Category: ព័ត៌មានអន្តរជាតិ

  • លោក ពូទីន ថា រុស្ស៊ីជាអ្នកធានាតែមួយគត់ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន

    លោក ពូទីន ថា រុស្ស៊ីជាអ្នកធានាតែមួយគត់ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន

    មូស្គូ ៖ «រុស្ស៊ីជាអ្នកធានាតែមួយគត់ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយ ក្រុងកៀវនឹងបាត់បង់ទឹកដីភាគខាងលិចរបស់ខ្លួន ឲ្យទៅប្រទេសក្បែរខាង ចំនួន៣ផ្សេងទៀត មិនយូរមិនឆាប់» នេះគឺជាការថ្លែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ យោងតាម TASS, មេដឹកនាំវិមានក្រឹមឡាំង បានអះអាងបែបនេះ អំឡុងកិច្ចប្រជុំមួយជាមួយកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា មិនយូរមិនឆាប់ អ៊ុយក្រែននឹងបាត់បង់ទឹកដីភាគខាងលិចទាំងនេះ ដែលជាទឹកដីធ្លាប់ជារបស់ប្រទេសប៉ូឡូញ ហុងគ្រី និង រូម៉ានី»។ លោកបន្តទៀតថា «ការបាត់បង់នេះអាចនឹងមិនកើតឡើងនៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់ពីថ្ងៃស្អែកនោះទេ។ តែវាអាចនឹងចំណាយពេលមួយឆ្នាំ, ពីរឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ ប៉ុន្តែ នៅទីបំផុត ប្រវត្តិសាស្ត្រនឹងដាក់អ្វីៗគ្រប់យ៉ាងត្រឡប់ទៅរកស្ថានភាពដើមវិញ»។ ជាមួយគ្នានេះ លោក វ្ល៉ាឌីមៀ ពូទីន អះអាងបន្ថែមថា រុស្ស៊ីគឺជាអ្នកធានាតែមួយគត់ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែ ទីក្រុងកៀវបានប្រកាសចាត់ទុកទីក្រុងមូស្គូជាសត្រូវរបស់ខ្លួន ទៅវិញ។ យ៉ាងណាមិញ លោក ពូទីន មិនបានពន្យល់ថាហេតុអ្វីបានជាអ៊ុយក្រែនគួរតែបាត់បង់ទឹកដីភាគខាងលិចរបស់ខ្លួននោះទេ។…

  • អ៊ីរ៉ង់ ព្រមាន អ៊ុយក្រែន ប្រឈមមុខផលវិបាកធ្ងន់ធ្ងរ និងការសងសឹកយ៉ាងចាស់ដៃ

    អ៊ីរ៉ង់ ព្រមាន អ៊ុយក្រែន ប្រឈមមុខផលវិបាកធ្ងន់ធ្ងរ និងការសងសឹកយ៉ាងចាស់ដៃ

    តេហេរ៉ង់ ៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃ អាទិត្យ ថា អ៊ុយក្រែននឹងប្រឈមមុខនូវផលវិបាកធ្ងន់ធ្ងរ រួមទាំងការសងសឹកយ៉ាងចាស់ដៃ បន្ទាប់ពីបាញ់យន្តហោះគ្មានមនុស្សបើក វាយប្រហារនាវាពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅសមុទ្រ Caspian ។ នេះមិនមែនជាលើកដំបូងឡើយ ពោលភាពតានតឹងរវាងអ៊ីរ៉ង់-អ៊ុយក្រែនបានកើនឡើងចាប់តាំងពីឆ្នាំ ២០២២មកម្ល៉េះ នៅពេលដែលទីក្រុងកៀវចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់ដ្រូនពិឃាត Shahed ឱ្យរុស្ស៊ី យកទៅប្រើក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ។ បើតាម Anadolu, លោក Ebrahim Azizi ដែលជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់ បានព្រមានអ៊ុយក្រែនតាមបណ្តាញសង្គម X ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានដឹងយ៉ាងច្បាស់រួចហើយថា ការវាយប្រហារណាមួយលើអ៊ីរ៉ង់ តែងតែសងវិញពេញថ្លៃ ហើយរឿងនោះ នៅតែជាការពិត រហូតមកទល់ថ្ងៃនេះ ។ លោក Azizi អះអាងថា អ៊ុយក្រែនក៏ដូចគ្នាដែរ ហើយប្រហែលជាអាចយល់ក្នុងពេលឆាប់ៗនេះថា អ៊ីរ៉ង់មិនទុកឱ្យសកម្មភាពទាំងនេះ កន្លងផុតទៅ ដោយគ្មានការឆ្លើយតបបានទេ ។ បន្ទរពីក្រោយលោក Azizi, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់…

