកងទ័ពអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើប្រទេសអ៊ីស្រាអែលទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំកំពូលអ៊ីរ៉ង់នេះ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម X កាលពីថ្ងៃ អាទិត្យ ដើម្បីឆ្លើយតបទៅនឹងលិខិតប្តេជ្ញាចិត្តស្មោះត្រង់ពីអគ្គលេខាធិការ និងសមាជិករបស់ក្រុមប្រដាប់អាវុធហេសបូឡា ។ លោក Mojtaba និយាយថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងបន្តគាំទ្រការការពារដែនអធិបតេយ្យភាពរបស់លីបង់ ហើយទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ការឈ្លានពាន និងការវាយប្រហារលីបង់ទាំងស្រុង ជាថ្នូរនឹងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក ។ លោក Mojtaba បានលើកសរសើរចំៗថា ក្រុមហេសបូឡាបានបង្ហាញដល់ពិភពលោក ពីគោលជំហររឹងមាំដូចថ្ម ជាអ្នកមុខគេក្នុងចំណោមក្រុមប្រដាប់អាវុធផ្សេងៗទៀត ដែលហ៊ានចេញមុខប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល ។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ប្រជាជាតិនានានៅលើពិភពលោក បានធុញទ្រាន់ជាមួយរបបផ្តាច់ការ និងការគាបសង្កត់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាអ្នកបំផ្លាញជីវិតមនុស្ស និងកូនចៅជំនាន់ៗ ។ ដូច្នេះ យើងគ្មានជម្រើសផ្សេងទៀតទេ ក្រៅពីការធ្វើសង្គ្រាម និងការតស៊ូ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម…

  • អ៊ីរ៉ង់ ថា អ៊ុយក្រែនវាយប្រហារនាវាខ្លួន តាមអ៊ីស្រាអែលញុះញង់ ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម

    អ៊ីរ៉ង់ ថា អ៊ុយក្រែនវាយប្រហារនាវាខ្លួន តាមអ៊ីស្រាអែលញុះញង់ ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាអ៊ីរ៉ង់ ធ្វើឡើងតាមការញុះញង់របស់អ៊ីស្រាអែល ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម។ នេះបើតាមការសារព័ត៌មាន Tass។ បើតាមប្រភព, លោក Abbas Araghchi បានថ្លែងថា អ៊ុយក្រែនបានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅក្នុងសមុទ្រកាសព្យែន (Caspian Sea) តាមការញុះញង់របស់អ៊ីស្រាអែល ក្នុងគោលបំណងទាញអឺរ៉ុបឱ្យចូលរួមក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា។ នៅលើបណ្តាញសង្គម X, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរៀបរាប់ថា «លោក Zelensky បានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង ដែលបណ្តាលឱ្យនាវិកម្នាក់ស្លាប់។ នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលធ្វើឡើងតាមការញុះញង់របស់អ៊ីស្រាអែល ដើម្បីទាញអឺរ៉ុបចូលទៅក្នុងសង្គ្រាមរបស់ខ្លួន»។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាស កាលពីថ្ងៃសៅរ៍ ថា អ៊ុយក្រែនបានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿងនៅក្នុងសមុទ្រកាសព្យែន ដែលបណ្តាលឱ្យសមាជិកនាវិកម្នាក់បានស្លាប់។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើង នៅលើបណ្តាញសង្គម X ថា អ៊ុយក្រែនទទួលបាន «លទ្ធផលដ៏ល្អប្រសើរ» តាមរយៈការវាយប្រហាររយៈចម្ងាយឆ្ងាយ នៅក្នុងសមុទ្រកាសព្យែន រួមទាំងការវាយប្រហារទៅលើ…

  • សិង្ហបុរីប្រកាសថ្កោលទោសការវាយប្រហារ នៅអារ៉ាប៊ី សាអូឌីត

    សិង្ហបុរីប្រកាសថ្កោលទោសការវាយប្រហារ នៅអារ៉ាប៊ី សាអូឌីត

    សិង្ហបុរី ៖ ប្រទេស សិង្ហបុរី កាលពីថ្ងៃអាទិត្យ បានប្រកាសថ្កោលទោសការវាយប្រហារ ថ្មីៗនេះទៅលើប្រទេស អារ៉ាប៊ី សាអូឌីត រួមទាំងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និង នាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម ហើយបានជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់។ អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បានរៀបរាប់ថា «វាជារឿងចាំបាច់ណាស់ដែលសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍ត្រូវតែគោរព និងរក្សាទុកស្របតាមច្បាប់អន្តរជាតិ ដូចមានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ហៅកាត់ UNCLOS ហើយសុវត្ថិភាពរបស់នាវិក និងនាវាត្រូវតែធានា ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីសុវត្ថិភាពជីវិតនៅសមុទ្រ ហៅកាត់ SOLAS»។ ក្រសួងការបរទេសបានបញ្ជាក់ថា «យើងជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ និងជៀសវាងសកម្មភាព ដែលអាចបង្កើនភាពតានតឹងបន្ថែមទៀត»។ ការលើកឡើងរបស់ក្រសួងនេះបានធ្វើឡើង បន្ទាប់ពីក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃអាទិត្យថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អារ៉ាប៊ីសាអូឌីត មួយគ្រឿង នៅភាគពាយព្យនៃប្រទេសយេម៉ែន ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមយេម៉ែននេះបានអះអាងថា ពួកគេបានវាយប្រហារលើកន្លែងផលិតប្រេង នៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត។ មួយថ្ងៃមុននោះ ក្រុម Houthi បាននិយាយថា ពួកគេបានវាយប្រហារទីតាំងរបស់ក្រុមហ៊ុន Saudi Aramco នៅតំបន់ Jizan…

  • លោក Zelensky ថា រុស្ស៊ីចង់បានទ័ពកូរ៉េខាងជើង៣ម៉ឺននាក់បន្ថែម យកមកសង្គ្រាម

    លោក Zelensky ថា រុស្ស៊ីចង់បានទ័ពកូរ៉េខាងជើង៣ម៉ឺននាក់បន្ថែម យកមកសង្គ្រាម

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែង កាលពីថ្ងៃសៅរ៍ថា រុស្ស៊ីចង់នាំយកទាហានកូរ៉េខាងជើង ចំនួន៣ម៉ឺននាក់បន្ថែម មកចូលរួមក្នុងសង្គ្រាម ដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ ហើយកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលពួកគេ។ នេះបើតាមការចេញផ្សាយរបស់ straits times។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក, កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤,០០០នាក់ ទៅកាន់តំបន់ Kursk របស់រុស្ស៊ី ក្នុងឆ្នាំ២០២៤ ដើម្បីជួយទីក្រុងម៉ូស្គូ ក្នុងការទប់ទល់នឹងការវាយលុកដ៏ធំមួយចូលទៅក្នុងតំបន់នោះ ដោយកងកម្លាំងអ៊ុយក្រែន។ លោក Zelensky បានថ្លែងនៅក្នុងសុន្ទរកថា ជាវីដេអូនៅពេលយប់ជាប្រចាំរបស់លោកថា «យើងក៏បានឃើញពីកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយកូរ៉េខាងជើងផងដែរ។ រុស្ស៊ីចង់នាំយកទាហានកូរ៉េខាងជើងចំនួន ៣០,០០០នាក់បន្ថែមទៀត»។ លោកបានបន្តថា «ការត្រៀមរៀបចំដើម្បីទទួលពួកគេត្រូវបានធ្វើឡើងនៅក្នុងតំបន់ Voronezh របស់រុស្ស៊ី ចាប់តាំងពីខែមិថុនាមកម្ល៉េះ»។ លោក Zelensky បាននិយាយថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនផ្គត់ផ្គង់ដល់រុស្ស៊ីនូវឧបករណ៍បាញ់បង្ហោះថ្មីៗសម្រាប់មីស៊ីលផ្លោង ឬ ballistic missiles។ លោកបានមានប្រសាសន៍ថា «នេះមិនមែនជាការគំរាមកំហែងដល់តែអ៊ុយក្រែនប៉ុណ្ណោះទេ។ រុស្ស៊ីកំពុងជួយកូរ៉េខាងជើងឱ្យរៀនពីរបៀបធ្វើសង្គ្រាម កែលម្អអាវុធរបស់ខ្លួន និងទទួលបានបទពិសោធន៍ប្រយុទ្ធជាក់ស្តែងក្នុងការប្រើប្រាស់អាវុធទាំងនោះ»។ «ទាំងអស់នេះបង្កជាការគំរាមកំហែងដល់គ្រប់ប្រទេសទាំងអស់នៅក្នុងទ្វីបអាស៊ី ដែលស្ថិតនៅក្នុងរយៈចម្ងាយ ដែលអាចបាញ់ទៅដល់ ពីសំណាក់មីស៊ីលរបស់កូរ៉េខាងជើង»៕…