  • រ៉ូម៉ានី បញ្ចេញយន្តហោះ F-16 បាញ់ទម្លាក់ដ្រូន រុស្ស៊ី លើកទី៣

    រ៉ូម៉ានី បញ្ចេញយន្តហោះ F-16 បាញ់ទម្លាក់ដ្រូន រុស្ស៊ី លើកទី៣

    ប៊ុយកាសែ ៖ ក្រសួងការពារជាតិរ៉ូម៉ានី បានប្រកាសកាលពីថ្ងៃ អាទិត្យ ថា ពីឡុតបញ្ជាយន្តហោះចម្បាំង F-16 របស់រ៉ូម៉ានី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងទៀតរបស់រុស្ស៊ីនៅលើសមុទ្រខ្មៅ ។ បើតាម The Moscow Times, នេះជាយន្តហោះដ្រូនទី៣ហើយ ដែលបានហោះរំលោភបំពានលើដែនអាកាសរបស់សមាជិកសម្ព័នយោធាណាតូជាបន្តបន្ទាប់ ខណៈលោកប្រធានាធិបតីរ៉ូម៉ានី Nicusor Dan ចាត់ទុកថា ជារឿងមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបាន ។ រ៉ូម៉ានីជាប្រទេសមានព្រំដែនគោកប្រវែង ៦៥០គីឡូម៉ែត្រជាប់ជាមួយប្រទេសអ៊ុយក្រែន ហើយយន្តហោះដ្រូនរបស់រុស្ស៊ី តែងតែបានរំលោភលើដែនអាកាសរបស់រដ្ឋសមាជិកណាតូមួយនេះម្តងហើយម្តងទៀត ក្នុងអំឡុងសង្គ្រាមអ៊ុយក្រែនរយៈពេលជាង៤ឆ្នាំកន្លងមក ។ យោងតាម Defense post, រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោក Radu Miruta បានបញ្ជាក់តាមបណ្តាញសង្គម Facebook ថា យន្តហោះចម្បាំង F-16 របស់រ៉ូម៉ានី បានបាញ់ទម្លាក់យន្តហោះដ្រូននោះ ពោលគឺ៥នាទីបន្ទាប់ពីវាបានហោះរំលោភចូលដែនអាកាសរបស់រ៉ូម៉ានី ។ ផ្អែកតាមសម្តីរបស់លោកប្រធានាធិបតី Nicusor, ដ្រូនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃ សុក្រ នោះ គឺជាដ្រូនម៉ូដែល Shahed របស់រុស្ស៊ី ដែលប្រើប្រាស់សកម្មនៅក្នុងសង្គ្រាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន…

  • អ៊ីរ៉ង់ ប្រកាសចេញមុខជួយស្វែងរកសន្តិភាពឲ្យគូជម្លោះ អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី

    អ៊ីរ៉ង់ ប្រកាសចេញមុខជួយស្វែងរកសន្តិភាពឲ្យគូជម្លោះ អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់មានឆន្ទៈធ្វើជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះប្រដាប់អាវុធរវាងក្រុមហ៊ូធី និងប្រទេសអារ៉ាប៊ីសាអូឌីត ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei កាលពីថ្ងៃអាទិត្យ ។ ការចេញមុខដើរតួជាអ្នកស្វែងរកសន្តិភាពពីសំណាក់ប្រទេសដែលកំពុងមានសង្គ្រាមខ្លួនឯងមួយនេះ បានធ្វើឡើង បន្ទាប់ពីគូជម្លោះ ហ៊ូធី នៅប្រទេសយេម៉ែន និង អារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតបតគ្នាទៅវិញទៅមក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺ ក្រោយពេលក្រុមប្រដាប់អាវុធដែលគេជឿថា មានអ៊ីរ៉ង់នៅពីក្រោយខ្នង បានប្រកាសបិទច្រកសមុទ្រ Bab al-Mandab ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei ប្រាប់កាសែត Iran Daily ថា ការវិលត្រឡប់ទៅរកផ្លូវនៃការសន្ទនា និងការអនុវត្តពេញលេញនូវផែនទីបង្ហាញផ្លូវ ដែលបានព្រមព្រៀងគ្នា គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ទុក្ខវេទនារបស់ប្រជាជនយេម៉ែន និងរក្សាសន្តិសុខ ក៏ដូចជា ស្ថិរភាពនៅក្នុងតំបន់ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ដែរថា ការវាយប្រហារគ្នា រវាងក្រុមហ៊ូធី និងអារ៉ាប៊ីសាអូឌីត មិនអាចចោទប្រកាន់ថា បណ្តាលមកពីអ៊ីរ៉ង់បានទេ ហើយថា…

  • អតីតប្រធានាធិបតីហុងឌូរ៉ាស ត្រឡប់ចូលប្រទេសវិញ ក្រោយលោក ត្រាំ លើកលែងទោស

    អតីតប្រធានាធិបតីហុងឌូរ៉ាស ត្រឡប់ចូលប្រទេសវិញ ក្រោយលោក ត្រាំ លើកលែងទោស

    តេហ្គូស៊ីហ្គាល់ប៉ា ៖ អតីតមេដឹកនាំប្រទេសហុងឌូរ៉ាស លោក Hernandez កាលពីថ្ងៃអាទិត្យ បានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ក្រោយទទួលបានការលើកលែងទោស ពីលោក Donald Trump ប្រធានាធិបតីអាមេរិក។ បើតាម Aljazeera, លោក Juan Orlando Hernandez អតីតប្រធានាធិបតីហុងឌូរ៉ាស ត្រូវបានលោក Trump បានផ្តល់ការលើកលែងទោស កាលពីខែធ្នូ ខណៈដែលលោកធ្លាប់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៤៥ ឆ្នាំពីបទជួញដូរគ្រឿងញៀន។ លោក Trump អះអាងថា លោក Hernandez មិនទទួលបានការកាត់ក្តីដោយយុត្តិធម៌ និងត្រូវបានរៀបចំផែនការដាក់កំហុស ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden។ យ៉ាងណា លោក Hernandez នឹងត្រូវឡើងសវនាការ នៅប្រទេសហុងឌូរ៉ាស លើបទចោទប្រកាន់ពីបទឆបោក និងការលាងលុយ ប៉ុន្តែ ក្រុមសកម្មជនមានការព្រួយបារម្ភថា លោកនឹងមិនទទួលបានយុត្តិធម៌ពិតប្រាកដនោះទេ៕ ប្រភព ៖ aljazeera ប្រែសម្រួល ៖ សារ៉ាត

  • កូរ៉េខាងជើង រិះគន់ អាស៊ាន ដែលស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

    កូរ៉េខាងជើង រិះគន់ អាស៊ាន ដែលស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

    ព្យុងយ៉ាង ៖ លោកស្រី គីម យ៉ូចុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃ ចន្ទ នេះ បានចេញមុខរិះគន់ធ្ងន់ៗលើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដែលស្វែងរកឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ ដោយបានចាត់ទុកជំហរនេះថា ជារឿង “ល្ងង់ខ្លៅ និងឆ្កួតលីលា” ។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA, លោកស្រី គីម យ៉ូចុង បានសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់វេទិកាតំបន់អាស៊ាន ដែលបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយលោកស្រីចាត់ទុកថា អាស៊ានកំពុងដើរតាមការញុះញង់របស់សហរដ្ឋអាមេរិក ។ លោកស្រីនិយាយថា គំនិតរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង គឺជាការគិតដែលបាត់បង់តថភាពជាក់ស្តែង និងជា “ការយល់សប្តិដ៏ល្ងង់ខ្លៅ” ព្រោះឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានចាក់គ្រឹះនៅក្នុងរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ ២០២៣ រួចទៅហើយ ។ ស្រី្តដ៏មានឥទ្ធិពលនៅកូរ៉េខាងជើងរូបនេះ បានព្រមានថា អាស៊ានគួរតែប្រុងប្រយ័ត្ន និងកុំបណ្តោយឱ្យខ្លួនក្លាយជាឧបករណ៍បំពងសំឡេង ដែលបម្រើឱ្យផលប្រយោជន៍នយោបាយរបស់សហរដ្ឋអាមេរិក ។ បើតាមការលើកឡើងរបស់លោកស្រី គីម យ៉ូចុង, កូរ៉េខាងជើងសូមអះអាងជាថ្មីថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជា “ខ្សែបន្ទាត់ដែលមិនអាចថយក្រោយបានឡើយ” ។…