  • មេ UN ជំរុញអ៊ីស្រាអែល ឈប់រំលោភបំពានស៊ីរី និងស្នើអន្តរជាតិជួយ

    មេ UN ជំរុញអ៊ីស្រាអែល ឈប់រំលោភបំពានស៊ីរី និងស្នើអន្តរជាតិជួយ

    ដាម៉ាស់ ៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យអ៊ីស្រាអែល ឈប់រំលោភបំពានលើស៊ីរី និង ស្នើឲ្យមានការគាំទ្រពីអន្តរជាតិ សម្រាប់ប្រទេសដែលធ្លាប់ហែកហួរព្រោះសង្គ្រាមស៊ីវិលមួយនេះ។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យបញ្ឈប់រាល់ការរំលោភបំពានរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី និងបានជំរុញឱ្យមានការគាំទ្រពីអន្តរជាតិ ចំពោះដំណើរការផ្លាស់ប្តូរ របស់ប្រទេសនេះ។ ការថ្លែងជំរុញឲ្យគោរពអធិបតេយ្យភាពរបស់ស៊ីរី ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដែលលោក Antonio Guterres អញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុង Damascus ជាលើកដំបូង ក្រោមរដ្ឋបាលថ្មី បន្ទាប់ពីមានសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ។ លោក Guterres បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani ថា «អ្វីដែលកំពុងកើតឡើងនៅជុំវិញតំបន់ខ្ពង់រាប Golan គឺជារឿងដែលមិនអាចទទួលយកបានទាំងស្រុង»។ រដ្ឋមន្ត្រីការបរទេស លោក Asaad al-Shaibani នាពេលនោះដែរ បានអំពាវនាវឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ទ្រនាប់មួយ នៅតំបន់ខ្ពង់រាប Golan ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល និងជាតំបន់ដែលមានកងកម្លាំងអង្គការសហប្រជាជាតិល្បាត។ កងកម្លាំងអ៊ីស្រាអែលបានដាក់ពង្រាយ…

  • អ៊ីរ៉ង់ ថា លក់ប្រេងបាន ១៨ពាន់លានដុល្លារ អំឡុងសង្គ្រាមនិងបទឈប់បាញ់

    អ៊ីរ៉ង់ ថា លក់ប្រេងបាន ១៨ពាន់លានដុល្លារ អំឡុងសង្គ្រាមនិងបទឈប់បាញ់

    តេហេរ៉ង់ ៖ ក្រសួងប្រេងឥន្ធនៈរបស់ប្រទេសអ៊ីរ៉ង់បានប្រកាស កាលពីថ្ងៃសៅរ៍ថា ខ្លួនអាចលក់ប្រេងបានក្នុងទឹកប្រាក់សរុប ១៨ពាន់លានដុល្លារអាមេរិក ​អំឡុងសង្គ្រាម និង ក្នុងពេលមានបទឈប់បាញ់ ជាមួយសហរដ្ឋអាមេរិក។ ក្រសួងបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួនថា «ក្រសួងបានលក់ប្រេងក្នុងតម្លៃ ១១,៥ ពាន់លានដុល្លារ ក្នុងអំឡុងពេលមានជម្លោះ និង ៦,៥ ពាន់លានដុល្លារ ក្នុងអំឡុងពេលបទឈប់បាញ់»។ យ៉ាងណា ជាបទឈប់បាញ់ ដែលបានបរាជ័យ កាលពីដើមខែនេះ។ ក្រសួងបានបន្ថែមថា «ចំនួននេះគ្របដណ្តប់លើសពី ៦០ ភាគរយនៃចំណូលពីការលក់ប្រេងដែលបានព្យាករណ៍ទុក ក្នុងថវិកាប្រចាំឆ្នាំ នៅចំពេលដែលមានវិបត្តិ»។ ទោះជាយ៉ាងណាក៏ដោយ នៅចុងខែមិថុនា លោក Mohammad Bagher Ghalibaf ប្រធានសភា និងជាប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់មិនអាចនាំចេញប្រេងបានឡើយក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកដាក់ការបិទខ្ទប់លើកំពង់ផែរបស់ខ្លួន។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ បានបង្កឱ្យមានជម្លោះ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលជំរុញឱ្យអ៊ីរ៉ង់ធ្វើការវាយប្រហារតបតទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ បទឈប់បាញ់មួយកាលពីខែមេសាបានបញ្ចប់ការប្រយុទ្ធគ្នាភាគច្រើន ប៉ុន្តែ អរិភាពបានផ្ទុះឡើងវិញ នៅដើមខែកក្កដានេះ ខណៈដែលគូសត្រូវទាំងពីរប្រជែងគ្នា ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕ ប្រភព ៖ AFP ប្រែសម្រួល ៖…