  • ក្រសួងអប់រំកំណត់មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះចំនួន ២៤៤ មណ្ឌល ស្មើនឹង៦,២០៧ បន្ទប់

    ក្រសួងអប់រំកំណត់មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះចំនួន ២៤៤ មណ្ឌល ស្មើនឹង៦,២០៧ បន្ទប់

     ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលប្រឡងបាក់ឌុបសរុបចំនួន ២៤៤ មណ្ឌល ស្មើនឹង ៦,២០៧ បន្ទប់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំនេះ។ សម្រាប់ដំណើរកាលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងឆ្នាំ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់កាលបរិច្ឆេទប្រឡងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយបានគ្រោងមណ្ឌល​ប្រឡងសរុបចំនួន ២៤៤ មណ្ឌល ស្មើនឹង ៦,២០៧ បន្ទប់នៅទូទាំងប្រទេស។ ផ្អែកតាមទិន្នន័យផ្លូវការរបស់ក្រសួងអប់រំ ការប្រឡងឆ្នាំនេះត្រូវបានបែងចែកជាពីរថ្នាក់ចម្បង រួមមាន៖ ថ្នាក់វិទ្យាសាស្ត្រចំនួន ៦៨ មណ្ឌល ស្មើនឹង ១,៥៣៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៧៦ មណ្ឌល ស្មើនឹង ៤,៦៧៤ បន្ទប់។ បើតាមក្រសួងអប់រំក្នុងចំណោមរាជធានី និងខេត្តទាំង២៥ គឺរាជធានីភ្នំពេញមានចំនួនមណ្ឌល និងបន្ទប់ប្រឡង​ច្រើនជាង​គេ​រហូតដល់ ៣៦ មណ្ឌល មាន ១,១៩៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ១៣ មណ្ឌល (៤០៥…

  • ប្រធានាធិបតីស៊ីរី ថា នឹងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយ អ៊ីស្រាអែល

    ប្រធានាធិបតីស៊ីរី ថា នឹងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយ អ៊ីស្រាអែល

    ដាម៉ាស់ ៖ ប្រធានាធិបតីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa ប្រកាសថា ស៊ីរីកំពុងស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ីស្រាអែល ដោយមានការចូលរួមពីបណ្តាប្រទេសមួយចំនួនទៀត ។ ក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយ Al Jazeera កាលពីថ្ងៃ អាទិត្យ លោក Sharaa និយាយថា កិច្ចព្រមព្រៀងនេះ នឹងជួយបើកផ្លូវឆ្ពោះទៅរកមាគ៌ាសន្តិភាពគ្រប់ជ្រុងជ្រោយរវាងស៊ីរី-អ៊ីស្រាអែល ។ ប៉ុន្តែលោកថា នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខនោះ ស៊ីរីនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់លើតំបន់ Golan Heights ដែលជាតំបន់អ៊ីស្រាអែលបានដណ្តើមយកពីស៊ីរី ក្នុងអំឡុងសង្គ្រាម ៦ថ្ងៃនៅឆ្នាំ ១៩៦៧ និងបានកាត់យកជាផ្លូវការនៅឆ្នាំ ១៩៨១ នោះឡើយ ។ ជាមួយគ្នានេះ ស៊ីរីក៏កំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមប្រទេសមួយចំនួនធំ ដើម្បីដាក់សម្ពាធអ៊ីស្រាអែលឱ្យអនុវត្តគោលនយោបាយ ដែលមានតុល្យភាពជាងមុនចំពោះស៊ីរី ។ ប៉ុន្តែមេដឹកនាំស៊ីរីរូបនេះ បានសង្កត់ធ្ងន់ថា ស៊ីរីក៏បាននឹងកំពុងចៀសវាងការប៉ះទង្គិចគ្នាផ្នែកយោធាជាមួយអ៊ីស្រាអែល និងចង់ឱ្យកងទ័ពអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ទ្រនាប់ ដែលខ្លួនបានចូលកាន់កាប់ ក្រោយការដួលរលំរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad ផងដែរ ៕ ប្រភព ៖ The Straits Times…

  • អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា និងទាមទារឱ្យ អ៊ីស្រាអែល ឈប់វាយ លីបង់

    អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា និងទាមទារឱ្យ អ៊ីស្រាអែល ឈប់វាយ លីបង់

    តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Mojtaba Khamenei បានអះអាងសាជាថ្មី អំពីការប្តេជ្ញាចិត្តគាំទ្រដល់ក្រុមហេសបូឡា និងបានទាមទារឱ្យកងទ័ពអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើប្រទេសអ៊ីស្រាអែលទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំកំពូលអ៊ីរ៉ង់នេះ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម X កាលពីថ្ងៃ អាទិត្យ ដើម្បីឆ្លើយតបទៅនឹងលិខិតប្តេជ្ញាចិត្តស្មោះត្រង់ពីអគ្គលេខាធិការ និងសមាជិករបស់ក្រុមប្រដាប់អាវុធហេសបូឡា ។ លោក Mojtaba និយាយថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងបន្តគាំទ្រការការពារដែនអធិបតេយ្យភាពរបស់លីបង់ ហើយទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ការឈ្លានពាន និងការវាយប្រហារលីបង់ទាំងស្រុង ជាថ្នូរនឹងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក ។ លោក Mojtaba បានលើកសរសើរចំៗថា ក្រុមហេសបូឡាបានបង្ហាញដល់ពិភពលោក ពីគោលជំហររឹងមាំដូចថ្ម ជាអ្នកមុខគេក្នុងចំណោមក្រុមប្រដាប់អាវុធផ្សេងៗទៀត ដែលហ៊ានចេញមុខប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល ។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ប្រជាជាតិនានានៅលើពិភពលោក បានធុញទ្រាន់ជាមួយរបបផ្តាច់ការ និងការគាបសង្កត់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាអ្នកបំផ្លាញជីវិតមនុស្ស និងកូនចៅជំនាន់ៗ ។ ដូច្នេះ យើងគ្មានជម្រើសផ្សេងទៀតទេ ក្រៅពីការធ្វើសង្គ្រាម និងការតស៊ូ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម…

  • អ៊ីរ៉ង់ ថា អ៊ុយក្រែនវាយប្រហារនាវាខ្លួន តាមអ៊ីស្រាអែលញុះញង់ ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម

    អ៊ីរ៉ង់ ថា អ៊ុយក្រែនវាយប្រហារនាវាខ្លួន តាមអ៊ីស្រាអែលញុះញង់ ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាអ៊ីរ៉ង់ ធ្វើឡើងតាមការញុះញង់របស់អ៊ីស្រាអែល ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម។ នេះបើតាមការសារព័ត៌មាន Tass។ បើតាមប្រភព, លោក Abbas Araghchi បានថ្លែងថា អ៊ុយក្រែនបានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅក្នុងសមុទ្រកាសព្យែន (Caspian Sea) តាមការញុះញង់របស់អ៊ីស្រាអែល ក្នុងគោលបំណងទាញអឺរ៉ុបឱ្យចូលរួមក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា។ នៅលើបណ្តាញសង្គម X, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរៀបរាប់ថា «លោក Zelensky បានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង ដែលបណ្តាលឱ្យនាវិកម្នាក់ស្លាប់។ នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលធ្វើឡើងតាមការញុះញង់របស់អ៊ីស្រាអែល ដើម្បីទាញអឺរ៉ុបចូលទៅក្នុងសង្គ្រាមរបស់ខ្លួន»។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាស កាលពីថ្ងៃសៅរ៍ ថា អ៊ុយក្រែនបានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿងនៅក្នុងសមុទ្រកាសព្យែន ដែលបណ្តាលឱ្យសមាជិកនាវិកម្នាក់បានស្លាប់។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើង នៅលើបណ្តាញសង្គម X ថា អ៊ុយក្រែនទទួលបាន «លទ្ធផលដ៏ល្អប្រសើរ» តាមរយៈការវាយប្រហាររយៈចម្ងាយឆ្ងាយ នៅក្នុងសមុទ្រកាសព្យែន រួមទាំងការវាយប្រហារទៅលើ…