  • អាមេរិកប្រកាសបន្តបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់

    អាមេរិកប្រកាសបន្តបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់

    អាមេរិក ៖ បញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពអាមេរិក ហៅកាត់ CENTCOM បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការបិទខ្ទប់ផ្លូវសមុទ្ររបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបន្តអនុវត្តយ៉ាងពេញលេញ។ នេះបើតាមការចេញផ្សាតរបស់សារព័ត៌មាន Anadolu នៅថ្ងៃអាទិត្យនេះ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើបណ្តាញសង្គម X , បញ្ជាការដ្ឋាន CENTCOM បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា កងកម្លាំងអាមេរិកបានបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ១២ គ្រឿង ដែលប៉ុនប៉ងបំពានការបិទខ្ទប់នេះ, បានធ្វើឱ្យនាវា ២ គ្រឿងដែលមិនព្រមគោរពតាម លែងអាចដំណើរការបាន និង បានឡើងលើនាវា ២ គ្រឿងផ្សេងទៀតដើម្បីត្រួតពិនិត្យការអនុវត្តតាមច្បាប់។ យោងតាមបញ្ជាការដ្ឋាននេះ, កងកម្លាំងអាមេរិកបានបញ្ចប់ការឡើងត្រួតពិនិត្យលើនាវាដឹកប្រេង M/T Charminar ដែលប្រើប្រាស់ទង់ជាតិប្រទេស Comoros នៅឯសមុទ្រអារ៉ាប់ កាលពីព្រឹកថ្ងៃសៅរ៍ ហើយបន្ទាប់មក នាវានោះក៏បានបន្តដំណើររបស់ខ្លួន។ CENTCOM ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងអាមេរិកបានធ្វើឱ្យនាវា M/T Lavine ដែលប្រើប្រាស់ទង់ជាតិប្រទេស Mozambique លែងអាចដំណើរការបាន នៅក្នុងឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមនាវិករបស់នាវានេះបានប៉ុនប៉ងបំពានការបិទខ្ទប់ជាច្រើនលើក និងមិនអើពើនឹងការព្រមានជាច្រើនដង។…

  • លោក ពូទីន ថា ប្រព័ន្ធនុយក្លេអ៊ែរទ័ពជើងទឹករុស្ស៊ី កាន់តែរឹងមាំខ្លាំង

    លោក ពូទីន ថា ប្រព័ន្ធនុយក្លេអ៊ែរទ័ពជើងទឹករុស្ស៊ី កាន់តែរឹងមាំខ្លាំង

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងកាលពីថ្ងៃសៅរ៍ថា កងទ័ពជើងទឹកប្រទេសរបស់លោកកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ហើយផ្នែកទ័ពជើងទឹកនៃប្រព័ន្ធនុយក្លេអ៊ែរត្រីភាគី កំពុងមានភាពរឹងមាំខ្លាំងឡើង។ ប្រព័ន្ធនុយក្លេអ៊ែរត្រីភាគី ឬ Nuclear triad គឺជាទម្រង់កម្លាំងយោធាដែលមានសមាសភាគបីយ៉ាង រួមមាន៖ មីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដែលបាញ់ចេញពីមូលដ្ឋានលើដី, មីស៊ីលផ្លោង (SLBMs) ដែលបាញ់ចេញពីនាវាមុជទឹក និង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។ លើកឡើងតាមរយៈសារអបអរសាទរ ទិវាទ័ពជើងទឹក, ប្រមុខវិមានក្រឹមឡាំងរូបនេះរៀបរាប់ថា «ពួកគេកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយផ្នែកទ័ពជើងទឹកនៃប្រព័ន្ធនុយក្លេអ៊ែរត្រីភាគីរបស់រុស្ស៊ី កំពុងមានភាពរឹងមាំខ្លាំងឡើង។ ការសាងសង់នាវាចម្បាំង និងនាវាពិសេស ជាបន្តបន្ទាប់នៅតែបន្តដំណើរការ ហើយការបំពាក់អាវុធ និងឧបករណ៍ទំនើបៗដល់អង្គភាពប្រតិបត្តិការក្រោមទឹក លើផ្ទៃទឹក តំបន់ឆ្នេរ និងដែនអាកាស ក៏កំពុងត្រូវបានកែលម្អផងដែរ»។ លោកបានកត់សម្គាល់ថា សព្វថ្ងៃនេះ ទាហានជើងទឹកយោធាកំពុងបន្តរក្សា និងលើកកម្ពស់ប្រពៃណីរបស់កងទ័ពជើងទឹករុស្ស៊ី ដោយមោទនភាព។ ប្រធានាធិបតីរូបនេះបានលើកឡើងថា កងកម្លាំងជើងទឹកមានសមត្ថភាពដោះស្រាយរាល់ភារកិច្ច ដែលពួកគេប្រឈមមុខប្រកបដោយប្រសិទ្ធភាព។ ជំនាញវិជ្ជាជីវៈរបស់ទាហានជើងទឹកក៏កំពុងកើនឡើងផងដែរ៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត